ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១—‹ យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១
« យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក »
នៅក្នុងការសិក្សារបស់អ្នកអំពី នីហ្វៃទី៣ ១១ អ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទកំពុងបង្ហាញព្រះអង្គទ្រង់ទៅដល់ពួកសាសន៍នីហ្វៃ ។ ទ្រង់បានប្រាប់ទៅដល់ពួកគេថា ទ្រង់បានសម្រេចព្រះរាជបំណងប្រាថ្នារបស់ព្រះវរបិតាសួគ៌ដោយបានទទួលយកអំពើបាបទាំងឡាយរបស់មនុស្សលោកមកដាក់លើព្រះអង្គទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ១១:១០–១១ សូមពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
ទន្ទេញ និងពន្យល់
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ១១:១០–១១ គឺ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ អ្នកអាចគូសចំណាំផ្នែកនេះនៃ ខទី ១១ តាមរបៀបមួយពិសេសដើម្បីធ្វើងាយចាប់អារម្មណ៍ជាងខគម្ពីរផ្សេងៗទៀត ។
សូមអានឃ្លាបទគម្ពីរគន្លឺះពីរបីដង ដើម្បីជួយអ្នកទន្ទេញវាចាំម៉ាត់ ។ សូមផ្អាកម្ដងម្កាល ដើម្បីមើលរូបភាពព្រះយេស៊ូវគ្រីស្ទខាងក្រោម ហើយសញ្ជឹងគិតពីសារៈសំខាន់អំពីអ្វីខ្លះដែលទ្រង់បានធ្វើ ។
នៅក្នុងមេរៀនមុន អ្នកបានពិភាក្សាអំពីសេចក្តីពិតដែលបានរកឃើញដែលមាននៅក្នុង នីហ្វៃទី ៣ ១១:១១ ដែល ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ដោយទទួលយកអំពើបាបនៃពិភពលោកមកដាក់លើព្រះអង្គទ្រង់ ។
សូមស្រមៃមើលថា មាននរណាដែលដឹងតិចតួចអំពីព្រះយេស៊ូវគ្រីស្ទ បានសុំឲ្យអ្នកបង្រៀននូវអ្វីដែលអ្នកដឹងអំពីទ្រង់ ។
ការរៀនអនុវត្ត
សូមរំឭកដោយសង្ខេបនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
សូមពិចារណាអំពីស្ថានភាពខាងក្រោម ៖
ចេស៊ីកាបានចាប់ផ្ដើមចំណាយពេលជាមួយក្រុមមិត្តភក្តិថ្មីកាន់តែច្រើនថែមទៀត ។ មិត្ដភក្ដិទាំងនេះមិនបានដើរតាមព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែនាងសម្គាល់ឃើញថាពួកគេហាក់ដូចជាមានភាពសប្បាយរីករាយ ដោយមិនបានទទួលស្គាល់ថាព្រះនៅក្នុងជីវិតរបស់ពួកគេឡើយ ។ ចេស៊ីកា ទទួលបានការបង្រៀនឲ្យជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។ នាងតែងតែបានភ្ជាប់សុភមង្គលជាមួយនឹងការគោរពប្រតិបត្តិតាមព្រះយេស៊ូវគ្រីស្ទជានិច្ច ប៉ុន្តែនាងចាប់ផ្តើមឆ្ងល់ថា តើវាមានភាពចាំបាច់កម្រិតណានៅក្នុងការដើរតាមទ្រង់ ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចមានប្រយោជន៍នៅក្នុងស្ថានភាពដូច ចេស៊ីកា ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនៈអស់កល្បជានិច្ច
ដើម្បីជួយឲ្យអ្នកដឹងអំពីរបៀប ដែលចេស៊ីកាអាចពិនិត្យមើលអំពីសេចក្តីកង្វល់របស់នាងដោយទស្សនដ៏អស់កល្បមួយ សូមកត់ចម្លងតារាងខាងក្រោមចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ បន្ទាប់មកបំពេញតារាងដោយរាយបញ្ជីអំពីមូលហេតុ និងលទ្ធផលទាំងអស់ដែលអ្នកអាចគិតឃើញសម្រាប់ជួរឈរទាំងពីរនោះ ។ ត្រូវប្រាកដថា ដាក់បញ្ចូលគំនិតមកពី នីហ្វៃទី ៣ ១១:១០–១១ នៅពេលអ្នកបំពេញជួរឈរនៅខាងស្តាំ ។
ការធ្វើតាមអ្នកដទៃ |
ការដើរតាមព្រះយេស៊ូវគ្រីស្ទ | |
---|---|---|
ហេតុផល ៖ | ការធ្វើតាមអ្នកដទៃ | ការដើរតាមព្រះយេស៊ូវគ្រីស្ទ |
លទ្ធផល ៖ | ការធ្វើតាមអ្នកដទៃ | ការដើរតាមព្រះយេស៊ូវគ្រីស្ទ |
សូមគិតអំពីរបៀបអ្វីខ្លះដែលអ្នកបានរៀននៅថ្ងៃនេះ ដែលអាចផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក ឬជីវិតរបស់មនុស្សដែលអ្នកស្គាល់ផងដែរ ។ ធ្វើតាមការបំផុសគំនិតខាងវិញ្ញាណដែលអ្នកអាចទទួលបាននៅក្នុងអំឡុងពេលសិក្សាមេរៀន ។