ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៨: ១៥–៣៩; ១៩: ១៩–២៩ ៖ « ចូរ​អធិស្ឋាន​ជានិច្ច »


« នីហ្វៃទី ៣ ១៨: ១៥–៣៩; ១៩: ១៩–២៩ ៖ ‹ ‘ចូរ​អធិស្ឋាន​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៨: ១៥–៣៩; ១៩: ១៩–២៩» ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ១៨:១៥-៣៩; ១៩:១៩–២៩

« ចូរ​អធិស្ឋាន​ជានិច្ច »

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​អធិស្ឋាន​នៅទ្វីបអាមេរិក

មាន​មនុស្ស​ជាច្រើន​អធិស្ឋាន​ជារៀង​រាល់ថ្ងៃ ការអធិស្ឋាន​មួយចំនួន​អាច​មាន​អត្ថន័យ​ច្រើនជាង​ការអធិស្ឋាន​ផ្សេងទៀត ។ ព្រះ​យេស៊ូវ​គ្រីស្ទ​មិនមែន​គ្រាន់តែ​បង្រៀន​ដល់​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ « អធិស្ឋាន​ទៅដល់​ព្រះវរបិតា​ជានិច្ច » នោះទេ ( នីហ្វៃទី ៣ ១៨:១៩ ) ប៉ុន្តែ​ទ្រង់​ក៏បាន​បង្ហាញ​ពួកគេ​អំពី​របៀប​អធិស្ឋាន​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​អធិស្ឋាន​ជានិច្ច ហើយ​ធ្វើ​ឲ្យ​ការអធិស្ឋាន​កាន់តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​បន្ថែមទៀតបាន ។

គំរូ

សូម​គិត​អំពី​ទេពកោសល្យ ជំនាញ ឬ​គុណសម្បត្តិ ដែល​អ្នកចង់​អភិវឌ្ឍ ។ សូម​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែល​អ្នកស្គាល់​ដែល​មាន​ទេពកោសល្យ ជំនាញ ឬ​គុណសម្បត្តិ​នោះ ។ ដោយ​ប្រើប្រាស់​គំនិត​ទាំងនេះ សូម​បំពេញ​ចន្លោះ​ខាងក្រោម​តាម​វិធីផ្សេងគ្នា​ពីរបី​ទៀត ៖

  • ប្រសិនបើ​ខ្ញុំ​ចង់រៀន​អំពី  ខ្ញុំនឹង​ធ្វើតាម​គំរូ​របស់ ដោយសារ  ។

សូម​ធ្វើ​លំហាត់​នេះ​ម្តងទៀត​ដោយ​បំពេញ​នៅ​ត្រង់​ចន្លោះ​ប្រយោគ​ទទេ​ទី​មួយ​ខាងក្រោម​នេះ ដោយ​សរសេរ​អំពី​អ្វីមួយ​ដែលអ្នក​ចង់រៀន​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ឆ្លើយ​អំពី​មូលហេតុ នៅ​ក្នុង​ចន្លោះ​ទទេ​នៅ​ចុងក្រោយ ។

  • ប្រសិនបើ​ខ្ញុំ​ចង់រៀន​អំពី  ខ្ញុំ​នឹងធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ  ។

នៅក្នុង​អំឡុងពេល​ការងារបម្រើ​របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ប្រជាជន​តាមរយៈ​ព្រះបន្ទូល និង​គំរូ ។

សូមអាន នីហ្វៃទី ៣ ១៨:១៦, ២៤ ដោយ​រកមើល​អំពី​គំរូមួយ​ដែល​ព្រះយេស៊ូវ​បានធ្វើ ។

  • តើ​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​ប្រជាជន​រៀន​អំពី​អ្វីខ្លះ​ចេញពី​គំរូ​របស់​ទ្រង់ ?

មុនពេល​មើល​ការបង្រៀន និង​គំរូរបស់​ព្រះអង្គ​សង្គ្រោះ សូម​វាយតម្លៃ​អំពី​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់អ្នក ។

សូម​វាយតម្លៃ​ដោយ​ដាក់ពិន្ទុ​ទៅលើ​ចំណុច​ខាងក្រោម​ចាប់ពី​លេខ ១ ទៅដល់ ៥ ដោយ​លេខ ៥ គឺជា​កម្រិត​ពិន្ទុ​ខ្ពស់​បំផុត ៖

  • ខ្ញុំ​អធិស្ឋាន​ជារៀង​រាល់ថ្ងៃ ។

  • ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​ និង​ទទួល​បាន​នូវ​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយនឹង​ព្រះវរបិតាសួគ៌​នៅពេល​ខ្ញុំ​អធិស្ឋាន ។

  • ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​កែលម្អ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ឲ្យ​បានប្រសើរ​ឡើង ។

នៅពេល​ដែល​អ្នក​បន្ត​សិក្សា នីហ្វៃទី ៣ ១៨ សូម​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យដឹង​អំពីអ្វី ដែល​អ្នកអាច​ធ្វើបាន​ដើម្បី​កែលម្អ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់អ្នក​ឲ្យបាន​ប្រសើរឡើង ។ សូម​ធ្វើតាម​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែល​អ្នក​ស្វែងរក​ការកែលម្អ ។

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន

សូម​អាន នីហ្វៃទី ៣ ១៨: ១៥, ១៨–២៣ រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​ការអធិស្ឋាន ។ អ្នក​ក៏អាច​អាន​ការណែនាំ​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន ចេញពី​ទេសនកថា​របស់​ទ្រង់​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង នីហ្វៃទី ៣ ១៣:៥–១៣ ផងដែរ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ការបង្រៀន​របស់​ព្រះយេស៊ូវ​អំពី​ការអធិស្ឋាន​មួយណា ដែល​អ្នក​គិតថា​អាច​ជួយ​ដល់​អ្នក​បាន​ច្រើន​បំផុត ? ហេតុអ្វី ?

គំរូ​នៃ​ការអធិស្ឋាន​របស់​ព្រះអង្គសង្គ្រោះ

សូម​គិត​ស្រមៃមើល​ថា តើ​វា​នឹងមាន​លក្ខណៈ​បែបណា នៅពេល​ដែល​ឮ​ព្រះយេស៊ូវ​គ្រីស្ទ​អធិស្ឋាន​ឲ្យ​អ្នក​នោះ ។ តើ​អ្នក​គិត​ថា ទ្រង់​នឹង​អធិស្ឋាន​អំពី​អ្វីខ្លះ​ជំនួស​អ្នក ? សូម​គិត​អំពី​អារម្មណ៍​ទាំងឡាយ​ដែលអ្នក​អាចមាន និង​របៀប​ដែល​អារម្មណ៍​ទាំង​នោះ​អាច​មាន​ឥទ្ធិពល​ទៅលើ​ការអធិស្ឋាន​របស់អ្នក​ដោយផ្ទាល់ ។

សូម​អាន​វគ្គ​បទគម្ពីរ​ទាំងពីរ​ខាងក្រោម​នេះ នីហ្វៃទី ៣ ១៩ និង​វគ្គ​បទគម្ពីរ​មួយផ្សេង​ទៀត​ដែលអ្នក​ជ្រើសរើស ។ សូម​រកមើល​អំពី​អ្វីខ្លះ​ដែលអ្នក​អាច​រៀន​បាន​ចេញ​មកពី​គំរូ​នៃ​ការអធិស្ឋាន​របស់​ព្រះអង្គសង្គ្រោះ ?

អ្នក​ក័អាច​មើល​វីដេអូ « The Disciples Minister and Jesus Christ Prays for the People » ចាប់ពី​នាទី ទី ៣:០៥ ដល់​នាទី​ទី ៧:១៨ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​ធ្វើតាម​ជាមួយ​នឹង​ខគម្ពីរ​នៅក្នុង នីហ្វៃទី ៣ ១៩°។

7:30
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នកបាន​រៀនសូត្រ​អ្វីខ្លះ​អំពី​ការអធិស្ឋាន ចេញមកពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ ?

    • តើ​អ្នកបាន​រៀនសូត្រ​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះទ័យ​របស់​ព្រះអង្គសង្រ្គោះ​មាន​អំពី​អ្នក ?

    • តើ​អ្នក​គិតថា ការធ្វើតាម​គំរូ​របស់ទ្រង់​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ការអធិស្ឋាន​របស់អ្នក​ដោយ​របៀប​ណា ?

ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់យើង

សូម​ជ្រើសរើស​យ៉ាងហោច​ណាស់​ការបង្រៀន​មួយ​របស់​ព្រះអង្គសង្គ្រោះ ឬ​អ្វីមួយ​ដែល​ទ្រង់​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការអធិស្ឋាន ដែលអ្នក​អាច​ដាក់បញ្ចូល​ទៅក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នកបាន ។ សូម​បង្កើត​ការរំឭក​មួយ ហើយ​ចាប់ផ្តើម​ធ្វើ​ការអនុវត្ត​នៅថ្ងៃនេះ ។ នៅពេល​ដែលអ្នក​ធ្វើ សូម​កត់សម្គាល់​អំពីរបៀប ដែល​ការអនុវត្ត​នោះ​ជួយ​ដល់​ការអធិស្ឋាន​របស់​អ្នក​ឲ្យ​កាន់តែ​មាន​អត្ថន័យ និង​របៀប​ដែល​ការអនុវត្ត​នោះ​មាន​ឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ ។

អ្នក​ប្រហែលជា​ចង់​ដាក់បញ្ចូល​អ្វីខ្លះ​បន្ថែមទៀត ដែល​អ្នកបាន​រៀន​នៅថ្ងៃនេះ​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុងនីហ្វៃ​ទី ៣ » ។