« នីហ្វៃទី ៣ ១៨: ១–១៤ ៖ ‹ ក្នុងការចងចាំដល់យើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ១៨: ១–១៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ១៨:១–១៤
« ក្នុងការចងចាំដល់យើង »
យើងមានឱកាសដើម្បីទទួលទានសាក្រាម៉ង់ជាប្រចាំ ។ នៅក្នុង នីហ្វៃទី ៣ ១៨ ព្រះយេស៊ូវបានបង្រៀនអំពីរបៀបដែលសាក្រាម៉ង់អាចផ្ដល់ពរដល់ជីវិតរបស់យើង ហើយបានណែនាំអំពីរបៀបដើម្បីអនុវត្តពិធីបរិសុទ្ធនេះផងដែរ ។ មេរៀននេះអាចជួយឲ្យអ្នកទទួលបានបទពិសោធន៍ដ៏មានអត្ថន័យ ដោយការចងចាំព្រះអង្គសង្គ្រោះ នៅពេលដែលអ្នកទទួលទានសាក្រាម៉ង់ ។
ទំនាក់ទំនងដ៏រឹងមាំ
សូមគិតអំពីមនុស្សមួយចំនួនដែលអ្នកមានអារម្មណ៍ថា ពិតជាមានភាពស្និទ្ធស្នាល និងមានទំនាក់ទំនងរឹងមាំជាមួយនឹងបុគ្គលទាំងនោះ ។
-
តើអ្នក ឬពួកគេបានធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនងទាំងនោះ ?
ឥឡូវនេះ សូមគិតអំពីរបៀបដែលអ្នកមានអារម្មណ៍ថាជិតស្និទ្ធទៅនឹងព្រះអង្គសង្គ្រោះ ។
-
តើអ្នកគិតថា មានអ្វីខ្លះដែលអាចជួយដល់អ្នកនៅក្នុងការពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអង្គសង្គ្រោះ ?
នៅពេលដែលអ្នកកំពុងសិក្សានៅថ្ងៃនេះ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនអ្នកអំពីរបៀបខិតចូលទៅជិតព្រះអង្គសង្គ្រោះ និងពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទបានតាំងពិធីសាក្រាម៉ង់នេះឡើង
ព្រះអង្គសង្គ្រោះបានពោរពេញដោយសេចក្តីអាណិតអាសូរចំពោះប្រជាជន នៅពេលដែលទ្រង់ញាណដឹងអំពីបំណងប្រាថ្នារបស់ពួកគេចំពោះទ្រង់ ដើម្បីឲ្យទ្រង់គង់នៅជាមួយនឹងពួកគេយូរជាងនេះ ( សូមមើល នីហ្វៃទី ៣ ១៧:១–៦ ) ។ បន្ទាប់ពីទ្រង់បានប្រសិទ្ធពរដល់កុមារ និងអ្នកជំងឺ និងអ្នកដែលបានរងទុក្ខវេទនាហើយ ព្រះអង្គសង្គ្រោះបានប្រទានមធ្យោបាយមួយសម្រាប់ប្រជាជន គឺទ្រង់ប្រទានព្រះវិញ្ញាណរបស់ទ្រង់ឲ្យគង់នៅជាមួយនឹងពួកគេជានិច្ច ។
សូមអាន នីហ្វៃទី ៣ ១៨:១–១១ ហើយរកមើលអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានធ្វើ ។
អ្នកប្រហែលជាចង់មើលវីដេអូ « Jesus Christ Introduces the Sacrament to the People » ចាប់ពីនាទីទី ០:១២ ដល់នាទីទី ៦:១២ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ហើយផ្ទៀងតាមនៅក្នុងបទគម្ពីររបស់អ្នក ។
-
តើអ្នកបានស្វែងយល់អ្វីខ្លះអំពីសាក្រាម៉ង់ ចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
-
តើព្រះអង្គសង្គ្រោះសន្យាអ្វីខ្លះនៅក្នុងការអធិស្ឋានប្រសិទ្ធពរសាក្រាម៉ង់ ប្រសិនបើយើងចងចាំដល់ទ្រង់ជានិច្ច ?
អ្នកអាចពិចារណាគូសចំណាំនៅលើគោលការណ៍នេះនៅក្នុង នីហ្វៃទី ៣ ១៨:៧, ១១ ថា នៅពេលយើងទទួលទានសាក្រាម៉ង់ ហើយចងចាំអំពីព្រះអង្គសង្គ្រោះជានិច្ច នោះយើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយនឹងយើង ។
នៅពេលដែលព្រះយេស៊ូវគ្រីស្ទសំដៅលើពួកយើងថា ឲ្យមាន ព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកយើង ទ្រង់កំពុងមានបន្ទូលសំដៅទៅលើអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
តើមានរបៀបអ្វីខ្លះ ដែលយើងអាចចងចាំព្រះអង្គសង្គ្រោះជានិច្ចនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ? តើការចងចាំព្រះអង្គសង្គ្រោះជានិច្ចអាចជួយដល់យើងឲ្យមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងយើងដោយរបៀបណា ?
-
តើការមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងអ្នកអាចផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក នៅពេលបច្ចុប្បន្ននេះបានដោយរបៀបណា ?
បទពិសោធន៍របស់យើងជាមួយសាក្រាម៉ង់
សូមគិតអំពីរបៀបដែលទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គសង្គ្រោះអាចត្រូវបានពង្រឹង ប្រសិនបើអ្នកមានបទពិសោធន៍ដ៏មានអត្ថន័យជ្រាលជ្រៅកាន់តែច្រើនអំពីការទទួលទានសាក្រាម៉ង់ ។ សូមឆ្លើយទៅនឹងឃ្លានីមួយៗដោយពាក្យ « ជានិច្ចកាល» « ពេលខ្លះ » « កម្រ » ឬ « មិនធ្លាប់ » ។
-
ខ្ញុំចំណាយពេលខ្លះមុនព្រះវិហារចាប់ផ្តើមដើម្បីរៀបចំខ្លួនសម្រាប់សាក្រាម៉ង់ ។
-
នៅក្នុងអំឡុងពេលកំពុងសាក្រាម៉ង់ ខ្ញុំព្យាយាមចងចាំអំពីព្រះយេស៊ូវគ្រីស្ទ ។
-
បទពិសោធន៍របស់ខ្ញុំចំពោះសាក្រាម៉ង់មានឥទ្ធិពលនៅលើសកម្មភាពរបស់ខ្ញុំនៅក្នុងអំឡុងពេលនៃសប្តាហ៍នេះ ។
សេចក្តីសន្យាអំពីការទទួលទានសាក្រាម៉ង់
សូមអាន នីហ្វៃទី ៣ ១៨:១២–១៤ និងរកមើលពីអ្វីដែលព្រះអង្គសង្គ្រោះបានសន្យាចំពោះអស់អ្នកដែលចងចាំអំពីទ្រង់ និងទទួលទានសាក្រាម៉ង់ ។
-
តើអ្នកគិតថា ពាក្យសង់នៅលើថ្មរបស់ព្រះអង្គសង្គ្រោះមានន័យដូចម្តេច ?
-
តើការទទួលទានសាក្រាម៉ង់អាចជួយដល់យើងឲ្យសង់នៅលើថ្មរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីធ្វើឲ្យការទទួលទានសាក្រាម៉ង់កាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅជារៀងរាល់សប្តាហ៍ ?