« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២១ ៖ ស្វែងយល់ និងពន្យល់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២១
យល់ និងពន្យល់
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយដល់អ្នកឲ្យយល់ពីសេចក្តីពិតនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ហើយអាចពន្យល់វាចេញពីចិត្តរបស់អ្នកផ្ទាល់បាន ។ មេរៀននេះនឹងផ្តល់ឱកាសដល់អ្នកឲ្យស្វែងយល់ និងពន្យល់ពីសេចក្តីពិតរបស់អ្នកឲ្យកាន់តែស៊ីជម្រៅ ចេញពីវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនពីព្រះគម្ពីរមរមន ។
ការស្វែងយល់ពីព្រះគម្ពីរ
សូមមើលរូបភាពខាងក្រោម ៖
-
តើមានចំណុចអ្វីខ្លះដែលតម្រូវឲ្យកីឡាករបាល់ទាត់វ័យក្មេងអភិវឌ្ឍខ្លួនទៅជាកីឡាករអាជីពបាន ?
-
តើដំណើរការនេះអាចទាក់ទងនឹងសមត្ថភាពរបស់យើងក្នុងការស្វែងយល់ពីបទគម្ពីរដោយរបៀបណា ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន មកពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
ដើម្បីឲ្យដំណឹងល្អចរិកក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវដឹងថាដំណឹងល្អជាអ្វី ហើយកាន់តែយល់ពីដំណឹងល្អឲ្យបានពេញលេញ ។ នោះមានន័យថា អ្នកនឹងសិក្សាអំពីដំណឹងល្អ ។ នៅពេលខ្ញុំនិយាយថា « សិក្សា » ខ្ញុំចង់សំដៅលើសពីការអានទៅទៀត ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )
-
តើការយល់ដឹងរបស់អ្នកអំពីដំណឹងល្អបានរីកចម្រើនពេញមួយជីវិតរបស់អ្នកដោយរបៀបណា ? តើការសិក្សាបទគម្ពីរបានជួយដល់អ្នកដោយរបៀបណា ?
-
តើវិធីសាស្ត្រសិក្សាអ្វីខ្លះដែលអ្នកបានប្រើប្រាស់ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកពីវគ្គបទគម្ពីរ ឬប្រធានបទដំណឹងល្អ ?
ដើម្បីមើលគំរូនៃវិធីសាស្រ្តសិក្សា សូមពិចារណាមើលវីដេអូ « Advice for Studying the Scriptures » ( ២:០៦ ) ពីអែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ។
ទោះបីជាអ្នកប្រហែលជាអាចស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខ្លះៗ និងគោលលទ្ធិដែលបទគម្ពីរបង្រៀនក៏ដោយ ក៏ព្រះអង្គសង្គ្រោះមានសេចក្តីប្រាថ្នាចង់ឃើញការយល់ដឹងរបស់អ្នកបន្តរីកចម្រើនដែរ ។ ចំណុចនេះតម្រូវឲ្យមានការខិតខំពីអ្នក ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសអនុវត្តនូវជំនាញសិក្សាបទគម្ពីរ ដែលអាចជួយអ្នកឲ្យយល់កាន់តែច្រើនឡើងអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗ ។
ជំនាញសិក្សាព្រះគម្ពីរ
សូមពិនិត្យមើលដោយសង្ខេបនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះខាងក្រោមនេះនីមួយៗ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « នោះត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ »°។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយបើសិនជាមនុស្សលោកមករកយើង … នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© 2023 by Intellectual Reserve, Inc. All rights reserved.
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយនៅក្នុងតារាងនេះ ដែលអ្នកចង់ស្វែងយល់ឲ្យកាន់តែច្បាស់ ។ បន្ទាប់មក ប្រើប្រាស់ជំនាញសិក្សាបទគម្ពីរមួយ ឬច្រើនខាងក្រោម ដើម្បីជួយដល់ការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរនោះដើម្បីឲ្យមានរីកចម្រើន ។ សូមត្រៀមខ្លួន ដើម្បីពន្យល់បទគម្ពីរដែលអ្នកបានសម្រាប់អ្នកដទៃ ។
សូមបំពេញសកម្មភាព ក ខ ឬ គ ។
សកម្មភាព ក ៖ សេចក្តីយោងបទគម្ពីរ
សូមប្រើប្រាស់លេខយោងបទគម្ពីរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Topical Guide ឬធនធានផ្សេងទៀត ដើម្បីស្វែងរកបទគម្ពីរបន្ថែមទៀតដែលអាចបង្កើនការយល់ដឹងរបស់អ្នកពីវគ្គបទគម្ពីរមួយ ។ សូមពិចារណាសរសេរសេចក្តីយោងបទគម្ពីរនៅក្នុងបទគម្ពីររបស់អ្នកនៅជិតវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬភ្ជាប់វានៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អរបស់អ្នក ។ សូមសរសេរចូលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬកម្មវិធីបណ្ណាល័យដំណឹងល្អសម្រាប់សេចក្តីយោងបទគម្ពីរ ដែលអ្នកបានជ្រើសរើស និងចំណេះដឹង ដែលអ្នកទទួលបានពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិពីការសិក្សាតាមវិធីនេះ ។
សកម្មភាព ខ ៖ ការឲ្យនិយមន័យពាក្យ និងឃ្លា
សូមស្វែងរកពាក្យនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកចង់ស្វែងយល់ឲ្យកាន់តែច្បាស់ ។ សូមស្វែងរកនិយមន័យនៃពាក្យ ឬឃ្លាទាំងនោះនៅក្នុងធនធានដែលមាន ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Bible Dictionary ឬវចនានុក្រមទូទៅ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក រឹមព្រះគម្ពីរ ឬកម្មវិធីបណ្ណាល័យដំណឹងល្អនូវនិយមន័យដែលអ្នកបានរកឃើញ រួមជាមួយនឹងការយល់ដឹងថ្មីៗណាមួយអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផងដែរ ។
សកម្មភាព គ ៖ ការយល់អំពីបរិបទ និងខ្លឹមសារ
ដើម្បីស្វែងយល់ពីបរិបទ និងខ្លឹមសារនៃវគ្គបទគម្ពីរមួយ អ្នកអាចអានចំណងជើងជំពូក និងខគម្ពីរដែលជុំវិញនៃវគ្គបទគម្ពីរដែលអ្នកកំពុងសិក្សា ។ ស្វែងយល់ថា អ្នកណាកំពុងនិយាយ ហើយមូលហេតុអ្វី ។ រកមើលពីតម្រុយដើម្បីយល់ពីស្ថានភាព ឬប្រវត្តិនៃខគម្ពីរ និងសារៈសំខាន់ដែលអ្នកនិពន្ធកំពុងព្យាយាមបង្ហាញ ។ សូមកត់ត្រានូវអ្វីដែលអ្នកយល់កាន់តែច្បាស់ពីវគ្គបទគម្ពីរ ដោយសារតែអ្វីដែលអ្នកបានពិចារណា ។
ប្រសិនបើពេលវេលាអនុញ្ញាត សូមសាកល្បងប្រើជំនាញផ្សេងមួយទៀតលើវគ្គបទគម្ពីរផ្សេងទៀត ។