ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២៥ ៖ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ


« នីហ្វៃទី ៣ ២៥ ៖ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ២៥

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ

គ្រួសារ​មាន​សុភមង្គល​កំពុងធ្វើ​កិច្ចការ​ពង្សប្រវត្តិ

តើ​អ្នកធ្លាប់​បាន​ពន្យល់ដល់​នរណាម្នាក់​អំពី​មូលហេតុ ដែល​យើង​ត្រូវតែ​មាន​ព្រះវិហារ​បរិសុទ្ធ ឬ​ធ្វើកិច្ចការ​ពង្សប្រវត្តិ​ដែរឬទេ ? តើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​កម្រិតណា​ចំពោះអ្នក ? ខណៈពេល​ដែល​កំពុង​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ ព្រះយេស៊ូវ​បាន​ដកស្រង់​សារលិខិត​មួយ ដែលទ្រង់​បានចែកចាយ​ដំបូង​ជាមួយ ម៉ាឡាគី ដែលបាន​បញ្ចូល​អំពី​ការវិលត្រឡប់​មកវិញ​របស់ អេលីយ៉ា និង​តួនាទី​ដ៏​សំខាន់​របស់​លោក​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​ផងដែរ ។ មេរៀន​នេះមាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

បុព្វការីជន​របស់អ្នក

រូបតំណាង កំណត់ត្រាចម្លង​តារាង​ពង្សប្រវត្តិ​ខាងក្រោម​ចូលទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដោយ​បំពេញ​ព័ត៌មាន​ឲ្យបាន​ច្រើនតាម ដែល​អ្នកអាច​ធ្វើបាន ។

តារាង​ពង្សាវលី​បួន​ជំនាន់

សូម​សញ្ជឹងគិត​អំពីអ្វីដែល​អ្នកដឹង និង​មានអារម្មណ៍​អំពី​ជីវិត​របស់​មនុស្ស​ជា​ទីស្រលាញ់​របស់អ្នក អ្វីដែល​អ្នក​ចង់ដឹង និង​របៀប ដែលវា​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​របស់អ្នក ។

  • ហេតុ​អ្វីបាន​ជាវា​មាន​សារៈសំខាន់ ដែល​យើងត្រូវ​ខំប្រឹង​ស្វែងយល់​បន្ថែមទៀត​អំពី​ជីដូនជីតា​របស់យើង ?

  • ធ្វើការ​វាយតម្លៃ​ទៅលើ​កម្រិត​រង្វាស់ ១–១០ ( ១ = មិន​ចាប់​អារម្មណ៍ ១០ = ចាប់​អារម្មណ៍​ខ្លាំង ) តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​កម្រិត​ចំពោះ​ការចង់​ដឹងអំពី​បុព្វការីជន​របស់អ្នក ? នៅក្នុង​ការចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ? ហេតុអ្វី ?

នៅពេល​ដែល​អ្នក​កំពុងសិក្សា សូម​រកមើល​ចំណេះដឹង​ដែលអាច​ជួយ​ជំរុញ​អ្នកឲ្យ​ចូលរួម​នៅក្នុង​កិច្ចការនេះ​កាន់តែច្រើន​ថែមទៀត ។

« មុនដែល​ថ្ងៃដ៏ធំ ហើយ​គួរស្ញែងខ្លាច​របស់​ព្រះយេហូវ៉ា​បានមកដល់ »

ដោយ​ប្រើប្រាស់​រូបភាព​ដ៏​សម្បូរបែប និង​ពាក្យជា​និមិត្តរូប​ដែលបាន​កត់ត្រា​ដោយ​ព្យាការី ម៉ាឡាគី នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ប្រជាជន​នៅទ្វីប​អាមេរិក​អំពី​ការយាងមក​ផែនដី​ជាលើក​ទីពីរ​របស់ទ្រង់ ហើយ​បាន​ព្យាករណ៍​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។

សូមអាន នីហ្វៃទី ៣ ២៥:១–២ ដោយ​រកមើល​អ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដែលនឹង​កើតឡើង នៅពេល ទ្រង់យាង​ត្រឡប់​មក​ផែនដីវិញ ។ និយមន័យ និង​ការបកស្រាយ​ខាងក្រោម​អំពី​និមិត្តសញ្ញា​អាច​មាន​ប្រយោជន៍ ។

  • ជញ្ជ្រាំង ៖ គល់​រុក្ខជាតិ​ដែល​នៅសល់​នៅក្នុង​ស្រែ​បន្ទាប់ពី​ប្រមូលផល ដែល​កសិករ​អាច​នឹង​ដុតចោល

  • ឫស ៖ បុព្វការីជន

  • មែក ៖ កូនចៅ​ជំនាន់ក្រោយ

  • ប្រោស​ឲ្យ​ជា​នៅក្នុង​ចំអេង​ស្លាប​ទ្រង់ ៖ ព្រះចេស្តានៃ​ការព្យាបាល និង​ការការពារ​របស់​ព្រះអម្ចាស់ និង​ដង្វាយធួន​របស់ទ្រង់ ។

  • កូនគោ​នៅក្នុង​ក្រោល ៖ សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​មើលថែ​យ៉ាងល្អ និង​ផ្កត់ផ្គង់​ឲ្យ​ដូចជា​សត្វ​នៅ​ក្នុងក្រោល

  • តើ​អ្នក​នឹង​ពន្យល់​ដោយ​របៀប​ណា អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ យោង​តាម​ខគម្ពីរ​ទាំងនេះ ? តើ​នឹង​មាន​អ្វីកើត​ឡើង​ចំពោះ​មនុស្ស​អាក្រក់ ?

  • តើ​អ្នករៀន​អ្វីខ្លះ​ចេញពី​ទីសម្គាល់​ទាំងនេះ​អំពី​ព្រះអង្គសង្គ្រោះ និង​ពរជ័យ​របស់ទ្រង់​ចំពោះអ្នក ដែល​ដើរតាម​ទ្រង ?

សូមអាន នីហ្វៃទី ៣ ២៥:៥–៦ ហើយ​ពិចារណា​ដោយ​គូសចំណាំ​អ្វី ដែល​ព្រះអង្គសង្គ្រោះ​នឹងធ្វើ ដើម្បី​ជួយដល់​ក្រុមគ្រួសារ​នៅលើ​ពិភពលោក​នេះ មុនពេល​ដែល​ការយាងមកជា​លើកទីពីរ​របស់ទ្រង់ ។ អត្ថន័យ​មួយ​នៃពាក្យ « បង្វែរ » គឺ​ចង ឬ​បោះត្រា ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧២ ) ។ លេខយោង​នៅ​ក្នុង​បទគម្ពីរ​របស់អ្នក​ក៏អាច​ជួយ​ឲ្យ​អ្នក​យល់អំពី​ខគម្ពីរ​ទាំងនេះ​បានកាន់តែ​ច្បាស់​ផងដែរ ។

ប្រសិនបើ​អ្នកចង់ សូម​ពិចារណា​គូស​សម្គាល់​កន្លែង ដែល​ការសន្យា​នេះត្រូវបាន​លើក​មក​និយាយ​ឡើងវិញ​នៅក្នុង​គម្ពីរ​នីមួយៗ​នៅក្នុង​ព្រះគម្ពីរ​បរមាណី ( សូមមើល ម៉ាឡាគី ៤:៥–៦; លូកា ១:១៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១៥–១៦; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ) ។

អេលីយ៉ា ជាព្យាការី​ពី​សម័យបុរាណ បានកាន់​កូនសោ​អំណាច​នៃ​ការផ្សាភ្ជាប់ ។ អំណាច​នៃ​ការផ្សារភ្ជាប់​ធ្វើឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ស្ថានសួគ៌​ដោយសារ​ពិធីបរិសុទ្ធ​ដែល​បាន​អនុវត្ត​ដោយ​សិទ្ធិអំណាច​របស់​បព្វជិតភាព​នៅលើ​ផែនដី ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ភ្ជាប់, ការ​ភ្ជាប់ » scriptures.ChurchofJesusChrist.org ) ។

អេលីយ៉ា បាន​លេចមក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូមអាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១៣–១៦ ដើម្បី​ដឹង​អំពី​អ្វី ដែលបាន​កើតឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នៅក្នុង​ឆ្នាំ ១៨៣៦ ដែល​ទាក់ទង​ទៅនឹង អេលីយ៉ា យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។

ដោយសារ​អំណាច​នៃ​ការផ្សារភ្ជាប់​ដែល​បានស្ដារ​ឡើងវិញ យើងអាច​ធ្វើកិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ទាំង​សម្រាប់​ខ្លួន​របស់​យើង និង​បុព្វការីជន ដែលបាន​ស្លាប់​ទៅ​ហើយ​ផងដែរ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

វា​មានភាព​ចាំបាច់​ណាស់​នៅក្នុង​ការដឹងថា ព្រះអង្គសង្គ្រោះ​មិន​ត្រឹម​តែ​ស្ដារ​កូនសោ​នៃ​ការផ្សារភ្ជាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​តែ​តាមរយៈ​ដង្វាយធួន​របស់ទ្រង់​ប៉ុណ្ណោះ ដែល​យើង និង​អស់អ្នក​ដែល​នៅក្នុង​គ្រួសារ​របស់យើង​អាច​ទទួល​បាន​ការប្រោសលោះ ការបន្សុទ្ធ និង​ការទទួល​ពិធីបរិសុទ្ធ និង​ព្រះពរ​ដ៏​នៅអស់​កល្បជានិច្ច រួមមាន​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ផងដែរ ។

សូម​សញ្ជឹងគិត​ពិចារណា​អំពី​មូលហេតុ ដែល​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​មាន​សារៈសំខាន់​នៅក្នុង​ជីវិត​របស់អ្នក ។ នៅពេល​ដែល​អ្នក​សញ្ជឹងគិត​ពិចារណា អ្នក​ប្រហែលជា​ចង់មើល​វីដេអូ « The Promised Blessings of Family History 2 » ( ៤:០៤ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

4:5
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ?

    • ជា​លទ្ធផល មាន​ពរជ័យ​អ្វីខ្លះ​ដែល​អ្នកបាន​កត់សម្គាល់​នៅក្នុង​ជីវិត​របស់អ្នក ?

ការចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ដើម្បី​ជួយ​អ្នកចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ សូម​ធ្វើកិច្ចការ​មួយ ឬ​ពីរ​ខាងក្រោម​នេះ ។ អ្នក​ក៏​ប្រហែលជា​ពិចារណា​ធ្វើ​អ្វី​ផ្សេងទៀត​ដែល​ទាក់ទង​ទៅនឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បាន​ដឹកនាំ​ឲ្យ​អ្នកធ្វើ ។

  • ដោយ​ប្រើប្រាស់​គណនី ChurchofJesusChrist.org របស់អ្នក សូម ចូល ទៅកាន់​គេហទំព័រ FamilySearch.org ។ ស្វែងរក​ធនធាន ដើម្បី​ស្វែងយល់​អំពី​បុព្វការីជន​ណា​ម្នាក់​របស់អ្នក ។ សូម​ពិចារណា​ចាប់ផ្តើម​ជាមួយនឹង​សំណួរ « តើ​អ្នក​ចង់​ចាប់ផ្តើម​ដោយ​របៀបណា ? »

  • ផ្ញើសារ​ហៅ​ទូរសព្ទ ឬ​រៀបចំ​ពេលវេលា ដើម្បី​និយាយ​ជាមួយ​ឪពុកម្តាយ ជីដូនជីតា ឬ​សាច់ញាតិ​ផ្សេងទៀត ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ជីវិត ប្រវត្តិ ឬ​ការប្រែចិត្ត​ជឿ​របស់​ពួកគាត់​ទៅ​ជឿលើ​ដំណឹងល្អ​នេះ ។ សូម​ពិចារណា​ធ្វើ​កំណត់ត្រា​មួយ​អំពី​អ្វី ដែល​អ្នករៀន ។

  • ការចូលរួម​នៅក្នុង​ការធ្វើ​លិបិក្រម ។ សម្រាប់​ជា​ជំនួយ​នៅក្នុង​ការស្វែងយល់​ថា តើ​នេះគឺ​ជាអ្វី និង​របៀប​ចាប់ផ្តើម សូម​ពិចារណា​មើល​វីដេអូ​ជា​មុនសិន « ការធ្វើ​លិបិក្រម​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ—របៀប​ដែលវា​ដំណើរការ » ( ១:៤៨ ) ដែលមាន​នៅលើ​គេហទំព័រ FamilySearch.org ។

    1:48
  • សូម​ស្វែងរក​ឈ្មោះ​បុព្វការីជន ដែលបាន​ទទួល​មរណភាព ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​នៅលើ​គេហទំព័រ FamilySearch.org ។ សូម​ពិចារណា​ចាប់ផ្តើម​ជាមួយនឹង​សំណួរ « តើ​អ្នក​ចង់​ចាប់ផ្តើម​ដោយ​របៀបណា ? »

  1. សូម​ពន្យល់​អំពីអ្វី ដែល​អ្នកបាន​ធ្វើ ដើម្បី​ចាប់ផ្តើម​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅអំឡុងពេល​កំពុងសិក្សា​នៅថ្ងៃនេះ ។ បន្ទាប់មក សូម​ឆ្លើយសំណួរ​ដូច​ខាងក្រោម​នេះ ៖

    • តើ​មាន​ចំណុច​អ្វីខ្លះ ដែលអ្នក​មាន​អារម្មណ៍ថា ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ធ្វើ ដើម្បី​បន្ត​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ? តើ​ការធ្វើ​បែប​នេះនឹង​ធ្វើឲ្យ​ជីវិត​របស់អ្នក​មាន​ភាពខុសប្លែក​អ្វីខ្លះ ?

នៅពេល​ដែល​អ្នក​ស្វែងរក​ការបន្ត​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ សូម​ចងចាំ​សេចក្ដីថ្លែង​ការណ៍​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ៖

រាល់ពេល ដែល​អ្នកធ្វើ អ្វីមួយ ដើម្បី​ជួយ នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—បោះជំហាន​ទៅធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​អ្នក​កំពុងជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ហើយ ។ ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្តីសង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )