« នីហ្វៃទី ៣ ២០–២២ ៖ ‹ យើងនឹងប្រមូលរាស្ត្រយើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២០–២២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ២០–២២
« យើងនឹងប្រមូលរាស្ត្រយើង »
តើអ្នកអាចគិតអំពីពេលវេលាមួយនៅក្នុងជីវិតរបស់អ្នក មានន័យនៅពេលដែលបាននៅជាមួយនឹងអ្នកឯទៀត ? ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បានណែនាំដល់រាស្ដ្រទ្រង់ជាច្រើនដងឲ្យប្រមូលផ្ដុំទាំងខាងរូបកាយ និងខាងវិញ្ញាណ ? នៅក្នុងអំឡុងពេលនៃការងារបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកសាសន៍នីហ្វៃ ទ្រង់បានប្រកាសថា ព្រះវរបិតាសួគ៌នឹងចងចាំសេចក្តីសញ្ញារបស់ទ្រង់ ដើម្បីប្រមូលសាសន៍អ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយ ។ ហើយទ្រង់បានបើកបង្ហាញទីសម្គាល់ ដើម្បីជួយយើងឲ្យស្គាល់ នៅពេលដែលការប្រមូលនៅថ្ងៃចុងក្រោយបានចាប់ផ្តើម ។ មេរៀននេះអាចជួយដល់អ្នកឲ្យចូលរួមនៅក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។
កំពុងប្រមូលផ្តុំគ្នា
សូមចំណាយពេលបន្តិច ដើម្បីគិតអំពីស្ថានភាពដែលអ្នក ឬនរណាដែលអ្នកស្គាល់ មានអារម្មណ៍ថា ឯកកោ គ្មានសុវត្ថិភាព ឬដូចជាអ្នកដែលមានអារម្មណ៍ថាខ្លួនឯងមិនមានគេរាប់រក ។
-
តើការចូលរួមចំណែកជាផ្នែកមួយនៅក្នុងក្រុមអាចជួយដោះការព្រួយបារម្ភទាំងនេះបានដោយរបៀបណា ?
-
តើមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ការចូលរួមនៅក្នុងក្រុមមួយ ដែលមានព្រះអម្ចាស់ និងអស់អ្នកដែលដើរតាមទ្រង់ ?
សូមពិចារណាអំពីសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖ សូមវាយតម្លៃទៅលើឃ្លាទាំងនេះ តើវាទាក់ទងទៅនឹងអ្នកកម្រិតណា ដោយប្រើប្រាស់ពាក្យ « ភាគច្រើន » « ពេលខ្លះ » ឬ « កម្រ » ។
-
ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទំនាក់ទំនងជាមួយនឹងព្រះអម្ចាស់ ហើយថាទ្រង់ការពារ ប្រោសលោះ និងស្រឡាញ់ខ្ញុំ ។
-
ខ្ញុំស្គាល់របៀបដែលព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យមករកទ្រង់ ហើយទទួលបានពរជ័យទាំងនេះ ។
-
ខ្ញុំខិតខំជួយដល់អ្នកដទៃទៀតឲ្យជួបជុំជាមួយនឹងព្រះអម្ចាស់ ហើយមានអារម្មណ៍ថា មានសុវត្ថិភាព និងមានចំណែកចូលរួម ។
នៅខណៈពេលដែលអ្នកកំពុងសិក្សាមេរៀននេះ សូមពិចារណាគិតអំពីរបៀបដែលព្រះអម្ចាស់ចង់ប្រមូលបងប្អូន និងអ្នកផ្សេងទៀតឲ្យមកកាន់ទ្រង់ និងសាសនាចក្ររបស់ទ្រង់ដោយសុវត្ថិភាព ។ សូមសញ្ជឹងគិតអំពីរបៀប ដែលអ្នកអាចជួយដល់ព្រះអម្ចាស់នៅក្នុងកិច្ចការប្រមូលផ្តុំដ៏ពិសិដ្ឋរបស់ទ្រង់ ។
« យើងនឹងប្រមូល »
នៅថ្ងៃ ទីពីរនៃការធ្វើដំណើររបស់ព្រះអង្គសង្គ្រោះនៅទ្វីបអាមេរិក បន្ទាប់ពីព្រះអង្គសង្គ្រោះបានអធិស្ឋានទូលសុំ និងបានប្រទានពរដល់ប្រជាជនទាំងនេះ ទ្រង់បានធ្វើសាក្រាម៉ង់ដ៏អស្ចារ្យដល់ពួកគេ ។ បន្ទាប់មក ទ្រង់បានព្យាករណ៍អំពីប្រជាជននៃសេចក្តីសញ្ញារបស់ទ្រង់នៅថ្ងៃចុងក្រោយ ។ ដើម្បីស្វែងយល់អំពីការព្យាករណ៍របស់ទ្រង់ នោះវាមានសារៈសំខាន់ណាស់ ដែលត្រូវចងចាំនូវចំណុចដូចខាងក្រោមនេះ ៖
-
ពីមុន ព្រះអម្ចាស់បានសន្យាដល់អ័ប្រាហាំ និងកូនចៅរបស់លោកដោយ រួមមានទាំងយ៉ាកុប ( មានឈ្មោះថា អ៊ីស្រាអែល ផងដែរ ) ថា ពួកគេនឹងទទួលបានពរជ័យទាំងអស់នៃដំណឹងល្អ និងបព្វជិតភាព ( សូមមើល អ័ប្រាហាំ ២:៦–១១ ) ។
-
កូនចៅរបស់អ៊ីស្រាអែល រួមទាំងពួកសាសន៍នីហ្វៃបានខ្ចាត់ខ្ចាយនៅពាសពេញពិភពលោកនេះ°។ ព្រះអម្ចាស់បានសន្យាថា នឹងប្រមូលពួកគេមកវិញម្តងទៀត ដើម្បីទទួលបានពរជ័យនៃដំណឹងល្អ។
-
អស់អ្នកណាដែលចូលរួមនៅក្នុងសាសនាចក្រ ដែលមិនមែនជាពូជពង្សរបស់សាសន៍អ៊ីស្រាអែល គឺត្រូវបានទទួលយកទៅក្នុងអ៊ីស្រាអែល ហើយក៏អាចទទួលបានពរជ័យដូចគ្នាទាំងអស់ផងដែរ°។
សូមអាន នីហ្វៃទី ៣ ២០:១១-១៣, ១៨, ២២ ដោយរកមើលអំពីចំណុចអ្វីខ្លះដែលព្រះអម្ចាស់បានសន្យានឹងធ្វើ ។ ព្រោះវាអាចមានប្រយោជន៍សម្រាប់យើងត្រូវដឹងដូចខាងក្រោមនេះ ៖
-
កណ្តាប់ស្រូវ ( នីហ្វៃទី ៣ ២០: ១៨ ) គឺជាកណ្តាប់នៃគ្រាប់ធញ្ញជាតិដែលបានច្រូតកាត់រួចហើយ ។
-
នៅថ្ងៃចុងក្រោយ ព្រះអម្ចាស់នៅក្នុងយុត្តិធម៌របស់ទ្រង់នឹងបំផ្លាញមនុស្សអាក្រក់ដែលមិនព្រមប្រែចិត្ត ( សូមមើល នីហ្វៃទី ៣ ២០:១៥–១៧, ១៩–២០ ) ហើយពួកបរិសុទ្ធនឹងប្រមូលផ្តុំគ្នាទៅកាន់កន្លែងមួយដែលហៅថា ទីក្រុងយេរូសាឡិមថ្មីនៅទ្វីបអាមេរិក ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:១០ ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សេចក្តីពិតមួយដែលយើងអាចរៀនអំពីខគម្ពីរទាំងនេះ គឺថា ព្រះនឹងបំពេញសេចក្តីសញ្ញារបស់ទ្រង់ ដើម្បីប្រមូលពូជវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។
ដើម្បីជួយដល់អ្នកឲ្យយល់អំពីរបៀប ដែលព្រះអម្ចាស់បានចាប់ផ្តើមបំពេញសេចក្តីសញ្ញានេះរួចហើយនោះ សូមឆ្លើយដូចខាងក្រោម ៖
-
តើវិធីណាខ្លះដែលព្រះអម្ចាស់កំពុងនាំយើង « ឲ្យស្គាល់ព្រះអម្ចាស់ … ដែលបានប្រោសលោះ [ យើង ] » ? ( នីហ្វៃទី៣ ២០:១៣ ) ។
-
ទោះបីជាការព្យាករណ៍អំពីក្រុងយេរូសាឡិមថ្មីនឹងត្រូវបានសម្រេចនៅក្នុងសហស្សវត្សរ៍នេះក៏ដោយ តើអស់អ្នកដែលដើរតាមព្រះអង្គសង្គ្រោះមាន « អំណាចនៃស្ថានសួគ៌ … នៅក្នុងចំណោម [ ពួកគេ ] » នៅពេលបច្ចុប្បន្ននេះដោយរបៀបណា ? ( នីហ្វៃទី៣ ២០:២២ ) ។ តើយើងអាចទទួលបានព្រះអម្ចាស់« នៅក្នុងចំណោម » យើងតាមវិធីណាខ្លះ ? ( នីហ្វៃទី៣ ២០:២២ ) ។
-
តើពរជ័យទាំងនេះអាចជួយដល់ជីវិតរស់នៅរបស់យើងបានដោយរបៀបណា ( រួមទាំងនៅពេលយើងមានអារម្មណ៍ឯកោ គ្មានសុវត្ថិភាព ឬដូចជានៅពេលយើងមានអារម្មណ៍ថាខ្លួនឯងមិនចុះសម្រុងនឹងគេ ) ?
ទីសម្គាល់នៃការប្រមូលផ្តុំនៅថ្ងៃចុងក្រោយ
ទីសម្គាល់ដែលព្រះអម្ចាស់បានសន្យានៅជំនាន់របស់យើង ដើម្បីបង្ហាញថា ទ្រង់បានចាប់ផ្តើមប្រមូលរាស្ត្ររបស់ទ្រង់ ។
-
បន្ទាប់ពីផ្គូផ្គងឯកសារយោងដូចគ្នានៅខាងក្រោមទៅនឹងសេចក្តីពន្យល់ដែលត្រឹមត្រូវរបស់ពួកវាហើយ សូមឆ្លើយសំណួរខាងក្រោម ។
ចម្លើយ គឺមាននៅចុងបញ្ចប់នៃមេរៀននេះ ។
| |
| |
|
-
តើមូលហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់ចង់ឲ្យយើងស្គាល់ទីសម្គាល់នៃការប្រមូលរបស់ទ្រង់ ?
តើអ្នកត្រូវបានប្រមូលដោយរបៀបណា ?
« នោះគ្រប់ទាំងពូជមនុស្សនៅផែនដី [ នឹង ] បានពរ »
នៅក្នុងនាមជាសមាជិកនៃសេចក្តីសញ្ញានៃសាសនាចក្រ វាគឺជាទំនួលខុសត្រូវរបស់យើងនៅក្នុងការជួយ « គ្រប់ទាំងពូជមនុស្សនៅផែនដីបានពរ » តាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( នីហ្វៃទី ៣ ២០: ២៧ ) ។ សកម្មភាពខាងក្រោមនេះអាចជួយដល់អ្នកឲ្យសញ្ជឹងគិតអំពីរបៀបដើម្បីជួយដល់ព្រះអម្ចាស់នៅក្នុងការប្រមូលរបស់ទ្រង់ ។
នៅពេលអ្នកសិក្សានៅសប្តាហ៍នេះ សូមជ្រើសរើសប្រកបដោយការអធិស្ឋាននូវរបៀបមួយដែលអ្នកអាចជួយប្រមូលសាសន៍អ៊ីស្រាអែល ។ គំនិតផ្សេងទៀតនឹងត្រូវបានបង្ហាញនៅក្នុងមេរៀននៅពេលអនាគត ។ សូមស្វែងរកការណែនាំមកពីព្រះអម្ចាស់ ដើម្បីដឹងថា អ្វីដែលល្អបំផុតសម្រាប់អ្នកនៅក្នុងការធ្វើកិច្ចការនេះ ។
ចម្លើយសម្រាប់សកម្មភាព ៖ ១-គ, ២-ខ, ៣-ក