« អេធើរ ៣ ៖ ‹ សេចក្ដីជំនឿដ៏លើសលប់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ៣
« សេចក្ដីជំនឿដ៏លើសលប់ »
តើអ្នកមានធ្លាប់បានគិតឲ្យបានពិតប្រាកដថា សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូរជីវិតរបស់យើងបានយ៉ាងណាដែរទេ ? គំរូដ៏អស្ចារ្យមួយ គឺថាបងរបស់យ៉ារេឌ ដែលជាអ្នកបានទៅរកព្រះអម្ចាស់ដោយមានផែនការដើម្បីឲ្យព្រះជួយដោះស្រាយបញ្ហារបស់លោក ហើយលោកបានអធិស្ឋានដ៏រាបទាបដោយ « សេចក្ដីជំនឿដ៏លើសលប់ » ( អេធើរ ៣:៩ ) ថា « វាំងននត្រូវបានបើកចេញពីភ្នែក [ របស់លោក ] » ( អេធើរ ៣:៦ ) ហើយលោកបានឃើញទ្រង់ ហើយសន្ទនាជាមួយព្រះអម្ចាស់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយបន្ទាបខ្លួន ។
តើអ្នកអាចបង្ហាញសេចក្តីជំនឿដោយរបៀបណា ?
សូមធ្វើបញ្ជីឈ្មោះមនុស្សបីនាក់ដែលអ្នកកោតសរសើរចេញពីប្រវត្តិសាសនាចក្រ ឬបទគម្ពីរ ។
-
តើអ្នកទាំងបីនាក់នេះបានបង្ហាញសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?
-
តើអ្នកអាចដឹងបានយ៉ាងដូចម្ដេចថា អ្នកកំពុងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ?
-
ហេតុអ្វីបានជាអ្នកចង់អនុវត្តសេចក្តីជំនឿ ?
ដើម្បីជួយអ្នកសញ្ជឹងគិតអំពីសេចក្តីជំនឿរបស់អ្នកផ្ទាល់ទៅលើព្រះយេស៊ូវគ្រីស្ទ សូមសរសេរថា តើសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ពិតកម្រិតណានៅលើរង្វាស់ ១–៥ ( ១ = មិនធ្លាប់សោះ ២ = ពេលខ្លះ ៣ = ជាញឹកញាប់ ៤ = ភាគច្រើនស្ទើរតែរហូត ៥ = ជានិច្ចកាល ) ៖
-
ខ្ញុំជឿលើព្រះគ្រីស្ទ ហើយទទួលយកទ្រង់ជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
-
តាមរយៈការអធិស្ឋានដោយស្មោះទៅកាន់ព្រះវរបិតាសួគ៌ ខ្ញុំស្វែងរកជំនួយពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ហើយទុកចិត្តលើការណែនាំ និងជំនួយរបស់ទ្រង់ទាំងទ្វេ ។
-
ខ្ញុំអនុវត្តតាម ហើយទុកចិត្តព្រះអម្ចាស់ឲ្យជួយដល់ខ្ញុំ ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមខិតខំរៀនបន្ថែមទៀតអំពីរបៀបដែលអ្នកអាចអនុវត្តសេចក្ដីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទដោយបន្ទាបខ្លួន និងមូលហេតុដែលអ្នកអាចនឹងចង់ធ្វើ ។
អនុវត្តសេចក្ដីជំនឿ
នៅក្នុងមេរៀនមុននេះ អ្នកបានរៀនថាព្រះអម្ចាស់បានបញ្ជាឲ្យបងរបស់យ៉ារេឌសង់ភេត្រា និងឆ្លងមហាសមុទ្រទៅកាន់ដែនដីសន្យា ប៉ុន្តែភេត្រាមិនមានពន្លឺសម្រាប់បំភ្លឺនោះទេ ។ ព្រះអម្ចាស់បានបង្គាប់ឲ្យបងរបស់យ៉ារេឌស្នើដំណោះស្រាយមួយ ( សូមមើល អេធើរ ២:២៣ ) ។ នៅពេលបងរបស់យ៉ារេឌបានធ្វើតាមដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់បានជួយដោះស្រាយបញ្ហារបស់លោក ហើយបានប្រទានពរដល់លោកតាមរបៀបលើសពីអ្វីដែលលោកបានទូលសុំទៅទៀត ។
គោលការណ៍មួយដែលយើងអាចរៀនបាន គឺថា នៅពេលដែលយើងអនុវត្តសេចក្ដីជំនឿនៅលើព្រះអម្ចាស់ដោយបន្ទាបខ្លួន នោះយើងនឹងចូលខិតទៅជិតទ្រង់កាន់តែខ្លាំង ។
ការចូលទៅជិតព្រះអម្ចាស់
-
តើមានរបៀបខុសគ្នាអ្វីខ្លះដែលព្រះអម្ចាស់ប្រទានពរដល់បងរបស់យ៉ារេឌ ដោយសារសេចក្តីជំនឿរបស់លោក ?
-
តើបងរបស់យ៉ារេឌបានចូលទៅជិតព្រះអម្ចាស់តាមរយៈបទពិសោធន៍នេះដោយរបៀបណា ?
វាអាចនឹងមានប្រយោជន៍ក្នុងការគូសចំណាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់បងរបស់យ៉ារេឌ ៖ « នោះអ្នកត្រូវបានប្រោសលោះពីការធ្លាក់ ហេតុដូច្នេះហើយ អ្នកត្រូវបាននាំមកឯវត្តមានរបស់យើងវិញ » ( អេធើរ ៣:១៣ ) ។ នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ជាមួយនឹងបញ្ហាផ្ទាល់ខ្លួនរបស់យើង យើងក៏អាចទទួលបានជំនួយពីទ្រង់ជាមួយនឹងគោលដៅដ៏នៅអស់កល្បជានិច្ចរបស់យើង ដើម្បីយកឈ្នះការបែកចេញរបស់យើងចេញពីទ្រង់ ហើយត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។
សូមមើល ឬអានឧទាហរណ៍មួយខាងក្រោមអំពីយុវជនដែលអនុវត្តសេចក្ដីជំនឿរបស់ពួកគេ ។
-
សូមមើល « Faith and the Goal » ( ៤:៤០ ) ។ កីឡាករបាល់ទាត់អាជីពវ័យក្មេងម្នាក់ប្រាប់អំពីរបៀប ដែលនាងអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ ។
4:39 -
សូមមើល « Rebuilding My Faith When I Felt Lost » ( ៦:២៥ ) ។ បន្ទាប់ពីការត្រឡប់មកពីបេសកកម្មមុនពេលកំណត់ យុវជនម្នាក់បានស្ថាបនាសេចក្តីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
0:0 -
សូមអានដំណើររឿងរបស់ ជេន រ៉ូតហូហ្វ ដែលជាក្មេងប្រុសម្នាក់រស់នៅប្រទេសហូឡង់ ដែលបានស្វែងរកព្យាការី យ៉ូសែប អេហ្វ ស៊្មីធ ដើម្បីព្យាបាលជំងឺរបស់គាត់ ( Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ៣ Boldly, Nobly, and Independent ឆ្នាំ ១៨៩៣–១៩៥៥ [ ឆ្នាំ ២០២២ ] ទំព័រ ១២៣–១២៥ ) ។
សូមរកមើលរបៀបដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះអម្ចាស់ នៅពេលដែលអ្នកធ្វើដោយសេចក្តីជំនឿ ។