« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤ ៖ ស្វែងយល់ និងពន្យល់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤
ស្វែងយល់ និងពន្យល់
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកស្វែងយល់ និងពន្យល់អំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ មេរៀននេះនឹងផ្តល់ឱកាសដល់អ្នកឲ្យស្វែងយល់ និងពន្យល់អំពីសេចក្តីពិតរបស់អ្នកឲ្យកាន់តែស៊ីជម្រៅ ចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមកពីព្រះគម្ពីរមរមន ។
ការសួរសំណួរ
សូមគិតពីនរណាម្នាក់ដែលអ្នកស្គាល់ច្បាស់ ។
-
តើអ្នកស្គាល់ពួកគេបានដោយរបៀបណា ?
-
តើការសួរសំណួរមានតួនាទីអ្វីខ្លះក្នុងការជួយដល់សមត្ថភាពរបស់អ្នកឲ្យឆាប់ស្គាល់ពួកគេ ?
-
តើទំនាក់ទំនងរបស់អ្នកជាមួពួកគេនឹងមានភាពខុសគ្នាយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនដែលសួរសំណួរណាមួយនោះទេ ?
ដូចគ្នានឹងការសួរសំណួរមានសារៈសំខាន់ដើម្បីស្គាល់នរណាម្នាក់ដោយផ្ទាល់ វាក៏មានសារៈសំខាន់ផងដែរក្នុងការសួរសំណួរ នៅពេលអ្នកសិក្សាព្រះគម្ពីរ ដើម្បីស្គាល់និងយល់កាន់តែច្បាស់អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈសំណួរទាំងនោះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ការទទួលបានការណែនាំពីព្រះគម្ពីរ គឺដោយសារទទួលបានជំនួយតាមរយៈការសួរសំណួរដែលទាក់ទង » ( « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៨ ) ។
ការសួរសំណួរអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីវា និងយល់កាន់តែច្បាស់អំពីការយាងការណែនាំរបស់ព្រះអម្ចាស់មកក្នុងជីវិតរបស់យើង ។
ការរំឭកសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដោយសង្ខេបៗនៅក្នុងតារាងខាងក្រោម ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក… ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើសិនជាមនុស្សលោកមករកយើង … យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ ដោយ Intellectual Reserve, Inc. ។ All rights reserved.
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអ្នកចង់យល់ឲ្យកាន់តែច្បាស់ ហើយអានវាដោយយកចិត្តទុកដាក់ ។ សូមកត់សម្កាល់សំណួរយ៉ាងហោចណាស់ចំនួនពីរ ដែលអ្នកអាចសួរអំពីវគ្គគបទគម្ពីរដើម្បីយល់កាន់តែច្បាស់ ហើយសរសេរវាចុះ ។ ឧទាហរណ៍ នៅពេលដែលអ្នកអាន នីហ្វៃទី ៣ ២៧:២០ អ្នកអាចនឹងសួរថា « តើការញែកចេញជាបរិសុទ្ធមានន័យដូចម្តេច ? » ឬនៅពេលដែលអ្នកអាន មរ៉ូណៃ ១០:៣–៥ អ្នកអាចសួរថា « តើវាមានអត្ថន័យដូចម្តេចក្នុងការសួរ ‹ ដោយស្មោះអស់ពីចិត្ត ? › »
សូមស្វែងរកចម្លើយចំពោះសំណួរដែលអ្នកបានគិតដល់ សូមប្រើប្រាស់ឧបករណ៍សិក្សាព្រះគម្ពីរដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Topical Guide ឬសូម្បីតែសុន្ទរកថាក្នុងសន្និសីទទូទៅក្តី ។ អ្នកអាចប្រើប្រាស់យុទ្ធសាស្ត្រសិក្សាព្រះគម្ពីរផ្សេងទៀត ដែលអ្នកដឹង ដូចជាការសិក្សាខគម្ពីរនៅជិតគ្នា ដើម្បីយល់កាន់តែច្បាស់អំពីបរិបទរបស់វគ្គបទគម្ពីរនេះ ។
សូមចងចាំថា អ្នកប្រហែលជាមិនអាចស្វែងរកចម្លើយចំពោះសំណួរទាំងអស់របស់អ្នកបានទេ នៅពេលដែលអ្នកសិក្សានោះទេ ។ ប៉ុន្តែនៅពេលអ្នកបន្តអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ ទ្រង់នឹងជួយអ្នកឲ្យដឹងពីសេចក្តីពិតនៃអ្វីដែលអ្នកស្វែងរក ។
សូមពិចារណាអញ្ជើញមិត្តភក្តិ ឬសមាជិកគ្រួសារដើម្បីជួយអ្នកឲ្យឆ្លើយសំណួររបស់អ្នក ។ អ្នកក៏អាចពិចារណាអំពីការធ្វើសកម្មភាពនេះឡើងវិញដោយប្រើវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ដែលអ្នកចង់យល់កាន់តែច្បាស់ផងដែរ ។