ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:២៧—ការយក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:២៧—ការយក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:២៧

ការយក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង

យុវនារី​លើកដៃ​បត់​សាច់ដុំ

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី អេធើរ ១២:២៣–២៧ អ្នក​បាន​រៀនថា ប្រសិនបើ​យើង​បន្ទាបខ្លួន ហើយ​អនុវត្ត​សេចក្តី​ជំនឿ​លើព្រះអម្ចាស់ នោះទ្រង់​អាច​ប្រែក្លាយ​ភាពទន់ខ្សោយ​របស់យើង​ទៅជា​ភាពខ្លាំង​វិញ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ អេធើរ ១២:២៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

ដោយ​មិនឲ្យ​មើល​គម្ពីរ អេធើរ ១២:២៧ សូម​សាកល្បង​មើល​ថាតើ​អ្នក​អាច​បំពេញ​ចន្លោះ​ដែលបាត់​ក្នុង​ប្រយោគនេះ ដោយ​ផ្អែក​លើ​ការបង្រៀន​របស់​ព្រះអម្ចាស់​ទៅដល់​មរ៉ូណៃ​បាន​ដែរ​ឬ​ទេ ៖

  • ប្រសិនបើ​ខ្ញុំ  និង  នោះ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញសម្រាប់ខ្ញុំ ។

  • តើ​អ្នក​គិតថា មាន​អ្វីទៅ​ដែល​សំខាន់​ដែល​មនុស្ស​ម្នាក់​ត្រូវ​ចងចាំ​អំពី​ប្រយោគនេះ ?

ដើម្បីជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​ទាំង​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​រំឭក​វា​ទាំងពីរ​ឡើងវិញ​ឲ្យបាន​ពីរបី​ដង ហើយ​បន្ទាប់មក​ព្យាយាម​សរសេរ​វាចេញពី​ការចងចាំ​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

អេធើរ ១២:២៧ ៖ « ហើយ​បើសិនជា​មនុស្ស​លោក​មករក​យើង … នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សូម​ប្រៀបធៀប​អ្វីដែល​អ្នក​បានសរសេរ​ចេញពី​ការចងចាំ​ជាមួយនឹង​សេចក្តីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ​ខាងលើ ហើយធ្វើ​ការកែតម្រូវ​ដែល​ចាំបាច់ ។ សូម​ព្យាយាម​សរសេរ​សេចក្តីយោង និងឃ្លា​បទគម្ពីរគន្លឹះ​ឲ្យ​បានបី ឬ​បួន​ដងទៀត ឬរហូតដល់​អ្នក​អាច​សរសេរ​វា​ចេញមក​ពី​ការចងចាំ ។

ការអនុវត្ត​ជាក់ស្តែង

សូម​ព្យាយាម​រំឭក​ឡើងវិញ​នូវ​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ចេញពីការចងចាំ ហើយ​សរសេរ​វាចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ បើសិន​អាច​ធ្វើបាន សូមដាក់​បញ្ចូល​ការពន្យល់​ខ្លីៗ​សម្រាប់​គោលការណ៍​នីមួយៗ ។ ប្រសិនបើ​ចាំបាច់ សូម​រំឭក​គោលការណ៍​ទាំងនេះ​ឡើងវិញ​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  1. សូម​បំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ៖

  • នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​ពី​ភាពទន់ខ្សោយ​មួយចំនួន​ដែលអាចបណ្តាល​ឲ្យ​យុវវ័យ​ម្នាក់​មានអារម្មណ៍​ថា គ្មាន​សមត្ថភាព ឬមិន​គ្រប់គ្រាន់ ។

  • សូម​ជ្រើសរើស​ភាពទន់ខ្សោយ​មួយ​ក្នុងចំណោម​ភាពទន់ខ្សោយ​ទាំងនេះ ដែលអ្នក​គិតថា​ពាក់ព័ន្ធ​សម្រាប់​យុវវ័យ​ជាច្រើន ហើយ​កត់ត្រា​ពីរបៀបដែល​យុវវ័យ​ម្នាក់​អាចអនុវត្ត​តាម​គោលការណ៍នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ​នេះ​បាន ។

  • របៀប​មួយ​ដើម្បីធ្វើ​ការណ៍នេះ​បាន អាច​ជា​ការសរសេរ​អំពី​គោលការណ៍​នីមួយៗ​នៃការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក នៅក្រោម​ភាពទន់ខ្សោយ​ដែល​អ្នក​បានជ្រើសរើស​ដើម្បី​ផ្តោតលើ ។ បន្ទាប់មក អ្នក​អាច​សរសេរ​គោលការណ៍​នីមួយៗ​នៅ​ខាងក្រោម​អំពីរបៀប​ដែល​គោលការណ៍​នីមួយៗ​អាច​អនុវត្ត​បាន​ចំពោះ​ភាពទន់ខ្សោយ ឬ​អ្នក​អាច​កត់ត្រា​សំណួរ​ដែល​នរណាម្នាក់​អាច​សួរ​អំពី​គោលការណ៍​នេះ ។

ឧទាហរណ៍ ប្រសិនបើ​អ្នក​ត្រូវជ្រើសរើស​ភាពទន់ខ្សោយ ឬ​បញ្ហា​បារម្ភ​មួយ ដូចជា « យុវវ័យ​ចំណាយពេល​លេងទូរសព្ទ​ច្រើន​ពេក » នោះ​ការសរសេរ​ចូលទៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់អ្នក​អាចមើលទៅ​ដូច​ខាងក្រោម​នេះ ៖

យុវវ័យ​ចំណាយពេល​លេង​ទូរសព្ទ​ច្រើន​ពេក

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • ប្រហែលជា​អ្នក​ដែលពិបាក​នឹង​ការធ្វើ​បែបនេះ​អាចអធិស្ឋាន​សូម​ជំនួយ​ជាក់លាក់​បន្ថែម​ទៀត​ចំពោះបញ្ហានេះ ។ មុនពេល​អធិស្ឋាន ពួកគេ​អាច​ជញ្ជឹងគិត​អំពី​ជំនួយ​អ្វី​ដែល​ពួកគេ​ត្រូវការ​សម្រាប់​ថ្ងៃនោះ ។ ពួកគេ​ប្រហែលជា​អាច​អធិស្ឋាន​មុនពេល​ពួកគេ​ប្រើ​ទូរសព្ទ​របស់​ពួកគេ ។

  • ព្រះ​បាន​ប្រទាន​បច្ចេកវិទ្យា​ឲ្យ​យើង​ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​យើង និងដើម្បី​ជួយ​យើង និងអ្នក​ដទៃឲ្យ​កាន់តែមាន​ភាពជិតស្និទ្ធ​ជាមួយ​ទ្រង់ តើយើង​អាច​ប្រើប្រាស់​វា​តាមរបៀបនេះ​បាន​ដោយ​របៀបណា ?

  • អេធើរ ១២:២៧ ៖ តើយើង​អាច​បង្ហាញ​ព្រះអម្ចាស់​ដោយ​របៀបណា ថាយើង​មានចិត្តរាបទាប ទុកចិត្តលើទ្រង់ ហើយ​ត្រូវការ​ជំនួយរបស់​ទ្រង់​ដើម្បីកែលម្អ​ចំណុច​នេះ ?

ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

  • ប្រសិនបើ​នរណាម្នាក់​មិនយក​ឈ្នះ​លើរឿងនេះទេ តើវា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ការងារ​នាពេល​អនាគត ព្រមទាំង​ភាពអស់កល្ប​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

  • តើខ្ញុំ​ដឹងអ្វីខ្លះ​អំពី​ព្រះ និងបទដ្ឋាន​របស់ទ្រង់ ? ហេតុអ្វី​បានជា​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់យើង​មាន​សារៈសំខាន់​ចំពោះ​ទ្រង់ ?

ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

  • ខ្ញុំ​ដឹង​ថា ប៊ីស្សព​របស់ខ្ញុំ​បាន​និយាយ​អំពីរឿងនេះ ហើយខ្ញុំ​ចាំថា គាត់​និយាយ​អំពីអ្វី​ដែល​គាត់​បានធ្វើ ។ ខ្ញុំ​នឹងសួរ​គាត់ថា តើធនធាន​អ្វីដែល​គាត់​បាន​ប្រើប្រាស់ និង​អ្វីខ្លះ​ដែល​បានជួយ​ដល់គាត់ ។

នៅពេល​អ្នក​បាន​បញ្ចប់​ហើយ សូមបំពេញ​សកម្មភាព​ពីមុន​ម្តងទៀត ។ នៅលើកនេះ សូមផ្តោត​លើភាពទន់ខ្សោយ​ជាក់លាក់​មួយ​ដែល​អ្នក​ចង់ឲ្យ​ទ្រង់​ជួយ ។ អ្នក​នឹង​ពុំត្រូវ​បានសុំឲ្យ​ចែកចាយ​ពីរឿងនេះ​ជាមួយ​អ្នកដទៃ​ឡើយ ។