ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ មរមន ៧–អេធើរ ១៥


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ មរមន ៧–អេធើរ ១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩

មរមន ៧អេធើរ ១៥

យុវជន​កំពុងផ្អែក​នឹងដើមឈើ

ការជញ្ជឹងគិត និង​ការវាយតម្លៃ​ទៅលើ​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់អ្នក អាចជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​ចងចាំ និង​វាយតម្លៃ​អំពី​បទពិសោធន៍​របស់​អ្នក​ជាមួយ មរមន ៧អេធើរ ១៥ ដែល​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

ក្រយៅ​ដើមឈើ

គល់ឈើ​ដែល​មាន​ក្រយៅ​ដើមឈើ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយបាន​បង្រៀន ៖

2:3

វាអស្ចារ្យ​ណាស់​ដែល​យើង​អាច​រៀនសូត្រ​បាន​ច្រើន​អំពី​ជីវិត​ដោយ​ការសិក្សា​ពី​ធម្មជាតិ ។ ឧទាហរណ៍ អ្នកវិទ្យាសាស្ត្រ​អាចមើល​ក្រយៅដើមឈើ និងធ្វើការ​ទស្សន៍ទាយ​ផ្នែកអប់រំ​អំពីអាកាសធាតុ និងលក្ខខណ្ឌ​លូតលាស់​រាប់រយ និងរាប់ពាន់​ឆ្នាំមុន ។ រឿងមួយ​ដែលយើង​រៀនសូត្របាន​ពីការសិក្សាអំពី​ការលូតលាស់​របស់​ដើមឈើ គឺថា ក្នុងរដូវកាលដែល​លក្ខខណ្ឌ​អំណោយផល ដើមឈើ​លូតលាស់ក្នុង​កម្រិតធម្មតា ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងរដូវនៅពេល​ដែល​លក្ខខណ្ឌ​លូតលាស់​មិនអំណោយផល ដើមឈើ​បន្ថយការលូតលាស់​របស់វា ហើយ​ប្រើ​ថាមពល​របស់ពួកគេ​សម្រាប់អ្វីៗ​ជាមូលដ្ឋាន ដែលពួកគេ​ត្រូវការ​ដើម្បីរស់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៩ )

ដូចដើម​ឈើដែរ យើងមាន​ពេលលូតលាស់ និងពេលវេលា​ដែលយើង​អាច​មានអារម្មណ៍​ថា យើង​កំពុង​ព្យាយាម​ដើម្បី​គ្រាន់តែ​បាន​មួយ​រស់​ប៉ុណ្ណោះ ។ ពួកយើង​ម្នាក់ៗជួបប្រទះ​នឹងការរីកចម្រើន​តាមវិធីផ្សេងៗគ្នា និងក្នុង​កម្រិត​ផ្សេងៗគ្នា ។ សូមគិតអំពី​ពេលវេលា​ក្នុងជីវិត​របស់អ្នក នៅពេលដែល​អ្នកអាចមាន​បទពិសោធន៍​រីកចម្រើន​ខាងវិញ្ញាណ ។

  • តើលក្ខខណ្ឌអ្វីខ្លះ ដែលជួយអ្នក​ឲ្យរីកចម្រើន​ខាងវិញ្ញាណ ? តើអ្នកបាន​ជួបប្រទះ​ការរីកចម្រើន​បែបណា​ខ្លះ ?

  • តើមាន​វិធីណាខ្លះ ដែលយើង​អាចវាយតម្លៃពី​ការរីកចម្រើន​ខាងវិញ្ញាណ​របស់យើង​ជា​ទៀងទាត់ ?

នៅក្នុង​មេរៀននេះ អ្នកនឹងមាន​ឱកាស​ពន្យល់ពីអ្វី​ដែលអ្នក​បាន​រៀនសូត្រ ហើយ​វាយតម្លៃ​គោលដៅដែល​អ្នកអាចនឹង​បានកំណត់ ពេល​ដែល​កំពុងសិក្សា មរមន ៧អេធើរ ១៥ ។

ពន្យល់ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន

សូមស្រមៃថា អ្នក​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែលកំពុង​ពន្យល់ពី​សារៈសំខាន់​នៃព្រះគម្ពីរមរមន​នៅក្នុង​ការស្ដារឡើងវិញ​នៃដំណឹងល្អ ។ អ្នករៀប​នឹង​ហុច​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឲ្យ​នរណាម្នាក់​ដើម្បី​អាន ។

សូមរៀបចំអ្វី​ដែលអ្នកនឹង​និយាយដោយ​ប្រើប្រាស់​វគ្គបទគម្ពីរមួយ ឬ​ច្រើន​នៅក្នុង មរមន ៨ ។ អ្នកក៏អាច​ប្រើប្រាស់ ទំព័រចំណង​ជើងនៃ​ព្រះគម្ពីរ​មរមន បាន​ផងដែរ ។ សូមរកមើល​ឱកាសពន្យល់​ពីរបៀបដែល​ព្រះគម្ពីរមរមន​ជួយយើងឲ្យ​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ ។

អ្នកអាច​មើល​វគ្គបទគម្ពីរ ដែលអ្នកអាចបាន​គូសចំណាំ​នៅក្នុង មរមន ៨ និង​កំណត់ចំណាំ​ដែលអ្នក​បានសរសេរនៅ​ក្នុងសៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។ ប្រសិនបើ​អ្នកត្រូវការ​ជំនួយ អ្នកអាច​មើលក្នុង មរមន ៨:១៤–១៦, ២៥–២៦, ៣៤–៣៥ បាន ។ អ្នកក៏អាច​ប្រើវគ្គបទគម្ពីរ​ផ្សេងទៀត ដែលអ្នក​បានរកឃើញ​នៅក្នុង​ព្រះគម្ពីរ​មរមន​ក្នុងអំឡុង​ពេលសិក្សារបស់អ្នក​នៅឆ្នាំនេះ​ផងដែរ ។

រូបតំណាង​កំណត់ត្រា
  1. សូម​សរសេរ​ពីអ្វីដែល​អ្នកនឹង​និយាយ ប្រសិនបើអ្នក​កំពុងពន្យល់​ពី​តួនាទីរបស់​ព្រះគម្ពីរ​មរមន​នៅក្នុងការស្ដារឡើងវិញ​នៃដំណឹងល្អ​ដោយ​ប្រើប្រាស់​គម្ពីរ មរមន ៨ និង ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ។

ជញ្ជឹងគិត​អំពី​ផែនការ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ

នំបុ័ង
  • តើមាន​គ្រឿងផ្សំអ្វីខ្លះ​ក្នុងនំប៉័ង ?

  • ក្រៅពី​ផ្សំគ្រឿងផ្សំ តើអ្នក​ត្រូវធ្វើអ្វី​ទៀត ដើម្បី​ធ្វើនំប៉័ង ?

គ្រឿងផ្សំនៅ​ក្នុងនំប៉័ងមួយ​ដុំអាចមាន​ម្សៅ ដំបែ អំបិល និងទឹក ។ អ្នកក៏​ប្រហែលជា​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​នំប៉័ងឡើង ហើយ​អ្នកត្រូវ​ដុត​វា​ផងដែរ ។

ការដុតនំប៉័ង​អាចប្រៀបធៀប​នឹងការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ លទ្ធផល សាក្សី ឬអព្ភូតហេតុ​ដែលអ្នក​ស្វែងរក គឺដូចជា​នំប៉័ងដែល​បាន​ដុតរួច​អ៊ីចឹង ។ ការខិតខំ​របស់អ្នក​ដើម្បីអនុវត្ត​សេចក្តីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ​អាច​ប្រៀបធៀប​ទៅនឹង​គ្រឿងផ្សំ ពេលវេលា​ដែល​ម្សៅ​ឡើង និង​ការដុត​នំប៉័ង​ដែរ ។ នៅក្នុង​មេរៀនថ្មីៗ​នេះ អ្នកបាន​សិក្សា​ដំណើររឿង​អំពីបុគ្គល​ដែល​បាន​អនុវត្ត​សេចក្តីជំនឿ​លើព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល អេធើរ ៣:១–១៦; ១២:៦–២២ ) ។ អ្នកក៏​បានសិក្សា​ពាក្យសម្ដី​របស់ព្យាការី ដែល​អញ្ជើញអ្នក​ឲ្យអនុវត្ត​សេចក្តីជំនឿ​លើព្រះអម្ចាស់ និងស្វែងរក​អព្ភូតហេតុ​ផងដែរ ( សូមមើល មរមន ៩:១៥–២៧; អេធើរ ១២:៦–៩ ) ។

សូមអាន មរមន ៩:១៩–២១; អេធើរ ៣:៩; ១២:៦–៩ ដើម្បីជួយអ្នក​ឲ្យ​ចងចាំអ្វី​ដែលអ្នក​បាន​សិក្សាអំពី​សេចក្តីជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ និងផែនការ​ដែលអ្នក​ប្រហែលជា​បានធ្វើ​រួចហើយ ។

  1. សូមគិតអំពី​លទ្ធផល សាក្សី ឬអព្ភូតហេតុ​ដែលអ្នកស្វែងរក ហើយឆ្លើយ​សំណួរបី​ខាងក្រោម​នេះ ៖

    • តើអ្នកបាន​ធ្វើអ្វីខ្លះ ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

    • ប្រសិន​បើ​ការអនុវត្ត​សេចក្តីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ដូចជា​ការដុត​នំប៉័ង តើអ្នក​កំពុងស្ថិត​នៅ​ដំណាក់កាល​ណានៃ​ដំណើរការ​នោះ​នា​ពេល​បច្ចុប្បន្ន ? តើអ្នក​កំពុង​ប្រមូល ឬ​លាយ​គ្រឿងផ្សំ​នៅឡើយ​ឬ ? តើអ្នក​រង់ចាំ​ឲ្យមេ​ឡើងឬ ? តើកំពុង​ដុតនំប៉័ង​ឬ ? ឬ​តើ​អ្នក​បាន​ញ៉ាំនំបុ័ង​រួចហើយ ? សូម​ពន្យល់​ពី​មូលហេតុ ។

    • តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់មាន ឬ​នៅតែ​ត្រូវ​យកឈ្នះ​នៅឡើយ ? តើមាន​ចំណុចអ្វីខ្លះ​ដែល​បានជួយ ឬអាចជួយ​អ្នក​ឲ្យយក​ឈ្នះលើ​វាបាន ?

    • តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដែរ កាល​អ្នក​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរជ័យ​សម្រាប់​ការខិតខំ ដែលអ្នកបាន​ធ្វើដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?