ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៦ ៖ ការចូលរួម និង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់


« មរ៉ូណៃ ៦ ៖ ការចូលរួម និង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៦

ការចូលរួម និង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់

យុវនារី​កំពុងថ្លែង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

ក្នុងនាមជា​សមាជិក​ដែលបានទទួល​បុណ្យ​ជ្រមុជទឹក​រួចហើយ​នៅក្នុង​សាសនាចក្រ​របស់ព្រះគ្រីស្ទ យើងមានឱកាស​ចូលរួម និង​បម្រើតាម​វិធីផ្សេងៗ​គ្នា​ជាច្រើន ។ នៅក្នុង មរ៉ូណៃ ៦ មរ៉ូណៃ​បាន​បន្តការបង្រៀន​របស់​លោក ដើម្បី​ជួយពង្រឹង និងស្ថាបនា​សាសនាចក្រ ។ មេរៀននេះ​អាចជួយអ្នក​ឲ្យខិតខំបម្រើ​ដល់អ្នកដទៃ ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ក្នុងនាមជា​សមាជិកនៃ​សាសនាចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ

ក្រុមជំនុំវួដ​កំពុងច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

រូបតំណាង​កំណត់ត្រានៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ឬ​នៅលើ​ក្រដាសចែក​ឲ្យផ្សេងៗគ្នា​មួយ​សន្លឹក សូមគូស​បន្ទាត់មួយ​ដើម្បីពុះ​ទំព័រ​នេះ​ជា​ពីរ ។ នៅទំព័រមួយចំហៀង​នៃក្រដាស​ពាក់កណ្តាលនោះ សូម​គូរគ្រោង​មនុស្សម្នាក់ ដែលតំណាង​ឲ្យសមាជិក​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូមគូរគ្រោង​នោះ​ឲ្យធំល្មម ដើម្បី​អ្នកអាច​សរសេរនៅ​ខាងក្នុង​គ្រោង​នោះ​បាន ។ នៅក្នុងរូបភាព​ដែលអ្នកគូរ សូមសរសេរ​រឿងពីរ ឬបីដែល​អ្នកបានធ្វើ ឬ​រំពឹងថា​នឹងធ្វើ ដើម្បីរៀបចំ​ខ្លួន​សម្រាប់​ពិធី​ជ្រមុជ​ទឹក​ក្នុង​សាសនាចក្រ ។ អ្នកប្រហែលជា​ចង់បន្តបន្ថែម​ទៅក្នុង​បញ្ជីគំនូររបស់អ្នក​ពេញ​មេរៀន​ទាំងមូល ។

នៅក្នុង មរ៉ូណៃ ៦ មរ៉ូណៃ​បានបន្ត​ការបង្រៀន​របស់លោក​អំពីការស្ថាបនា​សាសនាចក្រ និងការពង្រឹង​សមាជិក​សាសនាចក្រ ។ នៅក្នុង​ជំពូកនេះ យើងរៀន​ពីតួនាទី និងឱកាស​មួយចំនួន​របស់យើង​ក្នុងការ​ធ្វើកិច្ចការ​របស់ព្រះអម្ចាស់​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

សូមអាន មរ៉ូណៃ ៦:១–៣ ដោយ​រកមើលអ្វី​ដែលមរ៉ូណៃ​បាន​បង្រៀន​អំពីរបៀប​ដែល​មនុស្សម្នាក់​អាចបង្ហាញថា ពួកគេបាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ពិធីជ្រមុជទឹក​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ សូម​បន្ថែម​អ្វី​ដែល​អ្នក​រកឃើញ​ទៅក្នុង​បញ្ជីនៅក្នុង​រូបភាព​របស់អ្នក ។

  • តើអ្នកគិតថា ទង្វើ និង​អាកប្បកិរិយា​ទាំងនេះ​រៀបចំ​មនុស្ស​ម្នាក់​សម្រាប់​ពិធីជ្រមុជទឹក​ដោយ​របៀបណា ?

មរ៉ូណៃ​បាន​បង្រៀន​ថា នៅពេល​ដែលយើង​ទទួល​ពិធី​ជ្រមុជទឹក យើង​ត្រូវ « បាន​រាប់ក្នុង​ចំណោមប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។ យើងក្លាយជា​អ្នកចូលរួម​ក្នុង​អង្គការ​សាសនាចក្រ​មួយ ដែលមាន​បំណង​ពង្រឹង និង​ស្ថាបនា​យើង​ក្នុងនាមជា​សិស្សរបស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេលដែល​អ្នកបន្តសិក្សា មរ៉ូណៃ ៦ សូមគិតអំពី​របៀប​ដែលអ្នក​អាចបម្រើ និងពង្រឹងអ្នកដទៃ​ក្នុងនាមជា​សមាជិក​ដែល​បានទទួល​ពិធីជ្រមុជទឹក​រួចហើយ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

ឱកាស និង​ការទទួល​ខុសត្រូវ

នៅជុំវិញរូបភាព​ដែលអ្នកបាន​គូរពីមុន សូមសរសេរ​តម្រូវការ សេចក្តី​សង្ឃឹម ឬសេចក្តីប្រាថ្នា​មួយចំនួនរបស់​សមាជិក​សាសនាចក្រ ។

នៅលើ​ក្រដាស​មួយ​ចំហៀង​ទៀត ឬទំព័រ​សៀវភៅ​កំណត់ហេតុ​របស់អ្នក សូមសរសេរ​ឃ្លានៃ​សេចក្តីពិត​ដែល​មិន​ពេញលេញ​​ដូច​តទៅ​នេះ ៖ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាចជួយ និងពង្រឹងគ្នា​ទៅវិញ​ទៅមក​បាន នៅពេល​ដែល​យើង …

សូមសិក្សា មរ៉ូណៃ ៦:៤–៩ ដោយ​ស្វែងរក​វិធីជាច្រើន ដែលអ្នក​អាច​បំពេញឃ្លានៃ​សេចក្តីថ្លែងការណ៍​នេះ ។ សូម​សរសេរ​​សេចក្តីថ្លែងការណ៍​ផ្សេងៗរបស់អ្នក​នៅលើក្រដាស​របស់​​អ្នក ។ វាអាចមាន​ប្រយោជន៍​ក្នុងការដឹង​ថា ចិញ្ចឹម​បីបាច់ មាន​ន័យ​ថា​គាំទ្រ ឬជំរុញ​ឲ្យមាន​ការលូតលាស់ ។

ក្នុងចំណោម​សេចក្តីពិត​ជាច្រើន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អ្នកប្រហែលជា​បានរកឃើញ​សេចក្ដីពិតមួយ​ក្នុងចំណោម​សេចក្ដីពិត​ទាំងនេះ ៖ ក្នុងនាមជា​សមាជិកនៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាចជួយ និងពង្រឹង​គ្នាទៅវិញ​ទៅមក​បាន នៅពេល​ដែលយើង …

  • ចិញ្ចឹម​បីបាច់គ្នា​ទៅវិញទៅមក​ខាងវិញ្ញាណ ដោយ​ព្រះបន្ទូល​ដ៏ល្អ​របស់​ព្រះ​ខទី ៤ ) ។

  • ពង្រឹង​គ្នាទៅវិញ​ទៅមក​ខាងវិញ្ញាណ​ខទី ៥ ) ។

  • បង្រៀន ហើយ​អធិស្ឋាន​ស្របតាម​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធខទី ៩ ) ។

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​សកម្មភាព​ណាមួយ​ក្នុងចំណោម​សកម្មភាព​ទាំងនេះ​ដែល​មើលទៅ​ហាក់ដូចជា​កាន់តែ​ងាយស្រួល ? តើមាន​អ្វីខ្លះ​ដែលអាចជា​បញ្ហាប្រឈម ? ហេតុអ្វី ?

    • តើសកម្មភាព​ទាំងនេះ​មើល​ទៅមាន​លក្ខណៈដូចម្តេច​នៅក្នុង​ថ្នាក់រៀន ឬ​កូរ៉ុម​របស់អ្នក ?

    • តើការប្រព្រឹត្ត​តាមសេចក្ដីពិត​ទាំងនេះអាច​ជួយអ្នក​ឲ្យ​បំពេញ​តាម​តម្រូវការ​របស់អ្នក​យ៉ាង​ដូចម្ដេច ?

ការផ្ដល់ឲ្យ និង​ការទទួល

ប្រធាន បូនី អិល អូស្ការសុន អតីតប្រធាន​យុវនារីទូទៅ​បានសង្កេត​ឃើញ ៖

2:3

យើង​ពុំ​គ្រាន់​តែ​ជា​អ្នក​ទទួល និង​អ្នកយក​នូវ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ព្រះវិហារ​ប៉ុណ្ណោះ​នោះ​ទេ យើង​ចាំបាច់​ត្រូវ​ធ្វើ​ជា​អ្នក​ផ្ដល់​ឲ្យ និង​ជា​អ្នក​ផ្គត់ផ្គង់​ផងដែរ ។ យុវនារី និង​យុវជន ពេល​អ្នក​នៅ [ សកម្មភាព​យុវវ័យ ] ជំនួស​ឲ្យ​ការលើក​ទូរសព្ទ​អ្នក​មក​មើល​ថា មិត្តភក្ដិ​អ្នក​កំពុង​ធ្វើ​អ្វី ចូរ​ឈប់ ហើយ​មើល​ជុំវិញ​ខ្លួន រួច​សួរ​ខ្លួន​ឯង​ថា « តើ​នរណា​ត្រូវការ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ? » អ្នក​អាច​ជា​មនុស្ស​សំខាន់​ដើម្បី​ឈោង​ទៅជួយ ហើយ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​មិត្ត​ម្នាក់ ឬ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​មិត្ត​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​ស្ងាត់ៗ​នោះ ។

ចូរ​ទូល​សូម​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក​ឲ្យ​បង្ហាញ​អ្នក​អំពី​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​របស់អ្នក ហើយ​បំផុសគំនិត​អ្នក​អំពី​របៀប​ល្អ​បំផុត​ដើម្បី​បម្រើ​ពួកគេ ។ សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​ជាញឹកញាប់ បម្រើ​មនុស្ស​ម្ដង​ម្នាក់ៗ ។ ( បូនី អិល អូស្ការសុន « សេចក្ដី​ត្រូវ​ការ​នៅ​ចំពោះយើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )

  1. សូមឆ្លើយ​សំណួរ​ពីរ​ក្នុងចំណោម​សំណួរ​ខាងក្រោមនេះ ៖

    • តើអ្នក​គិតថា អ្វី​ទៅដែល​សំខាន់ក្នុង​ការចងចាំ​ពីការប្រឹក្សា​របស់​ស៊ីស្ទើរ អូស្ការសុន ហើយ​មូល​ហេតុអ្វីបាន​ជាសំខាន់ ?

    • តើពេលណា​ដែលអ្នកបាន​ឃើញសេចក្ដីពិត​ដែលមរ៉ូណៃ​បានបង្រៀន​នេះ កំពុង​ត្រូវបាន​អនុវត្ត ? តើការប្រព្រឹត្តតាម​សេចក្ដីពិតទាំងនេះ​បានផ្តល់ផល​វិជ្ជមាន​អ្វីខ្លះ​នៅក្នុង​​ជីវិត​របស់អ្នកដទៃ ?

    • តើការធ្វើតាម​ដំបូន្មានរបស់​មរ៉ូណៃអាចជួយ​អ្នកឲ្យ​ប្រែក្លាយកាន់តែ​ដូចជាព្រះអង្គ​សង្គ្រោះយ៉ាង​ដូចម្ដេច ?

សម្រាប់​គំរូអំពី​យុវនារីម្នាក់ ដែលបាន​អនុវត្ត​តាមដំបូន្មាន​របស់មរ៉ូណៃ សូមមើល​វីដេអូ « Eyes to See » ចាប់ពី​នាទី​ទី ៤:៥៥ ដល់​នាទី​ទី ៦:៥៥ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

9:44

ជំហាន​បន្ទាប់​របស់ខ្ញុំ

សូម​ជញ្ជឹងគិត​បន្តិចអំពីអ្វី​ដែលអ្នក​បានរៀនសូត្រ និង​ទទួលអារម្មណ៍​នៅ​ថ្ងៃនេះ ។ បន្ទាប់មក សូមស្រមៃថា​បាន​ដើរចូល​ក្នុងការប្រជុំ ឬសកម្មភាព​ក្នុង​សាសនាចក្រ​លើក​ក្រោយ​របស់​អ្នក ។ តើ​អ្នក​គិតថា ព្រះអង្គ​សង្គ្រោះ​នឹងឲ្យអ្នក​ធ្វើអ្វីខ្លះ ? សូម​ពិចារណា​សរសេរ​កំណត់សម្គាល់​ចូល​នៅក្នុង​សៀវភៅ​សិក្សា​របស់អ្នក ដើម្បី​ជួយអ្នក​ឲ្យចងចាំ​ពី​ការណែនាំ ដែលអ្នក​បាន​ទទួល ។

អ្នកក៏​អាច​អធិស្ឋាន​សូមជំនួយ​ពី​ព្រះវរបិតាសួគ៌​ដើម្បី​ដឹងថា តើ​នរណា​ដែល​ត្រូវការ​ការយកចិត្ត​ទុកដាក់ និង​ជំនួយ​របស់​អ្នក​ផងដែរ ។ សូមយាង​ទ្រង់ឲ្យ​ជួយអ្នកដឹង​ពីអ្វី​ដែលអ្នក​អាចធ្វើបាន ដើម្បី​ថែទាំ​សមាជិក​សាសនាចក្រ​ផ្សេងទៀត ដូចដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។