« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៥ ៖ អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៥
អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
នៅក្នុងសាសនាចក្រ យើងត្រូវបានអញ្ជើញឲ្យរីកចម្រើនដូចជាព្រះអង្គសង្គ្រោះបានរីកចម្រើនដែរ—ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ។ ការកំណត់គោលដៅអាចជួយអ្នកឲ្យរីកចម្រើនបាន ។ ព្រះវរបិតាសួគ៌បានប្រទានពរព្រះគម្ពីរមក ដើម្បីជួយអ្នកឲ្យប្រែក្លាយដូចព្រះយេស៊ូវគ្រីស្ទតាមរបៀបទាំងនេះ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាក់ស្ដែងចំពោះគោលដៅរបស់អ្នក ដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ។
រីកចម្រើនដូចព្រះយេស៊ូវគ្រីស្ទបានរីកចម្រើនដែរ
នៅក្នុង លូកា ២:៥២ យើងអានថា ព្រះយេស៊ូវគ្រីស្ទបានចម្រើនឡើង « ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ។ ព្រះវរបិតាសួគ៌របស់យើងមានព្រះទ័យចង់ឲ្យយើងរីកចម្រើនដូចជាព្រះអង្គសង្គ្រោះបានរីកចម្រើននៅក្នុងផ្នែកទាំងអស់នេះដែរ ។ ថ្នាក់ដឹកនាំសាសនាចក្របានសុំឲ្យយើងកំណត់គោលដៅ ដើម្បីជួយយើងអភិវឌ្ឍខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ។
សូមគិតអំពីគោលដៅដែលអ្នកបានកំណត់ ឬចង់កំណត់ ។
-
តើអ្នកធ្លាប់ទទួលបានភាពជោគជ័យអ្វីខ្លះ ?
-
តើអ្នកបានប្រឈមមុខនឹងបញ្ហាប្រឈមអ្វីខ្លះ កាលអ្នកព្យាយាមសម្រេចឲ្យបានគោលដៅទាំងនេះ ?
ដោយបានថ្លែងអំពីគោលដៅទាំងនេះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ជំនួសឲ្យការដាក់កិច្ចការជាក់លាក់ដល់ក្មួយៗ … យើងសូមអញ្ជើញក្មួយៗឲ្យទៅប្រឹក្សាជាមួយព្រះអម្ចាស់អំពីរបៀបដែលក្មួយៗអាចលូតលាស់នៅក្នុងរបៀបដែលមានតុល្យភាពមួយ ។ វានឹងផ្តល់រង្វាន់ និងភាពសប្បាយរីករាយ ប៉ុន្តែវាក៏ត្រូវការកិច្ចខិតខំយ៉ាងខ្លាំងពីខាងផ្នែករបស់ក្មួយៗដែរ ។ ក្មួយៗត្រូវតែស្វែងរកវិររណៈផ្ទាល់ខ្លួន ។ ក្មួយៗត្រូវជ្រើសរើសសម្រាប់ខ្លួនឯងពីរបៀបដែលត្រូវប្រព្រឹត្តតាម ។ ពេលខ្លះព្រះវិញ្ញាណអាចបំផុសគំនិតក្មួយៗឲ្យធ្វើការណ៏ដែលពិបាក ។ ខ្ញុំគិតថា ក្មួយៗបានរៀបចំប្រឈមទៅនឹងបព្ហានេះហើយ ។ ក្មួយៗអាចធ្វើកិច្ចការពិបាកៗបាន ។ ( រ័សុល°អិម ណិលសុន « Special Children and Youth Broadcast Featuring President M. Russell Ballard » [ ការណែនាំអំពីគំនិតផ្តួចផ្តើមថ្មីសម្រាប់កុមារ និងយុវវ័យ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
-
តើអ្នកគិតយ៉ាងណាដែរអំពីការទូន្មានរបស់ប្រធាន ណិលសុន ?
នៅពេលអ្នកសិក្សាថ្ងៃនេះ អ្នកនឹងអាចអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំពោះគោលដៅរបស់អ្នក ដើម្បីក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ ឬខាងបញ្ញា ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយបាន
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « នោះត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក »។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយបើសិនជាមនុស្សលោកមករកយើង … នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© 2023 by Intellectual Reserve, Inc. All rights reserved.
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណា ដែលអាចជួយអ្នកឲ្យឈានដល់គោលដៅរបស់អ្នកបាន ? តាមវិធីណា ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណា ដែលអាចជួយអ្នកឲ្យមានការរីកចម្រើន « ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ដូចព្រះអង្គសង្គ្រោះបានមានដែរនោះ ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនអាចជួយអ្នកឲ្យអនុវត្តគោលការណ៍មួយ ឬច្រើននៃការទទួលបានចំណេះដឹងខាងវិញ្ញាណដោយរបៀបណា ?