« នីហ្វៃទី ២ ១–២ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ១–២ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ១–២
ទិដ្ឋភាពទូទៅ
ពេលលីហៃជិតដល់ទីបញ្ចប់នៃជីវិតលោក លោកបាននិយាយទៅកាន់កូនៗរបស់លោកដើម្បីបំផុសគំនិតពួកគេឲ្យកាន់តាមបទបញ្ញត្តិនៃព្រះ ។ លោកបានបង្រៀនថា សិទ្ធិជ្រើសរើស ឬសេរីភាពក្នុងការជ្រើសរើសនោះ គឺជាអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះសម្រាប់យើង ។ លោកបានបង្រៀនកូនៗរបស់លោកអំពីឥទ្ធិពលនៃការធ្លាក់របស់អ័ដាម និងអេវ៉ា ហើយថាជាមួយព្រះអង្គសង្គ្រោះ យើងអាចយកឈ្នះលើបញ្ហាទាំងអស់នៃជីវិតរមែងស្លាប់បាន ។ លោកក៏បានបង្រៀនដែរថា ដោយសារព្រះយេស៊ូវគ្រីស្ទ មនុស្សគ្រប់រូបមាន « សិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ឬ « ការជាប់ឃុំឃាំង និងសេចក្ដីស្លាប់ » ( នីហ្វៃទី ២ ២:២៧ ) ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី ២ ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សរៀនដើម្បីរកឃើញគោលការណ៍ដែលអាចដឹកនាំពួកគេឲ្យទទួលបានជំនួយពីព្រះក្នុងជីវិតរបស់ពួកគេ នៅពេលអនុវត្តគោលការណ៍នោះ ។
-
ការរៀបចំសិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យធ្វើការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកគោលការណ៍ពិតនៅក្នុង នីហ្វៃទី ២ ១ ហើយមកដោយត្រៀមខ្លួនចែកចាយឧទាហរណ៍មួយ ។
-
រូបភាព ៖ រូបភាពដែលមានលាក់វត្ថុផ្សេងៗ
-
វីដេអូ ៖ « Lehi Teaches His Family » ( ៣:៤៧ សូមមើលចាប់ពីនាទីទី ០:៣៩ ដល់នាទីទី ៣:៣៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានរកឃើញគោលការណ៍មួយ ហើយបានបញ្ចប់ជំហានទាំងបួននៅចុងបញ្ចប់នៃមេរៀន សូមពិចារណាអញ្ជើញពួកគេឲ្យសរសេរនៅក្នុងឈែតអំពីគោលការណ៍ដែលពួកគេបានរកឃើញនោះ ។ បន្ទាប់មក សូមអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសគោលការណ៍មួយដែលគាត់ចង់រៀនបន្ថែម ។ សូមឲ្យសិស្សដែលបានរកឃើញគោលការណ៍នោះចែកចាយពីរបៀបដែលគាត់បានបញ្ចប់ជំហានទាំងបួន ។ បន្ទាប់មក សូមអញ្ជើញសិស្សនោះឲ្យជ្រើសរើសគោលការណ៍ផ្សេង ។ សូមឲ្យសិស្សមួយចំនួនចែកចាយ ។
នីហ្វៃទី ២ ២:១–១៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ អំពីតួនាទីនៃសិទ្ធិជ្រើសរើសនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសម្គាល់ និងធ្វើបញ្ជីអំពីជម្រើសសំខាន់ៗ ដែលពួកគេបានជ្រើសរើសនៅចន្លោះពេលនេះ និងមេរៀនបន្ទាប់ ។ សូមឲ្យពួកគេមកដោយត្រៀមខ្លួនដើម្បីចែកចាយថា ហេតុអ្វីបានជាជម្រើសនោះមានភាពចាំបាច់សម្រាប់ជីវិតរមែងស្លាប់របស់យើង និងចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
សំណៅចែក ៖ « អំណាចរបស់យើងក្នុងការជ្រើសរើស »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានបញ្ចប់គម្រោងរបស់ពួកគេក្នុងការពន្យល់អំពីសិទ្ធិជ្រើសរើស សូមពិចារណាចែកសិស្សដោយប្រើមុខងារបំបែកក្រុម និងដើរតួសម្តែងតាមស្ថានភាព ។ វាអាចមានប្រយោជន៍ក្នុងការសូមឲ្យសិស្សម្នាក់ក្នុងក្រុមនីមួយៗធ្វើជាអ្នកដឹកនាំ ហើយសម្រេចចិត្តថា អ្នកណាពន្យល់មុនគេ ។ ឬវាអាចមានប្រសិទ្ធភាពក្នុងការអញ្ជើញសិស្សឲ្យឃើញថា នរណានៅក្នុងក្រុមរបស់ពួកគេចាស់ជាងគេ ខ្ពស់ជាងគេ ឬភ្ញាក់ពីដេកមុនគេ ហើយឲ្យបុគ្គលនោះពន្យល់មុន ។
នីហ្វៃទី ២ ២:១៧–២៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យដឹងគុណព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់កាន់តែច្រើន នៅពេលពួកគេយល់ពីការធ្លាក់របស់អ័ដាម និងអេវ៉ា ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអានមាត្រានៃសេចក្ដីជំនឿខទីពីរ ហើយគិតអំពីរបៀបដែលពួកគេនឹងពន្យល់វាដល់អ្នកផ្សេង ។ ពួកគេក៏អាចសូមមនុស្សម្នាក់ ឬពីរនាក់ដែលពួកគេទុកចិត្តឲ្យចែកចាយជាមួយពួកគេនូវការយល់ដឹងរបស់ពួកគេអំពីមាត្រានៃសេចក្ដីជំនឿខទីពីរ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ មុនពេលបង្រៀន សូមពិចារណាបញ្ជូនសេចក្តីថ្លែងការណ៍ពីរដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ទៅសិស្សពីរនាក់ ។ សូមអញ្ជើញពួកគេម្នាក់ៗឲ្យអានសេចក្ដីថ្លែងការណ៍ដែលពួកគេបានទទួល ហើយគិតអំពីអត្ថន័យនៃសេចក្តីថ្លែងការណ៍ទាំងនោះសម្រាប់ពួកគេ ។ នៅពេលសមស្របក្នុងអំឡុងពេលមេរៀន សូមឲ្យពួកគេអានសេចក្ដីថ្លែងការណ៍របស់ពួកគេ ហើយចែកចាយគំនិតរបស់ពួកគេ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ២ ២:២៥ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់ដោយត្រៀមខ្លួនសូត្រ នីហ្វៃទី ២ ២:២៥ ពីការចងចាំ និងត្រៀមចែកចាយរបៀបដែលពួកគេដកពិសោធនូវអំណរដោយសារតែការធ្លាក់របស់អ័ដាម និងអេវ៉ា ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានអានស្ថានភាពអំពីគីឌានហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេអាចនឹងធ្វើបានដើម្បីជួយ ។ ប្រសិនបើសិស្សជាប់គាំង ឬវាអាចជួយដល់ការពិភាក្សា សូមពិចារណាចែកកថាខណ្ឌនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ក្នុងចំណោមសិស្សបីក្រុម ។ សូមដាក់ពួកគេដោយប្រើមុខងារបំបែកក្រុម ដើម្បីពិភាក្សាអំពីកថាខណ្ឌ និងស្ថានភាពនោះ ហើយបន្ទាប់មកបញ្ចប់សកម្មភាពមុខងារបំបែកក្រុម ដូច្នេះពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀន ដែលអាចជួយ គីឌាន បាន ។
នីហ្វៃទី ២ ២:២៦–៣០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ២ ២:២៧ ហើយពិចារណាដោយការអធិស្ឋាននូវជម្រើសណាមួយក្នុងជីវិតរបស់ពួកគេដែលកំពុងជួយពួកគេចូលមកជិតព្រះអង្គសង្គ្រោះ ហើយទទួលបានពរជ័យដែលទ្រង់ប្រទានឲ្យ ។ សូមអញ្ជើញពួកគេឲ្យពិចារណាជម្រើសណាមួយដែលពួកគេចង់ផ្លាស់ប្តូរផងដែរ ។
-
វីដេអូ ៖ « Leave the Party » ( ៦:២៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យចែកចាយដ្យាក្រាមដែលពួកគេបានគូរអំពី នីហ្វៃទី ២ ២:២៧ ឬពាក្យពេចន៍ដែលគេប្រើដើម្បីសង្ខេបវា ។ ប្រសិនបើពួកគេគូរដ្យាក្រាម សូមឲ្យពួកគេពីរបីនាក់ចែកចាយដោយលើកដ្យាក្រាមរបស់ពួកគេទៅកាន់កាមេរ៉ារបស់ពួកគេ ហើយបង្គាប់ឲ្យសិស្សក្នុងថ្នាក់រៀន ជ្រើសរើសរូបភាពអ្នកនិយាយដើម្បីមើលវាឃើញច្បាស់ ។ បន្ទាប់មក សូមពិចារណាបង្ហាញដ្យាក្រាមក្នុងមេរៀន ហើយប្រើទស្សន៍ទ្រនិចរបស់អ្នក ឬឧបករណ៍សម្រាប់គូរ ដើម្បីគូររំលេចផ្នែកខ្លះរបស់វា នៅពេលអ្នកបន្តមេរៀន ។