ថ្នាក់​សិក្ខាសាលា
ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២ ៖ ទន្ទេញ​ឯកសារ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ


« ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២ ៖ ទន្ទេញ​ឯកសារ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២ ៖ ទន្ទេញ​ឯកសារ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២

ទន្ទេញ​ឯកសារ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

ការចាំ​វគ្គបទគម្ពីរ និង​អ្វី​ដែល​បទគម្ពីរ​ទាំង​នោះ​បង្រៀន​អាច​ជួយ​អ្នក​តាម​របៀប​ជាច្រើន ។ មេរៀន​នេះ​មាន​បំណង​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​មួយ​ចំនួន ។

ការលើក​ទឹក​ចិត្ត​ដល់​សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ។សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ ។ តាមរយៈ​ការធ្វើ​សកម្មភាព​ទាំង​នេះ​ជា​ប្រចាំ សិស្ស​អាច​រៀន​ឃ្លា​ទាំង​នេះ ។ អ្នក​ប្រហែល​ជា​ចង់​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​បន្ត​សិក្សា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្រៅ​ថ្នាក់ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត ហើយ​ត្រៀម​ខ្លួន​ដើម្បី​ពិភាក្សា​អំពី​វគ្គបទគម្ពីរ​ទាំងឡាយ​ដែល​បាន​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ​បាន ។ សូមមើល​កាលវិភាគ​ល្បឿន​បង្រៀន​ដែល​ផ្តល់​ដោយ​តំបន់ ឬ​នាយក ឬ​អ្នកសម្រប​សម្រួល​ប្រចាំ​ភូមិ​ភាគ ដើម្បី​ធានា​ថា មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន អំឡុង​វគ្គសិក្សា​របស់​ថ្នាក់​សិក្ខាសាលា ។

ការប្រើ​ព្រះគម្ពីរ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ

សូម​ស្រមៃ​ថា មិត្ត​ម្នាក់​របស់​អ្នក​មាន​សំណួរ​អំពី​ជំនឿ​មួយ​ចំនួន​របស់​អ្នក ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រួម​ទាំង​ជំនឿ​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ គោលបំណង​របស់​យើង​នៅលើ​ផែនដី និង​បទបញ្ញត្តិ​របស់​ព្រះ ។ នៅពេល​អ្នក​គិត​អំពី​របៀប​ដែល​អ្នក​អាច​នឹង​ឆ្លើយតប អ្នក​សម្រេច​ចិត្ត​ថា អ្នក​ចង់​បង្ហាញ​គាត់​នូវ​បទគម្ពីរ​ពី​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​ឆ្លើយ​សំណួរ​របស់​គាត់ ។

  • តើ​អ្នក​អាច​គិត​អំពី​វគ្គបទគម្ពីរ​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​ពី​ព្រះគម្ពីរ​មរមន ដែល​អ្នក​អាច​បង្ហាញ​មិត្ត​របស់​អ្នក​បាន​ទេ ?

  • តើ​ការដឹង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​បែប​នេះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​សួរ​សិស្ស ប្រសិនបើ​ពួកគេ​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ហើយ​ចែកចាយ​ពី​សភាព​នៃ​បទពិសោធន៍​របស់​ពួកគេ ។ សិស្ស​អាច​ពឹងផ្អែក​លើ​ការរៀបចំ​មេរៀន​របស់​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ។

មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តី​យោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​នឹង​សិក្សា​នៅ​ឆ្នាំ​នេះ ។ ការទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក និង​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ចែកចាយ​ជំនឿ​របស់​អ្នក​ជាមួយ​អ្នក​ដទៃ ។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ទាំង ១២ ដំបូង ជាមួយ​នឹងឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង​នោះ ។

ដើម្បី​ជួយ​អ្នក​កំណត់​ថា តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ប៉ុន្មាន​ដែល​ត្រូវ​គូស​បញ្ជាក់​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​អំពី​ពេលវេលា​ដែល​មាន និង​តម្រូវការ​របស់​សិស្ស ។ សូម​បង្ហាញ​តារាង​ខាងក្រោម​ដើម្បី​សិស្ស​អាច​មើល​វា​រហូត​ទាល់តែ​ពួកគេ​មើល​កាត​ទាំងមូល​ចប់ ។

វគ្គចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ១ ៣:៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២:២៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២:២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច … ឬ … ការ​ជាប់ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២៦:៣៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២៨:៣០

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ៣២:៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិតមើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ៣២:៨–៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពីរ​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ… ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពីរ​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

កាត​សម្រាប់​ទន្ទេញ

សូម​កែសម្រួល​ការណែនាំ​ខាង​ក្រោម ដោយ​ផ្អែកលើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​មួយ​ដែល​បាន​សិក្សា​នៅក្នុង​មេរៀន ។ សិស្ស​ដែល​អាច​ចូល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​បាន អាច​ប្រើ​កម្មវិធី​តាម​ទូរសព្ទ ឬ​កម្មវិធី​មួយ​ដើម្បី​បង្កើត​កាត ។ ប្រសិនបើ​មិន​ដូច្នោះ​ទេ សូម​ចែក​ក្រដាស​ពីរ​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ​សម្រាប់​សកម្មភាព​នេះ ។

សូម​ចំណាយ​ពេល​ដើម្បី​បង្កើត​កាត​សម្រាប់​ទន្ទេញ ដែល​អ្នក​អាច​ប្រើ​ពេញ​មួយ​ឆ្នាំ ។ សូម​ដាក់​សេចក្តីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ផ្នែក​ម្ខាង​នៃ​កាត​នីមួយៗ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​ម្ខាង​ទៀត ។ សូម​បង្កើត​កាត​សម្រាប់​ទន្ទេញ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដែល​មាន​រាយ​ក្នុង​តារាង ។

ប្រសិនបើ​ចាំបាច់ សូម​ប្រើ​ការណែនាំ​ខាង​ក្រោម​ដើម្បី​ជួយ​អ្នក​បង្កើត​កាត​សម្រាប់​ទន្ទេញ​របស់​អ្នក ៖

សូម​ពិចារណា​បង្ហាញ​ការណែនាំ​ខាង​ក្រោម​ទៅ​សិស្ស​ដើម្បី​ជា​ព័ត៌មាន​សម្រាប់​មើល ពេល​ពួកគេ​បង្កើត​កាត​សម្រាប់​ទន្ទេញ​របស់ខ្លួន ។

ជំហាន​ទី ១ ៖ បង្កើត​កាត​ចំនួន ១២ សន្លឹក

សូម​គូស​បន្ទាត់​ពុះ​កណ្តាល​ក្រដាស​ដើម្បី​បង្កើត​ជួរ​ឈរ​ពីរ ដោយ​ប្រើ​ក្រដាស​មួយ​ចំហៀង​ទាំងស្រុង។ បន្ទាប់មក គូរ​បន្ទាត់​ផ្តេក​ពីរ​លើ​ក្រដាស​ដើម្បី​បង្កើត​ប្រអប់​ចំនួន​បី​ដែល​មាន​ទំហំ​ស្មើ​គ្នា​នៅក្នុង​ជួរ​ឈរ​នីមួយៗ ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​ប្រអប់​សរុប​ចំនួន​ប្រាំ​មួយ។ សូម​មើល​រូបភាព​ខាង​ក្រោម​ពី​គំរូ​រូបរាង​នៃ​ទំព័រ​ក្រដាស​របស់​អ្នក​គួរ​មាន ៖

តារាង​ទទេ

សូម​ត្រឡប់​ក្រដាស ហើយ​ធ្វើ​ដូចគ្នា​នៅ​ម្ខាងទៀត។ សូម​ធ្វើ​ដូចគ្នា​នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក​មួយ​ទៀត ដើម្បី​បង្កើត​ប្រអប់​ទាំង ១២ ដែល​អ្នក​ត្រូវការ ។

ជំហាន​ទី ២ ៖ ​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ម្ខាង

នៅលើ​ក្រដាស​ទាំងពីរ​សន្លឹក​របស់​អ្នក សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ពី​តារាង​ក្នុង​ប្រអប់​នីមួយៗ​នៅលើ​ក្រដាស​ម្ខាង ។ ក្រៅ​ពី​សេចក្តីយោង​បទគម្ពីរ អ្នក​ក៏​អាច​គូរ​រូបភាព​សាមញ្ញ​មួយ ដែល​នឹង​ជួយ​អ្នក​ចងចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ផងដែរ ។

ជំហាន​ទី ៣ ៖ សរសេរ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​ម្ខាង​ទៀត ។

សូម​ត្រឡប់​ក្រដាស​របស់​អ្នក ហើយ​សរសេរ​ក្នុង​ប្រអប់​នីមួយៗ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ ដែល​ត្រូវ​នឹង​សេចក្ដីយោង​បទគម្ពីរ​នៅ​ម្ខាង​ទៀត ។

ជំហាន​ទី ៤ ៖ កាត់​កាត​របស់​អ្នក ។

សូម​កាត់​ប្រអប់​នីមួយៗ​ដែល​អ្នក​បាន​បង្កើត​ទៅ​ជា​កាត ។

សូម​ពិចារណា​ចែក​សិស្ស​ជា​គូៗ ដើម្បី​ប្រើ​កាត​របស់​ពួកគេ​ឲ្យ​ចាប់ផ្តើម​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ចំនួន ឬ​ទាំង​អស់ ។ សិស្ស​អាច​ប្តូរ​វេន​សួរ​សំណួរ​គ្នា​ទៅ​វិញ​ទៅ​មក ប្រើ​សន្លឹក​កាត​ទាំងពីរ​ឈុត​ដើម្បី​លេង​ល្បែង​ផ្គូផ្គង ឬ​រក​នឹក​សកម្មភាព​ផ្សេង​ទៀត ។

អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង​នេះ​ខ្លះ ឬ​ទាំងអស់​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ។

  • តើ​វគ្គបទគម្ពីរ និង​ឃ្លា​គន្លឹះ​ណា​ខ្លះ​ដែល​អ្នក​គិត​ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​ឲ្យ​អ្នក​ទន្ទេញ ? ហេតុអ្វី ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​វគ្គបទគម្ពីរ​ទាំង​នេះ​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ?