ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ២:២៦–៣០ ៖ សិទ្ធិ​នឹង​រើស​យក


« នីហ្វៃទី ២ ២:២៦–៣០ ៖ សិទ្ធិ​នឹង​រើស​យក » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ២:២៦–៣០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ២:២៦–៣០

សិទ្ធិ​នឹង​រើស​យក

យុវជន​នៅក្នុង​ពិធី​ជប់លៀង​មួយ

ពេញ​មួយ​ជីវិត​របស់​អ្នក អ្នក​នឹង​ប្រឈម​មុខ​នឹង​ជម្រើស​នានា ។ ជម្រើស​មួយ​ចំនួន​ដែល​អ្នក​ធ្វើ នឹង​មាន​ផលវិបាក​យូរ​អង្វែង ជួនកាល​គឺ​នៅ​មាន​ជា​រៀង​រហូត ។ លីហៃ​បាន​បង្រៀន​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​គ្រប់រូប​មាន « សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ឬ « ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ( នីហ្វៃទី ២ ២:២៧ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

ការដឹង​ពី​ស្ថានភាព​របស់​សិស្ស​ម្នាក់ៗ ។ សិស្ស​គ្រប់រូប​មាន​បទពិសោធន៍ និង​ទំនាក់ទំនង​ខុសៗ​គ្នា ដែល​មាន​ឥទ្ធិពល​លើ​របៀប​ដែល​ពួកគេ​គិត និង​ទទួល​អារម្មណ៍​អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ ។ សូម​ព្យាយាម​ស្វែងយល់​ពី​សិស្ស​ម្នាក់ៗ និង​ប្រវត្តិ​របស់​ពួកគេ ។ នៅពេល​អ្នក​រៀបចំ និង​បង្រៀន​មេរៀន សូម​គិត​អំពី​ការប្រែប្រួល​នានា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​សិស្ស​ប្រតិកម្ម ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី ២ ២:២៧ ហើយ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​ជម្រើស​ណា​មួយ​ក្នុង​ជីវិត​របស់​ពួកគេ​ដែល​កំពុង​ជួយ​ពួកគេ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​ប្រទាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ជម្រើស​ណា​មួយ​ដែល​ពួកគេ​ចង់​ផ្លាស់ប្តូរ​ផងដែរ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ការធ្វើ​ការជ្រើសរើស

សូម​សរសេរ​បញ្ជី​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាគូៗ ជា​ក្រុមតូចៗ ឬ​ជា​ថ្នាក់​ទាំងមូល ។

សូម​ពិចារណា​ពី​មូលហេតុ​ដែល​មនុស្ស​ផ្សេង​គ្នា​អាច​សម្រេច​ចិត្ត​ធ្វើ ឬ​មិន​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

  • អធិស្ឋាន​ជា​ទៀងទាត់

  • ចូលរួម​ក្នុង​ព្រះវិហារ

  • ប្រែចិត្ត

  • គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ

  • អត់​ទោស​ឲ្យ​អ្នក​ដទៃ

សូម​សញ្ជឹង​គិត​អំពី​ហេតុផល​ផ្ទាល់​ខ្លួន​របស់​អ្នក​សម្រាប់​ការជ្រើសរើស​ធ្វើ ឬ​មិន​ធ្វើ​សកម្មភាព​ទាំង​នេះ ។ សូម​ពិចារណា​ផងដែរ​នូវ​បទបញ្ញត្តិ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​យល់​ពី​របៀប​ដែល​អ្នក​កំពុង​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​តាម​របៀប​ដែល​ព្រះអម្ចាស់​អនុញ្ញាត និង​របៀប​ដែល​អ្នក​អាច​ចង់​កែលម្អ ។

សិទ្ធិ​នឹង​រើស​យក

ហៀប​នឹង​ដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​លោក ព្យាការី​លីហៃ​បាន​បង្រៀន​គ្រួសារ​របស់​លោក​អំពី​ផ្នែក​សំខាន់ៗ​ក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ ការបង្រៀន​របស់​លោក​រួមមាន​ការធ្លាក់ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​សិទ្ធិ​ជ្រើសរើស ។

សូម​អាន នីហ្វៃទី ២ ២:២៦ ដោយ​រកមើល​អ្វី​ដែល​លីហៃ​បាន​បង្រៀន​អំពី​ផ្នែក​ទាំង​បី​នេះ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

    នៅពេល​សិស្ស​ចែកចាយ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការចង្អុល​បង្ហាញ​ឃ្លា « ពួក​គេ​ត្រូវ​បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការ​ធ្លាក់ » ហើយ​សួរ​អំពី​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ការធ្លាក់ ។

  • តើ​ការធ្លាក់ និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សិទ្ធិ​ជ្រើសរើស​ដោយ​របៀប​ណា ?

សូម​អាន នីហ្វៃទី ២ ២:២៧ ។ សូម​គូរ​ដ្យាក្រាម​សាមញ្ញ​មួយ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន ឬ​សង្ខេប​វា​ជា​ពាក្យសម្តី​របស់​អ្នក​ផ្ទាល់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​គូរ ឬ​របៀប​ដែល​ពួកគេ​សង្ខេប​ខគម្ពីរ​នេះ ។ សិស្ស​អាច​ធ្វើ​ការងារ​នេះ​ជា​គូៗ ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់​ទាំង​មូល ។

រូប​តំណាង ចំណេះ​ចំណាន​ខាង​គោលលទ្ធិនីហ្វៃទី ២ ២:២៧ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។  សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រកវា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅ​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

សូម​ពិចារណា​គូរ​ដ្យាក្រាម​នៅលើ​ក្ដារខៀន​ដូច​រូបភាព​ដែល​បាន​បង្ហាញ​ខាង​ក្រោម ឬ​ប្រើ​កំណែ​ដែល​សិស្ស​បាន​បង្កើត ។ សូម​មើល​ដ្យាក្រាម នៅពេល​ដែល​សិស្ស​ឆ្លើយ​សំណួរ​ខាង​ក្រោម ។ អ្នក​អាច​បង្ហាញ​ក្រាហ្វិក​ទាំង​មូល​ក្នុង​ពេល​តែ​មួយ ឬ​អ្នក​អាច​បង្ហាញ​ក្រាហ្វិក​តែ​ពាក់​កណ្តាល​ខាង​លើ​ជា​មុន​សិន ហើយ​បន្ទាប់​មក​បន្ថែម​ក្រាហ្វិក​ពាក់​កណ្តាល​ខាង​ក្រោម នៅពេល​ពិភាក្សា​សំណួរ​ទី​បី និង​ទី​បួន ។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​ខគម្ពីរ​នេះ ៖

ដ្យាក្រាម​សិទ្ធិ​នឹង​រើស​យក

របៀប​មួយ​ដែល​អ្នក​អាច​សង្ខេប​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខ​ទី ២៧ នោះ​គឺ យើង​មានសិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ឬក៏​រើស​យក​ការជាប់​ឃុំឃាំង និង​ការស្លាប់ ។

សូម​កត់សម្គាល់​ថា នៅ​ខាង​លើ​ប្រអប់​ដែល​មាន​ចំណងជើង​ថា « សិទ្ធិ​នឹង​រើស​យក » នោះ​សញ្ញា​ព្រួញ​ចាប់ផ្តើម​នៅ​ជិត​គ្នា ។ មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កំណត់​ជម្រើស​របស់​យើង ហើយ​ពិតជា​ដក​សេរីភាព​របស់​យើង​ចេញ ។

  • ហេតុអ្វី​មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​រឹតត្បិត​សេរីភាព​របស់​យើង ?

សូម​កត់សម្គាល់​ពី​របៀប​ដែល​ដ្យាក្រាម​នេះ​បង្ហាញ​ថា នៅពេល​យើង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​សញ្ញា​ព្រួញ​បើក​កាន់តែ​ធំ ។ នៅក្នុង​ស្ថានភាព​ជាក់ស្តែង ការដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ផ្តល់​ឲ្យ​យើង​នូវ​ជម្រើស និង​ឥស្សរភាព​កាន់តែ​ច្រើន ។

  • តើ​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅរក​ឥស្សរភាព​តាម​របៀប​ណា​ខ្លះ ?

សូម​កត់សម្គាល់​ថា នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ដ្យាក្រាម សញ្ញា​ព្រួញ​ចាប់ផ្តើម​ពី​ចម្ងាយ ហើយ​បន្ទាប់​មក​ខិត​ជិត​គ្នា ។

  • ហេតុអ្វី​មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ការមិន​ស្តាប់​បង្គាប់​ព្រះយេស៊ូវគ្រីស្ទ នាំទៅ​រក​សេរីភាព ?

  • តើ​ការជ្រើសរើស​មិន​ស្តាប់​បង្គាប់​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ដោយ​របៀប​ណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពិពណ៌នា​អំពី​មូលហេតុ​ដែល​ការមិន​ស្តាប់​បង្គាប់​ព្រះអម្ចាស់​នាំ​មិន​សូវ​ឲ្យ​មាន​សេរីភាព ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សាតាំង … លើក​កម្ពស់​ដល់ការប្រព្រឹត្តិ និង​ជម្រើស​ដែល​កំណត់​លើ​សេរីភាព​របស់​យើង​ក្នុង​ការជ្រើសរើស ដោយជំនួស​ឲ្យឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការត្រួតត្រា​របស់​វា​ផ្ទាល់វិញ ( សូមមើល គ.&ស. ២៩:៤០៩៣:៣៨–៣៩ ) ។ ការចុះចាញ់​នឹង​ការល្បួង​របស់​វា​នាំ​ទៅរក​ជម្រើស​ដ៏​តូច​ចង្អៀត និង​កាន់តែ​តូច​ចង្អៀត​រហូត​ដល់​គ្មាន​សល់ ហើយ​ញៀន​ដែល​ទុក​ឲ្យ​យើង​គ្មាន​អំណាច​ដើម្បី​ទប់ទល់ ។ ( ឌី ថត គ្រីស្តូហ្វីសិន « Moral Agency » Ensign ខែ មិថុនា ឆ្នាំ ២០០៩ ទំព័រ ៤៩ )

ដើម្បី​មើល​ឧទាហរណ៍​អំពី​សេចក្តីពិត​ដែល​អ្នក​បាន​រៀន សូម​ពិចារណា​មើល « Leave the Party » ( ៦:២៦ ) ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

6:26

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​រឿង​នេះ​បង្ហាញ​ពី​គោលការណ៍​ដែល​ពួកគេ​បានរកឃើញ ។

សូមអាន នីហ្វៃទី ២ ២:២៨–៣០ ហើយ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ពិចារណា​ពី​របៀប​ដែល​អ្នក​កំពុងជ្រើសរើស​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​អ្នក ។

សូម​ពិចារណា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាង​ក្រោម ៖

  • តើ​ជម្រើស​របស់​អ្នក​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដឹក​នាំ​អ្នក​ទៅ​កាន់​ឥស្សរភាព និង​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច​ដោយ​របៀប​ណា ? តើ​ព្រះអម្ចាស់​ប្រទានពរ​អ្នក​ចំពោះ​ការខិតខំ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ជម្រើស​មួយ​ចំនួន​របស់​អ្នក​អាច​នាំ​អ្នក​ទៅរក​ការជាប់​ឃុំឃាំង​ដោយ​របៀប​ណា ? តើ​អ្វី​អាច​ជា​ជំហាន​ដំបូង​របស់​អ្នក​ដើម្បី​ផ្លាស់ប្តូរ ? តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ?

សូម​អះអាង​ដល់​សិស្ស​ថា ជម្រើស​មិន​ល្អ​ណា​មួយ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​រួច អាច​យក​ឈ្នះ​បាន​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន​របស់​ទ្រង់ និង​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ពង្រឹង​យើង​នៅក្នុង​ការខិតខំ​ដើម្បី​ធ្វើ​ការជ្រើសរើស ដែល​នឹង​នាំ​ទៅ​រក​សុភមង្គល និង​ជីវិត​អស់​កល្ប​ជានិច្ច ។ ប្រសិនបើ​ត្រូវបាន​បំផុស​គំនិត វា​អាច​មាន​ប្រយោជន៍​ក្នុង​ការរំឭក​សិស្ស​ថា ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ពួកគេ​មាន​កូនសោ​បព្វជិតភាព ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​ត្រឡប់​ទៅរក​ផ្លូវ​នៃ​សេចក្ដីសញ្ញា​វិញ ។