« នីហ្វៃទី ២ ៣–៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ៣–៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ៣–៥
ទិដ្ឋភាពទូទៅ
មុនពេលលោកស្លាប់ លីហៃបានដកស្រង់ការព្យាករណ៍មួយដែលបានព្យាករដោយយ៉ូសែបនៅស្រុកអេស៊ីព្ទអំពី យ៉ូសែប ស្ម៊ីធ ប្រមាណជា ១,៧០០ ឆ្នាំ មុនការប្រសូតរបស់ព្រះគ្រីស្ទ ។ បន្ទាប់ពីការស្លាប់របស់លីហៃ នីហ្វៃបានសរសេរអំពីអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតមួយចំនួនរបស់លោក ដោយបង្ហាញយើងជាឧទាហរណ៍អំពីរបៀបដែលយើងអាចងាកទៅរកព្រះអម្ចាស់ នៅពេលយើងជួបប្រទះនឹងបញ្ហាប្រឈមនៃជីវិតរមែងស្លាប់ ។ ដោយសារ លេមិន និងលេមយួល មានគម្រោងសម្លាប់លោក នីហ្វៃត្រូវបានព្រមានឲ្យនាំ « ពួកដែលជឿនូវសេចក្ដីព្រមានទាំងឡាយ និងវិវរណៈទាំងឡាយរបស់ព្រះ » ( នីហ្វៃទី ២ ៥:៦ ) ហើយរត់ភៀសខ្លួនចូលទៅក្នុងទីរហោស្ថាន ។ លោក និងអ្នកដែលដើរតាមលោកបានបង្កើតសហគមន៍ថ្មី ជាកន្លែងដែលពួកគេរីកចម្រើន និងរស់នៅដែលនាំឲ្យមានសុភមង្គល ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សទន្ទេញចាំសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ២ ២:២៧ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យព្យាយាមទន្ទេញ នីហ្វៃទី ២ ២:២៧ ។ សូមរំឭកសិស្សថា ពួកគេអាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិបាន ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាដាក់តំណភ្ជាប់ទៅ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) នៅក្នុងមុខងារឈែត នៅពេលអ្នកចាប់ផ្តើមផ្នែក « រៀនអនុវត្ត » នៃមេរៀន ដូច្នេះសិស្សអាចស្វែងរកឯកសារបានយ៉ាងឆាប់រហ័ស ។
នីហ្វៃទី ២ ៣
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះ គឺដើម្បីជួយសិស្សឲ្យមានទីបន្ទាល់កាន់តែខ្លាំងអំពីការហៅដ៏ទេវភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ឬមើលសុន្ទរកថារបស់អែលឌើរ នែល អិល អាន់ឌើរសិន « Joseph Smith » មកពីសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៤ ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ) ហើយរកមើលមូលហេតុដែលវាសំខាន់ដើម្បីមានទីបន្ទាល់ផ្ទាល់ខ្លួនថា យ៉ូសែប ស្ម៊ីធ ត្រូវបានហៅពីព្រះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពរបស់យ៉ូសែបទាំងបួននៅដើមមេរៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចែកសិស្សជាក្រុមដោយប្រើមុខងារបំបែកក្រុម ដើម្បីពិភាក្សាអំពីគំនិត និងអារម្មណ៍របស់ពួកគេអំពី យ៉ូសែប ស៊្មីធ ឬថ្លែងទីបន្ទាល់ថាលោកគឺជាព្យាការី ។
នីហ្វៃទី ២ ៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឆ្លើយតបដោយស្មោះត្រង់ចំពោះការល្បួង និងការខកចិត្ត ដោយងាកទៅរកព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យទូលសូមជំនួយពីព្រះដើម្បីទប់ទល់នឹងការល្បួង ឬបញ្ហាប្រឈមមួយដែលពួកគេកំពុងជួប ។
-
សំណៅចែក ៖ « ទំនុកដំកើងរបស់នីហ្វៃ និងខ្ញុំ »
-
វីដេអូ ៖ « Heavenly Father Knows Me » ( ៣:១៨ ) « Wheelz: Overcoming Is Possible » ( ៧:១៣ ) « Fragile » ( ៣:៤៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមជ្រើសរើសយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយពីផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ហើយរៀបចំដើម្បីបង្ហាញវាសម្រាប់សិស្ស ខណៈដែលពួកគេចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពី នីហ្វៃទី ២ ៤ ។
នីហ្វៃទី ២ ៥:១–៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមការព្រមានដែលព្រះអម្ចាស់ប្រទានដោយក្ដីស្រឡាញ់ដើម្បីការពារពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមកថ្នាក់ ដោយរៀបចំដើម្បីចែកចាយបទពិសោធន៍មួយ នៅពេលនរណាម្នាក់បានផ្តល់ការព្រមានដល់ពួកគេ ដែលពួកគេមានអំណរគុណចំពោះរឿងនោះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សញ្ញាព្រមាន ឬរូបភាពនៃសញ្ញាព្រមាន
-
វត្ថុនៃមេរៀន ៖ អ្វីមួយកខ្វក់ ឬស្អិតនៅលើកៅអី និងសញ្ញាព្រមាននៅជុំវិញកៅអីនោះ
-
វីដេអូ ៖ « The Nephites Flee into the Wilderness » ( ៥:៣៣ សូមមើលពីនាទីទី ០:០០ ដល់នាទីទី ៣:២១ ); « Enemy Territory » ( ៣:៣៧ )
-
ឯកសារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃ ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០១១ ) សម្រាប់សិស្សម្នាក់ៗ ឬច្បាប់ចម្លងសម្រាប់សិស្សជាក្រុមតូចៗដើម្បីចែកចាយ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀន ជាជាងការអញ្ជើញសិស្សឲ្យអានការព្រមានដែលព្រះអម្ចាស់បានប្រទានដល់នីហ្វៃ សូមពិចារណាបង្ហាញវីដេអូ « The Nephites Flee into the Wilderness » ( ៥:៣៣ ) ចាប់ពីនាទីទី ០:០០ ដល់នាទីទី ៣:២១ ។
នីហ្វៃទី ២ ៥
ចំណាំ ៖ មេរៀននេះត្រូវបានចែកជាសកម្មភាពតូចៗចំនួនបី ។ សូមពិចារណាអញ្ជើញសិស្សបីនាក់ជាមុនដើម្បីរៀបចំបង្រៀនថ្នាក់ដោយប្រើសកម្មភាពទាំងនេះ ។
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សស្វែងយល់ពីអ្វីដែលពួកគេអាចធ្វើដើម្បីរស់នៅតាមរបៀបនៃសុភមង្គល ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សពិភាក្សាជាមួយមិត្តភក្តិដែលទុកចិត្ត ឬសមាជិកគ្រួសារអំពីភាពខុសគ្នារវាងសុភមង្គល និងភាពសប្បាយរីករាយ ។
-
សម្ភារ ៖ សំណៅចែកសម្រាប់សកម្មភាពតូចទាំងបីត្រូវប្រគល់ជូនសិស្សជាមុនប្រសិនបើបានចាត់តាំង
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជំនួសឲ្យការចាត់តាំងសកម្មភាពទាំងបីដល់សិស្សបីនាក់ជាមុន អ្នកអាចចែកសិស្សក្នុងថ្នាក់ជាបីក្រុម ហើយចាត់សិស្សម្នាក់ៗក្នុងក្រុមនីមួយៗនូវសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងបី ។ បន្ទាប់មក សូមប្រើមុខងារបំបែកក្រុមដើម្បីអនុញ្ញាតឲ្យសិស្សបង្រៀនក្រុមរបស់ពួកគេនូវអ្វីដែលពួកគេបានរៀបចំ ។ ប្រសិនបើអ្នកប្រើជម្រើសនេះ សូមពិចារណាចូលមើលពីក្រុមមួយទៅក្រុមមួយ នៅពេលដែលសិស្សកំពុងបង្រៀន ។