ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ៦–១០ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃទី ២ ៦–១០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ៦–១០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ២ ៦–១០

ទិដ្ឋភាព​ទូទៅ

យ៉ាកុប ជា​ប្អូន​ប្រុស​របស់​នីហ្វៃ​បាន​ចែកចាយ​ការព្យាករណ៍​អំពី​ជំនាន់​របស់​យើង និង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ដែល​អាច​ជួយ​យើង​យល់​ពី​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ ។ លោក​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​អំពី​ស្ថានភាព​ដែល​មនុស្ស​ជាតិ​ទាំងអស់​ប្រឈម​មុខ​ដោយសារ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ លោក​បាន​ប្រកាស​ថា ព្រះយេស៊ូវគ្រីស្ទ​រំដោះ​យើង​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ ហើយ​ទ្រង់​បានព្រមាន​ប្រឆាំង​នឹង​សកម្មភាព និង​ឥរិយាបថ​ដែល​ទាញ​យើង​ចេញ​ពី​ព្រះគ្រីស្ទ ។ លោក​បាន​អញ្ជើញ​ប្រជាជន​របស់​លោក​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​ទាន​ពរជ័យ​នៃ​ដំណឹងល្អ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃទី ២ ៦ ; ១០

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ចូលរួម​ជាមួយ​នឹង​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​នៅក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ក្នុង​ការចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។

  • វីដេអូ ៖ « Hope of Israel » ( ១:០១:៣៤ សូមមើល​ពី​នាទី​ទី ៣៩:៣៦ ដល់​នាទី​ទី ៤០:០៥ និង​ពី​នាទី​ទី ៤០:២៩ ដល់​នាទី ៤៣:៣៨ );« Families Gathering Families on Both Sides of the Veil » ( ៣:២២ )

  • រូបភាព ៖ ទង់ជាតិ ទង់ ឬ​បដា​កំពុង​ត្រូវបាន​លើក​ឡើង

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សម្រាប់​សកម្មភាព​នៅក្រោម « បង្កើត​ផែនការ​ដើម្បី​ជួយ​ព្រះអម្ចាស់​ប្រមូល​សាសន៍​អ៊ីស្រាអែល » សូម​ពិចារណា​ចម្លង និង​បិទភ្ជាប់​ធនធាន​នៅក្នុង​មុខងារ​ជជែក ដើម្បី​ឲ្យ​សិស្ស​អាច​ចូលប្រើ​វា​បាន​យ៉ាង​ឆាប់​រហ័ស ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​កំណត់​មួយ​ដើម្បី​រំឭក​ធនធាន និង​ដាក់ការរំឭក​នៅពេល​ដែល​ពួកគេ​នៅសល់​មួយ​នាទី ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​បញ្ចប់​ការសិក្សា​របស់​ពួកគេ និង​អនុញ្ញាត​ឲ្យ​ពួកគេ​ចំណាយ​ពេល​បង្កើត​ផែនការ​របស់​ពួកគេ ហើយ​ចែកចាយ​វា​ជាមួយសិស្ស​ក្នុង​ថ្នាក់ ។

នីហ្វៃទី ២ ៩:១–២៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង ចំពោះ​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើបាប និង​សេចក្តីស្លាប់ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី ២ ៩:១–២៦ ។ ពួកគេ​អាច​គូស​ចំណាំ​តាម​របៀប​មួយ នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង ប្រសិនបើ​គ្មាន ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ផ្សេង​មួយ​ទៀត​ដែល​ពួកគេ​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះ​យើង ដោយសារ​តែ ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • វីដេអូ ៖ « Why We Need a Savior » ( ២:១៥ )

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ តារាង​ដែល​ចង្អុល​បង្ហាញ អំពី​សភាព​នៃជីវិត​ដែល​មាន និង​គ្មាន​ព្រះអង្គ​សង្គ្រោះ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើប្រាស់​មុខងារ​ក្តារ​ខៀន​នៅក្នុង​កម្មវិធី videoconferencing របស់​អ្នក ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​បំពេញ​ផ្នែក​នីមួយៗ​នៃ​តារាង​នៅពេល​អ្នក​សិក្សា និង​រៀន​ជាមួយ​គ្នា ។

នីហ្វៃទី ២ ៩:២៧–៤៩

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ចៀសវាង​ពី​អាកប្បកិរិយា​ដែល​នាំ​ទៅរក​ភាពអពមង្គល ហើយ​បំបែក​ពួកគេ​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​ណា​មួយ​របស់​ពួកគេ​នៅ​ចន្លោះ​ពេល​នេះ និង​ម៉ោង​រៀន​បន្ទាប់​ដែល​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះ ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់ ។

  • វត្ថុ ៖ វត្ថុ​មួយ ដូចជា​ស្ករគ្រាប់ ដែល​សិស្ស​នឹង​រីករាយ​ក្នុង​ការស្វែងរក​សម្រាប់​ល្បែង​កម្សាន្ត « ក្តៅ ឬ​ត្រជាក់ » នៅដើម​មេរៀន

  • វីដេអូ ៖ « His Grace: Change Is Possible through Christ » ( ៣:២៩ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ជា​ជម្រើស​មួយ​សម្រាប់​ការរៀបចំ​សិស្ស សូម​អញ្ជើញ​សិស្ស​មក​ថ្នាក់​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​គំរូ​នៃ​មនុស្ស​មាន​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ​ដែល​ពួកគេ​ស្គាល់ ។ ប្រសិនបើ​អាច​ធ្វើ​បាន សូម​ពិចារណា​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​នាំ​យក​រូបភាព​នៃ​មនុស្ស​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​លើក​វា​នៅ​មុខ​កាមេរ៉ា ខណៈដែល​ពួកគេ​កំពុង​ចែកចាយ​គំនិត​របស់​ពួកគេ ។

នីហ្វៃទី ២ ៩:៥០–៥២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃ​ការមាន​បំណង​ប្រាថ្នាស្វែងរក​ពរជ័យ និង​ការស្កប់ស្កល់ចិត្ត​ដែល​មានតែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ កន្លែង​ដែល​ពួកគេ​បាន​ទៅ ឬ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដែល​នាំ​មកនូវ​ការស្កប់ស្កល់​ចិត្ត​យូរ​អង្វែង​ដល់​ជីវិត​របស់​ពួកគេ ។

  • វត្ថុ ៖ ពែង​ដែល​មាន​ពេញ​ដោយ​របស់​ដែល​មិន​អាច​បំបាត់​ការស្រេក​ទឹក​របស់​មនុស្ស ដូចជា​ទឹកស៊ីអ៊ីវ ទឹក​ម៉ាស្តាត ឬ​ទឹក ការ៉ាមែល ឬ​សូកូឡា ។ ( អ្នក​ក៏​អាច​នាំយក​អាហារ​មួយ​ចំនួន​ដែល​នឹង​មិន​បំពេញ​ការស្រេក​ឃ្លាន​បាន ដូចជា​អំបិល ឬ​ជី​អង្កាម​តូចៗ និង​អាហារ​សំខាន់ៗ​ដូចជា​ផ្លែឈើ​មួយ​ដុំ ) ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ប្រើ​មុខងារ​បំបែក​ក្រុម ហើយ​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ​នូវ​បទគម្ពីរ​យោង​មួយ ឬ​ច្រើន​ដែល​ពួកគេ​បាន​រកឃើញ​សម្រាប់ នីហ្វៃទី ២ ៩:៥០–៥២ ។ សិស្ស​ក៏​អាច​ធ្វើការ​ជាមួយ​ក្រុម​របស់​ពួកគេ ដើម្បី​ស្វែងរក​បទគម្ពីរ​យោង​រួមគ្នា​ផងដែរ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​បង្កើន​ការយល់​ដឹង​របស់​សិស្ស និង​អនុញ្ញាត​ឲ្យ​ពួកគេ​អនុវត្ត​ការពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន​នៃ​ព្រះគម្ពីរ​មរមន ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​មួយ ដែល​មាន​ន័យ​សម្រាប់​ពួកគេ ហើយ​រៀបចំ​ដើម្បី​ចែកចាយ​ជាមួយ​ថ្នាក់​រៀន​អំពី​មូលហេតុ​ដែល​វគ្គ​បទគម្ពីរ​នេះ​មាន​អត្ថន័យ ។

  • វត្ថុ ៖ រាល់​សម្ភារ​ដែល​សិស្ស​របស់​អ្នក​អាច​ត្រូវការ ដើម្បី​បំពេញ​សកម្មភាព ក, ខ, គ, ឬ ឃ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ជួយ​សិស្ស​គិត​អំពី​វត្ថុ និង​ឧបករណ៍​ពី​ផ្ទះ​របស់​ពួកគេ​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​បំពេញ​សកម្មភាព ក, ខ, គ, ឬ ឃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វត្ថុ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​រៀន ។