« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៣
ស្វែងយល់ និងពន្យល់
ការយល់អំពីវគ្គបទគម្ពីរជាក់លាក់ និងការអាចពន្យល់ពីសេចក្តីពិតដែលវាបង្រៀន គឺជាចំណុចស្នូលនៃការសម្រេចបាននូវចំណេះចំណានខាងគោលលទ្ធិ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយបង្កើនការយល់ដឹងរបស់អ្នក និងអនុញ្ញាតឲ្យអ្នកអនុវត្តតាមការពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមនមួយចំនួន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់អំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
-
តើវគ្គបទគម្ពីរមួយណាដែលអ្នកយល់ថា អ្នកយល់ច្បាស់លាស់បំផុត ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យយល់ពីសេចក្តីពិតនៃវគ្គបទគម្ពីរនោះ ?
សូមជ្រើសរើសយ៉ាងហោចណាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមនមួយ ដែលអ្នកចង់យល់ឲ្យកាន់តែច្បាស់ ហើយបំពេញសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោម ដើម្បីជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលលទ្ធិដែលវាបង្រៀន ។ ប្រសិនបើអ្នកចប់លឿន សូមជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ហើយបំពេញសកម្មភាពផ្សេងទៀត ។
សកម្មភាព ក ៖ ការមើលផ្ទាល់ភ្នែក
សូមបង្កើតរូបគំនូរ ការផ្គុំរូប រូបភាពបែបកំប្លែង សិល្បៈសព្ទ បណ្ដុំពាក្យ ឬរូបភាពតំណាងដែលអាចមើលឃើញផ្ទាល់ភ្នែកផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីអ្វីដែលវគ្គបទគម្ពីររបស់អ្នកបង្រៀន ។
សូមចុចតំណភ្ជាប់នេះដើម្បីទទួលបានឧទាហរណ៍មួយចំនួន ៖
សកម្មភាព ខ ៖ ការចែកចាយជាមួយអ្នកដទៃ
សូមបង្កើតផែនការដើម្បីបង្រៀនវគ្គបទគម្ពីររបស់អ្នក ។ ការណ៍នេះអាចរួមបញ្ចូលសំណួរដែលអ្នកចង់សួរ ដើម្បីជួយសិស្សដែលអ្នកកំពុងបង្រៀនឲ្យយល់ពីវគ្គបទគម្ពីរនេះកាន់តែច្បាស់ ។ អ្នកក៏អាចពិចារណាបង្កើតវីដេអូដែលអ្នកឆ្លើយសំណួរដែលអ្នកបានបង្កើត ឬពន្យល់ពីអត្ថន័យនៃពាក្យ និងឃ្លាគន្លឹះ ។
សកម្មភាព គ ៖ ស្វ័យសិក្សា
សូមជ្រើសរើសពាក្យគន្លឹះមួយ ឬពីរពីវគ្គបទគម្ពីរនោះដើម្បីសិក្សា ។ សូមប្រើជំនួយការសិក្សាក្នុងព្រះគម្ពីររបស់អ្នក កម្មវិធីបណ្ណាល័យដំណឹងល្អ ឬប្រភពដែលបានតែងតាំងដោយព្រះផ្សេងទៀត ដើម្បីស្វែងយល់និយមន័យ បទគម្ពីរយោងដែលមាន ឬសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រដែលធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ ។ សូមកត់ត្រានូវអ្វីដែលអ្នកបានរៀន រួមទាំងអ្វីដែលរឿងទាំងនេះបង្រៀនអ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាព ឃ ៖ ការធ្វើការប្រៀបធៀប
សូមកំណត់ថាយកវត្ថុជាក់ស្តែង ឬបង្កើតវត្ថុស្រដៀងគ្នាដែលអាចតំណាងឲ្យវគ្គបទគម្ពីរ ឬពាក្យ និងឃ្លាពីវគ្គបទគម្ពីរនេះ ។ ឧទាហរណ៍ ៖ សម្រាប់ នីហ្វៃទី២ ២:២៧ អ្នកអាចកាន់សោនៅដៃម្ខាងដើម្បីបង្ហាញថាយើង « យើងមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » និងកូនសោមួយនៅដៃម្ខាងទៀត ដើម្បីតំណាងឲ្យ « ការជាប់ឃុំឃាំង និងការស្លាប់ » ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់អ្នកក្នុងការយល់ពីវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ?
-
តើការយល់ពីវគ្គបទគម្ពីរនេះអាចជួយអ្នកបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ឬប្រែក្លាយកាន់តែដូចទ្រង់យ៉ាងដូចម្ដេច ?