ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ១១–១៩ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃទី២ ១១–១៩ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ១១–១៩ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ១១–១៩

ទិដ្ឋភាព​ទូទៅ

នីហ្វៃ​ស្រឡាញ់ទីបន្ទាល់របស់​យ៉ាកុប​ជា​ប្អូន​ប្រុស​របស់​លោក និង​ព្យាការី​អេសាយ​ខ្លាំង​ណាស់​រហូត​ដល់​លោក​បាន​កត់ត្រា​វា​ជាមួយ​នឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​និយាយអំពី​អេសាយ​ថា « ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ពាក្យ​ពេចន៍​របស់​លោក » ( នីហ្វៃទី២ ១១:២) ។ អេសាយ​បាន​ប្រើ​ភាសា​ជានិមិត្តរូប​ដើម្បី​ពិពណ៌នា​អំពី​ព្រះ​ចេស្ដា និង​ភាព​បរិសុទ្ធ​របស់​ព្រះ​អម្ចាស់ ។ លោក​ក៏​បាន​ព្យាករណ៍​អំពី​ព្រះ​អង្គសង្គ្រោះ ដោយ​បាន​រៀបរាប់​ពី​ព្រះ​បរមងារ និង​ឥរិយាបទ​មួយ​ចំនួន​របស់​ទ្រង់ ។

រៀបចំខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោមផ្តល់​ឲ្យ​គ្រូ​បង្រៀន​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃទី២ ១១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​សិស្ស​ពី​ភាពពិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មិត្តភក្តិ ឬ​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • វីដេអូ ៖ « Special Witnesses of Christ—President Russell M. Nelson » ( ៥:៤៧ សូម​មើល​ពី​នាទី​ទី ៤:៣២ ដល់ ៥:៤៧ ), « Special Witnesses of Christ—President M. Russell Ballard » ( ៣:៤៥ សូម​មើល​ពី​នាទី​ទី ២:២២ ដល់ ៣:៤៥ ), « Special Witnesses of Christ—Elder Quentin L. Cook » ( ៤:៥៧ សូមមើល​ពី​នាទី​ទី ៣:៥៣ ដល់ ៤:៥៧ ), « Special Witnesses of Christ—Elder Neil L. Andersen » ( ៥:២៤ សូមមើល​ពី​នាទី​ទី ៤:២០ ដល់ ៥:២៤ ), « Special Witnesses of Christ—Elder D. Todd Christofferson » ( ៥:៥១ សូមមើល​ពី​នាទី​ទី ៤:៣០ ដល់ ៥:៥១ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ដាក់​តំណ​ភ្ជាប់​មួយ​នៅក្នុង​មុខងារ​ឈែត « ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​ពីរបី​នាទី​ដើម្បី​សិក្សា​វា និង​បន្ទាប់មក​ត្រូវ​ចែកចាយ​ជាមួយ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានរៀន និង​បាន​ទទួល​អារម្មណ៍ ។

នីហ្វៃទី២ ១២–១៥

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​និមិត្តរូប​នៃ​ការព្យាករណ៍​របស់​អេសាយ ហើយ​សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ការព្យាករណ៍​ទាំងនេះ​អាច​ជួយ ពួកគេ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា នីហ្វៃ​សរសេរ​ជា​ច្រើន​ជំពូក​ពី​ការព្យាការណ៍​របស់​អេសាយ ទៅក្នុង​បញ្ជី​របស់​លោក​ផ្ទាល់ ហើយ​ថា អេសាយ​បាន​ប្រើ​និមិត្តរូប​ជា​ច្រើន ។ សូម​អាន នីហ្វៃទី ២ ១២:១–៣នីហ្វៃទី ២ ១៤:៥–៦ ហើយ​សញ្ជឹងគិត ថា​តើ​ខគម្ពីរ​ទាំងនេះ​មាន​ន័យ​យ៉ាងណា ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សូម​គូរ​រូប​ភ្នំ​មួយ​នៅលើ​ក្តារខៀន​ម្ខាង ហើយ​ដាក់​ចំណងជើង​ជាមួយ​សេចក្តី​យោង នីហ្វៃទី២ ១២:១–៣ នៅលើ​ក្តារខៀន​ម្ខាងទៀត សូម​គូររូប​ពពក និង​សរសរ​ភ្លើង ដែល​មាន​ចំណងជើង​ជាមួយ​សេចក្តី​យោង នីហ្វៃទី២ ១៤:៥–៦

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​សិស្ស​សិក្សា​ពី​និមិត្តរូប​នៃ​ភ្នំ ពពក និង​សរសរ​ភ្លើង អ្នក ឬ​ក៏​សិស្ស​អាច​បង្ហាញ​ពី​និមិត្តរូប​ទាំងនេះ​ដោយ​ប្រើ​ឧបករណ៍​ក្តារខៀន ។ នៅពេល​សិស្ស​ពិភាក្សា​អំពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំងនេះ​ហើយ នោះ​កំណត់ចំណាំ​ផ្សេងៗ អាច​ត្រូវ​បាន​បន្ថែម​នៅ​ជិតរូប​ភាព​នោះ ។

នីហ្វៃទី២ ១៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សមត្ថភាព​របស់​ព្រះ​អម្ចាស់​ក្នុង​ការអភ័យទោស និង​សម្អាត​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​ព្រះ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​សព្វ​ព្រះទ័យ​ឲ្យ​យើង​យល់​យ៉ាងណា នៅពេល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​ល្អគ្រប់គ្រាន់​នោះ ?

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​មួយចំនួន​ពី​ព្រះអង្គសង្រ្គោះ​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​នៅលើ​ផែនដី

នីហ្វៃទី២ ១៧–១៩

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការ​សិក្សា​អំពីលក្ខណៈ និង​ព្រះ​បរម​ងារ​​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងយល់​ពី​ព្រះបរមងារ​របស់​ព្រះអង្គសង្រ្គោះ និង​អត្ថន័យ​នៃ​ព្រះបរមងារ​ទាំងនោះ និង​របៀប​ដែល​ព្រះបរមងារ​ទាំងនោះ​អាច​ជួយ​ពួកគេ​ទុកចិត្ត និង​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ​កាន់តែ​ខ្លាំង​ឡើង ។

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​នៃ​ជំពូក​ទាំងនេះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​មួយចំនួន​ឲ្យ​ធ្វើ​ជា​តំណាង​ស្ដេច អេហាសនៃ​​យូដា ព្រះរាជបុត្រ​របស់​ទ្រង់ ស្តេច​ហេសេគា, រេស៊ីន ជា​ស្តេច​ស៊ីរី, ស្ដេច​ពេកា នៃ​អ៊ីស្រាអែល និង​ស្ដេច ស្រុក​អាសស៊ើរ ។ សិស្ស​អាច​រៀបចំ​ស្លាក​ឈ្មោះ​ពីមុន​មក​រៀន ឬ​ប្តូរ​ឈ្មោះ​ជីវប្រវត្តិ​របស់​ពួកគេ​បណ្តោះអាសន្ន​ពី​បុគ្គល​ដែល​ពួកគេ​តំណាង​ឲ្យ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​តំណាង​ឲ្យ​ស្តេចអេហាស អាន​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ទៅកាន់​ទ្រង់​ក្នុង នីហ្វៃទី​២ ១៧:៣–៤, ៧ ហើយ​សិស្ស​ដែល​តំណាង​ឲ្យ​ស្តេច​ហេសេគា​អាន នីហ្វៃទី​២ ១៨:១១–១៣, ១៧ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អំពី​ព្រះ​គម្ពីរមរមន​ផ្សេងៗ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ចែក​ចាយ​វគ្គបទគម្ពីរ​ដែល​ចូលចិត្ត ហើយ​ប្រាប់​ពី​មូលហេតុដែល​វា​ជា​វគ្គបទគម្ពីរ​មួយ​ដែល​ពួកគេ​ចូលចិត្ត ។ អ្នក​អាច​សូម​ឲ្យ​ពួកគេ​បញ្ចូល​ពី​របៀប​ដែល​វគ្គ​បទគម្ពីរ​នេះ​អនុវត្ត​ចំពោះ​ជីវិត​របស់​ពួកគេ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​សូម​ឲ្យ​សិស្ស​ពីរបី​នាក់​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ ។

  • វីដេអូ ៖ « President Nelson—The Scriptures Teach Us about Jesus Christ » ( ០:៥៩ )

  • សំណៅ​ចែក ៖ តារាង​នៃ​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ