« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៤
អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
យើងអនុវត្តបទគម្ពីរនៅក្នុងជីវិតរបស់យើងដោយប្រើគោលលទ្ធិ និងគោលការណ៍ដែលបទគម្ពីរទាំងនោះមាន ដើម្បីជួយយើងឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមនផ្សេងៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើវាធ្វើឲ្យមានការផ្លាស់ប្តូរឬទេ ?
-
តើអ្នកមានវគ្គបទគម្ពីរមួយដែលចូលចិត្តដែរឬទេ ? ហេតុអ្វីវាក្លាយជាបទគម្ពីរដែលអ្នកចូលចិត្ត ?
ជារឿយៗ វគ្គបទគម្ពីរដែលមានន័យបំផុតសម្រាប់យើង គឺជាវគ្គបទគម្ពីរដែលយើងអនុវត្តចំពោះជីវិតរបស់យើងផ្ទាល់ ។ ឧទាហរណ៍ ៖ បទគម្ពីរអាចឆ្លើយសំណួរពិបាកមួយ នាំមកនូវភាពសុខសាន្តដល់យើងក្នុងគ្រាដ៏លំបាក ឬជួយស្ថាបនាទីបន្ទាល់របស់យើង ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន ឬមើលវីដេអូ « President Nelson—The Scriptures Teach Us about Jesus Christ » ( ០:៥៩ ) ដែលមាននៅលើ ChurchofJesusChrist.org ។,
យើងអាចទៅរកបទគម្ពីរទាំងឡាយ ។ បទគម្ពីរបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ វិសាលភាពនៃដង្វាយធួនរបស់ទ្រង់ និងផែនការនៃសុភមង្គល និងប្រោសលោះដ៏មហិមារបស់ព្រះវរបិតាយើង ។ ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅក្នុងគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទជាប្រចាំថ្ងៃ ព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះ ។ ( ប្រធាន រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
សេចក្តីយោងចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមន និងឃ្លាបទគម្ពីរគន្លឹះ
ការអនុវត្តបទគម្ពីរមានន័យថា យើងស្វែងរកវគ្គបទគម្ពីរដែលត្រូវនឹងតម្រូវការរបស់យើង បន្ទាប់មកអនុវត្តតាមអ្វីដែលវគ្គបទគម្ពីរទាំងនោះបង្រៀនយើង ។ ដើម្បីជួយអ្នកឲ្យយល់ពីដំណើរការនេះ សូមអានស្ថានភាពខាងក្រោម ៖
-
ហ្គីលើម៉ូ មានការសម្រេចចិត្តដ៏លំបាកមួយ ហើយគាត់ខ្លាចគាត់អាចជ្រើសរើសខុស ។
-
ម៉ាហ្គី កំពុងតស៊ូដើម្បីរក្សាបទបញ្ញត្តិជាក់លាក់មួយ ។
សូមអានសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមនខាងក្រោម និងឃ្លាបទគម្ពីរគន្លឹះ ។ សូមរកមើលសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលអ្នកគិតថាអាចអនុវត្តចំពោះ ហ្គីលើម៉ូ ឬ ម៉ាហ្គី ។ ប្រសិនបើអ្នកគិតថាវគ្គបទគម្ពីរជាក់លាក់មួយអាចជួយបាន សូមប្រាកដថាត្រូវអានវគ្គបទគម្ពីរទាំងមូល ហើយមិនមែនត្រឹមតែឃ្លាបទគម្ពីរគន្លឹះដែលបានរៀបរាប់ខាងក្រោមនោះទេ ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច… ឬ… ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមជឿដល់ព្រះចុះ… ជឿថាទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
តើបទគម្ពីរទាំងនេះអាចជួយយ៉ាងដូចម្ដេច ?
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះដែលអាចជួយ ហ្គីលើម៉ូ ឬ ម៉ាហ្គី ? ហេតុអ្វី ?
-
តើ ហ្គីលើម៉ូ និង ម៉ាហ្គី អាចធ្វើអ្វីបាន ដោយសារសេចក្តីពិតដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?
ការអនុវត្តបទគម្ពីរក្នុងជីវិតរបស់យើង
សូមពិចារណាពីតម្រូវការ ឬបញ្ហាប្រឈមដែលអ្នកមាន ។ ប្រហែលជាអ្នកត្រូវការជំនួយនៅសាលារៀន ពង្រឹងទំនាក់ទំនងជាមួយឪពុកម្តាយ ឬបងប្អូនបង្កើតរបស់អ្នក មានជំនឿបន្ថែមទៀតលើព្រះគ្រីស្ទដើម្បីប្រែចិត្ត ឬការអត់ធ្មត់ ។ សូមបង្កើតបញ្ជីនៃការលំបាក ឬបញ្ហាប្រឈមរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមព្យាយាមបញ្ចូលអ្វីដែលផុសឡើងក្នុងចិត្ត ។
សូមជ្រើសរើសតម្រូវការ ឬបញ្ហាប្រឈមណាមួយដែលអ្នកបានសរសេរ ។
សូមអានឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ ហើយរកមើលឃ្លាទាំងនោះដែលអាចដោះស្រាយតម្រូវការ ការលំបាក ឬបញ្ហាប្រឈមរបស់អ្នក ។ វគ្គចំណេះចំណានខាងគោលលទ្ធិជាច្រើនអាចជួយបាន ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ ពេលអ្នកសិក្សា ។
-
តើឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិមួយណាដែលអ្នកជ្រើសរើស ?
-
ខគម្ពីរនេះអាចជួយខ្ញុំជាមួយនឹងបញ្ហាប្រឈមរបស់ខ្ញុំ ដោយ …
-
ខគម្ពីរនេះជួយខ្ញុំឲ្យយល់ ឬធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយ …
-
ខ្ញុំជឿថា ការរស់នៅតាមសេចក្តីពិតនៅក្នុងខគម្ពីរទាំងនេះ អាចនាំឲ្យខ្ញុំមានសុភមង្គល ដោយសារ …
-