« នីហ្វៃទី២ ២០–២៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២០–២៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២០–២៥
ទិដ្ឋភាពទូទៅ
ព្យាការីជាច្រើននាក់ រួមទាំងនីហ្វៃ និងអេសាយ បានព្យាករណ៍អំពីភាពសុខសាន្តរយៈពេល ១០០០ ឆ្នាំដែលហៅថាសហស្សវត្សរ៍—ការសោយរាជ្យនាពេលសហស្សវត្សរ៍របស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រៀនតាមការព្យាករណ៍ នីហ្វៃបានថ្លែងទីបន្ទាល់ថា មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលមានព្រះចេស្តាដើម្បីសង្គ្រោះមនុស្សទាំងអស់ ។ នៅក្នុង នីហ្វៃទី២ ២៦ លោកបានបង្រៀនអំពីទស្សនវិស័យរបស់ព្រះ ដោយពន្យល់ថា « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ( ខទី ៣៣ ) ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី២ ២១–២៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សយល់ និងរៀបចំសម្រាប់ការសោយរាជ្យនាពេលសហសវត្សរ៍របស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេដឹងអំពីសហស្សវត្សរ៍ ហើយមកដោយរៀបចំខ្លួនដើម្បីសួរសំណួរដែលពួកគេអាចមានអំពីវា ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពនៃការជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក បញ្ជីបទគម្ពីរដែលបានបង្ហាញនៅលើក្ដារខៀន ឬនៅលើក្រដាសជុំវិញបន្ទប់
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចប្រើមុខងារឈែតដើម្បីបញ្ជូនសំណួររបស់ពួកគេអំពីសហស្សវត្សរ៍ ។ ពួកគេក៏អាចត្រូវបែងចែកជាក្រុមតាមសំណួរដែលពួកគេមាន និងចាត់ជាក្រុមដោយប្រើមុខងារបំបែកក្រុមដើម្បីស្វែងរកចម្លើយ ។
នីហ្វៃទី២ ២៥
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សយល់ពីរបៀបដែលពួកគេត្រូវបានសង្គ្រោះដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាឲ្យសិស្សមកថ្នាក់ដោយត្រៀមខ្លួនដើម្បីនិយាយអំពីសារលិខិតអំពីព្រះយេស៊ូវគ្រីស្ទដែលបានជះឥទ្ធិពលដល់ពួកគេ ។
-
វីដេអូ ៖ « Where Justice, Love, and Mercy Meet » ( ៥:៣៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារក្តារខៀន ឬមុខងារស្រដៀងគ្នា នៅពេលសិស្សត្រូវបានហៅឲ្យចែកចាយសំណួរអំពី នីហ្វៃទី២ ២៥:២៣ ។ អ្នកប្រហែលជាចង់ថតអេក្រង់នៃក្តារខៀនដែលបានបំពេញរួច ហើយផ្ញើវាទៅសិស្សដើម្បីមើលនៅពេលពួកគេស្វែងរកចម្លើយ ។
វាយតម្លៃការសិក្សារបស់អ្នកទី ២
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សឲ្យវាយតម្លៃការរីកចម្រើន ដែលពួកគេបានដកពិសោធកន្លងមក ក្នុងអំឡុងពេលសិក្សាព្រះគម្ពីរមរមនរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកនូវអ្វីមួយចំនូនដែលពួកគេបានរៀននៅក្នុង នីហ្វៃទី១ ១៦ ដល់ នីហ្វៃទី២ ២៥ ហើយមកដោយត្រៀមខ្លួនដើម្បីចែកចាយបទគម្ពីរដែលចូលចិត្ត ឬសេចក្ដីពិតសំខាន់ៗ ។
-
វត្ថុ ៖ កញ្ចក់មួយ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សពន្យល់អំពីការធ្លាក់របស់អ័ដាម និងអេវ៉ា សូមពិចារណាដើរតួសម្តែងដោយអ្នកដើរតួជាសាសនាគន់ការី ហើយសិស្សពីរនាក់ដើរតួជាអ្នកផ្សព្វផ្សាយសាសនាដើម្បីបង្រៀន ។ ក្នុងនាមជាសាសនាគន់ការី សូមសួរសំណួរដែលអាចឲ្យពួកគេពន្យល់បន្ថែមអំពីប្រធានបទរបស់ពួកគេ ។
នីហ្វៃទី២ ២៦
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យមើលឃើញសេចក្ដីស្រឡាញ់ និងប្រព្រឹត្តចំពោះអ្នកដទៃដូចព្រះបានធ្វើ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរឪពុកម្ដាយ ឬមិត្តភក្ដិដែលទុកចិត្ត ពីរបៀបដែលពួកគេព្យាយាមមើលឃើញអ្នកដទៃដូចដែលព្រះអង្គសង្គ្រោះទតមើលពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ប្រភេទវ៉ែនតាផ្សេងៗគ្នា ( ឬរូបភាពរបស់ពួកគេ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សសិក្សា នីហ្វៃទី២ ២៦:១២–១៣, ២៣–៣៣ សូមពិចារណាអនុញ្ញាតឲ្យពួកគេធ្វើការរៀងៗខ្លួនក្នុងរយៈពេលខ្លី ។ បន្ទាប់មកនាំពួកគេមកជុំគ្នាវិញ ហើយឲ្យពួកគេរាយការណ៍អំពីការរកឃើញរបស់ពួកគេជាគូៗ ឬក្រុមតូចៗ ។ សំណួរតាមដានបន្ថែមដែលបានផ្តល់ជាយោលបល់ក្នុងមេរៀនអាចត្រូវបានបង្ហាញ ដូច្នេះសិស្សអាចជ្រើសរើសចម្លើយដែលត្រូវឆ្លើយ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សទន្ទេញសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ២៦:៣៣ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សទន្ទេញបទគម្ពីរយោង និងឃ្លាបទគម្ពីរគន្លឹះ ៖ នីហ្វៃទី២ ២៦:៣៣ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ វិធីមួយដើម្បីធ្វើរឿងនេះ គឺត្រូវប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។
-
សំណៅចែក ៖ « រឿងរបស់ ចច រីកហ្វដ »