« យ៉ាកុប ១ ៖ បញ្ចុះបញ្ចូលមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ាកុប ១ ៖ បញ្ចុះបញ្ចូលមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ១
បញ្ចុះបញ្ចូលមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ
មុននីហ្វៃស្លាប់ លោកបានប្រគល់ឲ្យយ៉ាកុបប្អូនប្រុសរបស់លោកនូវការទទួលខុសត្រូវក្នុងការរក្សាផ្ទាំងទាំងឡាយ និងកត់ត្រាលើផ្ទាំងទាំងនោះនូវអ្វីដែល « ពិសេសបំផុត » ( យ៉ាកុប ១:២ ) ។ សាររបស់យ៉ាកុបបានចង្អុលបង្ហាញផ្លូវដល់អ្នកដទៃទៅរកព្រះយេស៊ូវគ្រីស្ទ ដោយជួយពួកគេឲ្យចៀសផុតពីផលវិបាកនៃការឥតជំនឿ និងអំពើបាប ។ មេរៀននេះអាចជួយអ្នករកឃើញរបៀបដើម្បីជួយមនុស្សដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
ការជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដែលសកម្ម ។សម្រាប់សិស្សមួយចំនួន ការខិតខំរៀនសូត្រពីបទគម្ពីរអាចមើលទៅហាក់ដូចជាមិនអាចចេះ និងពិបាកបន្តិច ។ ទោះជាយ៉ាងណាក៏ដោយ សិស្សអាចរីកចម្រើនតាមសមត្ថភាពរបស់ពួកគេ ហើយបន្តិចម្តងៗមានការទទួលខុសត្រូវបន្ថែមទៀតសម្រាប់ការរៀនសូត្ររបស់ពួកគេ ។ សូមស្វែងរកឱកាសដើម្បីជួយសិស្សឲ្យដើរតួនាទីយ៉ាងសកម្មនៅក្នុងថ្នាក់ ហើយសរសើរការខិតខំ និងការរីកចម្រើនរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រានានាដែលពួកគេអាចនិយាយជាមួយមនុស្សដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យអធិស្ឋានរកឱកាសមួយ ហើយមានភាពក្លាហានដើម្បីធ្វើសកម្មភាពក្នុងគ្រានោះតែម្តង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការនិយាយជាមួយមិត្តម្នាក់
សំណួរ និងវីដេអូខាងក្រោមអាចជួយសិស្សឲ្យពិភាក្សាអំពីអ្វីដែលអាចនិយាយទៅកាន់មនុស្សដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើសិស្សត្រូវបានសុំឲ្យធ្វើការរៀបចំ សូមអញ្ជើញពួកគេឲ្យចែកចាយពីគ្រានានាដែលពួកគេអាចនិយាយអំពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងមនុស្សដទៃ ។ វាប្រហែលជាមិនចាំបាច់ដើម្បីបង្ហាញវីដេអូទេ ប្រសិនបើសិស្សមានរឿងច្រើនដើម្បីពិភាក្សាអំពីអារម្មណ៍ និងបទពិសោធន៍របស់ពួកគេផ្ទាល់ ។
-
តើពេលណាដែលការនិយាយអំពីព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដទៃអាចមានអារម្មណ៍ភិតភ័យ ? តើអ្វីអាចជួយយើងយកឈ្នះលើការភ័យខ្លាចរបស់យើង ?
-
តើនរណាដែលអ្នកស្គាល់ ដែលជាគំរូដ៏ល្អនៃការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ?
យុវជនម្នាក់ឈ្មោះ ជុញ្ញ័រ គឺជាគំរូដ៏អស្ចារ្យម្នាក់ក្នុងការចែកចាយដំណឹងល្អ ។ គាត់ជាយុវជនតែម្នាក់គត់ដែលចូលព្រះវិហារនៅសាខាតូចមួយក្នុងរដ្ឋ ហ្វ្លរីដា សហរដ្ឋអាមេរិក ។ គាត់បានសម្រេចចិត្តនិយាយជាមួយមិត្តភក្តិម្នាក់អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញគាត់ឲ្យទៅព្រះវិហារ ។ អ្នកប្រហែលជាចង់មើលវីដេអូ « Inviting All to Come unto Christ: Sharing the Gospel » ( ៤:៣០ ) ដែលមាននៅលើ ChurchofJesusChrist.orgហើយរកមើលចំណុចមួយ ឬពីរដែលអ្នកអាចរៀនពី ជុញ្ញ័រ និងអ្នកដទៃទៀតនៅក្នុងសាខារបស់គាត់ ។
Inviting All to Come unto Christ: Sharing the Gospel
គំរូរបស់មនុស្សដទៃអាចផ្តល់ឲ្យយើងនូវហេតុផល និងគំនិតនានាអំពីរបៀបអញ្ជើញអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។ ពេលកំពុងសិក្សាថ្ងៃនេះ សូមគិតអំពីមូលហេតុដែលអ្នកប្រហែលជាចង់ជួយអ្នកដទៃឲ្យមករកព្រះអង្គសង្គ្រោះ និងតាមរបៀបធម្មតា និងសាមញ្ញដែលអ្នកអាចធ្វើបាន ។
ការបញ្ចុះបញ្ចូលមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ
មុនពេលនីហ្វៃស្លាប់ ( សូមមើល យ៉ាកុប ១:១២ ) លោកបានប្រគល់ការទទួលខុសត្រូវក្នុងការសរសេរនៅលើផ្ទាំងតូចដែលព្រះអម្ចាស់បានត្រាស់បង្គាប់លោកឲ្យធ្វើ ដល់យ៉ាកុបជាប្អូនប្រុសរបស់លោក ។ ផ្ទាំងតូចផ្ដោតលើរឿងខាងវិញ្ញាណ ហើយផ្ទាំងផ្សេងៗទៀតត្រូវបានឧទ្ទិសដល់ប្រវត្តិរបស់ប្រជាជន ( យ៉ាកុប ១:១–៣ ) ។
សូមអាន យ៉ាកុប ១:៤–៦ ដោយរកមើលអ្វីដែលនីហ្វៃបានសុំយ៉ាកុបឲ្យបញ្ចូលនៅលើផ្ទាំង ហើយបង្រៀនប្រជាជន ។
-
តើរឿងអ្វីខ្លះដែលនីហ្វៃ និងយ៉ាកុបបានដឹង ? តើពួកគេដឹងរឿងទាំងនេះដោយរបៀបណា ?
សូមជួយសិស្សឲ្យស្គាល់ទីបន្ទាល់របស់យ៉ាកុបអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលវាជំរុញចិត្តលោកឲ្យធ្វើសកម្មភាពនោះ ។
សូមអាន យ៉ាកុប ១:៧–៨ ដោយរកមើលអ្វីដែលយ៉ាកុបបានធ្វើដោយសារតែការយល់ដឹងរបស់លោក ។ អ្នកអាចគូសចំណាំឃ្លានានានៅក្នុងព្រះគម្ពីររបស់អ្នក ដែលបង្ហាញពីអ្វីដែលជំរុញចិត្តយ៉ាកុបឲ្យធ្វើសកម្មភាព ។ ការពន្យល់ខាងក្រោមអាចបញ្ជាក់ពីការលើកទឹកចិត្តរបស់យ៉ាកុប ។
-
« យល់ដល់សារប្រយោជន៍នៃការសុគតរបស់ទ្រង់ » ៖យ៉ាកុបទំនងជាបានអញ្ជើញសាសន៍នីហ្វៃឲ្យគិតអំពីព្រះយេស៊ូវគ្រីស្ទដែលសុគតសម្រាប់ពួកគេ និងធួនសម្រាប់អំពើបាបរបស់ពួកគេ ។
-
« លីឈើឆ្កាងទ្រង់ » ៖ឃ្លានេះសំដៅលើការតាំងចិត្តដើម្បីបដិសេធខ្លួនយើងពីអំពើទុច្ចរិត និងតណ្ហាខាងលោកិយ និងដើម្បីរក្សាព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ [ ក្នុង ម៉ាថាយ ១៦:២៤, ]; លូកា ៩:២៣; នីហ្វៃទី២ ៩:១៨ ) ។ វាក៏មានន័យផងដែរថា យើងអាចបង្ហាញឆន្ទៈរបស់យើងដើម្បីស៊ូទ្រាំ និងលះបង់ នៅពេលយើងធ្វើតាមព្រះអង្គសង្គ្រោះ ។
-
តើហេតុផលអ្វីខ្លះដែលយ៉ាកុបបានសរសេរ អាចជំរុញចិត្តអ្នក ? តើហេតុផលអ្វីទៀតដែលអ្នកអាចគិតអំពីការអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ ?
សូមពិចារណាសួរសិស្សនូវឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរដែលពួកគេត្រូវការជំនួយក្នុងការយល់ដឹង ។ សូមអញ្ជើញសិស្សឲ្យជួយគ្នាទៅវិញទៅមក ។
អ្នកអាចផ្តល់ការពន្យល់ដែលមាននៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ប្រសិនបើចាំបាច់ ។
-
តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់យ៉ាកុបនៅក្នុងខគម្ពីរទាំងនេះ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីឧទាហរណ៍របស់យ៉ាកុបគឺថា ការដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងនគររបស់ទ្រង់អាចជំរុញចិត្តយើងឲ្យធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីជួយអ្នកដទៃឲ្យមករកទ្រង់ ។
វាអាចមានប្រយោជន៍សម្រាប់សិស្ស ក្នុងការស្តាប់មិត្តភក្តិរបស់ពួកគេមួយចំនួន ចែកចាយចម្លើយរបស់ពួកគេចំពោះការបំផុសគំនិតខាងក្រោម ។
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ ហើយគិតអំពីសេចក្ដីពិតអ្វីខ្លះដែលអ្នកចង់ឲ្យអ្នកដទៃដឹងអំពីទ្រង់ ។
សិស្សអាចធ្វើកិច្ចការខាងក្រោមជាសកម្មភាពក្រុម ដោយបំផុសគំនិតអំពីស្ថានភាពដែលពួកគេអាចនឹងជួយនរណាម្នាក់ឲ្យមករកព្រះគ្រីស្ទ ។
សូមចំណាយពេលបន្តិច ដើម្បីគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ក្នុងការធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។ សូមសរសេរពីស្ថានភាពនានាដែលអ្នកអាចនឹងមានឱកាសធ្វើកិច្ចការនេះ ។ នៅជាប់នឹងស្ថានភាពនីមួយៗ សូមសរសេរពីរបៀបដែលអ្នកអាចជួយអ្នកដទៃក្នុងស្ថានភាពនោះឲ្យស្គាល់ និងស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចប្រើឧទាហរណ៍ខាងក្រោម និងបន្ថែមឧទាហរណ៍ផ្សេងទៀត ៖
-
នៅផ្ទះ
-
ជាមួយមិត្តភក្ដិ
-
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
-
នៅក្នុងការហៅបម្រើរបស់អ្នក ឬតាមរយៈការងារបម្រើ
សិស្សអាចនឹងទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាក្នុងថ្នាក់ អំពីរបៀបការហៅបម្រើដែលពួកគេមាន ឬអាចត្រូវបានសុំឲ្យបំពេញ អាចជួយពួកគេនាំអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។ ពួកគេអាចសួរសំណួរដែលពួកគេមានអំពីការងារបម្រើ ឬចែកចាយដំបូន្មានអំពីការបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។
សូមពិចារណាចែកចាយបទពិសោធន៍មួយដែលអ្នកបានជួយនរណាម្នាក់ឲ្យមករកព្រះគ្រីស្ទ ។
អ្នកក៏អាចបង្ហាញវីដេអូគំរូផងដែរ ។ សូមជ្រើសរើសវីដេអូមួយក្នុងចំណោមវីដេអូខាងក្រោម ឬវីដេអូផ្សេងទៀតដែលមានសម្រាប់អ្នក ។
2021 Broadcast: Principles of Love, Share, and Invite
« 2021 Broadcast: Principles of Love, Share, Invite » ( ៥៤:០៦ ) ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:៣៥
Youth and Young Adults
« Member Stories: Youth and Young Adults » ( ៥:០៨ )
Ministering as the Savior Does
« Ministering as the Savior Does » ( ៦:០៨ )
នៅពេលអ្នកគិតអំពីវិធីដើម្បីជួយអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ អ្នកអាចទទួលយកភាពក្លាហានចេញពីការសន្យា និងដំបូន្មាននៅក្នុងព្រះគម្ពីរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៥:៦; ១៨:១៥–១៦ ដើម្បីស្វែងយល់ពីអ្វីដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលជួយអ្នកដទៃឲ្យមករកទ្រង់ ។
សូមអាន អាលម៉ា ៣១:៣៤–៣៥ ដើម្បីរៀនពីគំរូរបស់អាលម៉ាក្នុងការចង់ជួយដឹកនាំពួកសាសន៍សូរាំទៅរកព្រះគ្រីស្ទ ។
-
តើនៅពេលណាដែលអ្នកអាចបានជួយមនុស្សដទៃឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើនរណាជាមនុស្សដែលអ្នកចង់អញ្ជើញឲ្យមករកព្រះគ្រីស្ទ ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញពួកគេ ? តើអ្នកអាចពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីជួយអ្នកដោយរបៀបណា ?