« យ៉ាកុប ១–៤ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៣ )
« យ៉ាកុប ១–៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ១–៤
ទិដ្ឋភាពទូទៅ
មុននីហ្វៃស្លាប់ លោកបានប្រគល់ឲ្យយ៉ាកុបប្អូនប្រុសរបស់លោកនូវការទទួលខុសត្រូវក្នុងការរក្សាផ្ទាំងទាំងឡាយ និងកត់ត្រាលើផ្ទាំងទាំងនោះនូវអ្វីដែល « ពិសេសបំផុត » ( យ៉ាកុប ១:២ ) ។ សាររបស់យ៉ាកុបបានចង្អុលបង្ហាញផ្លូវដល់អ្នកដទៃទៅរកព្រះយេស៊ូវគ្រីស្ទ ដោយជួយពួកគេឲ្យចៀសផុតពីផលវិបាកនៃការឥតជំនឿ និងអំពើបាប ។ លោកបានដឹងតាមរយៈវិវរណៈមកពីព្រះថា ប្រជាជនសាសន៍នីហ្វៃកំពុងពុះពារនឹងអំពើបាបជាច្រើន ។ លោកបានប្រកាសការបង្រៀនមួយ ដែលលោកបានលើកឡើងពីអំពើបាបនៃសេចក្តីឆ្មើងឆ្មៃ ហើយបានបង្រៀនអំពីច្បាប់ព្រហ្មចារីភាព ។ ការបង្រៀនរបស់លោកអាចជួយយើងយកឈ្នះលើអំពើបាបក្នុងជីវិតរបស់យើងផ្ទាល់ ហើយមករកព្រះអង្គសង្គ្រោះ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៨–៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ៣២:៨–៩ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលគ្រាមួយនៅក្នុងជីវិតរបស់ពួកគេ ឬជីវិតរបស់នរណាម្នាក់ដែលពួកគេស្គាល់ កាលការអធិស្ឋានដោយស្មោះសរបានជួយពួកគេឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរដោយប្រើមុខងារឈែត ។ ការណ៍នេះនឹងអនុញ្ញាតឲ្យសិស្សរៀបចំការឆ្លើយតបរបស់ពួកគេ មុនពេលបញ្ជូនចម្លើយទាំងនោះ ហើយវាក៏នឹងលើកទឹកចិត្តសិស្សដែលជាទូទៅមិនផ្តល់ការឆ្លើយតប ដើម្បីផ្តល់យោបល់របស់ពួកគេ ។
យ៉ាកុប ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សស្វែងរករបៀបនានាដើម្បីជួយអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រានានាដែលពួកគេអាចនិយាយជាមួយអ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យអធិស្ឋានរកឱកាសមួយ ហើយមានភាពក្លាហានដើម្បីធ្វើសកម្មភាពក្នុងគ្រានោះតែម្តង ។
-
វីដេអូ ៖ « Inviting All to Come unto Christ: Sharing the Gospel » ( ៤:៣០ ); « Worldwide Broadcast on Sharing the Gospel » ( ៥៤:០៦ សូមមើលពីនាទីទី ០:០០ ដល់នាទីទី ១:៣៥ ); « Member Stories: Youth and Young Adults » ( ៥:០៨ ); « Ministering as the Savior Does » ( ៦:០៨ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចែកសិស្សដោយប្រើមុខងារបំបែកក្រុម ដើម្បីពិភាក្សាអំពីរបៀបជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទក្នុងស្ថានភាពផ្សេងៗ ។
យ៉ាកុប ២:១–២១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រែកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ដោយការទទួលស្គាល់ ព្រមទាំងប្រឆាំងនឹងអំពើបាបនៃសេចក្តីឆ្មើងឆ្មៃ ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយឧទាហរណ៍អំពីរបៀបដែលពួកគេឃើញសេចក្តីឆ្មើងឆ្មៃបានបង្ហាញនៅក្នុងពិភពលោកសព្វថ្ងៃ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ស្ថានភាពនៅដើមមេរៀន សម្រង់ពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន និង អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង ការអញ្ជើញបញ្ចប់ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អ្នកអាចចែកសិស្សដោយប្រើមុខងារបំបែកក្រុមដើម្បីសិក្សា យ៉ាកុប ២:១៧–២១ និងពិភាក្សាសំណួរដែលពាក់ព័ន្ធ ។ សូមពិចារណាផ្ញើសារទៅកាន់ក្រុមដែលបានបំបែកទាំងអស់នោះ ដើម្បីរំឭកពួកគេអំពីសំណួរនានា ។
យ៉ាកុប ២:២២–៣៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យរីករាយក្នុងច្បាប់ព្រហ្មចារីភាពដូចដែលព្រះអម្ចាស់សព្វព្រះទ័យដែរ ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យសួរឪពុកម្ដាយ ឬអ្នកដឹកនាំសាសនាចក្រអំពីពរជ័យដែលកើតមកពីការគោរពតាមច្បាប់ព្រហ្មចារីភាព ។ អ្នកក៏ប្រហែលជាចង់ទាក់ទងឪពុកម្ដាយដើម្បីជូនដំណឹងពួកគាត់ថា សិស្សនឹងរៀនអំពីច្បាប់ព្រហ្មចារីភាព ដូច្នេះឪពុកម្តាយអាចបន្តការពិភាក្សានៅផ្ទះប្រសិនបើពួកគាត់ចង់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ក្រាហ្វិកដែលប្រៀបធៀបបទដ្ឋា្ននរបស់ព្រះអម្ចាស់ជាមួយនឹងបទដ្ឋានពិភពលោក
-
វីដេអូ ៖ « Stand Strong in Holy Places » ( ១៦:០៧ សូមមើលពីនាទីទី ៣:២២ ដល់នាទីទី ៤:៥០ ); « Jacob Teaches about Chastity » ( ៤:៥៣ សូមមើលពីនាទីទី ០:២០ ដល់នាទី ១:៥១ ); « I Choose to Be Pure » ( ៤:១៩ )
-
ឯកសារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃ ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០១១ ) សម្រាប់សិស្សម្នាក់ៗ
យ៉ាកុប ៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការរកមើល កត់ត្រា និងសញ្ជឹងគិតអំពីគោលការណ៍ និងសេចក្ដីពិតដែលយ៉ាកុបបានបង្រៀន ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអាន យ៉ាកុប ៤:៧–១៤ ហើយរៀបចំដើម្បីចែកចាយគោលការណ៍ ឬសេចក្តីពិតមួយដែលពួកគេយល់ឃើញថា ពួកគេទទួលអារម្មណ៍ថា ត្រូវការជាពិសេសនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។
-
សម្ភារៈសម្រាប់សិស្ស ៖ អ្វីផ្សេងក្រៅពីប៊ិក ឬខ្មៅដៃ ដែលសិស្សអាចប្រើដើម្បីកោស ឬឆ្លាក់កថាខណ្ឌទៅក្នុងក្រដាស ឬក្រដាសអាលុយមីញ៉ូម
-
មាតិកាដែលត្រូវបង្ហាញ ៖ ចំណុចដិតៗនៅចុងបញ្ចប់នៃមេរៀន ដែលជួយសិស្សឲ្យពិចារណាពីសេចក្តីពិតដែលពួកគេបានរកឃើញ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យប្រើមុខងារឈែតដើម្បីចែកចាយគោលការណ៍ ឬសេចក្តីពិតដែលពួកគេបានរកឃើញនៅក្នុង យ៉ាកុប ៤:៧–១៤ ។ បន្ទាប់មក សិស្សផ្សេងទៀតអាចចែកចាយសំណួរសម្រាប់ថ្នាក់ទាំងមូល ដើម្បីពិចារណាអំពីគោលការណ៍ ឬសេចក្ដីពិតនោះ ។