« នីហ្វៃទី២ ៣២:៨–៩ ៖ ‹ អ្នករាល់គ្នាត្រូវតែកអធិស្ឋានជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ៣២:៨–៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ព្រះបញ្ញត្តិជាមូលដ្ឋានបំផុតមួយដែលយើងមានគឺការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ ប៉ុន្តែមានរឿងជាច្រើនអាចរារាំងយើងពីការអធិស្ឋាន ។ នីហ្វៃក៏បានរំឭកប្រជាជនអំពីសារៈសំខាន់នៃការអធិស្ឋាន និងពរជ័យដែលបានមកពីការប្រាស្រ័យទាក់ទងជាមួយព្រះវរបិតាសួគ៌យើងជាប្រចាំដែរ ។ មេរៀននេះអាចជួយអ្នកបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌របស់អ្នកតាមរយៈការអធិស្ឋាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកអធិស្ឋាននៅពេលណា ?
សូមគិតពីវិធីជាច្រើនដែលអ្នកអាចបំពេញសេចក្តីថ្លែងការណ៍ខាងក្រោមបានត្រឹមត្រូវ ៖ ខ្ញុំអធិស្ឋាននៅពេល …
ប្រសិនបើអាច សូមមើលវីដេអូ « I Pray When … » ( ១:៥៦ ) ដើម្បីមើលពីរបៀបដែលមនុស្សមួយចំនួនបានបំពេញសេចក្តីថ្លែងការណ៍នោះ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org.
2:3
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីភាពញឹកញាប់ដែលអ្នកអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ និងមូលហេតុដែលអ្នកអធិស្ឋាន ។ នៅពេលអ្នកបន្តការសិក្សា សូមសញ្ជឹងគិតពីរបៀបដែលព្រះវរបិតាសួគ៌បានប្រទានពរអ្នក ដោយសារការអធិស្ឋានរបស់អ្នក ក៏ដូចជាវិធីណាមួយដែលអ្នកមានអារម្មណ៍ថា ទ្រង់អាចនឹងចង់ឲ្យអ្នកកែលម្អទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។
ការបង្រៀនរបស់នីហ្វៃស្តីពីការអធិស្ឋាន
បន្ទាប់ពីនីហ្វៃបានបង្រៀនប្រជាជនរបស់លោកឲ្យបន្តនៅលើផ្លូវតូច និងចង្អៀតដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច និងដើម្បីទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ៣១:១៩–២០; ៣២:១–៣ ) លោកបានបង្រៀនពីរបៀបដែលពួកគេអាចដឹងពីសេចក្តីពិតដ៏ពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ។
សូមអានពាក្យរបស់នីហ្វៃនៅក្នុង នីហ្វៃទី២ ៣២:៤, ៧ ។
បន្ទាប់មក នីហ្វៃបានបន្តបង្រៀនអំពីសារៈសំខាន់នៃការអធិស្ឋាន ។
សូមអាន នីហ្វៃទី២ ៣២:៨–៩ ដោយរកមើលអ្វីដែលនីហ្វៃបានបង្រៀនអំពីការអធិស្ឋាន ។
សេចក្តីពិតមួយចំនួនដែលនីហ្វៃបានបង្រៀនរួមមាន ៖
-
ប្រសិនបើយើងអធិស្ឋានជានិច្ច នោះព្រះវរបិតាសួគ៌នឹងញែកការខិតខំរបស់យើងសម្រាប់សុខុមាលភាពនៃព្រលឹងយើង ។
-
ព្រះវរបិតាសួគ៌ចង់ឲ្យយើងអធិស្ឋាន ។
-
សាតាំងមិនចង់ឲ្យយើងអធិស្ឋានទេ ។
-
យើងត្រូវតែអធិស្ឋានជានិច្ច ។
ការប្រាស្រ័យទាក់ទងជាមួយព្រះវរបិតាសួគ៌
សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ។ សូមពិចារណាសរសេរអ្វីដែលអ្នកចង់ចងចាំ ឬចង់ទទួលបានជាលទ្ធផល ។ ឧទាហរណ៍ ៖ អ្នកប្រហែលជាចង់បង្កើនភាពញឹកញាប់នៃការអធិស្ឋាន ព្យាយាមទទួលស្គាល់ពីរបៀបដែលព្រះអម្ចាស់នឹងប្រទានពរដល់អ្នក នៅពេលអ្នកអធិស្ឋាន និងធ្វើសកម្មភាព ឬព្យាយាមយកឈ្នះលើការល្បួងណាមួយដែលអ្នកមានអារម្មណ៍ថាមិនអធិស្ឋាន ។