ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៣២:១–៧ ៖ « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ »


« នីហ្វៃទី២ ៣១:១–៧ ៖ ‹ អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៣២:១–៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៣២:១–៧

« ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ »

គ្រួសារ​ទទួល​ទាន​អាហារ​ពេលល្ងាច

សូម​ស្រមៃ​ពីពិធី​ជប់លៀង​ដែល​មាន​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន ។ តើ​អ្នក​ឃើញ​ខ្លួនឯង​សប្បាយរីករាយ​នឹង​ពិធី​ជប់លៀង​បែប​នេះ​យ៉ាងម៉េច​ដែរ ? បន្ទាប់ពី​បានបង្រៀន​ប្រជាជន​របស់លោក​អំពី​ការដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា នីហ្វៃ​បានដឹង​ថា ពួកគេ​នៅតែ​មិនប្រាកដ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់ពី​ពិធី​បុណ្យ​ជ្រមុជទឹក ។ លោក​បានឆ្លើយតប​ដោយ​ការលើកទឹកចិត្ត​ប្រជាជន​របស់​លោក​ឲ្យ « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » ហើយ​បានធានា​ដល់​ពួកគេ​ថា ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅមុខ ( នីហ្វៃទី២ ៣២:៣ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ។

បទពិសោធន៍​របស់​សិស្ស ។នៅពេល​យើង​បំពេញ​គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន យើង​មាន​បំណងជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ដកពិសោធ​ការប្រែចិត្តជឿ ភាពទាក់ទង និង​ការមាន​ចំណែក ។ សូម​រកមើល​របៀប​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុងរៀន​ទៅនឹង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់ពួកគេ ហើយ​មានអារម្មណ៍​ថា​មានសុវត្ថិភាព និង​ទទួល​បាន​ការគាំទ្រ​ក្នុង​ការរៀនសូត្រ​របស់ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូមឲ្យ​សិស្ស​ប្រៀបធៀប​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់ពួកគេ​ទៅនឹង​ការបរិភោគ​អាហារ ហើយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​គំនិត​របស់ពួកគេ​អំឡុងពេល​នៅក្នុងថ្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ដល់ម៉ោង​បរិភោគ​អាហារ​ហើយ !

ដើម្បី​ចាប់ផ្តើម​ថ្នាក់ ជំនួស​ឲ្យ​ការបង្ហាញ​រូបភាព​ខាងក្រោម សូម​ពិចារណា​អញ្ជើញ​​សិស្ស​ពីរ​នាក់​ឲ្យ​ធ្វើ​សកម្មភាព​ដូចត​ទៅនេះ ខណៈ​សិស្ស​ដទៃ​ទៀត​ទាយ​អ្វី​ដែល​កំពុងបង្ហាញ ៖ អាហារ​សម្រន់ អាហារ​មួយ​ពេល និង​ការជប់លៀងធំ​នៅ​ឯ​ពិធីជប់លៀង ឬ​ការប្រារព្ធ​ពិធី ។

សូម​ក្រឡេក​មើល​រូបភាព​ខាងក្រោម ហើយ​គិត​អំពី​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​រវាង​ការទទួលទាន​អាហារសម្រន់ ការទទួលទាន​អាហារ ឬ​ទទួលទាន​អាហារ​នៅ​ពិធី​ជប់លៀង​ធំ​ក្នុង​ឱកាស​ពិសេស​ណាមួយ ។

ចេក
ចានបាយ
ពិធីជប់លៀង
  • តើ​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​អ្វីខ្លះ​ដែល​អ្នក​បានគិត ?

  • ប្រសិនបើ​យើង​ប្រៀបធៀប​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ទៅនឹង​របៀប​នៃ​ការទទួលទាន​ទាំងបី​នេះ តើ​ការទទួល​ទាន​នីមួយៗ​អាច​តំណាងឲ្យ​អ្វី ? 

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មានព្រះទ័យ​​ប្រទានពរ​ដល់​អ្នក​ជាមួយនឹង​ការណែនាំ ការបង្ហាញ​ផ្លូវ ជំនួយ និង​ការលួងលោម ។ សូមគិត​អំពី​ពេលចុងក្រោយ​ដែល​អ្នក​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ។ តើ​អ្នក​នឹង​ពណ៌នា​អំពី​បទពិសោធន៍​នេះ​ថា​ជា​អាហារសម្រន់​អាហារ ឬ​អាហារ​ពិធី​ជប់លៀង​ធំ ? ចុះ​ក្នុងអំឡុង​សប្តាហ៍​មុន ឬ​ខែ​មុន​វិញ ? នៅពេល​អ្នក​បន្ត​ការសិក្សា​របស់អ្នក សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ដែល​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ជា​ពរជ័យ​នៅក្នុង​ជីវិត​របស់អ្នក ។ សូម​ស្វែងរក​ការបំផុសគំនិត​ផងដែរ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​កែលម្អ​ការខិតខំ​របស់អ្នក ដើម្បី​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូមចាំថា នីហ្វៃ​បានបង្រៀន​ប្រជាជន​របស់​លោក​អំពី « ផ្លូវ​តូច ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » និង​លក្ខណៈសម្បត្តិ​ដើម្បី​ចាប់ផ្តើម​ដំណើរ​នោះ ( សូមមើល នីហ្វៃទី២ ៣១:១៧–១៨ ) ។ នីហ្វៃ​បាន​យល់​ឃើញ​ថា ប្រជាជន​របស់​លោក​ឆ្ងល់​ថា​ត្រូវ​ធ្វើ​អ្វី​បន្ទាប់ពី​បានទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​របៀប​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

សូម​អាន នីហ្វៃទី២ ៣២:១–៣ ដោយ​រកមើល​ដំបូន្មាន​របស់​នីហ្វៃ​អំពី​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ។ នៅពេល​អ្នកអាន សូមគិត​អំពី​កង្វល់ សំណួរ និង​តម្រូវការ​ផ្ទាល់ខ្លួន​របស់អ្នក និង​ពី​របៀប​ដែល​ការបង្រៀន​របស់​នីហ្វៃ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ឃ្លា « និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា » ( នីហ្វៃទី២ ៣២:២ ) « គ្រាន់​តែ​មានន័យ​ថា [ ការ ] … និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ប៊យ ឃេផាកឺ « The Gift of the Holy Ghost: What Every Member Should Know » Ensign ខែ សីហា ឆ្នាំ ២០០៦ ទំព័រ ៥០ ) ។

នីហ្វៃទី២ ៣២:៣ គឺជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។  សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាមគោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​បានរកឃើញ​អ្វីខ្លះ ?

នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែលពួកគេ​បានរកឃើញ សូមស្តាប់​ដោយ​យកចិត្តទុកដាក់ ហើយ​សរសេរ​គោលការណ៍​ពិត​ណាមួយ​ដែល​ពួកគេ​បានចែកចាយ​នៅលើ​ក្ដារខៀន ។

សេចក្តី​ពិតមួយ​ដែល​អ្នក​ប្រហែលជា​បានរកឃើញ នីហ្វៃទី២ ៣២:៣ គឺ ពេល​ដែល​យើង​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នោះ​វា​នឹង​ប្រាប់​យើង​រាល់កិច្ចការ​ដែល​យើង​គួរ​ធ្វើ ។ សូម​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

  • តើ​យើង​អាច​ស្វែងរក​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​នៅទីណា ?

  • ហេតុអ្វី​​អ្នក​គិត​ថា នីហ្វៃ​បានប្រើ​ពាក្យ « ទទួល​ទាន » នៅពេល​ពិពណ៌នា​អំពី​របៀប​ដែល​យើង​គួរ​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ( នីហ្វៃទី២ ៣២:៣ ? )

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ តាខាស្ស៊ី វ៉ាដា ក្នុង​ពួក​ចិតសិប​នាក់ ។ ប្រសិនបើ​មាន សូមពិចារណា​មើល សារលិខិត​របស់​អែលឌើរ វ៉ាដា នៅលើ​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ០:៥៣ ដល់​នាទី​ទី ១:៤២ ។

2:3

កាល​ពី​ក្មេង ខ្ញុំ​បាន​គិត​ថា ការ​ទទួល​ទាន​គឺ​គ្រាន់​តែ​ជា​ការ​មាន​ម្ហូប​អាហារ​ច្រើន ដោយមាន​បាយ ស៊ូស៊ី និង​ទឹក​ស៊ីអ៊ីវ ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ការ​ទទួល​ទាន​ពិត​គឺ​លើស​ពី​ការ​រីករាយ​នឹង​ម្ហូប​អាហារ​ឆ្ងាញ់ៗ​ទៅ​ទៀត ។ វា​គឺជា​បទពិសោធន៍​នៃ​អំណរ ការ​ចិញ្ចឹម​បី​បាច់ ការអបអរ ការ​ចែកចាយ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ក្រុម​គ្រួសារ និង​មនុស្ស​ជាទីស្រឡាញ់ ការ​ថ្លែង​អំណរ​គុណ​របស់​យើង​ចំពោះ​ព្រះ និង​ការ​បង្កើត​ទំនាក់ទំនង ខណៈ​ដែល​រីករាយ​នឹង​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់​ដ៏​ច្រើន ។ ខ្ញុំ​ជឿ​ថា នៅពេល​យើង​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃព្រះគ្រីស្ទ នោះ​យើង​គួរ​តែ​គិត​ពី​បទពិសោធន៍​ដូចគ្នា​នេះ ។ ការ​ទទួល​ទាន​បទគម្ពីរ​ទាំងឡាយ​ពុំ​មែន​គ្រាន់តែ​អាន​វា​ប៉ុណ្ណោះ​ទេ ។ វា​គួរ​នាំ​យើង​ឲ្យ​មាន​អំណរ​ពិត ហើយ​បង្កើត​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ ( តាខាស្ស៊ី វ៉ាដា « Feasting upon the Words of Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៨–៣៩ )

  • តើ​​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ចេញ​ពី​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ​វ៉ាដា ?

    សូម​ពិចារណា​ប្រើ​សំណួរ​មួយចំនួន ឬ​ទាំងអស់​ខាងក្រោមនេះ ដើម្បី​ជួយ​សិស្ស​វិភាគ​សេចក្ដីពិត​ដែល​បានដាក់​ពណ៌​ដិត​ច្បាស់ ។

    សូមអញ្ជើញ​សិស្ស​មួយចំនួន​ឲ្យឆ្លើយតប ហើយ​ពិចារណា​ក្នុង​ការរាយបញ្ជី​អំពី​អ្វី​ដែល​ពួកគេ​និយាយ​នៅលើ​ក្ដារខៀន ។ ប្រសិនបើ​ចាំបាច់ សូម​រំឭក​ពួកគេ​អំពី​ចំណុច​ខាងក្រោម ៖

  • តើ​អ្វី​ជួយ​អ្នក ឬ​អាច​ជួយ​អ្នក មិន​គ្រាន់តែ​អាន​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ទទួលទាន​វា ?

  • ដោយ​ចងចាំ​នូវ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហេតុអ្វី​បានជា​ព្រះបន្ទូល​របស់ទ្រង់​អាច​នាំមក​នូវ​អារម្មណ៍​នៃ​សេចក្តីអំណរ ការចិញ្ចឹមបីបាច់ និង​សេចក្តីស្រឡាញ់ ?

  • តើ​ការទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះអង្គសង្គ្រោះ​អាច​ផ្តល់​ការណែនាំ​សម្រាប់​ជីវិត​អ្នក និង​ប្រាប់​ពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ដោយ​របៀបណា ?

ប្រសិនបើ​អាច​ធ្វើ​​បាន សូមមើល « Come Follow Me—Lito » ( ០:៥៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgដើម្បី​រៀន​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​បើកសម្ដែង​ចំណេះដឹង និង​សេចក្ដីពិត នៅពេល​អ្នក​ទទួលទាន​នូវ​​ព្រះបន្ទូល​ទាំងឡាយ​ទ្រង់ ។

2:3

ការពិចារណា​លើ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក អាច​ជួយ​អ្នក​ឲ្យ​រីករាយ​ជាមួយនឹង​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ។

មាន​វិធីសាស្រ្ត​សិក្សា​ជាច្រើន​ដើម្បី​កែលម្អ​ការទទួលទានព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ដែល​អាច​ជួយ រួមទាំង​ការអធិស្ឋាន​ដើម្បី​ការបំផុសគំនិត​មុនពេល​អ្នក​សិក្សា ការសួរ​សំណួរ​ដែល​អ្នក​មាន​ពីមុន និង​អំឡុងពេល​សិក្សា ការឲ្យ​និយមន័យ​ពាក្យ ការសញ្ជឹងគិត ការធ្វើ​សេចក្តីយោង ការកត់ចំណាំ ការស្វែងរក​សេចក្តីពិត​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គសង្គ្រោះ និង​ការប្រដូច​ព្រះគម្ពីរ​ទៅនឹង​ជីវិត​របស់យើង​ផ្ទាល់ ( សូមមើល នីហ្វៃទី១ ១៩:២៣ ) ។

  • តើ​ចំណាប់អារម្មណ៍​ទូទៅ ឬ​ការណែនាំ​ជាក់លាក់​ណាមួយ​ដែល​អ្នក​ទទួល​បាន ខណៈពេល​កំពុង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​របស់​ព្រះគ្រីស្ទ ?

ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ

សូម​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ឲ្យ​សិស្ស​ដើម្បី​ធ្វើ​សកម្មភាព​ខាងក្រោម ។ សូម​ណែនាំ​សិស្ស​ឲ្យ​មើល​គំនិត​នៅលើ​ក្ដារខៀន​សម្រាប់​វិធីសាស្រ្ត​សិក្សា​ដែល​ពួកគេ​អាច​សាកល្បង នៅពេល​ពួកគេ​បំពេញ​សកម្មភាព​ការទទួលទាន​នេះ ។

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បានរៀន​នៅថ្ងៃនេះ សូមចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អនុវត្ត​តាម​ការទទួលទាន​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ ។ ការណ៍នេះ​អាច​រួមបញ្ចូល​ទាំង​ការសិក្សា​ព្រះគម្ពីរ ឬ​ប្រសាសន៍​របស់​ព្យាការី ។ សូម​ព្យាយាម​សម្រេច​កិច្ចការ​មួយ ឬ​ច្រើន​ដូចខាងក្រោម ពេល​អ្នក​ទទួលទាន ៖

  • សូម​ស្ថាបនា​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ស្រឡាញ់ និង​ជឿជាក់​លើ​ទ្រង់​ទាំងទ្វេ​កាន់តែច្រើន ។

  • សូម​ស្វែងរក​សេចក្តីពិត​ដែល​នាំឲ្យ​អ្នក​មាន​អំណរ និង​ការបីបាច់ ។

  • សូម​ទទួល​ការណែនាំ​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ជីវិត​របស់អ្នក ។

សូម​កត់ត្រា​នូវ​រឿង​មួយចំនួន​ដែល​អ្នក​បានរៀន ទទួលអារម្មណ៍ និង​បទពិសោធន៍ ពេល​កំពុង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។

នៅ​ពីរបី​នាទី​ចុងក្រោយ សូមអញ្ជើញ​សិស្ស​ជាច្រើន​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ តាម​ដែល​សមរម្យ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​បានរកឃើញ អារម្មណ៍​របស់ពួកគេ ឬ​ការណែនាំ​ដែល​ពួកគេ​បានទទួល ។ ការស្តាប់ឮ​ពី​មិត្តភក្តិ​របស់ពួកគេ​អាច​ជា​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​សិស្ស ។

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក និង​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​យើង​ទទួលបាន នៅពេល​យើង​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។