ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៣១:១–១៣ ៖ « ធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ »


« នីហ្វៃទី២ ៣១:១–១៣ ៖ ‹ ធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៣១:១–១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៣១:១–១៣

« ធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ »

យ៉ូហាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ

តើ​មាន​វិធី​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ? នីហ្វៃ​បានបង្រៀន​ថា ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការទទួលបុណ្យ​ជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​សំខាន់​ចំពោះ​ការបានសង្គ្រោះ​នៅក្នុង​នគរ​របស់ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែច្បាស់ និង​ពន្យល់​ពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពរជ័យ​ដែល​កើតចេញ​ពី​បុណ្យ​ជ្រមុជ​ទឹក ។

ការធ្វើទីបន្ទាល់​ជាញឹកញាប់ ។ទីបន្ទាល់​របស់អ្នក​អាច​បង្កើន​សេចក្ដីជំនឿ​ដល់​សិស្ស​របស់អ្នក ហើយ​ជួយ​ពួកគេ​អភិវឌ្ឍ​ទីបន្ទាល់​របស់ពួកគេ ។ សូម​រកមើល​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​និយាយ​អំពី​ទ្រង់​ដោយ​ការគោរព ការដឹងគុណ និង​ការស្រឡាញ់​ជាខ្លាំង ។ សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​បានជួយ​អ្នក​មករក​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូមលើកទឹកចិត្ត​សិស្ស​ឲ្យគិត​ពី​របៀប​ដែល​ពួកគេ​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ ពួកគេ​អាច​សួរ​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ម្នាក់ ឬ​ពីរ​នាក់​ពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការទទួល​បុណ្យ​ជ្រមុជទឹក

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​គិត​អំពី​គោលបំណង​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​របៀប​ដែល​ពិធីបុណ្យជ្រមុជទឹក​ជួយ​យើង ។

សូម​ស្រមៃ​ថា មិត្ត​របស់អ្នក អេដា បានជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនាចក្រ ហើយ​ពិតជា​រីករាយ​នឹង​បទពិសោធន៍​នេះ​ណាស់ ។ នាង​កំពុងអាន​ព្រះគម្ពីរមរមន ហើយ​រីករាយ​នឹង​អ្វី​ដែល​នាងកំពុងរៀន ។ ថ្មីៗនេះ អ្នកផ្សព្វផ្សាយ​សាសនា​បានអញ្ជើញ​នាង​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការអញ្ជើញ អេដា​ប្រាប់​អ្នក​អំពី​រឿង​នេះ ហើយ​និយាយ​ថា « ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ប៉ុន្តែ​ក៏​ឆ្ងល់​ថា​ហេតុអ្វី​បានជា​វា​សំខាន់​ខ្លាំងណាស់ ប្រសិនបើ​ខ្ញុំ​ព្យាយាម​ធ្វើជា​មនុស្ស​ល្អ​ហើយ​នោះ ។ តើ​បុណ្យ​ជ្រមុជទឹក​មាន​សារៈសំខាន់​យ៉ាងណា ? »

  • តើ​អ្នក​មានអារម្មណ៍​ថា អ្នក​អាច​ឆ្លើយ​សំណួរ​របស់ អេដា តាម​របៀប​មួយ​ដែល​ជួយ​នាង​យល់​ពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដែរ​ឬ​ទេ ? ហេតុអ្វី​អាច ឬ​ហេតុអ្វី​មិនអាច ?

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូមស្វែងរក​សេចក្ដីពិត​ដែល​ជួយ​អ្នក​យល់​បន្ថែមទៀត​អំពី​ព្រះអង្គសង្គ្រោះ និង​មូលហេតុដែល​ការធ្វើតាម​គំរូ​របស់​ទ្រង់​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សំខាន់ខ្លាំងម៉្លេះ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​ជីវិត​របស់អ្នក និង​អ្នក​ទាំងឡាយ​ដែល​អ្នក​ស្គាល់ ។ នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ឆ្លើយតប​ទៅនឹង​សំណួរ​សំខាន់​របស់ អេដា ។

នៅពេល​នីហ្វៃ​ខិត​កាន់តែ​ជិតដល់​ការបញ្ចប់​នៃ​សំណេរ​របស់លោក​នៅលើ​ផ្ទាំង​ចំណារតូច លោក​ចង់​និយាយ​អំពី « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។ សូម​ពិចារណា​គូស​ចំណាំ​ឃ្លា​នេះ​នៅក្នុង នីហ្វៃទី២ ៣១:២ និង នីហ្វៃទី២ ៣១:២១ ។

ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ ?

សូមស្តាប់​សម្តី​របស់​សិស្ស​ដោយ​យកចិត្តទុកដាក់ ។ ប្រសិនបើ​វា​មានប្រយោជន៍ អ្នក​អាច​ឲ្យ​សិស្ស​ធ្វើ​កិច្ចការ​មួយ​ក្នុងចំណោម​កិច្ចការ​ខាងក្រោម​នេះ ដើម្បី​រំឭក​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ ។

  • សូមអាន ម៉ាថាយ ៣:១៣–១៧ ។

  • សូមមើល « The Baptism of Jesus » ( ២:៥៤ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

    3:7
  • សូមមើល​កុមារៗ​ពន្យល់​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង « Baptism » ចាប់​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:១៣ ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org.

    3:13

ព្រះយេស៊ូវ​គ្រីស្ទ​គ្មាន​បាប​ទេ ប៉ុន្តែ​ទ្រង់​បានទទួល​បុណ្យ​ជ្រមុជទឹក ។ សូមអាន នីហ្វៃទី២ ៣១:៥–១១ ហើយ​រកមើល​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​បានទទួល​បុណ្យ​ជ្រមុជទឹក និង​អ្វី​ដែល​យើង​រៀន​អំពី​ទ្រង់ ។

  • តើ​អ្នក​បានរកឃើញ​អ្វី​ខ្លះ ?

    សិស្ស​អាច​ចែកចាយ​ការយល់ដឹង​ផ្សេងៗ​អំពី​ព្រះអង្គសង្គ្រោះ និង​ពិធីបុណ្យ​ជ្រមុជទឹក ។ សេចក្តីពិត​មួយចំនួន​ដែល​ពួកគេ​អាច​ស្វែងយល់​រួមមាន ៖ ទោះបីជា​គ្មានបាប​ក៏ដោយ ក៏​ព្រះយេស៊ូវ​គ្រីស្ទ​បានទទួល​បុណ្យ​ជ្រមុជទឹក ដើម្បី​បំពេញ​សេចក្តីសុចរិត​ទាំងអស់ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អឥតខ្ចោះ​នៃ​ការគោរពប្រតិបត្តិ​ដែរ ។ សូម​ពិចារណា​សរសេរ​នៅលើ​ក្ដារខៀន​នូវ​គោលការណ៍​ដែល​សិស្ស​ចែកចាយ ។ សូម​ប្រើ​សំណួរ​ខាងក្រោម​ណាមួយ ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​សិស្ស​ឲ្យ​កាន់តែ​ស៊ីជម្រៅ ៖

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។ ប្រសិនបើ​មានប្រយោជន៍​ចំពោះ​ការពិភាក្សា សូមពិចារណា​ប្រើ​សំណួរ​មួយចំនួន​ខាងក្រោម ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ « ដោយ​ពេញចិត្ត​ប្រាថ្នា [ និង​ដោយ​គ្មាន ] ការ​លាក់ពុត ? » ( នីហ្វៃទី២ ៣១:១៣ )

  • តើ​ព្រះវរបិតា​សួគ៌​ប្រទាន​ពរជ័យ​អ្វីខ្លះ​ដល់​អ្នក​ដែល​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះស្ម័គ្រ​ស្តីពី​ពិធីបុណ្យ​ជ្រមុជទឹក ?

    ប្រសិនបើ​មានប្រយោជន៍ សូមពិចារណា​សរសេរ​គោលការណ៍​ណាមួយ​ដែល​សិស្ស​រកឃើញ​នៅលើ​ក្ដារខៀន ។ នេះ​គឺជា​ឧទាហរណ៍​មួយ ៖ ប្រសិនបើ​យើង​ធ្វើតាម​ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះស្ម័គ្រ​តាមរយៈ​ការជ្រមុជទឹក នោះ​យើង​នឹង​ទទួលបាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បានប្រទាន​ពរ​ដល់​អ្នក​ក្នុង​ជីវិត​របស់អ្នក​យ៉ាងដូចម្ដេច ?

    ប្រសិនបើ​វា​នឹង​ជួយ​សិស្ស​ឲ្យយល់​បន្ថែមទៀត​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អ្នក​អាច​ឲ្យ​ពួកគេ​មើល នីហ្វៃទី២ ៣១:១៣, ១៧ និង​អាន នីហ្វៃទី២ ៣១:១៨; ៣២:៣, ៥, ៨ និង ៣៣:១ ។  សិស្ស​អាច​សញ្ជឹងគិត​អំពី​តួនាទី​ផ្សេងៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចែកចាយ​ពី​របៀប​ដែលព្រះវិញ្ញាណ​បរិសុទ្ធ​បានប្រទាន​ពរ​ដល់​ជីវិត​របស់ពួកគេ ដែល​ធ្វើ​តាម​តួនាទី​ទាំងនេះ ។

  • តើ​ការយល់ដឹង​អ្វីខ្លះ​ដែល​អ្នក​រកឃើញ ?

  • តើ​មាន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ពី ខទី ៥ ?

  • តើ​ព្រះយេស៊ូវ​បានធ្វើសាក្សី ឬ​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អ្វី​ដោយ​ការទទួល​បុណ្យ​ជ្រមុជទឹក ? ( សូមមើល នីហ្វៃទី២ ៣១:៧) ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បទបញ្ញត្តិ​របស់ព្រះវរបិតា និង​ចំពោះ​យើង ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ធ្វើ​តាម​គំរូ​របស់ទ្រង់ ?

ប្រសិនបើ​អ្នក​ចង់​ឃើញ​មេរៀន​ដែល​កុមារ​បានរៀន​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់ព្រះអង្គសង្គ្រោះ សូម​ពិចារណា​មើល​វីដេអូ « Baptism » ចាប់​ពី​នាទី​ទី ១:១៣ ដល់​នាទី​ទី ៣:១៣ ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org.

3:13

នីហ្វៃ​បាន​បន្ត​នៅក្នុង​កំណត់ត្រា​របស់​លោក ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ស្តីពី​ពិធីបុណ្យ​ជ្រមុជទឹក ។ ដើម្បី​ជួយ​អ្នក​រកឃើញ​ពរជ័យ​ទាំងនេះ សូមអាន នីហ្វៃទី២ ៣១:១២–១៣, ១៧ ។ ដើម្បី​ទទួលបាន​ការយល់ដឹង​បន្ថែម​អំពី​ពិធីបុណ្យ​ជ្រមុជទឹក សូមពិចារណា​សិក្សា​ខគម្ពីរ​​មួយ​ចំនួន​ខាងក្រោម ៖ យ៉ូហាន ៣:៣, ៥; កិច្ចការ ២:៣៨; អាលម៉ា ៧:១៤; នីហ្វៃទី៣ ១១:៣៣–៣៤, ៣៧ ។

ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន សូម​សរសេរ​កថាខណ្ឌ​មួយ​ទៅ​ឲ្យ​អេដា ។ ជួយ​នាង​ឲ្យ​យល់​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​មូលហេតុ​ដែល​នាង​ប្រហែលជា​ចង់​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ដូច​ជា​ទ្រង់ ។ សូមបញ្ចូល​ចំណុចខាងក្រោម ៖

  • យ៉ាង​ហោច​ណាស់ បទគម្ពីរ​ពីរ​ដែល​អ្នក​គិត​ថា​នឹង​ជួយ​នាង

  • របៀប​ដែល​ពិធីបុណ្យ​ជ្រមុជទឹក​នាំ​យើង​ឲ្យ​កាន់​តែ​ខិតទៅ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់យើង

    អ្នក​អាច​ឲ្យ​សិស្ស​ចែកចាយ​កថាខណ្ឌ​របស់ពួកគេ​ជាគូ ក្រុមតូចៗ ឬ​ក្នុង​ថ្នាក់​ទាំងមូល ។ វា​ក៏​អាច​មានប្រសិទ្ធភាព​ដែរ​ក្នុង​ការអញ្ជើញ​​សិស្ស​ម្នាក់​ឲ្យ​ឡើងមក​ខាងមុខ​ក្តារ​ខៀន ហើយ​ដើរតួ​ជា​អេដា ។ សូម​ហៅ​សិស្ស​ផ្សេង​ម្នាក់​ទៀត​ឲ្យ​ចែកចាយ​រឿង​មួយ​ដែល​ពួកគេ​បានរៀបចំ​ដើម្បី​ជួយ​អេដា ។ បន្ទាប់មក​សួរ​ថា តើ​មានអ្នកណា​ចង់​បន្ថែម​អ្វី​ផ្សេងទៀត​ទេ ។ សូមអញ្ជើញ​​សិស្ស​មួយចំនួន​ឲ្យ​ចែកចាយ ។ សូម​រកមើល​វិធី​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ផ្តោត​លើ​ព្រះអង្គ​សង្គ្រោះ ក៏ដូច​ជា​ចែកចាយ​បទពិសោធន៍ និង​គំនិត​របស់ពួកគេ​ផ្ទាល់​ផងដែរ ។ នៅពេល​សកម្មភាព​នៅតែបន្ត សូមអញ្ជើញ​​សិស្ស​ដែល​ដើរតួ​ជា​អេដា ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់នាង និង​សួរ​សំណួរ​ណាមួយ​ដែលគាត់​អាច​មាន ។ សូម​បន្ត​រហូតដល់​សិស្ស​មានអារម្មណ៍​ថា ពួកគេ​ជួយ​អេដា​បាន ។

  • សូម​ពិចារណា​ពី​ការកោត​សរសើរ​ចំពោះ​ជម្រើស​ដែល​សិស្ស​បានធ្វើ ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក និង​ទីបន្ទាល់​របស់អ្នក​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​ផងដែរ ។

  • គំនិត បទពិសោធន៍ ឬ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ដើម្បី​បញ្ចប់​មេរៀន​នេះ សូមគិត​អំពី​អ្វី​ដែល​អ្នក​បានសិក្សា​ថ្ងៃនេះ ។ តើ​អ្នក​មានអារម្មណ៍​យ៉ាងណា​ចំពោះ​ពិធីបុណ្យ​ជ្រមុជទឹក​របស់អ្នក ? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បន្ត​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ ? តើ​អ្នក​អាច​ជួយ​អ្នកដទៃ​ឲ្យធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយរបៀបណា ? សូម​ពិចារណា​សរសេរ​គំនិត​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។