« នីហ្វៃទី២ ៣១:១៤–២១ ៖ ‹ អ្នករាល់គ្នាត្រូវតែឈានទៅមុខ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ៣១:១៤–២១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៣១:១៤–២១
« អ្នករាល់គ្នាត្រូវតែឈានទៅមុខ »
ពេលខ្លះដំណើរឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ចអាចមើលទៅថាជាការលំបាក ។ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ មិនបានទុកយើងឲ្យធ្វើដំណើរតែម្នាក់ឯងនោះទេ ទ្រង់ទាំងទ្វេសព្វព្រះទ័យជួយយើងនៅតាមផ្លូវនោះ ។ មេរៀននេះអាចជួយអ្នកបង្កើនបំណងប្រាថ្នារបស់ខ្លួនក្នុងការឈានទៅមុខ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ដើម្បីថ្ងៃណាមួយអ្នកនឹងទៅដល់គោលដៅចុងក្រោយរបស់អ្នកគឺ ៖ ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់អ្នក ។
ការមើលឃើញសិស្សដូចព្រះអម្ចាស់ទតឃើញពួកគេ ។នៅពេលគ្រូបង្រៀនខិតខំស្រឡាញ់ដូចព្រះអង្គសង្គ្រោះស្រឡាញ់ នោះពួកគេចាប់ផ្តើមមើលឃើញអ្នកដទៃដូចដែលទ្រង់ទតឃើញពួកគេ ។ សេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទបំផុសគំនិតគ្រូបង្រៀនឲ្យតស៊ូក្នុងការជួយសិស្សម្នាក់ៗឲ្យប្រែចិត្តជឿយ៉ាងពិតប្រាកដ ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យស្គាល់តម្លៃដ៏ទេវភាពរបស់សិស្សគ្រប់រូប ហើយជួយពួកគេក្នុងការឈានដល់សក្តានុពលរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សមករៀនដោយត្រៀមខ្លួនចែកចាយ ពីរបៀបដែលពួកគេអាចនឹងជួយនរណាម្នាក់ ដែលមានការលំបាកក្នុងការចង់បន្តដំណើរទៅមុខដោយសុចរិត នៅលើដំណើររបស់ពួកគេត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ដំណើរវែងឆ្ងាយរបស់យើង
សូមពិចារណាបង្ហាញរូបភាពរបស់អ្នករត់ប្រណាំង ឬការប្រកួត ដូចជារូបភាពដែលមាននៅដើមមេរៀននេះ ។ សូមសួរថាតើមានសិស្សណាខ្លះធ្លាប់រត់ប្រណាំងចម្ងាយឆ្ងាយ ហើយឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានជួបប្រទះ ។
ប្រសិនបើមានប្រយោជន៍ សូមបត់បែនឧទាហរណ៍នេះទៅនឹងសកម្មភាពផ្សេងទៀតដែលអាចទាមទារការស៊ូទ្រាំដែលអាចទាក់ទងនឹងសិស្សរបស់អ្នក ។
-
ក្នុងការប្រណាំងចម្ងាយឆ្ងាយ តើមានរឿងអ្វីខ្លះដែលអាចធ្វើឲ្យអ្នករត់ប្រណាំងចង់បោះបង់ការរត់ប្រណាំងនោះ ?
-
តើអ្វីអាចលើកទឹកចិត្តអ្នករត់ប្រណាំងឲ្យបញ្ចប់ការប្រកួតពេលវាពិបាក ?
ប្រសិនបើអាចធ្វើបាន សូមមើល « You’re Never Alone » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី០:០០ ដល់ ១:២៥ ។ នៅក្នុងវីដេអូនេះ ប្រធាន អេលែន អេស ដាល់ថុន អតីតប្រធានយុវនារីទូទៅប្រាប់ពីការតស៊ូរបស់គាត់ក្នុងការប្រណាំងផ្លូវឆ្ងាយ ។
សូមប្រៀបធៀបការធ្វើដំណើររបស់អ្នកត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌ ទៅនឹងការរត់ប្រណាំងចម្ងាយឆ្ងាយមួយ ។ សូមពិចារណាដូចខាងក្រោម ៖
សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយសូមអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ខ្លួន ។
-
តើអ្វីកំពុងជំរុញទឹកចិត្តអ្នក ឬអាចជំរុញចិត្តអ្នកឲ្យឈានទៅមុខក្នុងដំណើររបស់អ្នកត្រឡប់ទៅព្រះវរបិតាសួគ៌វិញ ?
-
តើអ្នកប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលសេចក្តីពិត ឬការយល់ដឹងដែលអាចនឹងជួយអ្នកយកឈ្នះលើឧបសគ្គរបស់អ្នក ហើយខិតខំឆ្ពោះទៅរកការវិលត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់អ្នកវិញ ។
ការអញ្ជើញដ៏ទេវភាព
បន្ទាប់ពីនីហ្វៃបានបង្រៀនអំពីពិធីបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ លោកបានបង្រៀនទិដ្ឋភាពសំខាន់មួយទៀតនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ដោយប្រើសម្រង់ព្រះបន្ទូលផ្ទាល់ពីព្រះវរបិតាសួគ៌ ។ សូមអាន នីហ្វៃទី២ ៣១:១៥ ដោយរកមើលអ្វីដែលព្រះវរបិតាសួគ៌បានបង្រៀន ។
-
តើអ្នកគិតថាការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានន័យយ៉ាងណា ?
-
តើអ្នកគិតថា អ្វីជាភាពខុសគ្នារវាងការស៊ូទ្រាំធម្មតាៗ និងការស៊ូទ្រាំដោយការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ?
នីហ្វៃបានប្រើការស្រមើស្រមៃដើម្បីជួយយើងឲ្យស្រមៃឃើញពីការធ្វើដំណើររបស់យើងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ សូមអាន នីហ្វៃទី២ ៣១:១៧–២០ ហើយគូររូបភាពសាមញ្ញមួយនៃផ្លូវដែលនីហ្វៃបានពិពណ៌នា ។ សូមដាក់ស្លាកលើទិដ្ឋភាពផ្សេងគ្នានៅលើផ្លូវតំណាងឲ្យ ។
-
តើអ្នកនឹងសង្ខេបអ្វីដែលអ្នកបានរៀនដោយរបៀបណា ?
រឿងមួយដែលយើងរៀនពីខគម្ពីរទាំងនេះគឺថា នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះយើងនឹងទទួលបានជីវិតអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌យើង ។
-
ហេតុអ្វីអ្នកចង់ទទួលបានជីវិតអស់កល្បជាមួយនឹងព្រះវរបិតាសួគ៌របស់អ្នក ?
ឈានទៅមុខ
នៅក្នុង ខទី ១៩–២០ នីហ្វៃបានរៀបរាប់ពីឥរិយាបថ និងសកម្មភាពផ្សេងៗដែលតម្រូវឲ្យឈានទៅមុខតាមផ្លូវឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។ សូមពិនិត្យមើលខគម្ពីរទាំងនេះ ហើយសរសេរឥរិយាបថ និងសកម្មភាពដែលអ្នករកឃើញនៅតាមផ្លូវដែលអ្នកបានគូរ ។ ប្រសិនបើអ្នកចង់មើលវីដេអូដែលបង្ហាញពីនីហ្វៃផ្តល់ការបង្រៀនទាំងនេះ សូមមើល « Nephi Teaches the Doctrine of Christ » នាទីទី ២:៥៥ ដល់នាទីទី ៣:៤៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgហើយផ្ទៀងតាមនៅក្នុងបទគម្ពីររបស់អ្នក ។
ចំណាយពេលបន្តិចដើម្បីធ្វើស្វ័យវាយតម្លៃនៅលើរង្វាស់ពី ១-៥ ( ១ ទាប; ៥ ខ្ពស់ ) ថាតើអ្នកយល់ ហើយកំពុងព្យាយាមរស់នៅជាមួយឥរិយាបថ និងសកម្មភាពទាំងនេះបានល្អប៉ុនណា ។
សូមជ្រើសរើសឃ្លាណាមួយដែលអ្នកចង់យល់ ឬរស់នៅឲ្យបានប្រសើរជាងមុន ។ សូមស្វែងរកបទគម្ពីរ ឬសម្រង់សម្តីដែលជួយបង្កើនការយល់ដឹងរបស់អ្នក ។ សូមពិចារណាអំពីការប្រើ Topical Guide សេចក្តីណែនាំដល់ព្រះគម្ពីរទាំងឡាយ កម្មវិធីបណ្ណាល័យដំណឹងល្អ សុន្ទរកថាពីសន្និសីទទូទៅ ឬធនធានដែលអាចទុកចិត្តបានផ្សេងៗទៀត ។
សូមពិចារណាអនុញ្ញាតឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀនពីសកម្មភាពនេះជាមួយសិស្ស ជាក្រុមតូចៗ ឬជាគូ ។ អ្នកអាចពិចារណាសួរសំណួរមួយចំនួន ឬទាំងអស់ខាងក្រោមដើម្បីបង្កើនការយល់ដឹង និងបំណងប្រាថ្នារបស់សិស្សដើម្បីអនុវត្តតាមអ្វីដែលពួកគេបានរៀន ។
ជាជម្រើសមួយ អ្នកអាចបង្ហាញសំណួរមួយចំនួន ឬទាំងអស់ ហើយឲ្យសិស្សឆ្លើយសំណួរទាំងនោះនៅពេលពួកគេសិក្សា ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យមួយចំនួនធ្វើការចែកចាយ ។
ចំណាំ ៖ មេរៀនបន្ទាប់នឹងផ្តោតបន្ថែមទៀតលើការទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីឥរិយាបថ ឬសកម្មភាពដែលអ្នកបានជ្រើសរើស ?
-
តើវាអាចសភាពបែបណាសម្រាប់នរណាម្នាក់ដើម្បីបង្ហាញពីឥរិយាបថ ឬសកម្មភាពដែលអ្នកបានជ្រើសរើស ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ប្រទានពរដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ដោយសារឥរិយាបថ ឬសកម្មភាពទាំងនេះ ?
ដំណើរផ្ទាល់ខ្លួនរបស់អ្នក
សូមពិចារណាមើលវីដេអូដែលនៅសល់ « You’re Never Alone » ចាប់ពីនាទីទី ១:២៥–២:៥៤ ដើម្បីមើលពីរបៀបដែលព្រះអម្ចាស់បានជួយប្រធាន ដាល់ថុន ឲ្យកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
សូមគិតអំពីជីវិតរបស់អ្នក និងដំណើរបច្ចុប្បន្នរបស់អ្នកត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ សូមសញ្ជឹងគិតពីរបៀបដែលអ្នកកំពុងធ្វើនៅពេលកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
សូមពិចារណាឲ្យសិស្សសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមមួយនៅលើ ឬក្បែររូបភាពដែលពួកគេបានគូរ ។ បន្ទាប់មក ពួកគេអាចយកវាទៅផ្ទះ ហើយដាក់វានៅកន្លែងណាមួយដែលពួកគេអាចមើលឃើញម្តងទៀត ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះដែលជួយអ្នកចង់ឈានទៅមុខរកព្រះវរបិតាសួគ៌ ?
-
តើអ្នកចង់អនុវត្តអ្វីដែលអ្នកបានរៀនថ្ងៃនេះដោយរបៀបណា ? ( ឧទាហរណ៍មួយអាចជាការរស់នៅឲ្យបានកាន់តែប្រសើរតាមឃ្លាមួយ ក្នុងចំណោមឃ្លាដែលអ្នកបានសិក្សា ) ។
សូមអានអ្វីដែលមានខាងក្រោមនេះពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយសញ្ជឹងគិតអំពីអ្វីដែលអ្នកបានកត់ត្រា ។ អ្នកអាចពិចារណាមើលវីដេអូខ្លីៗពីសុន្ទរកថារបស់លោក « Tomorrow the Lord Will Do Wonders among You » ចាប់ពីនាទីទី ១៥:១២ ដល់នាទីទី ១៦:២០ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org.
ប្រសិនបើយើងថ្វាយដួងចិត្តរបស់យើងដល់ព្រះ ប្រសិនបើយើងស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើយើងខិតខំដោយអស់ពីសមត្ថភាពរបស់យើងដើម្បីរស់នៅតាមដំណឹងល្អ នោះថ្ងៃស្អែក— និងគ្រប់ថ្ងៃផ្សេងទាំងអស់—នឹងជាថ្ងៃដ៏អស្ចារ្យបំផុត ទោះជាយើងមិនបានទទួលស្គាល់ជានិច្ចកាលក្ដី ។ ហេតុអ្វី ? ដោយសារតែព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យវាបានដូច្នោះ ! ទ្រង់សព្វព្រះទ័យប្រទានពរដល់យើង ។ ជីវិតដ៏ជារង្វាន់ដ៏បរិបូរណ៍ និងអស់កល្បជានិច្ច គឺជាគោលបំណងដ៏ជាក់លាក់នៃផែនការដ៏ប្រកបដោយក្ដីមេត្តាករុណារបស់ទ្រង់ចំពោះបុត្រាបុត្រីរបស់ទ្រង់ ! វាគឺជាផែនការមួយដែលផ្អែកទៅលើសេចក្ដីពិតថា « គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ » ។ ដូច្នេះចូរបន្តស្រឡាញ់ ។ ចូរបន្ដព្យាយាម ។ ចូរបន្ដទុកចិត្ត ។ ចូរបន្ដជឿ ។ ចូរបន្ដរីកចម្រើន ។ ស្ថានសួគ៌កំពុងលើកទឹកចិត្តបងប្អូននៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូតតទៅ ។ ( ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona ខែ ឧសភា ឆ្នាំ ២១៦ ទំព័រ ១២៧ )
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកផ្ទាល់ ។ អ្នកក៏អាចឲ្យសិស្សចែកចាយទីបន្ទាល់ ឬគំនិតរបស់ពួកគេផងដែរ ។