ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣—« ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣—‹ ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ត្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣

« ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ »

ខគម្ពីរ និង​ផ្លែប៉ោម

នៅក្នុង​មេរៀន​មុន « នីហ្វៃទី២ ៣២:១–៧ » អ្នក​បានរៀន​ពី​សារៈសំខាន់​នៃ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ។ មេរៀននេះ​អាចជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរគន្លឹះ​សម្រាប់ នីហ្វៃទី២ ៣២:៣ ពន្យល់ពី​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

អានុភាព​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ ។ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រកបដោយ​អត្ថន័យ នឹង​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ក្នុង​ការយល់ដឹង​របស់​អ្នក​អំពី​ដំណឹងល្អ និង​ដង្វាយធួន​របស់ទ្រង់ ព្រមទាំង​បង្រៀន និង​ថ្លែងទីបន្ទាល់​កាន់តែ​មាន​អានុភាព​ខ្លាំងណាស់ ។ សិស្ស​នឹងទទួលបាន​ពរជ័យ និង​បាន​ទទួល​ការ​បំផុសគំនិត​ដោយ​សាក្សី​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​របៀប​ដែល​បទគម្ពីរ​ផ្តល់​ដល់​ជីវិត​របស់អ្នក ។

ការរៀបចំ​សិស្ស ៖ សិស្ស​ប្រហែលជា​មាន​ឱកាស​អនុវត្ត « តាម​ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » នៅ​ចុងបញ្ចប់​នៃ​មេរៀន​មុន ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​បន្ត​អនុវត្ត​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់ពួកគេ ហើយ​មក​ថ្នាក់​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​អំពី​បទពិសោធន៍​របស់ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃទី២ ៣២:១–៧ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ នីហ្វៃទី២ ៣២:៣ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវលើកទៅ​សប្តាហ៍​ផ្សេង​វិញ សូម​ឲ្យ​ប្រាកដ​ថា​ត្រូវ​បង្រៀន​មេរៀន​បរិបទ​ដែល​ដូច​គ្នា​នេះ​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

សូម​ប្រើ​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ណាមួយ ដើម្បី​ជួយ​សិស្ស​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី២ ៣២:៣ និង​ពន្យល់​ពី​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរនេះ ។

សកម្មភាព​ខាងក្រោម​គឺជា​យោបល់​អំពី​របៀប​ដែល​ការណ៍នេះ​អាច​សម្រេច​បាន ។

សូមស្រមៃ​ថា អ្នក​ត្រូវ​បានសុំ​ឲ្យ​ថ្លែង​នៅ​ការប្រជុំ​ធម្មនិដ្ឋាន​ខ្លី​មួយ​ក្នុង​ថ្នាក់​សិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ ។ សូមអាន នីហ្វៃទី២ ៣២:៣ ហើយ​រំឭក​ពី​គោលការណ៍​នេះ នៅពេល​យើង​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នោះ​ព្រះបន្ទូល​​​នឹង​ប្រាប់​យើង​រាល់​កិច្ចការ​ដែល​យើង​គួរ​ធ្វើ ។

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង​មេរៀន​មុន និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ « ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » យ៉ាង​ដូចម្ដេច ?  ( នីហ្វៃទី​២ ៣២:៣ ) ។

  • តើ​ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ​អាច​ធ្វើ​ឲ្យមាន​ភាពខុសគ្នា​អ្វីខ្លះ​ក្នុង​ជីវិត​យុវវ័យ ?

ការណ៍នេះ​អាច​ជា​កន្លែង​ដ៏ល្អ​មួយ​ក្នុង​ការអញ្ជើញ​សិស្ស​ឲ្យ​រួមបញ្ចូល​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់ពួកគេ នៅពេល​ពួកគេ​ចែកចាយ​គំនិត​របស់ពួកគេ​ពី​សកម្មភាព​រៀបចំ​នេះ ។

សូម​ពិចារណា​ផ្តល់​ឯកសារ​ផ្សេងៗ​ដើម្បី​ជួយ​សិស្ស​បំពេញ​សកម្មភាព​ខាងក្រោម ។ ពួកគេ​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ចការ​នេះ​នៅក្នុង​សៀវភៅកំណត់​ហេតុ​ការ​សិក្សា​របស់ពួកគេ ។ អ្នក​អាច​កែសម្រួល​សកម្មភាព​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​គូរ​រូបភាព​ដែល​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​របស់​ពួកគេ ។

ដើម្បី​ជួយ​អ្នក​ទន្ទេញ និង​អនុវត្ត​តាម​វគ្គ​បទគម្ពីរ​នេះ សូម​គូរ​តារាង​នៅលើ​ក្រដាស​មួយ​សន្លឹក ។ វា​អាច​ស្រដៀង​នឹង​រូបភាព​ខាងក្រោមនេះ ។ អ្នក​ក៏​អាច​គូរ​រូបភាព​អាហារ ឬ​គម្ពីរ​នៅលើ​ចាន​ផងដែរ ។ សូម​សរសេរ​ឃ្លា​ថា « នីហ្វៃទី២ ៣២:៣—ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » នៅ​កន្លែង​ណាមួយ​នៅលើ​ទំព័រ​របស់អ្នក ។ សូម​អាន​ឃ្លា​នេះ​ឲ្យ​ច្រើន​ដង រហូត​ដល់​អ្នក​ចាំ​វា​បាន ។ សូម​ពិចារណា​បិទ​រូប​គំនូរ​របស់អ្នក​នៅ​កន្លែង​ណាមួយ​នៅក្នុង​ផ្ទះ​របស់អ្នក ឬ​នៅលើ​ទូរ​ទឹក​កក​ដែល​អ្នក​អាច​រំឭក​វា​រាល់ពេល​ដែល​អ្នក​ទទួលទាន​អាហារ ។

ការកំណត់​ទីកន្លែង

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​រូប​គំនូរ​របស់​ពួកគេ​ជា​ក្រុម​តូចៗ ឬ​ជាមួយ​ថ្នាក់​ទាំងមូល ។

រៀន​អនុវត្ត

សូម​បំបែក​សិស្ស​ក្នុងថ្នាក់​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ដោយ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​គោលការណ៍​ផ្សេងគ្នា​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ( សូមមើល ឯកសារ​គោល​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ [ ឆ្នាំ ២០២២ ] « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » កថាខណ្ឌ ៥–១២ ) ។ សូមឲ្យ​សិស្ស​ពិនិត្យ​គោលការណ៍​នេះ​ដោយ​សង្ខេប ហើយ​បន្ទាប់មក​ពន្យល់​វា​ដល់​ក្រុម​របស់ពួកគេ ។

បន្ទាប់មក សូម​ចែកចាយ​ស្ថានភាព​ដូចខាង​ក្រោមនេះ ។ ឬ ប្រសិនបើ​វា​កាន់តែ​ទាក់ទង​ទៅនឹង​សិស្ស​របស់​អ្នក សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​បង្កើត​បញ្ជី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​អាច​ជួប​ការលំបាក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ ។ បន្ទាប់មក អាច​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ការលំបាក​ពី​បញ្ជី​នេះ ហើយ​ខិតខំ​ដើ​ម្បី​យកឈ្នះ​វា ដោយ​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។

  • តើ​អ្នក​នឹង​ពន្យល់​ដោយ​សង្ខេប​អំពី​គោលការណ៍​ដែល​អ្នក​បានជ្រើសរើស​នេះ​ទៅកាន់​នរណាម្នាក់​ដែល​ប្រហែលជា​មិនធ្លាប់​ស្គាល់​គោលការណ៍​នេះ​យ៉ាង​ដូចម្តេច ?

សូម​ស្រមៃ​ថា បន្ទាប់ពី​មេរៀន​ថ្នាក់​សិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ មិត្ត​របស់អ្នក​និយាយ​ទៅកាន់​អ្នក​ថា « ខ្ញុំ​ដឹង​ថា ការសិក្សា​ព្រះគម្ពីរ​គឺជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ជាមួយ​នឹង​អ្វីៗ​ទាំងអស់​ដែល​កំពុង​កើតឡើង​នៅក្នុង​ជីវិត​របស់ខ្ញុំ​នៅ​ពេលនេះ គឺ​ខ្ញុំ​គ្មានពេល​ទេ ជាពិសេស​មិន​បាន​សិក្សា​រាល់ថ្ងៃ​ទេ » ។

វា​អាច​មានប្រសិទ្ធភាព​ក្នុង​ការសួរ​សិស្ស​ប្រសិនបើ​ពួកគេ​អាច​ភ្ជាប់នឹង​ស្ថានភាព​នេះ ហើយ​ប្រាប់​ពីមូលហេតុ ។

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏អស់កល្បមួយ

  • តើ​អ្នក​ចង់ឲ្យ​មិត្ត​របស់អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដែល​អាច​ជួយ​ពួកគេ​ឲ្យព្យាយាម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ?

  • តើ​ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ អាច​ជះឥទ្ធិពល​ដល់​យើង​បន្តិច​ម្តងៗ រហូត​ដល់​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

សូម​ស្រមៃគិត​ថា បន្ទាប់​ពី​ពិភាក្សា​អំពី​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច មិត្ត​របស់អ្នក​និយាយ​ថា « អរគុណ ។ វា​ជួយបាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិត​ថា ខ្ញុំ​នឹង​​លំបាក​រក​ពេល​រាល់ថ្ងៃ​ដើម្បី​សិក្សាព្រះ​គម្ពីរ​របស់ខ្ញុំ​ណាស់ » ។

  • តើ​អ្នក​គិត​ថា នីហ្វៃទី២ ៣២:៣ អាច​ជួយ​មិត្ត​របស់អ្នក​ដោយ​របៀបណា ?

  • តើ​ខគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វី​ពី​ព្យាការី​អាច​ជួយ​មិត្ត​របស់អ្នក​បាន ?

សូមពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ស្វែងរក​បទគម្ពីរ និង​សេចក្តីថ្លែងការណ៍​ទាំងឡាយ ។

ឧទាហរណ៍​ខ្លះ​អាច​រួមមាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៦:១ ក៏​ដូចជា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖

សូម​កុំ​​ជឿ​ពាក្យ​​កុហក​របស់​សាតាំងថា អ្នក​​គ្មាន​ពេលសិក្សា​ព្រះគម្ពីរ​ឲ្យសោះឡើយ ។ សូម​ជ្រើសរើសយក​ពេល​សិក្សា​ព្រះគម្ពីរ​ទាំងនោះ ។ ការ​ទទួល​ទានព្រះ​បន្ទូល​ព្រះ​រៀងរាល់ថ្ងៃគឺសំខាន់​ជាងការ​ដេក ការទៅ​សាលារៀន ការទៅ​ធ្វើការ​ការ​មើលកម្មវិធី​ទូរទស្សន៍ ការ​លេងវីដេអូ​ហ្គេម ឬ​បណ្ដាញ​សង្គម​ទៅទៀត ។ អ្នក​ត្រូវ reorganize ស្គាល់​ពី​អាទិភាពខ្លួនឯង ដើម្បី​មាន​ពេល​សិក្សាព្រះ​បន្ទូលរបស់​ព្រះ ។ ប្រសិន​បើ​ដូច្នេះមែន សូម​ធ្វើបែបនោះចុះ ! ( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣ )

  • តើ​ការបង្រៀន​ទាំងនេះ​អាច​ជួយ​ដោយ​របៀបណា ?

ធ្វើសកម្មភាព​ដោយ​សេចក្តីជំនឿ

សូមផ្តល់​ពេលវេលា​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​យោបល់ និង​សំណួរ​ខាងក្រោមនេះ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយ​ថ្នាក់ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ការសិក្សា​ព្រះគម្ពីរ​ជាមួយ​សិស្ស​ក្នុងថ្នាក់​ផងដែរ ។

សូម​ស្រមៃ​ថា មិត្ត​របស់អ្នក​មានប្រតិកម្ម​ល្អ​ចំពោះ​អ្វី​ដែល​អ្នក​បានចែកចាយ ប៉ុន្តែ​អ្នក​ដឹង​ថា ពួកគេ​នឹង​មិន​យកឈ្នះ​លើ​ការព្រួយបារម្ភ​របស់​ពួកគេ​ឡើយ រហូត​ទាល់តែ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះអម្ចាស់​សិន ។

សូមចំណាយ​ពេល​ពិចារណា​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អ្នក​ធ្លាប់​មាន​ពី​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអង្គសង្គ្រោះ​ដែល​អាច​ជំរុញ​ចិត្ត​មិត្ត​របស់​អ្នក​ឲ្យ​ទទួលទាន​ព្រះបន្ទូល​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ។

  • តើ​បទពិសោធន៍ ឬ​ទីបន្ទាល់​អ្វីខ្លះ​ដែល​អ្នក​អាច​ចែកចាយ​ដែល​អាច​ជួយ​មិត្ត​របស់អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ដែល​អ្នក​ទទួលអារម្មណ៍​ថា អាច​ជួយ​អ្នក​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក ?

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ

ក្នុង​អំឡុងពេល​មេរៀន​បន្ទាប់ សូមចំណាយ​ពេល​ពីរ​បី​នាទី​រំឭក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​សម្រាប់ នីហ្វៃទី២ ៣២:៣ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ត្រូវ​បង្ហាញ​វគ្គ​បទគម្ពីរ​ដែល​ច្របល់​ចូល​គ្នា និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដូច​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រៀប​វា​ឡើង​វិញ ៖

ដល់​អ្នក​នូវ​គ្រប់​អ្វី​សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ ៣ទាំង​ឡាយ ៣២​នៃ​ព្រះ​គ្រីស្ទ ដ្បិត​ទាំង​ឡាយ​នីហ្វៃទី នៃ​ព្រះ​គ្រីស្ទ នឹង ២​ប្រាប់​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ មើល​ចុះ ព្រះ​បន្ទូល ។

ជម្រើស​មួយទៀត​អាច​ជា​ការសរសេរ​ពាក្យ​នីមួយៗ​ទាំងនេះ​នៅលើ​ក្រដាស​តូច​មួយ ហើយ​ឲ្យ​ក្រដាស​មួយ ឬ​ច្រើន​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ ។ សូមឲ្យ​សិស្ស​ធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​វា​តាម​លំដាប់លំ​ដោយ ។

ចម្លើយ ៖ នីហ្វៃទី២ ៣២:៣ សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ ។