« ម៉ូសាយ ១៨–២៤ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១៨–២៤ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១៨–២៤
ទិដ្ឋភាពទូទៅ
អាលម៉ាបានបង្រៀនប្រជាជនរបស់លោកនៅក្បែរទឹកមរមនអំពីសេចក្ដីសញ្ញាដែលយើងចុះជាមួយនឹងព្រះ នៅពេលយើងទទួលបុណ្យជ្រមុជទឹក ។ ទន្ទឹមនឹងនោះ ដោយបានបដិសេធអ័ប៊ីណាដៃ ស្ដេចណូអេ និងរាស្ដ្ររបស់ទ្រង់បានបាត់បង់ពរជ័យនៃការទទួលបានសុវត្ថិភាព និងបានឆ្លងកាត់ទុក្ខលំបាកយ៉ាងមហិមា ។ ម៉ូសាយ ២១–២៤ ពិពណ៌នាអំពីបទពិសោធន៍របស់ប្រជាជនលិមហៃ និងប្រជាជនអាលម៉ា ដែលប្រជាជនទាំងពីរក្រុមនេះបានជួបប្រទះនឹងបញ្ហាលំបាក ។ ក្រុមទាំងនេះបានបែរទៅរកព្រះអម្ចាស់ទូលសូមកម្លាំង និងការរំដោះចេញពីការជាប់ឃុំឃាំង ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ូសាយ ១៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និងរបៀបដែលវាអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់ពួកគេជាមួយព្រះ និងអ្នកដទៃ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យយករូបភាពមួយសន្លឹក ឬសៀវភៅកំណត់ហេតុពីថ្ងៃនៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេមកថ្នាក់រៀន ។ ពួកគេក៏អាចសួរអ្នកផ្សេងទៀតដែលនៅទីនោះនូវអ្វីដែលពួកគេចងចាំបានដែរ ។ អស់អ្នកដែលមិនទាន់បានទទួលបុណ្យជ្រមុជទឹក អាចមកដោយត្រៀមខ្លួនដើម្បីចែកចាយគំនិត និងអារម្មណ៍ដែលពួកគេបានដកពិសោធ ពេលចូលរួមពិធីបុណ្យជ្រមុជទឹក ឬសំណួរដែលពួកគេអាចមានអំពីបុណ្យជ្រមុជទឹក ។
-
វីដេអូ ៖ « No Cussing Club » ( ៤:៥៦ ); « Eyes to See » ( ៩:៤៤ សូមមើលពីនាទីទី ៤:៥៥ ដល់នាទីទី ៦:៥៣ ); « Dayton’s Legs » ( ៣:០២ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ មុនពេលចូលរៀន សូមពិចារណាអញ្ជើញសិស្សឲ្យផ្ដល់រូបថតមួយសន្លឹកឲ្យអ្នក ដែលថតនៅថ្ងៃបុណ្យជ្រមុជទឹករបស់ពួកគេ ។ សូមដាក់តាំងរូបថតទាំងនេះ ដើម្បីចាប់ផ្ដើមថ្នាក់ ហើយអញ្ជើញសិស្សឲ្យព្យាយាមរកមើលថា តើរូបថតទាំងនោះជារបស់នរណា ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយការចងចាំ និងអារម្មណ៍ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ ពន្យល់គោលលទ្ធិដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនោះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងដោយប្រើវគ្គបទគម្ពីរនេះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យព្យាយាមទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ អាចសរសេរនៅលើក្ដារខៀនមិនតាមលំដាប់លំដោយ ឬសរសេរលើក្រដាសដាច់ដោយឡែកពីគ្នា ហើយដាក់នៅលើក្ដារខៀនមិនតាមលំដាប់លំដោយ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញគោលការណ៍បីយ៉ាងនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ជាចំណងជើងនៅលើឯកសារដែលសិស្សអាចកែបាន ។ សូមអញ្ជើញសិស្សឲ្យរំឭកគោលការណ៍ទាំងនេះ ដោយវាយបញ្ចូលអ្វីដែលពួកគេចងចាំអំពីគោលការណ៍នីមួយៗក្រោមចំណងជើងរបស់វា ។
ម៉ូសាយ ១៩–២០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់ស្តាប់តាមការព្រមាន និងការបង្រៀនរបស់ព្យាការីរបស់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីឧទាហរណ៍មួយចេញពីបទគម្ពីរ ឬជីវិតផ្ទាល់ខ្លួនរបស់ពួកគេដែលគាំទ្រសេចក្ដីថ្លែងការណ៍ខាងក្រោម ។ សូមលើកទឹកចិត្តពួកគេឲ្យមកថ្នាក់ដោយត្រៀមខ្លួនដើម្បីចែកចាយឧទាហរណ៍របស់ពួកគេ ។ « ប្រវត្តិសាស្ត្របានបង្ហាញថា មានសុវត្ថិភាព ភាពសុខសាន្ត ភាពចម្រុងចម្រើន និងសុភមង្គលក្នុងការឆ្លើយតបទៅនឹងដំបូន្មានរបស់ព្យាការី » ( អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ ) ។
-
រូបភាព ៖ រូបភាពនៃសម្ភារ ឬឧបករណ៍សុវត្ថិភាព, រូបភាពរបស់ អ័ប៊ីណាដៃ នៅចំពោះព្រះភក្តស្តេចណូអេ, ដ្យាក្រាមនៃការធ្វើដំណើរនៅចន្លោះទីក្រុងសារ៉ាហិមឡា និងដែនដីនីហ្វៃ
-
សម្ភារសិក្សា ៖ ច្បាប់ចម្លង ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០១១ ) សម្រាប់សិស្សដែលមិនអាចចូលប្រើកូនសៀវភៅនេះនៅលើឧបករណ៍អេឡិចត្រូនិចបាន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលចាប់ផ្ដើមថ្នាក់ សូមឲ្យសិស្សស្វែងរកវត្ថុមួយពីផ្ទះរបស់ពួកគេដែលត្រូវបានរចនាឡើងដើម្បីរក្សាសុវត្ថិភាពពួកគេ ។ សូមអញ្ជើញពួកគេបង្ហាញវត្ថុនោះទៅសិស្សក្នុងថ្នាក់ ។
ម៉ូសាយ ២១–២៤ ផ្នែកទី ១
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀនគឺដើម្បីជួយសិស្សឲ្យមានអារម្មណ៍ទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេជួបប្រទះនឹងការសាកល្បង និងទុក្ខវេទនានៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចត្រូវបានអញ្ជើញឲ្យគិតអំពីការសាកល្បងកន្លងមក ឬបញ្ហាប្រឈមដែលបានជួយពួកគេទទួលបានបទពិសោធន៍នៃការរីកចម្រើន ឬខិតកាន់តែជិតព្រះអម្ចាស់ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ឬពីរបៀបដែលការសាកល្បងនេះអាចមានឥទ្ធិពលវិជ្ជមានដល់ពួកគេ ។
-
សម្ភារ ៖ កាបូបស្ពាយ និងរបស់របរធ្ងន់មួយចំនួនសម្រាប់ដាក់ក្នុងកាបូបស្ពាយនោះ
-
រូបភាព ៖ ដ្យាក្រាមនៃការធ្វើដំណើរចន្លោះទីក្រុងសារ៉ាហិមឡា ដែនដីនីហ្វៃ ទឹកមរមន និងដែនដីហេឡាម
-
វីដេអូ ៖ « The Will of God » ( ៣:០២ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅក្នុងផ្នែក « ហេតុអ្វីព្រះអម្ចាស់អនុញ្ញាតឲ្យមានការសាកល្បង » សូមពិចារណាអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ឲ្យសិក្សាខគម្ពីរអំពីប្រជាជនរបស់លិមហៃ និងពាក់កណ្ដាលទៀតសិក្សាខគម្ពីរអំពីប្រជាជនរបស់អាលម៉ា ។ សូមប្រើមុខងារបំបែកក្រុម ដើម្បីឲ្យសិស្សអាចពិភាក្សាពីអ្វីដែលពួកគេបានរៀន ហើយសួរសំណួរតាមដានដល់ក្រុមនីមួយៗ ។
ម៉ូសាយ ២១–២៤ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយពួកគេឆ្លងកាត់ការសាកល្បងរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចនិយាយជាមួយសមាជិកគ្រួសារអំពីការសាកល្បង ឬទុក្ខលំបាកដែលសមាជិកគ្រួសារបានជួប និងវិធីដែលព្រះអម្ចាស់បានពង្រឹងគាត់ ដើម្បីស៊ូទ្រាំនឹងការសាកល្បង ឬទុក្ខលំបាកនោះ ។
-
រូបភាព ៖ ដ្យាក្រាមនៃការធ្វើដំណើរចន្លោះទីក្រុងសារ៉ាហិមឡា ដែនដីនីហ្វៃ ទឹកមរមន និងដែនដីហេឡាម
-
សំណៅចែក ៖ « ម៉ូសាយ ២១–២៤ ៖ កម្លាំង និងការរំដោះ »
-
វីដេអូ ៖ « Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សបានបំពេញតារាងរួចហើយ សូមពិចារណាប្រើមុខងារក្ដារខៀន ឬចែកចាយអេក្រង់របស់អ្នកជាមួយពួកគេ ដើម្បីពួកគេអាចបង្ហាញឃ្លាដែលពួកគេចូលចិត្តបំផុតពីខគម្ពីរដែលពួកគេបានសិក្សា ។