« ម៉ូសាយ ២១–២៤ ផ្នែកទី ២ ៖ ការងាកទៅរកព្រះអម្ចាស់សម្រាប់ការរំដោះឲ្យរួចពីការសាកល្បង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២១–២៤ ផ្នែកទី ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២១–២៤ ផ្នែកទី ២
ការងាកទៅរកព្រះអម្ចាស់សម្រាប់ការរំដោះឲ្យរួចពីការសាកល្បង
តើអ្នកឆ្លើយតបយ៉ាងណា ពេលអ្នកជួបប្រទះការសាកល្បង និងការលំបាក ? ហេតុអ្វីអ្នកគិតថា មនុស្សមួយចំនួនចូលកាន់តែជិតព្រះអម្ចាស់ ខណៈអ្នកដទៃទៀតដកថយពីទ្រង់ ? នៅក្នុង ម៉ូសាយ ២១–២៤ យើងរៀនថា ប្រជាជនលិមហៃ និងប្រជាជនអាលម៉ាបានងាកទៅរកព្រះអម្ចាស់ទូលសូមកម្លាំង និងការរំដោះឲ្យរួចពីសេវកភាព ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយអ្នកឆ្លងកាត់ការសាកល្បងរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបទៅនឹងការសាកល្បង
នៅក្នុងមេរៀនមុន អ្នកត្រូវបានអញ្ជើញឲ្យគិតអំពីការសាកល្បងមួយដែលអ្នកកំពុងជួបប្រទះ ឬបានជួបប្រទះ ។ អ្នកប្រហែលបានរៀនអំពីសេចក្ដីពិតមួយចំនួនក្នុងការសិក្សារបស់អ្នកអំពី ម៉ូសាយ ២១–២៤ ដែលបានជួយអ្នកឲ្យយល់ពីមូលហេតុដែលព្រះអម្ចាស់អនុញ្ញាតឲ្យអ្នកជួបនឹងការសាកល្បងទាំងនោះ ។ ថ្ងៃនេះ សូមគិតអំពីការសាកល្បងរបស់អ្នកម្តងទៀត ប៉ុន្តែលើកនេះសូមពិចារណាពីរបៀបដែលអ្នកបានឆ្លើយតបនឹងការសាកល្បងទាំងនោះ ។ អ្នកអាចចង់កត់ត្រាឧបសគ្គ ឬជោគជ័យដែលអ្នកបានជួប និងវិធីដែលអ្នកបានទទួលអារម្មណ៍ពីឥទ្ធិពល ឬពរជ័យរបស់ព្រះអម្ចាស់ ។
ព្រះចេស្ដានៃការរំដោះឲ្យរួចរបស់ព្រះអម្ចាស់
អ្នកប្រហែលចងចាំការសិក្សាអំពីប្រជាជនលិមហៃ ( នៅក្នុងដែនដីនីហ្វៃ ) និងប្រជាជនអាលម៉ា ( នៅក្នុងដែនដីហេឡាម ) ។ ប្រជាជនទាំងពីរក្រុមបានជួបប្រទះនឹងការសាកល្បងដ៏លំបាក ពេលកំពុងជាប់សេវកភាពក្រោមការត្រួតត្រារបស់ពួកសាសន៍លេមិន ។ រូបភាពនេះបង្ហាញពីការធ្វើដំណើររបស់ពួកគេនៅក្នុង ម៉ូសាយ ២១–២៤ ។
ថ្ងៃនេះ អ្នកនឹងរៀនពីរបៀបដែលព្រះអម្ចាស់បានរំដោះប្រជាជនទាំងពីរក្រុមនេះឲ្យរួចពីការជាប់ឃុំឃាំង ហើយចូលទៅក្នុងដែនដីសារ៉ាហិមឡា ។ នៅពេលអ្នកសិក្សា សូមរក្សាការសាកល្បងរបស់អ្នកនៅក្នុងចិត្ត ហើយរកមើលសេចក្តីពិតដែលជួយអ្នកឲ្យស្គាល់ពីវិធី ដែលព្រះអម្ចាស់អនុវត្តព្រះចេស្តារបស់ទ្រង់នៃការរំដោះឲ្យរួចនៅក្នុងជីវិតរបស់អ្នក ។
ម៉ូសាយ ២១–២៤ ៖ កម្លាំង និងការរំដោះឲ្យរួច
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« ម៉ូសាយ ២១–២៤ ភាគ ២ ៖ ការងាកទៅរកព្រះអម្ចាស់សម្រាប់ការរំដោះឲ្យរួចពីការសាកល្បង »
ប្រជាជនលិមហៃ |
ប្រជាជនអាលម៉ា | |
---|---|---|
តើប្រជាជនបានមានវិធានការអ្វីខ្លះដើម្បីទទួលបានជំនួយពីព្រះអម្ចាស់ ? | ||
តើព្រះអម្ចាស់បានចូលរួមក្នុងការរំដោះពួកគេដោយរបៀបណា ? | ||
តើឃ្លាពេញចិត្តណាខ្លះដែលត្រូវចងចាំពីខគម្ពីរទាំងនេះ ? |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
-
តើវិធានការអ្វីខ្លះដែលប្រជាជនបានធ្វើដើម្បីទទួលជំនួយពីព្រះអម្ចាស់ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងព្រះចេស្ដារបស់ទ្រង់ នៅពេលអ្នកសិក្សាពីដំណើររឿងទាំងនេះ ?
-
តើឃ្លាពេញចិត្តមួយណាដែលអ្នកបានរកឃើញពីខគម្ពីរមួយដែលអ្នកបានសិក្សា ?
ការទទួលស្គាល់ និងការរីករាយក្នុងព្រះចេស្ដារបស់ព្រះអម្ចាស់
ក្នុងចំណោមសេចក្ដីពិតជាច្រើនដែលយើងអាចរៀនពីខគម្ពីរទាំងនេះ អ្នកអាចបានកត់សម្គាល់ពីការសិក្សារបស់អ្នកថា នៅពេលយើងងាកទៅរកទ្រង់ នោះព្រះវរបិតាសួគ៌នឹងគាំទ្រយើង អំឡុងពេលការសាកល្បងរបស់យើង ហើយរំដោះយើងឲ្យរួចតាមពេលវេលារបស់ទ្រង់ ( សូមមើល ម៉ូសាយ ២១:១៤–១៦ ) ។ យើងក៏បានរៀនផងដែរថា នៅពេលយើងស៊ូទ្រាំនឹងការសាកល្បងរបស់យើងដោយរីករាយ និងអត់ធ្មត់ នោះព្រះអម្ចាស់អាចពង្រឹងយើងដើម្បីទទួលបន្ទុករបស់យើងដោយងាយស្រួល ( សូមមើល ម៉ូសាយ ២៤:១៥ ) ។
-
តើការដឹងរឿងទាំងនេះអំពីព្រះអម្ចាស់ជះឥទ្ធិពលយ៉ាងណាចំពោះរបៀបដែលអ្នកឆ្លើយតបនឹងការសាកល្បងរបស់អ្នក ?
-
តើព្រះអម្ចាស់បានគាំទ្រ និងពង្រឹងអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ដើម្បីស៊ូទ្រាំនឹងការសាកល្បង ឬរែកបន្ទុកមួយដោយរបៀបណា ? តើបទពិសោធន៍នេះជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកចំពោះទ្រង់យ៉ាងដូចម្តេច ?
សូមមើលវីដេអូ « Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ ) នៅ ChurchofJesusChrist.org. សូមរកមើលពីរបៀបដែលសេចក្តីពិត ឬឃ្លាទាំងឡាយដែលអ្នកបានរកឃើញនៅក្នុងបទគម្ពីរអាចទាក់ទងនឹងបទពិសោធន៍នៃគ្រួសារហ្គុទែរេ ។
ជំហានបន្ទាប់របស់អ្នក
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ដែលអាចជួយអ្នកជាមួយនឹងការសាកល្បងដែលអ្នកប្រឈមមុខ ។
សូមបន្ថែមជួរឈរថ្មីមួយលើតារាងដែលអ្នកបានបង្កើតពីមុនក្នុងមេរៀន ហើយដាក់ស្លាកនៅផ្នែកខាងលើនៃជួរឈរនេះថា « ខ្ញុំ » ។ បន្ទាប់មកបំពេញជួរឈរថ្មីរបស់អ្នកដោយឆ្លើយសំណួរខាងក្រោម ។ ( ប្រសិនបើអ្នកគ្មានកន្លែងដើម្បីបង្កើតជួរឈរថ្មីទេ សូមឆ្លើយសំណួរក្នុងចន្លោះដាច់ដោយឡែកមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ) ។
-
តើវិធានការអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីទទួលបានជំនួយពីព្រះអម្ចាស់បន្ថែមទៀតក្នុងការសាកល្បងរបស់អ្នក ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់នៅថ្ងៃនេះ ដែលអាចជួយអ្នកយល់ពីប្រភេទនៃជំនួយ ឬកម្លាំងដែលទ្រង់អាចប្រទានឲ្យអ្នក ?
-
តើមានពាក្យ ឬឃ្លាអ្វីខ្លះពីខគម្ពីរដែលអ្នកបានសិក្សា ដែលអ្នកគិតថា អាចទាក់ទងនឹងកាលៈទេសៈរបស់អ្នក ? ហេតុអ្វី ?