ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ទិដ្ឋភាព​ទូទៅ


« ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២៩–អាលម៉ា ៤ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២៩អាលម៉ា ៤

ទិដ្ឋភាព​ទូទៅ

ក្នុង​ចំណោម​សាសន៍​នីហ្វៃ​មាន​បុរស​ម្នាក់​ឈ្មោះ​នីហូរ​បានបង្រៀន​គោលលទ្ធិ​ខុសឆ្គង ដែល​បណ្ដាល​ឲ្យ​មនុស្ស​នៅ​ជំនាន់​របស់​គាត់ និង​អ្នក​ដទៃទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក បដិសេធ​ព្រះ​អង្គសង្គ្រោះ​របស់​ពួកគេ ។ ដោយសារ​ឥទ្ធិពល​របស់​គាត់​មនុស្ស​មួយចំនួន « បាន​ចាប់​ផ្ដើម​បៀតបៀន​អស់​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ » ( អាលម៉ា ១:១៩ ) ។ ក្រោយមក​បុរស​ម្នាក់​ឈ្មោះ​អាំលីសៃ បាន​ដឹកនាំ​ការបះបោរ​ប្រឆាំងនឹង​ពួក​សាសន៍​នីហ្វៃ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើនស្លាប់​ក្នុង​សមរភូមិ ។ យូរៗទៅ សេចក្តី​ឆ្មើងឆ្មៃ និង​ការឈ្លោះ​ប្រកែក​គ្នា​ដែល​សមាជិក​ខ្លះ​នៃ​សាសនាចក្រ​របស់​ព្រះ​អង្គសង្គ្រោះ​បាន​បង្ហាញ បាន​បណ្តាល​ឲ្យ​សាសនាចក្រ​គ្មាន​ការរីកចម្រើន ។ ជា​លទ្ធផល អាលម៉ា​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​លាលែងពី​តំណែង​ជា​មេចៅក្រម​ដើម្បី​លះបង់​ខ្លួនលោក​ក្នុងការ​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវរៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អាលម៉ា ១:១–១៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​បដិសេធ​ការបង្រៀន​ខុសឆ្គង​ដែល​អាច​បង្វែរ​ពួកគេ​ចេញពី​ព្រះ​យេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សិស្ស​អាច​សិក្សា​ផ្នែក « ខ្ញុំ​អាច​ស្គាល់ និង​បដិសេធ​ការបង្រៀន​ខុសឆ្គង » នៅ​ក្នុង​មេរៀន​នេះ « ថ្ងៃទី ៣–៩ ខែ មិថុនា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួកគេ​មានចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ› » នៅ​ក្នុង ចូរ​មកតាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ៖ ព្រះគម្ពីរមរមន​ឆ្នាំ ២០២៤ ។

  • វីដេអូ ៖ « Repentance: A Joyful Choice » ( ១៥:៤៥ សូមមើលពី​នាទី​ទី ៩:១៧ ដល់​នាទី​ទី ១០:១០ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅ​ពេល​សិស្ស​បាន​រកឃើញ​ខគម្ពីរ​ដែល​កែ​ការបង្រៀន​ខុសឆ្គង​របស់​នីហូរ នោះ​ពួកគេ​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ដោយ​ប្រើ​មុខងារ​ឈែត ។

អាលម៉ា ១:១៩–៣៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឆ្លើយតប​ដោយ​ស្មោះត្រង់ និង​មាន​អារម្មណ៍​សុខសាន្ត ទោះបីជា​ពួកគេ​ប្រឈមមុខ​នឹង​ការបៀតបៀន​ដោយសារ​ការធ្វើជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក៏​ដោយ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​នានា​ក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ដែល​ជំនឿ​របស់​ពួកគេ​ត្រូវបាន​ប្រឈម និង​របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប ។

  • វីដេអូ ៖ « The Cost—and Blessings—of Discipleship » ( ១៤:៤៥ សូម​មើល​ពី​នាទី​ទី ០:២៥ ដល់​នាទី​ទី ២:០៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​មុខងារ​ឈែត​ដើម្បី​រៀបរាប់​សកម្មភាព​ដែល​សាសន៍​នីហ្វៃ​បាន​ធ្វើ ។ ការណ៍​នេះ​នឹង​ផ្តល់​ឲ្យ​សិស្ស​នូវ​បញ្ជី​មួយ​ដែល​ពួកគេ​ទាំងអស់​គ្នា​អាច​មើល ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ថែម​សកម្មភាព​ដែល​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​បាន​រកឃើញ​ទៅក្នុង​បញ្ជី​របស់​ពួកគេ​ផ្ទាល់ ។

អាលម៉ា ២–៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​កាន់តែច្បាស់​អំពី​លទ្ធផល​ដែល​ពួកគេ​ជ្រើសរើស​ធ្វើតាម​ក្នុង​ជីវិត​នេះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​ស្តាប់ អាលម៉ា ២–៣ មុនពេល​មករៀន ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​រៀនពី​ដំណើររឿង​នៅ​ក្នុង​ជំពូក​ទាំងនេះ ។

  • មាតិកា ដែល​ត្រូវ​បង្ហាញ ៖ តារាង​ដែល​មាន​ចំណង​ជើង​ថា « ទទួល​ឈ្នួល​ពី​អ្នក​ណា​ដែល​គេ​ចុះ​ធ្វើ​តាម » បង្ហាញ ឬ​បិទ​នៅលើ​ក្តារខៀន​ក៏​បាន​ដើម្បី​ឲ្យ​សិស្ស​បំពេញ ។

  • សម្ភារ ៖ ក្រដាសតំណាង​ជា​រូបិយប័ណ្ណ ថង់ ឬ​ប្រអប់​ពីរ

អាលម៉ា ៤

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ប្រើ​ព្រះ​បន្ទូល​ព្រះ​ដើម្បី​យកឈ្នះ​លើ​ភាពឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​ភាពរាបសា ។

  • មេរៀន​ដោយ​ប្រើវត្ថុ ៖ ត្រូវ​សរសេរ​ពាក្យ « ថ្ម​ជំពប់ » ​នៅ​លើ​សន្លឹក​ក្រដាស រួច​បិទ​នៅ​លើ​ការ៉ូ​នៅ​ច្រកចូល​ថ្នាក់រៀន

  • វីដេអូ ៖ « Alma Preaches the Word of God » ( ១០:៣៣ សូមមើលពី​នាទី​ទី ០:៣៦ ដល់​នាទី​ទី ១:៥៩ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​បង្ហាញ​តារាង​មួយ​នៅ​ពេញ​មួយ​មេរៀន​នេះ ដោយ​ម្ខាងបង្ហាញ​ពី​បញ្ហា​ដែល​អាលម៉ា និង​ប្រជាជន​របស់​លោក​កំពុង​ជួបប្រទះ ហើយ​ម្ខាងទៀត​បង្ហាញ​ពី​ដំណោះស្រាយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ទៅ​ក្នុង​តារាង​នេះ​ពេញមួយ​មេរៀន ហើយ​ចម្លងវា​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០

គោលបំណង​មេរៀន ៖ មេរៀន​នេះនឹងផ្តល់​ឱកាស​ឲ្យ​សិស្ស​រៀន​អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយចំនួន ដែល​ពួកគេ​បានសិក្សា​នៅ​ឆ្នាំ​នេះ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ​១២ ដំបូង ដែល​ពួកគេ​យល់ថាមានន័យ​សម្រាប់​ពួកគេ ។ សូម​លើ​កទឹកចិត្ត​សិស្ស​ឲ្យ​មក​ដោយ​ត្រៀមខ្លួន​ចែកចាយ​ពី​មូលហេតុ ដែល​សេចក្តី​យោង​ដែល​ពួកគេ​ជ្រើសរើស​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ នៅ តារាង​ដែល​មាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សិស្ស​អាច​ប្រើ​មុខងារ​ឈែត​ដើម្បី​ចុះផ្សាយ​បញ្ហា​ប្រឈម​ផ្សេងៗ ឬ​បញ្ហា​ដែល​មាន​នៅ​ក្នុង​ពិភពលោក​នេះ ។ បន្ទាប់មក​ពួកគេ​អាច​ចុះផ្សាយ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អាច​ជួយមនុស្ស​ដែល​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ​បញ្ហា​ទាំងនោះ ។