ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ


« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀ ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០

អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

យុវវ័យ​កំពុង​សិក្សា​នៅលើ​កុំព្យូទ័រ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​នៅ​ក្នុង​ជីវិត​ជាក់ស្តែង ទៅតាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​រៀនអនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយចំនួន ដែល​អ្នក​បានសិក្សា​នៅ​ឆ្នាំ​នេះ​ទៅនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។

សូម​ជួយ​អ្នក​សិក្សា​ភ្ជាប់​គោលការណ៍​ដំណឹងល្អ​ទៅនឹង​ការរស់​នៅ​ប្រចាំថ្ងៃ ។ជំនួស​ឲ្យ​ការប្រាប់​សិស្ស​ពី​របៀប​អនុវត្ត​សេចក្តី​ពិត​នៃ​ដំណឹងល្អ សូម​ជួយ​សិស្ស​ឲ្យ​រៀន​ដោយ​ខ្លួនឯង​អំពី​របៀប​អនុវត្ត​ដំណឹងល្អ​ចំពោះ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ទូលសួរ​ព្រះ ហើយ​ស្តាប់ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ដើម្បី​ដឹងពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះចំណាន​មួយ​ក្នុង​ចំណោម​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង​ដែល​ពួកគេ​យល់ឃើញ​ថាមាន​អត្ថន័យ ។ សូម​លើ​កទឹកចិត្ត​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​វគ្គបទគម្ពីរ​ពួកគេ​ជ្រើសរើស​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូម​មើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែល​នាយក​តំបន់ ឬ​អ្នក​សម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ​ដើម្បី​ធានា​ឲ្យ​បាន​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន នៅពេល​ដែល​ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា ។

រំឭក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

សូម​ដាក់បង្ហាញ ឬ​ផ្តល់​ច្បាប់​ថតចម្លង​តារាង​ខាងក្រោម​ដល់​សិស្ស ។

ដោយ​ប្រើ​តារាង​ខាងក្រោម សូម​រំឭក​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះពី​ព្រះគម្ពីរមរមន ។ បន្ទាប់មក សូម​ជ្រើសរើស​វគ្គចំណេះចំណាន​មួយ​ដែល​អ្នក​យល់​ថា​មានន័យ ហើយ​អាន​វគ្គបទគម្ពីរ​ទាំងមូល ។

វគ្គចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោងបទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​ជ្រើសរើស​សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ​ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សូម​ពិចារណា​ឲ្យ​សិស្ស​ដើរ​ចុះ​ឡើង​ក្នុង​បន្ទប់ ហើយ​ចែក​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​ជាមួយ​នឹង​មិត្ត​រួមថ្នាក់​ពីរ ឬ​បីនាក់​ផ្សេង​ទៀត ។ អ្នក​ក៏​អាច​ចែកចាយ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​មាន​អត្ថន័យ​ផ្ទាល់​ចំពោះ​អ្នក​ជាមួយ​សិស្ស​ផង​ដែរ ។

ការភ្ជាប់​សេចក្តី​ពិត​នៃ​ដំណឹងល្អ​ទៅនឹង​ជីវិត និង​កាលៈទេសៈ​របស់​អ្នក

នៅ​ពេលអ្នក​សិក្សា​ព្រះគម្ពីរ វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន​គឺ​ត្រូវ​ព្យាយាម និង​ផ្សារ​ភ្ជាប់ទៅនឹង​ជីវិត និង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​អ្នក ។ ឧទាហរណ៍ ៖ អ្នក​ប្រហែល​ជា​កំពុង​មាន​ការលំបាក​ជាមួយ​នឹង​សំណួរ ឬ​បញ្ហា​ប្រឈម​ជាក់លាក់​មួយ ។ ការស្វែងរក​ចម្លើយ​ខណៈដែល​អ្នក​អាន​ព្រះគម្ពីរ គឺ​ជាវិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​បង្កើន​ការសិក្សា​របស់​អ្នក​ឲ្យ​មាន​ភាព​ទាក់ទង​គ្នា ។

សកម្មភាព ក

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​ពិភពលោក ។ សូម​ចាត់​សិស្ស​ជាគូៗ ហើយ​ចាត់​បញ្ហា​ប្រឈម​មួយ​ឲ្យ​គូ​នីមួយៗ ។ សិស្ស​អាច​បង្កើត​ស្ថានភាព​ប្រឌិត​មួយ ហើយ​បន្ទាប់មក សម្តែង​ជាមួយ​គ្នា ។ សិស្ស​ម្នាក់​អាច​ពិពណ៌នា​អំពី​បញ្ហា​ប្រឈម​នោះ ហើយ​សិស្ស​ម្នាក់ទៀត​អាច​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​តារាង ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ប្រើសេចក្ដី​ពិតពី​វគ្គ​បទគម្ពីរ​នោះ ។ បន្ទាប់មក​សិស្ស​អាច​ប្តូរតួ ឬ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​ពី​ស្ថានភាព​ប្រឌិត​របស់​ពួកគេ​នៅ​ចំពោះមុខ​ថ្នាក់ ។

ជម្រើស​មួយទៀត​គឺ​ត្រូវចាត់​សិស្ស​នូវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​បន្ទាប់មក​បង្កើត​ស្ថានភាព​ប្រឌិត ដោយ​ផ្អែក​លើ​បញ្ហា​ប្រឈម​ដែល​វគ្គបទគម្ពីរ​នេះ​អាច​ដោះស្រាយ​បាន ។

  • តើមាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ​ដែល​អ្នក​គិត​ថា ដោះស្រាយ​បញ្ហា​នោះ ? តើ​ពិភពលោក​នឹង​ខុសគ្នា​យ៉ាងដូចម្ដេច បើមនុស្ស​ភាគច្រើន​អនុវត្ត​សេចក្ដីពិត​ចេញពី​វគ្គបទគម្ពីរ​ដែល​អ្នក​ជ្រើសរើស​នេះ ? សូម​ចែកចាយ​ឧទាហរណ៍​ជាក់លាក់​មួយ ឬ​ពីរ ។

  • ដោយ​ប្រើ​គោលលទ្ធិ​ពី​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​នរណា​ម្នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នេះ ?

សកម្មភាព ខ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​នេះ​ដោយ​ស្ងាត់ស្ងៀម​ដោយ​ខ្លួនឯង ។ បើ​មិនមែន​ជា​រឿង​ផ្ទាល់ខ្លួន​ពេក​ទេ អ្នក​អាច​ឲ្យ​សិស្ស​ចែកចាយ​គំនិត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​បាន​ជ្រើសរើស​របស់​ពួកគេ និង​របៀប​ដែល​វា​អាច​ជួយ​ពួកគេ​ឲ្យប្រែកាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​គិត​អំពី​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក រួមទាំង​សំណួរ​ផ្ទាល់ខ្លួន បញ្ហា​ប្រឈម ឬ​អាកប្បកិរិយា​ដែល​អ្នក​ប្រហែលជា​កំពុង​ស្វែងរក​ជំនួយ ។ សូម​ពិនិត្យមើល​បញ្ជី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​រកមើល​សេចក្ដី​ពិត​ដែល​អាច​ជួយអ្នក​ដោះស្រាយ​សំណួរ បញ្ហា​ប្រឈម ឬ​អាកប្បកិរិយា​ទាំងនេះ ។ សូម​ជ្រើសរើស​យ៉ាង​ហោចណាស់​វគ្គបទគម្ពីរ​មួយ ដែល​អាច​ជួយ​អ្នក​ដោះស្រាយ​អ្វី​ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅ​ពេលនេះ ។

  • តើ​ការអនុវត្ត​គោលលទ្ធិ​ពី​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​អាច​ជា​ពរជ័យ​ដល់​ជីវិត និង​កាលៈទេសៈ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ការអនុវត្ត​សេចក្ដី​ពិត​ពី​វគ្គ​បទគម្ពីរ​នោះ​អាច​ជួយអ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ប្រែក្លាយ​កាន់តែ​ដូចទ្រង់​ដោយ​របៀប​ណា ?

  • តើ​ជំហាន​តូចៗ​មួយ ឬ​ពីរ​ណា​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​សេចក្តី​ពិត​ទាំងនេះ​ក្នុង​ជីវិត​របស់​អ្នក ?