ថ្នាក់​សិក្ខាសាលា
អាលម៉ា ៤ ៖ ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ


« អាលម៉ា ៤ ៖ ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៤

ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ

អាលម៉ា​ជា​កូន​ផ្សព្វផ្សាយ​នៅ​ទីក្រុង​គេឌាន

សេចក្តី​ឆ្មើងឆ្មៃ​គឺ​ជា​ការវត្តមាន​ខាង​ចិត្ត​សុភាព​រាបសា ហើយ​នាំមនុស្ស​ឲ្យ​លើកខ្លួន​​លើ​អ្នក​ដទៃ ឬ​ទាស់​​នឹង​អ្នក​ដទៃ ហើយនឹង​ព្រះ ( សូមមើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ឆ្មើងឆ្មៃ, សេចក្ដី​ឆ្មើងឆ្មៃ » scriptures.ChurchofJesusChrist.org). សូម​គិត​អំពី​សេចក្តី​ឆ្មើងឆ្មៃ​ដែល​អ្នក​បានឃើញ​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ និង​ផលប៉ះពាល់​អវិជ្ជមាន​ដែល​វា​មាន​ចំពោះ​អ្នក និង​អ្នក​ដែល​នៅ​ជុំវិញអ្នក ។ សមាជិក​ខ្លះ​នៃ​សាសនាចក្រ​របស់​ព្រះ​អង្គសង្គ្រោះ​ក្នុង​សម័យ​របស់ អាលម៉ា​បាន​មាន​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា ដែល​បានបណ្តាល​ឲ្យ​​សាសនាចក្រ​គ្មាន​ការរីកចម្រើន ។ ជា​លទ្ធផល អាលម៉ា​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​លាលែងពី​តំណែង​ជា​មេចៅក្រម​ដើម្បី​លះបង់​ខ្លួនលោក​ក្នុងការ​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ ។ មេរៀន​នេះ​អាច​ជួយអ្នក​ក្នុង​ការប្រើ​ព្រះ​បន្ទូល​របស់​ព្រះ ដើម្បី​យកឈ្នះ​លើ​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា ។

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ។គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​គួរតែ​ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់ និង​សង្ខេបៗ ។ ​ពួកគេ​អាច​បង្រៀន​សិស្ស​អំពី​ទំនាក់ទំនង​នៃ​ព្រះគម្ពីរ និង​របៀប​ដែល​ដំណើររឿង និង​ការបង្រៀន​ពី​ព្រះគម្ពីរ​អនុវត្ត​ចំពោះ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ ការយល់ដឹង​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​អាច​ជំរុញ​សិស្ស​ឲ្យ​រៀន និង​អនុវត្ត​ការបង្រៀន​ដំណឹងល្អ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​ភាពរាបសា ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ថ្ម​ជំពប់

នៅលើ​កម្រាល​ឥដ្ឋ​ច្រកទ្វារ​ថ្នាក់រៀន សូម​បិទ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ពាក្យ​ថា « ថ្ម​ជំពប់ » នៅលើ​នោះ ។ សូម​សួរ​ថា​តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ជាន់​លើ​វា​ដោយ​ចៃដន្យ មុនពេល​ពួកគេ​បាន​ឃើញ​ក្រដាស​នេះ​នៅ​ទីនោះ នៅ​ពេល​ពួកគេ​ដើរ​ចូល​ក្នុង​ថ្នាក់ ។ ប្រសិនបើ​ចង់​ សិស្ស​ក៏​អាច​ចែកចាយ​បទពិសោធន៍​នៃ​គ្រា​មួយ​ដែល​ពួកគេ​បានរអិលដួល ឬ​ជំពប់​ផង​ដែរ ។

សូម​រំឭក​ពី​គ្រា​មួយ​ដែល​អ្នក​រអិល ឬ​ជំពប់ ។ តើ​អ្នក​ចាំ​ថា​អ្វី​ដែល​បាន​បណ្តាលឲ្យ​អ្នក​ជំពប់​ដែរ​ឬ​ទេ ? ពេលខ្លះ​នៅក្នុង​ជីវិត យើង​ដើរ​លើ​អ្វីៗ​ដែល​អាច​ហៅថា « ថ្ម​ជំពប់ » ។ ថ្ម​ជំពប់​នេះ​ក៏​អាច​កើត​ឡើង​ខាង​វិញ្ញាណ​ផងដែរ ។

លំហាត់​គំនូរ​ខាងក្រោម​ដែល​បានបាន​ផ្តល់​ឲ្យ​អាច​ត្រូវបាន​ធ្វើជា​មួយ​សិស្ស​ក្នុងថ្នាក់​នៅ​លើ​ក្ដារខៀន ។ ឬ​សិស្ស​អាច​បំពេញវា​រៀងៗខ្លួន ។

រូបភាព​ដុំ​ថ្ម

សូម​គូរ​រូប​ថ្ម​ពីរបី​ដុំ ហើយ​ដាក់​ស្លាក​លើ​វា​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យុវវ័យ​ជំពប់ដួល​ខាង​វិញ្ញាណ ។ ឧទាហរណ៍ ៖ អ្នក​ខ្លះប្រហែលមាន​ការលំ​បាក​ក្នុងការ​ស្ដាប់​តាម​ព្យាការី ឬ​គោរពតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាងវៃ ។

សូម​គិត​អំពី​លទ្ធផល​នៃ​ការ​ជំពប់ដួល​លើ​រឿង​ទាំងនេះ ។ សូម​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​ជំនួយពី​ព្រះ ដើម្បី​ដឹង ចៀសវាង និង​យកឈ្នះ​លើ​ថ្ម​ជំពប់​ទាំងនេះ ។

ថ្មីៗ​នេះ​ប្រជាជន​របស់​អាលម៉ា​បាន​ជួប​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​សង្រ្គាម​ជាមួយ​នឹង​ពួកលេមិន ។ ដោយសារ​តែទុក្ខលំបាក​របស់​ពួកគេ ពួកគេ​ត្រូវបាន « ភ្ញាក់​ឡើង ដោយ​នឹក​ឃើញ​ដល់​ភារកិច្ច​របស់​ខ្លួន » ហើយ​មនុស្ស​ជាច្រើន​បាន​ទទួល​បុណ្យជ្រមុជទឹក ( សូមមើល អាលម៉ា ៤:១–៥ ) ។ ទោះជា​យ៉ាងណាក៏​ដោយ សេចក្តីសុខសាន្ត​របស់​ពួកគេ​មិន​ស្ថិតស្ថេរ​យូរ​ទេ ដោយសារ​ពួកគេ​ចាប់ផ្តើម​ជំពប់​ដួល​ខាងវិញ្ញាណ ។

សូម​អាន អាលម៉ា ៤:៦–៨ ដោយ​រកមើល​ពី​មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ព្រួយបារម្ភ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​ជួយ​ពួកគេ​ឲ្យ​ឃើញថា សេចក្តី​ឆ្មើងឆ្មៃ​អាច​ជា​ថ្ម​ជំពប់​ខាង​វិញ្ញាណ ។

  • ហេតុអ្វី​អ្នក​គិតថា ថ្នាក់​ដឹកនាំ​សាសនាចក្រ « មាន​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ច្រើន » ( អាលម៉ា ៤:៧ ) ដោយសារ​កំណើន​នៃ​សេចក្តី​ឆ្មើងឆ្មៃ​របស់​ប្រជាជន ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៩៤ ) បាន​បង្រៀន ៖

សេចក្តី​ឆ្មើងឆ្មៃ​គឺជា​ថ្ម​ជំពប់​ដ៏​ធំ​ចំពោះ​ស៊ីយ៉ូន ។ ខ្ញុំ​សូម​និយាយ​ម្តងទៀត​ថា ៖ សេចក្តី​ឆ្មើងឆ្មៃ គឺជា ថ្ម​ជំពប់​ដ៏​ធំ​ចំពោះ​ស៊ីយ៉ូន ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៧ )

សូម​គូរ​រូប​ដុំថ្ម​ដ៏​ធំ​មួយ​ដែល​តំណាង​ឲ្យ​ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ ។ នៅ​លើ​ថ្ម​នោះ សូម​សរសេរ​ចម្លើយ​ទៅនឹង​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិតថា​សេចក្តី​ឆ្មើងឆ្មៃ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជំពប់​ដួល​ខាងវិញ្ញាណ​យ៉ាងដូចម្ដេច ?

  • តើ​សេចក្តី​ឆ្មើងឆ្មៃ​រារាំង​យើង​ពី​ការក្លាយ​ដូចជា​ព្រះ​អង្គសង្គ្រោះ​ដោយ​របៀប​ណា​ខ្លះ ?

នៅ​ពេល​អ្នក​បន្ត​សិក្សា អាលម៉ា ៤ សូម​គិត​ពី​របៀប​ដែល​សេចក្តី​ឆ្មើងឆ្មៃ​អាច​ជា​ឧបសគ្គ​ចំពោះ​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​យកឈ្នះ​វា ។

សូម​អាន អាលម៉ា ៤:៨–១២ ដោយ​រកមើល​ឥទ្ធិពល​នៃ​សេចក្តី​ឆ្មើងឆ្មៃ​នៅក្នុង​សាសនាចក្រ ។ សូម​ចំណាំ​ថា ការ​ប្រកួតប្រជែង មានន័យថា ការខ្វែង​គំនិត​គ្នា​ដែល​ខឹង ឬ​ជូរចត់ ឬ​ការឈ្លោះ​ប្រកែកគ្នា ។ ការព្យាបាទ គឺ​ជាចំណង់​ក្នុង​ការធ្វើ​អំពើ​អាក្រក់ ឬ​ចេតនាអាក្រក់ ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅ​លើ​ក្ដារខៀន​អំពី​ឥទ្ធិពល​នៃ​សេចក្តី​ឆ្មើងឆ្មៃ​នៅ​ក្នុង​សាសនាចក្រ ។ បញ្ជី​នេះ​នឹង​ត្រូវ​មើល​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។ បើ​អ្នក​មាន​ឧបករណ៍​សម្រាប់​សរសេរ​គ្រប់គ្រាន់ សូម​ឲ្យ​សិស្ស​ច្រើន​នាក់​មក​កាន់​ក្ដារខៀន​ក្នុង​ពេល​តែមួយ ។ បន្ទាប់មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោមនេះ ។

  • តើ​សេចក្តី​ឆ្មើងឆ្មៃ​​ជះ​ឥទ្ធិពល​អ្វីខ្លះ​នៅក្នុង​សាសនាចក្រ ?

  • តើ​សកម្មភាព​ទាំងនេះ​អាច​មិន​ឲ្យ​មនុស្ស​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ​អង្គសង្គ្រោះ​តាម​របៀប​ណា​ខ្លះ ?

  • តើ​អ្នក​ដែល​មិនមែន​ជា​សាសនាចក្រ​បាន​ទទួល​រង​ផលប៉ះពាល់​អ្វី​ខ្លះ ?

ការចៀសវាង​ពី​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖

ឱសថ​បន្សាប​សេចក្តី​ឆ្មើងឆ្មៃ​គឺ​ភាពរាបសា—ភាពស្លូតបូត ការចុះចូល [ សូម​មើល អាលម៉ា ៧:២៣ ] ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៦ )

សូម​អាន អាលម៉ា ៤:១៣–១៤ ដោយ​រកមើល​អ្វី​ដែល​សមាជិក​សាសនាចក្រ​មួយចំនួន​បានធ្វើ ដើម្បី​ចៀសវាង​ពី​សេចក្តី​ឆ្មើងឆ្មៃ ហើយ​រក្សា​ភាពស្មោះត្រង់ ។ សូម​ចំណាំ​ថា​ពាក្យ បន្ទាប​ខ្លួន នៅក្នុង ខទី ១៣ មានន័យថា កាន់តែ​មានចិត្ត​រាបទាប និង​សុភាព ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សកម្មភាព​ដ៏​រាបសា​របស់​សមាជិក​សាសនាចក្រ​នៅ​លើ​ក្ដារខៀន ។

  • តើ​សកម្មភាព និង​ឥរិយាបថ​បែបណានៅក្នុង ខទី ១៣–១៤ រំឭក​អ្នក​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • តើ​ការអភិវឌ្ឍ​ឥរិយាបថ​ទាំងនេះ និង​ទង្វើ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យប្រែ​ក្លាយ​កាន់តែ​ដូច​ទ្រង់​យ៉ាងដូចម្ដេច ?

  • តើ​អ្នក​បានឃើញ​អ្នក​ដទៃ​រស់​នៅ​តាម​ឥរិយាបថ ឬ​ទង្វើ​ដូច​ជា​ព្រះគ្រីស្ទ​ទាំង​នេះ​យ៉ាងដូចម្ដេច ហើយ​តើវា​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​អ្នក ?

សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​​ស្ងៀមស្ងាត់​ពី​សេចក្តី​ឆ្មើងឆ្មៃ ឬ​ការទាស់ទែង​គ្នា ដែល​អាច​មាន​ក្នុង​ជីវិត​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​អាច​ធ្វើតាម​គំរូ​របស់​ព្រះ​អង្គសង្គ្រោះ ។

អាលម៉ា​បាន​ប្តេជ្ញាចិត្ត​ថា លោក​ត្រូវ​ចំណាយពេល​របស់​លោក​ជួយ​ដល់​ប្រជាជន​ខាងវិញ្ញាណ ។ លោក​បាន​បោះបង់​តំណែង​ជំនុំ​ជម្រះ​ទៅ​ឲ្យ​នីហ្វៃហា ខណៈ​ដែល​លោក​រក្សា​តំណែង​ជា​​សង្ឃ​ជាន់ខ្ពស់​សម្រាប់​ខ្លួនលោក ( សូម​មើល អាលម៉ា ៤:១៥–១៨ ) ។

សូម​អាន អាលម៉ា ៤:១៩ ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​ដឹងថា អាច « ទម្លាក់​ចោល » សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា​នៅក្នុង​ចំណោម​ប្រជាជន​នេះ ។ អ្នក​ក៏​អាច​មើល « Alma Preaches the Word of God » ចាប់ពី​នាទី​ទី ០:៣៦ ដល់ នាទី​ទី ១:៥៩ ដែល​មាន​នៅ ChurchofJesusChrist.org.

10:25
  • តើ​អាលម៉ា​ធ្វើដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​អាលម៉ា ?

សេចក្តីពិត​មួយពី អាលម៉ា ៤:១៩ គឺ​ថា បន្ទូល​ព្រះ និង​ការស្តាប់​ទីបន្ទាល់​ដ៏​បរិសុទ្ធ​អាច​ជួយ​យើង​យកឈ្នះ​លើ​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា​បាន ។

សូម​រកមើល​អ្វី​ដែល​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​អំពី​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។

ព្រះ​បន្ទូល​នៃ​ព្រះ ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ តាម​ពាក្យសម្តី​របស់​ព្យាការី​ដែល​នៅរស់​ទាំងឡាយ និង​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន មាន​អំណាច​ក្នុងការ​ពង្រឹង​ពួកបរិសុទ្ធ ហើយ​ប្រដាប់​ពួកគេ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ពួកគេ​អាច​ទប់ទល់នឹង​អំពើ​អាក្រក់ ប្រកាន់ខ្ជាប់​នូវ​អំពើ​ល្អ និង​រកឃើញ​អំណរ​ក្នុង​ជីវិត​នេះ ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Power of the Word » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៨០ )

  • តើ​ព្រះបន្ទូល​របស់​ព្រះ និង​ការថ្លែង​ទីបន្ទាល់​ដ៏​បរិសុទ្ធ​អាច​ជួយ​ទម្លាក់ចោល​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា​បាន​តាម​របៀប​ណាខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ឥទ្ធិពល​នៃ​សេចក្តី​ឆ្មើងឆ្មៃ​ចំនួន​ពីរ ឬ​បី​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​មុន​នេះ ហើយ​ទុកពេល​ឲ្យ​ពួកគេ​សិក្សា​ពី​របៀប​ដើម្បី​យកឈ្នះ​លើ​បញ្ហា​ទាំងនោះ​ជា​ក្រុម​តូចៗ ។

សិស្ស​អាច​ស្វែងរក​ប្រធានបទ​នានា ដូចជា « ចិត្ត​សុភាព​រាបសា » នៅក្នុង Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ក្នុងការ​បង្ហាញ​ពួកគេ​ពី​របៀប​ធ្វើ​ការស្វែងរក​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ដើម្បី​ស្វែងរក​ព័ត៌មាន​ផងដែរ ។

សូម​អញ្ជើញ​ក្រុម​ផ្សេងៗ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ជាមួយ​នឹង​ថ្នាក់ រួមទាំង​របៀប​ដែល​យើង​អាច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​អង្គសង្គ្រោះ​ដែរ ។ ម៉្យាងទៀត បន្ទាប់​ពី​សិក្សា​ពួកគេ​អាច​សរសេរ​សុន្ទរកថា​ខ្លីៗ​ថ្លែង​ពី​បញ្ហា​នៃ​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ចំណាប់អារម្មណ៍​ដែល​ពួកគេ​បានទទួល អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ក្នុង​មេរៀន​នេះ ។

  • សូម​សរសេរ​បញ្ហា​ពីរ ឬ​បី​ដែល​កើត​ចេញពី​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា ។

  • សូម​សរសេរ​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​សម័យទំនើប​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ។

  • សូម​ស្វែងរក​ឲ្យ​ឃើញ​ពី​មូលហេតុ ឬ​របៀប​ដែល​អ្វីៗ​ដែល​អ្នក​បានសរសេរ​នឹង​ជួយ​អ្នក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូចជា​ព្រះ​អង្គសង្គ្រោះ ។

សូម​ព្យាយាម​ដឹង និង​ស្គាល់​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ក្នុង​មេរៀន​នេះ ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​តាម​ចំណាប់​អារម្មណ៍​ទាំងនោះ ។