« អាលម៉ា ៣០–៣១ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣០–៣១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣០–៣១
ទិដ្ឋភាពទូទៅ
បុរសទុច្ចរិតម្នាក់ដែលមានឈ្មោះ កូរីហូរ បានមកក្នុងចំណោមពួកសាសន៍នីហ្វៃ ។ គាត់បានផ្សព្វផ្សាយប្រឆាំងនឹងការព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ហើយបាននាំចិត្តមនុស្សជាច្រើនឲ្យងាកចេញឆ្ងាយពីព្រះ ។ គេបាននាំគាត់ទៅជួបអាលម៉ា ហើយអាលម៉ា បានថ្លែងទីបន្ទាល់ថា « គ្រប់ការណ៍ទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន » ( អាលម៉ា ៣០:៤៤ ) ។ កូរីហូរ បានបដិសេធថាមានព្រះ រហូតដល់គាត់បានធ្លាក់ខ្លួនក្លាយជាមនុស្សគដោយព្រះចេស្តារបស់ព្រះ ។ ទន្ទឹមគ្នានេះ ពួកសាសន៍សូរាំដែលពេលមួយធ្លាប់ជាសមាជិកនៃសាសនាចក្រពិតនៃព្រះ បានចាប់ផ្ដើមជឿលើការបង្រៀនខុសឆ្គង ។ បែបបទនៃការថ្វាយបង្គំដ៏ឆ្គាំឆ្គងរបស់ពួកគេបានទាញដួងចិត្តរបស់ពួកគេចេញពីព្រះ ហើយបណ្ដាលឲ្យពួកគេប្រព្រឹត្តខុសនឹងមនុស្សដទៃទៀត ។ បន្ទាប់ពីឮថា ពួកសាសន៍សូរាំបាន « ធ្លាក់ទៅក្នុងកំហុសយ៉ាងធំ » ( អាលម៉ា ៣១:៩ ) អាលម៉ា បានដាក់ផែនការដើម្បីប្រើប្រាស់ព្រះបន្ទូលដ៏មានអានុភាពរបស់ព្រះដើម្បីអញ្ជើញពួកគេឲ្យត្រឡប់មករកព្រះយេស៊ូវគ្រីស្ទវិញ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អាលម៉ា ៣១:១–២៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ និងបដិសេធការបង្រៀនដែលអាចនាំពួកគេឲ្យឃ្លាតឆ្ងាយពីព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចនិយាយជាមួយសមាជិកគ្រួសារ ឬថ្នាក់ដឹកនាំសាសនាចក្រអំពីរបៀបដើម្បីស្គាល់ការបង្រៀនដែលខុសឆ្គង ។
-
វីដេអូ ៖ « True to the Faith » ( ២០:១៧ សូមមើលពីនាទីទី ០០:០០ ដល់នាទីទី ២:៣០ ) « The Divine Gift of Repentance » ( ១៥:២២ សូមមើលពីនាទីទី ២:០៨ ដល់ នាទី ២:៤០ )
-
រូបភាព ៖ A maka–feke
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារបំបែកក្រុម ដើម្បីអនុញ្ញាតឲ្យសិស្សធ្វើការជាគូ ឬជាក្រុមតូចៗ នៅពេលពួកគេពិភាក្សាអំពីសារប្រឆាំងនឹងព្រះគ្រីស្ទ ដែលពួកគេបានជួបប្រទះ ។ ក្រុមនីមួយៗអាចជ្រើសរើសអ្នកនាំពាក្យឲ្យឡើងនិយាយក្នុងថ្នាក់រៀនអំពីអ្វីដែលក្រុមពួកគេបានពិភាក្សាគ្នា ។
អាលម៉ា ៣០:៣០–៦០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ភស្តុតាងដែលបញ្ជាក់ប្រាប់ថា មានព្រះ ហើយជ្រើសរើសជឿលើទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣០:៤០–៤១ ឬ ម៉ូសេ ៦:៦៣ ។ សូមឲ្យពួកគេរកមើលភស្តុតាងដែលបញ្ជាក់ថាមានព្រះនៅជុំវិញខ្លួនពួកគេ ហើយប្រហែលជាត្រូវថតរូបដើម្បីបង្ហាញក្នុងថ្នាក់ទាំងមូល ។
-
រូបភាព ៖ រូបភាពដែលផ្តល់ជាភស្តុតាងបញ្ជាក់ថាមានព្រះ
-
វីដេអូ ៖ « All Things Denote There Is a God » ( ១១:១៦ សូមមើលពីនាទីទី ៣:២២ ដល់នាទីទី ៥:១៦, នាទីទី ៥:២៣ ដល់នាទីទី ៧:១៣ និងនាទីទី ៧:១៣ ដល់នាទីទី ១១:១៦ ); « Come, Follow Me » ( ១៧:៥០ សូមមើលពីនាទីទី ១៤:២៤ ដល់នាទីទី ១៤:៥៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យបង្ហាញរូបភាព ឬវត្ថុមួយដែលថ្លែងទីបន្ទាល់អំពីព្រះ ហើយពន្យល់ពីមូលហេតុដែលពួកគេបានជ្រើសរើសវា ។
អាលម៉ា ៣១:១–១១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យពឹងផ្អែកលើព្រះចេស្តានៃព្រះបន្ទូលនៃព្រះដើម្បីបន្តនៅស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យនិយាយទៅកាន់នរណាម្នាក់អំពីរបៀបដែលព្រះបន្ទូលនៃព្រះបានជួយពួកគេឲ្យនៅបន្ដស្មោះត្រង់នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « Daily Restoration » ( ១៣:៤៣ សូមមើលពីនាទីទី ១:៤០ ដល់នាទីទី ៣:២៥ )
-
សំណៅចែក ៖ « ផែនការរបស់អាលម៉ាដើម្បីបង្រៀនពួកសាសន៍សូរាំ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ចំពោះគោលដៅរបស់អាលម៉ា ដើម្បីជួយឲ្យពួកសាសន៍សូរាំត្រឡប់ទៅឯព្រះអម្ចាស់វិញ សូមអញ្ជើញសិស្សឲ្យបង្កើតក្តារជំនួយចក្ខុ ៖ ជំនួយចក្ខុដែលតំណាងឲ្យគោលដៅ ការជំរុញចិត្តចំពោះកិច្ចការនេះ និងសេចក្តីលម្អិតអំពីការសម្រេចវាបានជាផ្លែផ្កា ។ សូមពិចារណារកមើលឧទាហរណ៍ក្តារជំនួយចក្ខុនៅលើបណ្ដាញអ៊ីនធឺណិត ហើយចែកចាយវាជាមួយសិស្ស ។
អាលម៉ា ៣១:១២–៣៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយឲ្យសិស្សលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលដែលពួកគេវាយតម្លៃអំពីរបៀបដែលសេចក្តីឆ្មើងឆ្មៃ និងភាពរាបសាមានឥទ្ធិពលលើទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ទាំងទ្វេ និងជាមួយអ្នកដទៃៗទៀត ។
-
ការរៀបចំសិស្ស ៖ ក្នុងការរៀបចំខ្លួនដើម្បីសិក្សា អាលម៉ា ៣១ សូមអញ្ជើញសិស្សឲ្យអធិស្ឋាន ដោយផ្ដោតលើតម្រូវការរបស់អ្នកដទៃ ។
-
រូបភាព ៖ រូបភាពសិស្សកំពុងថ្វាយបង្គំ រូបថតរ៉ាមីអុមតុម
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងអំពីការអធិស្ឋាន ដាក់តាំងលើក្ដារខៀនក៏បាន ឬចម្លងដាក់នៅលើក្ដារខៀនក៏បាន
-
វីដេអូ ៖ « Alma and His Brethren Preach the Word of God among the Zoramites » ( ៦:០៧ សូមមើលពីនាទីទី ០:២២ ដល់នាទីទី ៣:៥៨ និងនាទីទី ៤:០៣ ដល់នាទីទី ៥:៥៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារក្តារខៀន ដើម្បីបង្ហាញតារាងអំពីការអធិស្ឋាន ។ សូមអញ្ជើញសិស្សឲ្យបន្ថែមទៅក្នុងតារាងនេះពេញមួយមេរៀន ហើយចម្លងវាទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៤
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទន្ទេញសេចក្តីយោងបទគម្ពីរជាច្រើន និងឃ្លាបទគម្ពីរគន្លឹះពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ១២ ចុងក្រោយនៅក្នុងព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើស និងទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអាចជួយពួកគេឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអង្គសង្គ្រោះ ឬជួយដល់ពួកគេជាមួយនឹងតម្រូវការបច្ចុប្បន្ន ។
-
សំណៅចែក ៖ « ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញមាតិកាពីកម្មវិធីចំណេះចំណានខាងគោលលទ្ធិ និងធ្វើកិច្ចការតាមរយៈសកម្មភាពជាថ្នាក់ ។