ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣១:១២–៣៨ ៖ ការថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង


« អាលម៉ា ៣១:១២–៣៨ ៖ ការថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣១:១២–៣៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣១:១២–៣៨

ការថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង

យុវនារី​កំពុង​អធិស្ឋាន

ការថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ មាន​បំណងនាំ​យើង​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ទ្រង់ ។ ប៉ុន្តែ​ចុះ​វា​នឹង​ទៅ​ជា​យ៉ាង បើ​យើង​លែង​ឃើញ​មូលហេតុ​ពិត​នៃ​ការថ្វាយបង្គំ​វិញ​នោះ ? ពួកសាសន៍​សូរាំ​ដែល​ធ្លាប់​ជា​សមាជិក​នៃ​សាសនាចក្រ​ពិត​នៃ​ព្រះ បាន​ចាប់ផ្ដើម​ជឿ​លើ​ការបង្រៀន​ខុសឆ្គង ។ ទម្រង់​នៃ​ថ្វាយបង្គំ​ដ៏​អាក្រក់​របស់​ពួកគេ​បាន​ទាញ​ចិត្ត​ពួកគេ​ឲ្យ​ងាកចេញ​ពី​ព្រះ ហើយ​នាំ​ពួកគេ​ឲ្យ​វិនិច្ឆ័យ​មិន​ត្រឹមត្រូវ និង​ធ្វើបាប​អ្នក​ដទៃ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​លើក​កម្ពស់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​វាយតម្លៃ​ពី​របៀប​ដែល​សេចក្តី​ឆ្មើងឆ្មៃ និង​ភាពរាបសា​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ និង​ជាមួយ​អ្នកដទៃ ។

ការប្រៀបធៀប​រក​ចំណុច​ដូចគ្នា ⁠និង​ចំណុច​ផ្ទុយគ្នា ។ នៅក្នុង​ព្រះគម្ពីរ គោលលទ្ធិ ឬ​គោលការណ៍​មួយ​មាន​ការបញ្ជាក់​ជា​ញឹកញាប់ នៅពេល​ប្រៀបធៀប​រក​ចំណុច​ដូចគ្នា ឬ​ចំណុច​ផ្ទុយ​នឹង​អ្វី​មួយ​ផ្សេង​ទៀត ។ ការសង្កេតមើល​ភាព​ស្រដៀងគ្នា និង​ភាពខុសគ្នា​រវាង​ការបង្រៀន មនុស្ស ឬ​ព្រឹត្តិការណ៍​នានា​អាច​ធ្វើឲ្យ​សេចក្តីពិត​នៃ​ដំណឹងល្អ​ទទួល​បាន​ការផ្តោត​អារម្មណ៍​កាន់តែ​ច្បាស់ ។ សូម​ព្យាយាម​សង្កត់ធ្ងន់​លើ​ឧទាហរណ៍​នានា នៅពេល​ដែល​អ្នកនិពន្ធ​ដ៏​បំផុសគំនិត​រួមបញ្ចូល​នូវ​ការប្រៀប​ធៀប​បែប​នេះ ។

ការរៀបចំ​សិស្ស ៖ ក្នុងការ​រៀបចំ​ខ្លួន​ដើម្បី​សិក្សា អាលម៉ា ៣១⁠ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន ដោយ​ផ្ដោតលើ​តម្រូវការ​របស់​អ្នក​ដទៃ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការវាយតម្លៃ​លើ​អត្ថន័យ​នៃ​ការថ្វាយបង្គំ​របស់​យើង

ដើម្បី​ជួយ​ឲ្យ​សិស្ស​គិត​អំពី​ការថ្វាយបង្គំ​ថា​ជា​របៀប​មួយ​ដែល​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ភក្ដីភាព​ចំពោះ​ព្រះ សូម​ពិចារណា​បង្ហាញ​រូបភាព ⁠និង​ចំណុច​ផ្សេង​ទៀត​ខាងក្រោម ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​របៀប​ដែល​ការថ្វាយបង្គំ​តាម​របៀប​ទាំងនេះ​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ពួកគេ​ជាមួយ​នឹង​ព្រះ ។

យុវវ័យ​មួយ​ក្រុម​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ
យុវជន​ម្នាក់​កំពុង​ចែក​សាក្រាម៉ង់
យុវនារី​កំពុង​អធិស្ឋាន
យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

អ្នក​អាច​សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ទាំងឡាយ​ខាងក្រោម ហើយ​សរសេរ​គំនិត​នានា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​អំពី​ការកែលម្អ ⁠ឬ​លើក​កម្ពស់​ទំនាក់ទំនង​របស់​ពួកគេ​រៀងៗខ្លួន​​ជាមួយនឹង​ព្រះ​តាមរយៈ​ការថ្វាយបង្គំ ។ សូម​កុំ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ឡើយ ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ព្យាយាម​ដោយ​ស្មោះអស់​ពី​ចិត្ត​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​តាមរយៈ​ការថ្វាយបង្គំ​ញឹកញាប់​ប៉ុនណា​ដែរ ?

  • តើ​តាម​របៀបណា​ខ្លះ បើមាន ដែល​អ្នក​មាន​អារម្មណ៍​ថា ការថ្វាយ​បង្គំ​របស់អ្នក​អាច​មិន​សូវ​ស្មោះ​អស់ពី​ចិត្ត ឬ​ផ្តោត​លើ​អ្វី​ដែល​ខុស ?

ពួកសាសន៍​សូរាំ​ថ្វាយបង្គំ​នៅលើ​រ៉ាមីអុមតុម

នៅពេល​អាលម៉ា និង​បងប្អូន​ប្រុស​របស់​លោក​បាន​រកឃើញ​ថា ⁠ពួកសាសន៍​សូរាំ​បានកំពុង​បង្វែរ​មាគ៌ា​របស់​ព្រះអម្ចាស់ នោះ​ពួកលោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​អាន់ទីអូនុម ។ នៅ​ទីនោះ ពួកលោក​បាន​រកឃើញ​ពួក​សាសន៍​សូរាំ ដែល​កំពុង​ថ្វាយបង្គំ​តាម​របៀប​ដែល​ពួកគេ​មិន​ដែល​បាន​ឃើញ​ពី​មុនមក ( សូមមើល អាលម៉ា ៣១:១២ ) ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​មនុស្ស​កំពុង​ធ្វើ​នៅពេល​នោះ ។ សិស្ស​អាច​អាន អាលម៉ា ៣១:២១ ដើម្បី​មើលឃើញ​ឈ្មោះ​កន្លែង​ឈរ​ដែល​ពួកគេ​បាន​អធិស្ឋាន​នោះ ។

ពួកសាសន៍​សូរាំ​កំពុង​អធិស្ឋាន​នៅ​រ៉ាមីអុមតុម

សូម​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​ប្រៀបធៀប និង​ការប្រដូច ។ សិស្ស​អាច​ត្រូវបាន​បំបែក​ជា​ក្រុម និង​អញ្ជើញ​ឲ្យ​ប្រៀបធៀប​រវាង​ការអធិស្ឋាន​របស់​សាសន៍​សូរាំ និង​ការអធិស្ឋាន​ដែល​អាលម៉ា​បាន​ពោល ។ អ្នក​អាច​បង្កើត​តារាង​នៅលើ​ក្ដារខៀន​ដូច​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​តាមរយៈ​មេរៀន​នេះ ។ សូម​ជួយ​ឲ្យ​ពួកគេ​ធ្វើការ​ប្រៀបធៀប​រវាង (១) ការផ្តោត​អារម្មណ៍​លើ​ការអធិស្ឋាន (២) អ្វី​ដែល​បាននិយាយ និង (៣) មូលហេតុ ។

ការអធិស្ឋាន​របស់​ពួកសាសន៍​សូរាំ

ការអធិស្ឋាន​របស់​អាលម៉ា

សូម​អាន អាលម៉ា ៣១:១៣–២៣ ⁠ហើយ​បំពេញ​ជួរឈរ​ខាងឆ្វេង​នៃ​តារាង​ជាមួយនឹង​អ្វី​ដែល​អ្នក​ចាប់អារម្មណ៍​អំពី​របៀប​ដែល​ពួកសាសន៍​សូរាំ​បាន​ថ្វាយបង្គំ ។ អ្នក​ក៏​អាច​មើល​វីដេអូ « Alma and His Brethren Preach the Word of God among the Zoramites » ចាប់ពី​នាទី​ទី ០:២២ ដល់​នាទី​ទី ៣:៥៨ បាន​ផងដែរ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

6:6
  • តើ​អ្នក​សម្គាល់ឃើញ​អំពី​របៀប​ថ្វាយបង្គំ​របស់​សាសន៍​សូរាំ​អ្វី​ខ្លះ ? តើ​អ្នក​គិត​ថា ការធ្វើ​ដូច្នេះ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះ​យ៉ាង​ណា​ដែរ ?

អាលម៉ា​អធិស្ឋាន​ជំនួស​ឲ្យ​ពួក​សាសន៍​សូរាំ

អាលម៉ា​អធិស្ឋាន​ជំនួស​ឲ្យ​ពួក​សាសន៍​សូរាំ

ដោយ​មើល​ឃើញ​អំពើ​ពុករលួយ​មាន​នៅ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ អាលម៉ា​ក៏​បាន​អធិស្ឋាន​ជំនួស​ឲ្យ​ពួកគេ ។

សូម​អាន អាលម៉ា ៣១:២៤–៣៨⁠ ដោយ​រកមើល​ការផ្តោត​អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​អាលម៉ា​នៅក្នុង​ការអធិស្ឋាន​របស់​លោក ។ សូម​បំពេញ​ជួរ​ឈរ​ខាងស្តាំ​នៃ​តារាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​រកឃើញ ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​ប្រៀបធៀប​ការអធិស្ឋាន​របស់​អាលម៉ា​ជាមួយ​នឹង​ការអធិស្ឋាន​របស់​ពួកសាសន៍​សូរាំ​បាន ។

អ្នក​អាច​មើល​វីដេអូ « Alma and His Brethren Preach the Word of God among the Zoramites » ចាប់ពី​នាទី​ទី ៤:០៣ ដល់​នាទី​ទី ៥:៥៥ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅក្នុង​ផ្នែក​នេះ​នៃវី​ដេអូ អ្នក​នឹង​ស្ដាប់​ឮ​ការអធិស្ឋាន​របស់​អាលម៉ា ខណៈពេល​ដែល​ឃើញ​អាលម៉ា និង​ការខិតខំ​ប្រឹងប្រែង​នៃ​ដៃគូ​លោក​ក្នុងការ​បង្រៀន​ពួក​សាសន៍​សូរាំ ។

6:6

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​តារាង​នេះ ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដោយ​ការធ្វើ​ឲ្យ​ផ្ទុយ​គ្នា​រវាង​ការអធិស្ឋាន​របស់​អាលម៉ា និង​របស់​ពួក​សាសន៍​សូរាំ ។

អ្នក​អាច​នឹង​រៀបចំ​សិស្ស​ឲ្យ​រៀន​ពី​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន អុជដូហ្វ ⁠ដោយ​ការសួរ​សំណួរ​នានា​ដូចជា « តើ​ពួក​សាសន៍​សូរាំ​បាន​រង​ប៉ះពាល់​យ៉ាង​ដូចម្ដេច ? » និង « តើ​ពេល​នោះ​អាកប្បកិរិយា​របស់​អាលម៉ា​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ដូចម្ដេច ? »

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

នៅពេល​ដែល​ដួងចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្តី​ឆ្មើងឆ្មៃ យើង​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ ដ្បិត​យើង​បំពាន​លើ​បទបញ្ញត្តិ​ធំៗ​ទាំងពីរ ។ ជំនួស​ឲ្យ​ការថ្វាយបង្គំ​ព្រះ និង​ការស្រឡាញ់​អ្នក​ជិតខាង​យើង យើង​បង្ហាញ​ច្បាស់​អំពី​គោលដៅ​នៃ​ការថ្វាយបង្គំ និង​សេចក្តី​ស្រឡាញ់​របស់យើង​ពិតប្រាកដ—ពោល​គឺ​រូបភាព​ដែល​យើង​មើលឃើញ​ក្នុង​កញ្ចក់ ។ សេចក្តីឆ្មើងឆ្មៃ​គឺជា​អំពើ​បាប​ដ៏​ធំ​នៃ​ការលើក​ខ្លួន​ឯង ។ វា​គឺ​សម្រាប់​រ៉ាមីអុមតុម​ផ្ទាល់ខ្លួន​ជាច្រើន​ដែល​ជា​ទីជំហរ​ដ៏​បរិសុទ្ធ ដែល​បង្ហាញ​អំពី​ភាពច្រណែន លោភលន់ និង​ភាព​ឥតប្រយោជន៍ ។ ( ឌៀថើរ អេស្វ អុជដូហ្វ « Pride and the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៦ )

សូម​អាន អាលម៉ា ៣២:១–៥⁠ ដោយការ​រកមើល​ពី​របៀប​ដែល​ពួកសាសន៍​សូរាំ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ទៀត​នៅ​ពេល​នោះ ។

  • តើ​ពួកសាសន៍​សូរាំ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀតៗ​យ៉ាង​ដូចម្ដេច ?

  • តើ​អាលម៉ា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អ្នកដទៃ ហើយ​តើ​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃៗ​ទៀត​យ៉ាង​ដូចម្ដេច ? ( សូមមើល អាលម៉ា ៣១:១–២, ២៤–២៥, ៣៤–៣៥ ) ។

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​អំពី​​ឥទ្ធិពល​នៃ​សេចក្តីឆ្មើងឆ្មៃ ឬ​ការមាន​ចិត្ត​រាបសា ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​បាន​នោះ​គឺ សេចក្តី​ឆ្មើងឆ្មៃ ឬភាពរាបសា ⁠របស់យើង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​អ្នកដទៃ ។

  • តើ​អ្នក​គិត​ថា សេចក្តី​ឆ្មើងឆ្មៃ ឬ​ភាពរាបសា​⁠របស់យើង​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា សេចក្តី​ឆ្មើងឆ្មៃ ឬ​ភាពរាបសា​⁠របស់យើង​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​រៀន​អ្វីខ្លះ​ពី អាលម៉ា អំពី​ភាពរាបសា ? តើ​មក​ដល់​ពេល​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​អ្វីខ្លះ​ដល់​អ្នក​អំពី​ការបន្ទាបខ្លួន ?

សូម​ជ្រើស​យក​របៀប​ពីរ ⁠ឬ​បី​យ៉ាង​ដែល​យើង​អាច​បង្ហាញ​ចិត្ដ​រាបសា​⁠តាម​របៀប​ដែល​យើង​ថ្វាយបង្គំ​ព្រះ ។⁠ សូម​សរសេរ​ចំណុច​នីមួយៗ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​ចំណុច​ដូច​ខាងក្រោម ។⁠ អ្នក​អាច​នឹង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​ចូលក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​បន្ថែម​កំណត់ចំណាំ​នៅក្នុង​ព្រះគម្ពីរ​ឌីជីថល​របស់​ពួកគេ ។

សូម​ចំណាយ​ពេល​បន្តិចដើម្បី​វាយតម្លៃ​លើ​របៀប​ដែល​អ្នក​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ខ្លួន និង​របៀប​ដែល​ការថ្វាយបង្គំ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ទ្រង់ ។ លើសពីនេះ សូម​ពិចារណា​មើល​របៀប​ដែល​សេចក្តីឆ្មើងឆ្មៃ និង​ការរាបសា​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ។ សូម​សម្រេច​ចិត្ត​ថា តើ​មាន​ការផ្លាស់ប្តូរ​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ​ដែរ​ឬ​អត់ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​អំពី​របៀប​ដែល​ការថ្វាយបង្គំ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​​គិត​អំពី​ព្រះ និង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ។