ថ្នាក់​សិក្ខាសាលា
អាលម៉ា 56⁠៖ ពួកអ្នកចម្បាំងក្មេងៗ⁠2,000 នាក់


«អាលម៉ា 56⁠៖ ពួកអ្នកចម្បាំងក្មេងៗ⁠2,000 នាក់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 56» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 56

ពួកអ្នកចម្បាំងក្មេងៗ⁠2,000 នាក់

អ្នកម្តាយជាសាសន៍លេមិនកំពុងចាប់ឱបកូនប្រុសប្អូន ខណៈកូនប្រុសច្បងកាន់លំពែងត្រៀមចាកចេញ

យើងអាចរៀនមេរៀនដ៏អស្ចារ្យៗពីគំរូដ៏ស្មោះត្រង់នៃពួកយុវវ័យនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់បាន។ នៅអំឡុងពេលនៃសង្រ្គាមដ៏ធំមួយ ហេលេមិនបានដឹកនាំពួកយុវជនក្លាហានចំនួន 2,000 នាក់ទៅកាន់ជ័យជម្នះដែលបានសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ មេរៀននេះមានគោលបំណងជួយអ្នកឱ្យយល់បានថា (នៅពេលអ្នកអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយក្លាហាន) ព្រះអម្ចាស់នឹងប្រទានពរអ្នកដោយព្រះចេស្ដារបស់ទ្រង់។

ត្រូវទទួលស្គាល់ថា⁠សិស្សអ្នកមានសក្តានុពលព្រះ។ ត្រូវចងចាំថា សិស្សម្នាក់ៗគឺជាកូនព្រះ។ នៅពេលដែលសិស្សដឹងថា⁠អ្នកជឿលើសមត្ថភាពពួកគេដើម្បីក្លាយខ្លួនកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ទំនុកចិត្តពួកគេលើសក្តានុពលពួកគេនឹងកើនឡើង។ ត្រូវទទួលស្គាល់នៅពេលដែលសិស្សខិតខំស្តាប់បង្គាប់កាន់តែច្រើន ប្រព្រឹត្តចំពោះអ្នកដទៃដោយចិត្តសប្បុរស និងប្រព្រឹត្តដោយសេចក្តីជំនឿ។

ការរៀបចំសិស្ស៖ ចូរពិចារណាលើការហៅសិស្សឲ្យគិតអំពីគំរូ⁠ឬឧទាហរណ៍នៃយុវជនម្នាក់ ឬក្រុមយុវជនដែលបានបង្ហាញសេចក្តីជំនឿដ៏អស្ចារ្យលើព្រះអម្ចាស់ ទោះបីជាមានការការប្រឈមនឹងបញ្ហាលំបាកយ៉ាងណាក៏ដោយ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

ការមានភាពក្លាហាន

ចូរពិចារណាលើការសរសេរនៅលើក្ដារខៀននូវកិច្ចការខាងក្រោមនេះដែលអាចនឹងមានលក្ខណៈគួរឱ្យខ្លាច ឬពិបាក។ អ្នកអាចនឹងបន្ថែម ឬផ្លាស់ប្តូរកិច្ចការដើម្បីឱ្យកាន់តែសំខាន់ជាប់ពាក់ព័ន្ធជាមួយសិស្សអ្នក។ ឧទាហរណ៍បន្ថែមនៃកិច្ចការមានជាអាទិ៍៖ ផ្សព្វផ្សាយទីបន្ទាល់របស់អ្នក ផ្សព្វផ្សាយដំណឹងល្អជាមួយមិត្តភ័ក្តិ និងចេះប្រែចិត្ត។

ចូរស្រមើស្រមៃមើលរបៀបដែលអ្នកត្រូវមានអារម្មណ៍គិត ហើយនិងហេតុអ្វី បើពេលនោះមានការស្នើឲ្យអ្នកធ្វើរឿងដូចខាងក្រោម៖

  • បម្រើបេសកកម្មពេញម៉ោងមួយ

  • ត្រូវរក្សាក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ) ដែលទោះបីជាមិនពេញនិយមក៏ដោយ

  • ឡើងនិយាយនៅព្រះវិហារ⁠ឬបង្រៀនមេរៀន

សូមហៅសិស្សពីរបីនាក់ឲ្យជ្រើសរើសកិច្ចការមួយក្នុងចំណោមកិច្ចការនានា ហើយផ្សព្វផ្សាយ⁠ឬនិយាយប្រាប់ពីរបៀបដែលពួកគេមានអារម្មណ៍គិតដល់ និងមូលហេតុ។

  • តើការសង្ស័យអ្វីខ្លះដែលអ្នកអាចនឹងមានអារម្មណ៍គិតចង់មានក្នុងស្ថានភាពទាំងនេះ?

ដើម្បីរៀបចំសិស្សឱ្យត្រៀមយល់អំពីភាពសំខាន់ជាប់ពាក់ព័ន្ធនៃអ្វីដែលពួកគេនឹងសិក្សា សូមហៅពួកគេឱ្យធ្វើដោយយកចិត្តទុកដាក់ដូចតទៅ ៖

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នក ចូរសរសេររឿងមួយដែលព្រះអម្ចាស់អាចនឹងចង់ឱ្យអ្នកធ្វើឥឡូវនេះ ឬឆាប់ៗនេះដែលអាចនឹងមានលក្ខណៈគួរឱ្យខ្លាច ឬពិបាកចំពោះអ្នក។ លើសពីនេះ⁠អ្នកអាចកត់ត្រាការសង្ស័យ ឬកង្វល់ណាមួយដែលអ្នកអាចនឹងមាន។ (អ្នកត្រូវត្រឡប់ទៅកាន់ចំណុចចូលមេរៀននេះនៅពេលក្រោយ)

ចូរពិចារណាអំពីអ្វីដែលអ្នកនឹងត្រូវដឹង ឬយល់ ដើម្បីប្រឈមមុខនឹងកិច្ចការនេះដោយទំនុកចិត្តខ្ពស់។ នៅពេលដែលអ្នកកំពុងសិក្សា សូមស្វះស្វែងរកការណែនាំរបស់ព្រះអម្ចាស់ ដើម្បីជួយឲ្យអ្នករកមើល និងយល់ពីសេចក្តីពិតដែលនឹងជួយអ្នកបាន។

សំបុត្ររបស់ហេលេមិនទៅកាន់មរ៉ូណៃ

អាលម៉ា 56–58 គឺជាសំបុត្រមួយច្បាប់ដែលហេលេមិនបានសរសេរទៅកាន់មេទ័ពមរ៉ូណៃនៅអំឡុងពេលមានសង្គ្រាម។ ហេលេមិនបានសរសេរអំពីពួកយុវជនមួយក្រុមមកពីពួកប្រឆាំងនីហ្វៃ-លីហៃដែលគេស្គាល់ថាជាពួកអ្នកចម្បាំងក្មេងៗចំនួន 2,000 នាក់។ ពួកយុវជនទាំងនេះស្ថិតក្រោមការដឹកនាំដោយហេលេដែលបានចូលរួមជាមួយនឹងកងទ័ពមួយដែលដឹកនាំដោយអាន់ទីផុស ហើយបានរៀបចំត្រៀមខ្លួនការពារទឹកដី និងក្រុមគ្រួសារពួកគេប្រឆាំងនឹងពួកសាសន៍លេមិន (សូមមើល អាលម៉ា 56:9–12)។

ចូរជួយឲ្យសិស្សយល់ដឹងនូវអ្វីដែលកើតឡើងនៅក្នុង អាលម៉ា 56:30–44។ វិធីមួយចំនួនដែលអ្នកអាចនឹងធ្វើកិច្ចការនេះបានមានជាអាទិ៍ ៖

  1. សូមសរសេរសកម្មភាពដែលត្រូវគ្នាខាងក្រោមនៅលើក្ដារខៀន ឬផ្តល់ក្រដាសចែកឲ្យសិស្សមួយច្បាប់ម្នាក់។ ចម្លើយចំពោះសកម្មភាពដែលត្រូវគ្នានោះគឺ 1-a, 2-c, 3-d, 4-b។

  2. ឱ្យសិស្សបីនាក់នៅខាងមុខថ្នាក់រៀនពាក់ស្លាកឈ្មោះដែលចាត់ឲកុពួកគេម្នាក់ៗជាកងទ័ពមួយក្នុងចំណោមកងទ័ពទាំងបីក្រុម (ពួកអ្នកចម្បាំងក្មេងៗចំនួន 2,000 នាក់, កងទ័ពអាន់ទីផុស, កងទ័ពពួកសាសន៍លេមិន)។ ពួកសិស្សដែលនៅខាងមុខថ្នាក់រៀនអាចនឹងធ្វើចលនាកងទ័ពឡើងវិញ នៅពេលដែលសិស្សកំពុងអានខគម្ពីរនានា។

ស្ថានភាពដែលពួកអ្នកចម្បាំងក្មេងៗចំនួន 2,000 នាក់បានប្រឈម

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« អាលម៉ា ៥៦ ៖ កងពល​កំលោះ ២០០០ នាក់ »

ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ដ៏គួរ​ឲ្យខ្លាច និង​ដ៏លំបាក​ដែល​ពួក​កូនប្រុស​របស់​ហេលេមិន​បាន​ប្រឈមមុខ សូម​អាន​ខគម្ពីរ​ខាងក្រោម ហើយ​ផ្គូផ្គង​ខគម្ពីរ​ទាំងនេះ​ទៅនឹង​សេចក្តី​ថ្លែងការណ៍​សង្ខេបៗ​ដែលត្រឹមត្រូវ ។

1.___អាលម៉ា 56:30–33

a. អាន់ទីផុសបានបញ្ជាទៅហេលេមិន និងពួកអ្នកចម្បាំងចំនួន 2,000 នាក់របស់គាត់ឲ្យឆ្លងកាត់ក្រុងអាន់ទីប៉ារ៉ា ក្នុងការប៉ុនប៉ងទាក់ទាញពួកសាសន៍លេមិនឲ្យចេញក្រៅទីក្រុង។

2.___អាលម៉ា 56:34–38

b. រយៈពេលបីថ្ងៃក្រោយមក ក្រុមអ្នកចម្បាំងចំនួន 2,000 នាក់លែងអាចមើលឃើញពួកសាសន៍លេមិននៅពីក្រោយពួកគេទៀតហើយ។ ពួកគេមិនដឹងថាតើកងទ័ពរបស់អាន់ទីផុសបានចាប់ពួកសាសន៍លេមិន⁠ឬក៏ថាតើពួកសាសន៍លេមិននៅពេលនោះកំពុងព្យាយាមល្បួងពួកគេឱ្យធ្លាក់ក្នុងអន្ទាក់ឬអត់ទេ។ នៅពេលនោះ⁠ហេលេមិនបានសួរទៅពួកទាហានក្មេងៗរបស់គាត់ថាតើពួកគេសុខចិត្តទៅច្បាំងដែរឬអត់។

3.___អាលម៉ា 56:39–42

c. នៅពេលដែលពួកសាសន៍លេមិនបានចាកចេញពីទីក្រុងទៅវាយប្រហារលើពួកអ្នកចម្បាំងចំនួន 2,000 នាក់ នោះកងទ័ពរបស់អាន់ទីផុស បានទៅតាមពួកសាសន៍លេមិន។

4.___អាលម៉ា 56:43–44

d. ជំនួសឱ្យការងាកទៅប្រយុទ្ធនឹងអាន់ទីផុស ពួកសាសន៍លេមិនបានប្រញាប់ប្រញាល់ដោយសង្ឃឹមថានឹងសម្លាប់កងទ័ពរបស់ហេលេមិនបាននៅមុនពេលដែលអាន់ទីផុសអាចនឹងវាយលុកពីក្រោយខ្នងបាន។

ការសម្រេចចិត្តថាតើត្រូវប្រយុទ្ធ ឬអត់

ចូរស្រមើលស្រមៃគិតថា⁠អ្នកបាននៅជាមួយពួកអ្នកចម្បាំងក្មេងៗដែលខ្ជិលច្រអូស ហើយត្រូវបានគេសួរថាតើអ្នកបានត្រៀមខ្លួនទៅប្រយុទ្ធឬអត់។ តើអ្នកអាចនឹងឆ្លើយតបវិញយ៉ាងដូចម្ដេច? តើមានអ្វីខ្លះដែលនឹងមានឥទ្ធិពលលើការសម្រេចរបស់អ្នក?

សូមអាន អាលម៉ា 56:45–48 ដោយការរកមើលអ្វីដែលពួកយុវជនទាំងនេះបានសម្រេចចិត្តធ្វើ និងមូលហេតុ។

សូមហៅឲ្យសិស្សឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានរកឃើញ ។  បើពួកគេមិនឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយចម្លើយចំពោះសំណួរខាងក្រោមដោយធម្មតាទេ សូមពិចារណាលើការសួរពួកគេនូវសំណួរនានា។

  • ដោយយោងតាម ខគម្ពីរ 46 តើពួកយុវជនទាំងនេះបានដឹងអំពីបញ្ហាអ្វីខ្លះ?

    សូមពិចារណាលើការលើកទឹកចិត្តសិស្សឲ្យគូសបន្ទាត់ក្រោមចម្លើយចំពោះសំណួរនេះនៅក្នុងព្រះគម្ពីរពួកគេ។

  • តើអ្នកណាបានបង្រៀនសេចក្ដីពិតទាំងនេះដល់ពួកគេ? (សូមមើល អាលម៉ា 56:47–48។)

  • តើសេចក្ដីពិតនេះអាចនឹងបានផ្ដល់ឲ្យពួកគេមានភាពក្លាហានក្នុងការប្រយុទ្ធយ៉ាងដូចម្ដេច?

ចូរស្រមើស្រមៃមើលគិតថា⁠តើពេលនោះព្រះអាចនឹងមានអារម្មណ៍គិតឃើញយ៉ាងណា នៅពេលដែលពួកយុវជនទាំងនេះបានជឿទុកចិត្ដលើទ្រង់ទាំងស្រុង នៅខណៈពេលដែលកំពុងស្ថិតក្នុងស្ថានភាពដ៏គួរឱ្យភ័យខ្លាច និងមានបញ្ហាប្រឈមមួយ។

ការការពារនៅក្នុងការប្រយុទ្ធ

សូមអាន អាលម៉ា 56:49–56 ហើយរកមើលអ្វីដែលបានកើតឡើង នៅខណៈពេលដែលពួកអ្នកចម្បាំងក្មេងៗដែលមានភាពក្លាហាន «មិនបានសង្ស័យ» (អាលម៉ា 56:47)⁠ឬម្យ៉ាងវិញទៀត⁠បានអនុវត្តសេចក្ដីជំនឿលើព្រះរបស់ពួកគេ។

  • តើបងប្អូនរៀនបានអ្វីខ្លះមកពីខគម្ពីរទាំងនេះ ? 

គោលការណ៍មួយក្នុងចំណោមគោលការណ៍នានាដែលយើងអាចស្វែងយល់ដឹងបានពីពួកអ្នកចម្បាំងក្មេងៗគឺថា កាលដែលយើងមានភាពក្លាហានប្រព្រឹត្តដោយសេចក្តីជំនឿនោះ យើងនឹងទទួលបានកម្លាំងពីព្រះ

ការដឹងថា (ខណៈដែលព្រះបានការពារកងទ័ពរបស់ហេលេមិនទាំងអស់) មិនអាចនឹងការពារខាងរាងកាយ⁠ឬសាច់ឈាមពួកអ្នកមានជំនឿស៊ប់ជានិច្ចនោះ⁠មានសារៈសំខាន់ណាស់។ ក៏ប៉ុន្តែទ្រង់នឹងប្រទានពរដល់ពួកគេជានិច្ចតាមរបៀបដែលទ្រង់ជ្រាបនឹងផ្តល់ប្រយោជន៍ដល់ព្រលឹងវិញ្ញាណពួកគេ (សូមមើល អាលម៉ា 60:12–13)។

  • តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះ និងចេស្ដារបស់ទ្រង់?

សូមហៅសិស្សឲ្យជ្រើសរើស និងបំពេញសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ដើម្បីជួយឲ្យពួកគេប្រដូចដំណើររឿងនៃកងទ័ពរបស់ហេលេមិនទៅនឹងពួកគេខ្លួនឯង និងស្ថានភាពរបស់ពួកគេ។ ការបង្ហាញជម្រើសដើម្បីឲ្យសិស្សអាចយោងដល់ពួកគេ នៅពេលដែលពួកគេសម្រេចជ្រើសយក និងបំពេញវានោះ⁠មានសារៈសំខាន់ណាស់។ សូមអនុញ្ញាតឲ្យសិស្សដឹងថា ពួកគេនឹងមានឱកាសផ្សព្វផ្សាយការរកឃើញរបស់ពួកគេប្រាប់ទៅមិត្តរួមថ្នាក់ពួកគេ។

ជម្រើស⁠A. ស្ថានភាពជាក់នៃជីវិតពិត

ចូរកំណត់ប្រភេទស្ថានភាពមួយដែលយុវជនសម័យសព្វថ្ងៃនេះអាចនឹងត្រូវការសម្រេចធ្វើដោយក្លាហានដោយសេចក្តីជំនឿ ដូចជាទាហានវ័យក្មេងដ៏ស្មោះត្រង់របស់ហេលេមិនបានធ្វើដែរ។ សរសេររាយបញ្ជីការសង្ស័យពីរបីចំណុចដែលពួកយុវជនអាចនឹងមានក្នុងស្ថានភាពនោះ។ បន្ទាប់មកទៀត ចូរសរសេររាយបញ្ជីវិធីមួយ ឬពីរដែលពួកយុវវ័យអាចអនុវត្តជំនឿលើព្រះ បើទោះបីជានៅមានការសង្ស័យក៏ដោយ។ ចូរផ្សព្វផ្សាយវិធីដែលព្រះវរបិតាសួគ៌អាចនឹងប្រទានពរដល់ពួកគេនូវកម្លាំង នៅពេលពួកគេធ្វើសកម្មភាពដោយសេចក្តីជំនឿ។

ជម្រើស B. ម្ដាយៗពួកគេបានបង្រៀនដល់ពួកគេ

ចូរសរសេរអំពីម្តាយអ្នក ឬស្ត្រីផ្សេងៗទៀតនៅក្នុងជីវិតអ្នក⁠(ដូចជាម្តាយនៃពួកអ្នកចម្បាំងក្មេងៗ)⁠ដែលបានបង្រៀនអ្នកឱ្យមានសេចក្តីជំនឿលើព្រះ និងព្រះយេស៊ូវគ្រីស្ទ។ សូមចំណាយពេលបន្តិចដើម្បីកត់ត្រានូវអ្វីដែលគាត់បានបង្រៀនអ្នកទាំងពាក្យសម្ដី និងតាមរយៈគំរូ/ឧទាហរណ៍ និងពីរបៀបដែលគាត់មានឥទ្ធិពលលើអ្នក។ អ្នកអាចនឹងបូកបញ្ចូលវិធីដែលអ្នកបានធ្វើតាមគំរូគាត់ ដើម្បីអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ និងដកស្រង់បទពិសោធន៍នៃចេស្ដារបស់ទ្រង់។

សូមហៅសិស្សឲ្យឡើងរាយការណ៍ប្រាប់អំពីអ្វីដែលពួកគេបានស្វែងយល់ដឹងចំពោះថ្នាក់ថ្នាក់។ ការហៅពួកគេឱ្យឡើងនិយាយប្រាប់មិត្តរួមថ្នាក់ដែលបានសម្រេចជ្រើសយកជម្រើសផ្សេងពីអ្វីដែលពួកគេបានធ្វើជាមុននោះ⁠អាចនឹងសំខាន់ណាស់។

សូមគិតអំពីរឿងមួយដែលព្រះអម្ចាស់អាចនឹងចង់ឱ្យអ្នកធ្វើឥឡូវនេះ ឬឆាប់ៗនេះដែលអាចមានលក្ខណៈគួរឲ្យភ័យខ្លាច ឬពិបាកសម្រាប់អ្នក។ លើសពីនេះ⁠អ្នកអាចរំលឹកការសង្ស័យ ឬបញ្ហាកង្វល់ណាមួយដែលអ្នកអាចនឹងមាននោះបាន។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នក សូមសរសេរអ្វីដែលអ្នកដឹងអំពីព្រះ និងអ្វីដែលអ្នកបានស្វែងយល់ដឹងអំពីទ្រង់ ពីដំណើររឿងនៃពួកអ្នកចម្បាំងក្មេងៗដែលអាចនឹងជួយអ្នកក្នុងស្ថានភាពនេះបាន។ អ្នកអាចនឹងបូកបញ្ចូលវិធីដែលអ្នកមានអារម្មណ៍បំផុសគំនិតដើម្បីបង្ហាញសេចក្ដីជំនឿលើទ្រង់ និងរបៀបដែលទ្រង់អាចពង្រឹងវិញអ្នកបាន។