«អាលម៉ា 53–63 ៖ ទិដ្ឋភាពទូទៅ» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«អាលម៉ា 53–63» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
អាលម៉ា 53–63
ទិដ្ឋភាពទូទៅ
ប្រជាជនអាំម៉ូនបានផ្ដល់ឲ្យយើងនូវគំរូដ៏មានឥទ្ធិពលចំពោះការរក្សាសេចក្ដីសញ្ញា សូម្បីតែពេលប្រឈមនឹងផលវិបាកដ៏លំបាកក៏ដោយ។ ក្នុងអំឡុងពេលនៃសង្រ្គាមដ៏ធំ កូនប្រុសពួកគេត្រូវបានដឹកនាំដោយ ហេលេមិន ទៅកាន់ជ័យជំនះនានាដែលបានសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ ពួកទាហានក្មេងៗទាំងនេះបានគោរពតាម«គ្រប់ទាំងពាក្យបញ្ជាយ៉ាងពិតប្រាក» ដោយការដាក់«ជំនឿទុកចិត្តរបស់ពួកគេលើព្រះជានិច្ច» (អាលម៉ា 57:21, 27)។ ក្រោយមក ពេហូរ៉ាន ដែលជាប្រធានចៅក្រមនៃពួកសាសន៍នីហ្វៃ បានរងការចោទប្រកាន់ដោយច្រឡំថាបានធ្វេសប្រហែសប្រើកងទ័ពខុសនៅក្នុងសមរភូមិ ហើយត្រូវសម្រេចជ្រើសយករបៀបឆ្លើយតប។
រៀបចំបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាប្រភេទគំនិតឲ្យដល់គ្រូបង្រៀនអាចត្រូវការរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អាលម៉ា 53
គោលបំណងមេរៀន៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយបង្កើនដំណោះស្រាយបញ្ចប់របស់សិស្សក្នុងការរក្សាសេចក្តីសញ្ញាពួកគេជាមួយព្រះ។
-
ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យរកមើលពាក្យថា៖ សេចក្ដីសញ្ញា នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ វចនានុក្រមព្រះគម្ពីរ និងដើម្បីត្រៀមផ្សព្វផ្សាយមូលហេតុដែលការរក្សាសេចក្ដីសញ្ញាជាមួយព្រះមានសារៈសំខាន់។
-
កម្រងរូបភាពដែលត្រូវបង្ហាញ៖ ក្រាហ្វិកបង្ហាញផ្លូវទៅរកសេចក្ដីសញ្ញា (រូបភាពនៃប្រជាជនអាំម៉ូនកំពុងកប់អាវុធពួកគេ)។
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ចូរពិចារណាលើការហៅសមាជិកដ៏មានជំនឿស៊ប់នៃក្រុមជំនុំ ឬសាខាក្រុមជំនុំនៅមូលដ្ឋានឱ្យចូលថ្នាក់រៀន ឬថតវីដេអូដោយសង្ខេបអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេសម្រាប់ការរក្សាសេចក្ដីសញ្ញាពួកគេជាមួយទ្រង់។ ត្រូវប្រាកដថាទទួលបានការអនុញ្ញាតពីអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក និងអ្នកដឹកនាំបព្វជិតភាពក្នុងតំបន់ មុនពេលធ្វើការអញ្ជើញ ។
អាលម៉ា 56
គោលបំណងមេរៀន៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់បានថា នៅពេលដែលពួកគេអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយក្លាហាន ព្រះអម្ចាស់នឹងប្រទានពរពួកគេដោយព្រះចេស្ដារបស់ទ្រង់។
-
ការរៀបចំសិស្ស៖ ចូរពិចារណាលើការហៅសិស្សឲ្យគិតអំពីយុវជន ឬក្រុមយុវជនដែលបានបង្ហាញសេចក្តីជំនឿដ៏អស្ចារ្យលើព្រះអម្ចាស់ ទោះបីជាមានការការប្រឈមនឹងបញ្ហាលំបាកយ៉ាងណាក៏ដោយ។
-
ក្រដាសចែកឲ្យសិស្ស៖ «ស្ថានភាពដែលពួកអ្នកចម្បាំងក្មេងៗ 2,000 នាក់បានប្រឈមមុខ»
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ចូរពិចារណាលើការបង្ហាញសកម្មភាពដែលត្រូវគ្នាដល់ថ្នាក់រៀនទាំងមូល។ នៅពេលដែលសិស្សដឹងចម្លើយត្រឹមត្រូវហើយ សូមហៅពួកគេឱ្យប្រើមុខងារគំនូរ ដើម្បីភ្ជាប់សេចក្ដីយោងត្រឹមត្រូវទៅនឹងសេចក្ដីសង្ខេប ឬសរសេរចម្លើយពួកគេដោយការប្រើមុខងារឆាត។
អាលម៉ា 57
គោលបំណងមេរៀន៖ មេរៀននេះមានការរៀបចំឡើងដើម្បីជួយសិស្សឲ្យខិតខំធ្វើឬគោរពតាមបទបញ្ញត្តិរបស់ព្រះដោយភាពពិតប្រាកដ។
-
ការរៀបចំសិស្ស៖ ចូរហៅសិស្សអ្នកឱ្យគិតពីគំរូនៃការគោរពប្រតិបត្តិរបស់ព្រះអង្គសង្គ្រោះចំពោះព្រះវរបិតាសួគ៌ ហើយសញ្ជឹងគិតលើអ្វីដែលពួកគេបានរៀនពីគំរូទាំងនោះ។
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ចូរផ្តល់ពេលឲ្យសិស្សបំពេញសកម្មភាពពីរក្នុងចំណោមសកម្មភាពទាំងបីដែលមានដាក់ស្លាក A, B, និង C ។ ចូរដាក់ពួកគេជាក្រុមតូចៗនៅបន្ទប់បំបែក ហើយហៅសិស្សម្នាក់ៗឱ្យឡើងនិយាយប្រាប់សមាជិកក្រុមពួកគេនូវការយល់ដឹងពីសកម្មភាពមួយដែលពួកគេបានបានសម្រេចជ្រើសយក។ បន្ទាប់មកលាយបញ្ចូលគ្នានូវក្រុមសិស្សពីបន្ទប់បំបែកនានា ហើយហៅសិស្សម្នាក់ៗឱ្យឡើងនិយាយប្រាប់ទៅសមាជិកក្រុមថ្មីៗរបស់ពួកគេនូវការយល់ដឹងពីសកម្មភាពផ្សេងទៀតដែលពួកគេបានសម្រេចជ្រើសយក។ ចូរនាំសិស្សចូលថ្នាក់រៀនជុំគ្នាម្ដងទៀត ហើយហៅសិស្សឲ្យឡើងនិយាយប្រាប់អ្វីដែលមានអត្ថន័យដែលពួកគេបានស្វែងយល់ដឹងពីសមាជិកម្នាក់ទៀតនៃថ្នាក់រៀន។
អាលម៉ា 59–61
គោលបំណងមេរៀន៖ មេរៀននេះអាចបំផុសគំនិតសិស្សឱ្យក្លាយខ្លួនកាន់តែដូចព្រះយេស៊ូវគ្រីស្ទ នៅពេលដែលពួកគេឆ្លើយតបចំពោះកំហុសអ្នកដទៃដោយការបង្កើនសេចក្តីស្រឡាញ់ និងការអត់ធ្មត់។
-
ការរៀបចំសិស្ស៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀបចំដើម្បីចែកចាយអ្វីដែលធ្វើឲ្យវាពិបាកក្នុងការរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលមាននៅក្នុង នីហ្វៃទី 3 11:29–30 ប៉ុន្តែមូលហេតុដែលវាមានតម្លៃក្នុងការរស់នៅតាមការបង្រៀនទាំងនោះ។
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ដើម្បីចាប់ផ្ដើមដំណើរការមេរៀនចូរពិចារណាលើការបង្ហាញ ការថ្លែងដោយអ៊ែលឌើរដេវិដអេបេនដា (David A. Bednar) មកពី កូរ៉ុមនៃពួកសាវកដប់ពីរនាក់។ បន្ទាប់មក ចូរហៅសិស្សឱ្យប្រើមុខងារឆាត ដើម្បីសរសេរហេតុផលបន្ថែមដែលយើងអាចនឹងមានអារម្មណ៍គិតឃើញថារងការបំពាន។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី16
គោលបំណងមេរៀន៖ មេរៀននេះអាចជួយឲ្យសិស្សអនុវត្តសេចក្តីពិតពីវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមនដល់ជីវិតពួកគេ។
-
ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យរៀបចំត្រៀមខ្លួនផ្សព្វផ្សាយពរជ័យ ឬអត្ថប្រយោជន៍ណាមួយដែលពួកគេបានកត់សម្គាល់ពីការខិតខំអនុវត្តព្រះគម្ពីរក្នុងជីវិតពួកគេ ។
-
វីដេអូ៖ «ការដោះស្រាយបញ្ហាជីវិតដោយការប្រើព្រះគម្ពីរមរមន» (1:00)
-
មាតិកាដែលត្រូវបង្ហាញ៖ «ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន៖ អាលម៉ា–មរ៉ូណៃ»
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ចូរផ្តល់ពេលគ្រប់គ្រាន់ឱ្យសិស្សធ្វើពីជំហាន A, B, និង C ដើម្បីអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិចំពោះសេណារីយោដែលពួកគេបានសម្រេចជ្រើសយក។ ចូរហៅសិស្សឱ្យប្រើរូបតំណាងលើកមេដៃ ឬវាយពាក្យថា៖ «រួចរាល់» នៅក្នុងការឆាត នៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់ដើម្បីនិយាយប្រាប់ឬផ្សព្វផ្សាយការយល់ដឹងពួកគេក្នុងថ្នាក់រៀនរួចមក។ សិស្សនឹងមានអារម្មណ៍គិតឃើញថាការនិយាយប្រាប់ឬការផ្សព្វផ្សាយកាន់តែមានទំនុកចិត្ត បើមានការផ្តល់ពេលគ្រប់គ្រាន់ឲ្យពួកគេរៀបចំត្រៀមខ្លួន។