« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី 15 ៖ យល់ និងពន្យល់ » សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី 15 » សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី15
យល់ និងពន្យល់
ដោយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់យ៉ាងខ្លាំងនោះ ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឱ្យកូនចៅទ្រង់ទាំងអស់ស្គាល់សេចក្តីពិតរបស់វា។ ការរៀនពន្យល់ពីសេចក្តីពិតនៃដំណឹងល្អនៅក្នុងពាក្យសម្ដីរបស់អ្នកផ្ទាល់ អាចជួយបញ្ជាក់ពីការយល់ដឹងរបស់អ្នកបាន។ មេរៀននេះអាចជួយបង្កើនការយល់ដឹង និងសមត្ថភាពអ្នកដែលត្រូវពន្យល់ពីសេចក្តីពិតដែលមានការរកឃើញមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិចេញពីព្រះគម្ពីរមរមន។
សកម្មភាពរៀនសូត្រដែលអាចកើតមាន
ការយល់ខុស
ដំណើររឿងខាងក្រោមដោយ អែលឌើរ យ៉ូសែប ប៊ី វើធ្លីន(Joseph B. Wirthlin) (1917–2008) ពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងបងប្រុស ប្រាដលីអ័រវិលខក់(Bradley R. Wilcox) ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវជនទូទៅ បង្ហាញការយល់ខុសមួយចំនួន។ នៅពេលដែលអ្នកសិក្សាវា សូមពិចារណាបទពិសោធន៍របស់អ្នកជាមួយនឹងការយល់ខុស។
ខ្ញុំចាំថានៅពេលដែលកូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់យើងបានណាត់ជួបគ្នាជាមួយមនុស្សម្នាក់ជាលើកដំបូង។ នៅពេលនោះនាងបានស្លៀកពាក់យ៉ាងពិសេសខុសសព្វដង ហើយរង់ចាំមនុស្សដែលណាត់គ្នាជាមួយនាងមកដល់ នៅពេលដែលកណ្ដឹងទ្វារបន្លឺសំឡេងរោទ៍ឡើង។ ដោយបានដើរបណ្ដើរគ្នាជាមួយបុរសម្នាក់ដែលមើលទៅហាក់ដូចជាចាស់បន្តិច ប៉ុន្តែនាងបានព្យាយាមគួរសម។ នាងបានណែនាំគាត់ឱ្យស្គាល់ខ្ញុំ និងប្រពន្ធខ្ញុំ និងកូនផ្សេងៗទៀត ហើយបន្ទាប់មកនាងក៏បានពាក់អាវធំរបស់នាងចេញទៅក្រៅផ្ទះទៅ។ យើងបានតាមសម្លឹងមើលពេលនាងបានចូលក្នុងឡាន ប៉ុន្តែឡានមិនទៅមុខឡើយ។ នៅទីបំផុត កូនស្រីយើងបានចុះពីឡានមកវិញ ហើយមុខឡើងក្រហមហើយបានរត់ចូលផ្ទះវិញ។ តាមពិតទៅបុរសដែលនាងគិតថាជាមនុស្សដែលបានណាត់ជួបគ្នាដំបូងជាមួយនឹងនោះបានមកទទួលកូនស្រីយើងម្នាក់ទៀតដែលបានព្រមធ្វើជាអ្នកមើលថែកូនឲ្យគាត់និងប្រពន្ធរបស់គាត់សោះ។ (យ៉ូសែប ប៊ី វ៉ឺតលីន(Joseph B. Wirthlin) «Come What May, and Love It(ស្រឡាញ់អ្វីមួយដោយមិនគិតពីអ្វីដែលកើតមានឡើង)» Liahona (លីអាហូណា), វិច្ឆិកា 2008,ទំព័រ 27)
ខ្ញុំបានផ្ញើសារមួយច្បាប់ទៅកូនស្រី និងកូនប្រសាររបស់ខ្ញុំដោយប្រើមុខងារបម្លែងពីសំឡេងទៅអក្សរនៅលើទូរស័ព្ទខ្ញុំ។ ខ្ញុំបាននិយាយថា៖ «សួស្ដីអ្នកទាំងពីរ។ ពិតជាគួរឲ្យស្រឡាញ់ឯងទាំងពីរនាក់ណាស់។» ពួកគេបានទទួលសារដែលថា៖«ស្អប់ឯងទាំងពីរនាក់ណាស់។ គួរតែស្រឡាញ់ឯង។» តើវាមិនអស្ចារ្យទេឬដែលសារវិជ្ជមាន និងមានចេតនាល្អសោះអាចត្រូវបានគេយល់ច្រឡំយ៉ាងងាយបែបនេះ? (ប្រាដលី អរ វីលខក់(Bradley R. Wilcox) «Worthiness Is Not Flawlessness(ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ)» Liahona (លីអាហូណា), វិច្ឆិកា 2021,ទំព័រ 61)
នៅខណៈពេលដែលការយល់ច្រលំខ្លះអាចជារឿងគួរឱ្យអស់សំណើចក៏ដោយ ក៏ការយល់ខុសអំពីការពិតអំពីព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ និងសេចក្តីសង្គ្រោះដ៏អស់កល្បរបស់យើងអាចនាំទៅរកលទ្ធផលធ្ងន់ធ្ងរបានដែរ។
-
តើការបង្រៀន ឬសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះអ្វីខ្លះដែលអាចងាយមានការយល់ច្រឡំនៅថ្ងៃនេះ?
-
តើការយល់ខុសលើសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ ផែនកា ឬដំណឹងល្អរបស់ទ្រង់អាចមានឥទ្ធិពលលើជីវិតយើងនៅពេលបច្ចុប្បន្ន និងអនាគតយ៉ាងដូចម្តេច?
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យស្គាល់គោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ហើយអាចពន្យល់វាដល់អ្នកដទៃៗទៀតបាន។ ចំណេះដឹងប្រភេទនេះមានច្រើនជាងព័ត៌មានរាក់កំផែលទៅទៀត។ ការអនុវត្តគោលលទ្ធិចំពោះជីវិត និងស្ថានភាពអ្នកគឺជាការយល់ដឹង និងសមត្ថភាពជ្រៅជ្រះ។ ការយល់ដឹងនេះនឹងជួយឲ្យអ្នកពន្យល់ពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះបានយ៉ាងច្បាស់ល្មមគ្រប់គ្រាន់ចំពោះអ្នកទាំងឡាយណាដែលអ្នកពន្យល់វាប្រាប់នឹងមិនទំនងជាយល់វាខុសនោះទេ។
អានឲ្យចប់នូវឃ្លាខគម្ពីរសំខាន់ៗនៃចំណេះចំណានខាងគោលលទ្ធិនៅក្នុងតារាងខាងក្រោម។ ចូរពិចារណាលើការកត់សម្គាល់នូវសេចក្តីពិតណាមួយដែលអ្នកមានអារម្មណ៍គិតថាអ្នកពិតជាយល់បានច្បាស់ ហើយនិងអ្វីដែលអ្នកប្រហែលជាចង់យល់កាន់តែច្បាស់ទៅទៀត។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ… » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើមនុស្សលោកមករកយើង…លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿលើព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចនឹងស្គាល់សេចក្ដីពិតគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
ការបង្កើនលើការយល់ដឹង
ចូរជ្រើសយកវគ្គចំណេះចំណានខាងគោលលទ្ធិមួយដែលអ្នកចង់យល់កាន់តែច្បាស់ ហើយប្រើវាដើម្បីបំពេញបញ្ចប់សកម្មភាពខាងក្រោម។ បើមានពេលវេលាអនុគ្រោះ សូមពិចារណាលើសកម្មភាពនេះឡើងវិញជាមួយនឹងវគ្គចំណេះចំណានខាងគោលលទ្ធិមួយផ្សេងទៀត។
ចូរស្រមើលស្រមៃគិតថាមានការស្នើឲ្យអ្នកបង្រៀនអ្នកប្រែចិត្តជឿថ្មី ឬក្រុមកុមារដែលមានអាយុរៀនត្រឹមបឋមសិក្សាអំពីវគ្គបទគម្ពីរនេះ។ ចូររៀបចំសុន្ទរកថា ឬមេរៀនរយៈពេល 3 ទៅ 5 នាទីដែលនឹងជួយឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ។ ការឆ្លើយសំណួរខាងក្រោមសម្រាប់ខ្លួនអ្នក មុនពេលសញ្ជឹងគិតដល់របៀបដែលអ្នកត្រូវបង្រៀនសេចក្ដីពិតដល់អ្នកដទៃនោះមានសារៈសំខាន់ណាស់។
-
ចូរកំណត់ប្រភេទពាក្យ និងឃ្លាសំខាន់ៗ ជាពិសេសពាក្យទាំងឡាយណាដែលអាចមានការយល់ខុសបាន។ ចូរពិចារណាលើការរកមើលកំណត់និយមន័យ ឬការរកមើលបទគម្ពីរយោងដែលអាចជួយបំភ្លឺវគ្គបទគម្ពីរនេះបាន។ ហេតុអ្វីបានជាពាក្យ ឬឃ្លាគន្លឺះទាំងនេះមានសារៈសំខាន់ម៉្លេះ?
-
តើវគ្គបទគម្ពីរនេះភ្ជាប់ទំនាក់ទំនងទៅនឹងព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច? តើអ្នករៀនអ្វីខ្លះពីឬអំពីទ្រង់? តើទ្រង់ជាគំរូនៃសេចក្ដីពិតក្នុងវគ្គបទគម្ពីរនេះតាមរបៀបណាខ្លះ?
-
តើមានវត្ថុអ្វីខ្លះដែលអ្នកអាចនឹងប្រើ ឬបង្ហាញដើម្បីជួយពន្យល់អំពីសារនៃបទគម្ពីរនេះ?