«អាលម៉ា 43–52៖ ទិដ្ឋភាពទូទៅ» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«អាលម៉ា 43–52» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
អាលម៉ា 43–52
ទិដ្ឋភាពទូទៅ
ផ្នែកចុងក្រោយនៃសៀវភៅអំពីអាលម៉ាបរិយាយអំពីពេលវេលានៃជម្លោះ និងសង្រ្គាម។ នៅពេលដែលទេវតាមរ៉ូណៃបានឃើញថាសាសន៍នីហ្វៃជាច្រើនចាប់ផ្តើមភ្លេចព្រះអម្ចាស់ ទ្រង់បានព្រួយបារម្ភចំពោះសុខុមាលភាពខាងព្រលឹងវិញ្ញាណ និងខាងរូបកាយនៃប្រជាជនទ្រង់។ គាត់បានបង្កើតទង់ឥស្សរភាព ហើយនៅលើនោះគាត់បានរាយការណ៍រឿងសំខាន់ៗប្រាប់ដល់ប្រជាជនគាត់ឲ្យចងចាំជានិច្ច។ បន្ទូលរបស់ទ្រង់បានបំផុសគំនិតពួកគេឱ្យពង្រឹងការប្តេជ្ញាចិត្ត/ការសន្យារបស់ពួកគេចំពោះព្រះ។ យុទ្ធសាស្ត្រនានាដែលពួកគេបានប្រើក្នុងសង្គ្រាមរបស់ពួកគេប្រឆាំងនឹងសាសន៍លេមិនអាចជួយឲ្យយើងបង្កើតយុទ្ធសាស្ត្រដែលយើងអាចប្រើក្នុងការប្រយុទ្ធប្រចាំថ្ងៃរបស់យើងប្រឆាំងនឹងសាតាំងបាន។
រៀបចំបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាប្រភេទគំនិតឲ្យដល់គ្រូបង្រៀនអាចត្រូវការរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អាលម៉ា 43, 48–50
គោលបំណងមេរៀន៖ មេរៀននេះអាចជួយសិស្សប្រដូចព្រះគម្ពីរ/បទគម្ពីរទៅនឹងខ្លួនគេ ដើម្បីទទួលបានការការពាររបស់ព្រះអម្ចាស់ពីការវាយប្រហារឥតឈប់ឈរ និងកាន់តែខ្លាំងឡើងនៃមារសត្រូវ(បច្ចារមិត្រ)។
-
ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យសិក្សា អាលម៉ា 43:18–21, 37–38 ដោយការរកមើលមេរៀនដែលអាចនឹងជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងជាមួយសាតាំងបាន។
-
មាតិកាដែលត្រូវបង្ហាញ៖ ជំហានទាំងបួន សម្រាប់ការប្រដូចព្រះគម្ពីរ/បទគម្ពីរទៅនឹងខ្លួនពួកគេ
-
ការណែនាំអំពីការបង្រៀនតាមវីដេអូ៖ សូមបង្ហាញ ជំហានបីទាំងបីសម្រាប់ការប្រដូចព្រះគម្ពីរ/បទគម្ពីរនានា។ អនុញ្ញាតឱ្យសិស្សដឹងជាមុនថាពួកគេនឹងប្រើជំហានទាំងនេះដោយខ្លួនឯងបន្ទាប់ពីធ្វើកិច្ចការតាមរយៈឧទាហរណ៍ឬគំរូក្នុងថ្នាក់រៀនទាំងមូលហើយ។ ការធ្វើដូច្នេះអាចនឹងលើកទឹកចិត្តពួកគេឱ្យរក្សាកាមេរ៉ារបស់ពួកគេនៅបន្តបើក និងយកចិត្តទុកដាក់ក្នុងអំឡុងពេលផ្នែកដំបូងនៃមេរៀននេះដើម្បីឲ្យពួកគេនានការត្រៀមខ្លួនធ្វើការតែម្នាក់ឯងឲ្យកាន់តែមានប្រសិទ្ធភាព។
អាលម៉ា 45–46
គោលបំណងមេរៀន៖ មេរៀននេះអាចជួយសិស្សឱ្យយល់ពីវិធីនានាដែលពួកគេអាចបង្ហាញឲ្យឃើញច្បាស់ពីការប្តេជ្ញាចិត្ត/ការសន្យារបស់ពួកគេចំពោះព្រះ។
-
ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យធ្វើបញ្ជីនៃអ្វីៗដែលបំផុសគំនិត ឬរំឭកពួកគេឲ្យរក្សាបទបញ្ញត្តិ/ក្រឹត្យវិន័យនៃព្រះ។
-
ក្រដាសចែកឲ្យសិស្ស៖ «ការបង្រៀនសម័យទំនើបដែលទាក់ទងនឹងទង់ឥស្សរភាព»
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ចូរពិចារណាលើការបង្ហាញការថ្លែងនីមួយៗពីក្រុមដឹកនាំសាសនាចក្រទូទៅ ដើម្បីឲ្យសិស្សអាចធ្វើតាម នៅពេលដែលអ្នកកំពុងអានវាឮៗ។
អាលម៉ា 47–48
គោលបំណងមេរៀន៖ មេរៀននេះអាចជួយសិស្សឱ្យតស៊ូទប់ទល់នឹងការប៉ុនប៉ងឬការព្យាយាមរបស់សាតាំងដើម្បីមានអំណាចលើពួកគេ។
-
ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យឡើងអាន នីហ្វៃទី 2 28:7–8, 21–22 ហើយគិតដល់ឧទាហរណ៍អំពីរបៀបដែលសាតាំងប្រើកលល្បិចទាំងនេះនៅសម័យយើងនេះ។
-
រូបភាព៖ សន្ទូចនិងនុយ
-
វីដេអូ៖ «ឱផែនការដ៏ពិសពុលរបស់មេកំណាចអើយ» (16:56; ចូរមើលចាប់ពីកូដម៉ោង 0:43 ដល់ 2:30)
-
ដ្យាក្រាម៖ លីហុនតៃ និង អាម៉ាលិកាយ នៅភ្នំអាន់ទីប៉ាស
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ សូមពិចារណាលើការប្រើលក្ខណៈពិសេសនៃក្តារខៀនដើម្បីបង្ហាញគំនូររបស់ លីហុនតៃ នៅកំពូលភ្នំ។ សូមហៅសិស្សឲ្យធ្វើសកម្មភាពគូរទាំងអស់គ្នានៅលើក្ដារខៀន។ លើកទឹកចិត្តពួកគេម្នាក់ៗឲ្យចូលរួម។
វាយតម្លៃវគ្គរៀនសូត្រទី6របស់អ្នក
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យវាយតម្លៃគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធកន្លងមក ក្នុងអំឡុងពេលសិក្សាព្រះគម្ពីរមរមនរបស់ពួកគេ ។
-
ការរៀបចំសិស្ស៖ សូមហៅសិស្សឲ្យត្រៀមខ្លួនឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានរៀន ឬវិធីដែលពួកគេបានរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ការឲ្យសិស្សពិនិត្យមើលឡើងវិញលើសៀវភៅកំណត់ហេតុការសិក្សា ឬរំលឹកកំណត់ហេតុនៅក្នុងព្រះគម្ពីររបស់ពួកគេ មានប្រយោជន៍ណាស់។
-
កម្រងរូបភាព៖ កម្មវិធីឧបករណ៍នានាដែលមានការប្រើដើម្បីវាយតម្លៃលើស្ថានភាពសុខភាពនិងការរីកចម្រើនរាងកាយ
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ សម្រាប់ផ្នែកឬកណ្ឌ «ចូរពន្យល់អំពីសេចក្តីពិតសំខាន់ៗចំពោះផែនការនៃសេចក្តីសង្គ្រោះ ឬតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ» អ្នកអាចបែងចែកសិស្សជាពីរក្រុម ហើយដាក់ក្រុមនីមួយៗទៅក្នុងបន្ទប់បំបែកមួយ។ ក្រុមមួយអាចនឹងមានការចាត់ឱ្យពិភាក្សាអំពីសកម្មភាពទី 1 ហើយក្រុមផ្សេងទៀតអាចនឹងពិភាក្សាអំពីសកម្មភាពទី 2។ បន្ទាប់ពីការពិភាក្សា អ្នកស្ម័គ្រចិត្តពីក្រុមនីមួយៗអាចនឹងសង្ខេបការឆ្លើយតបរបស់ក្រុមពួកគេប្រាប់ទៅសិស្សក្នុងថ្នាក់រៀន។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី15
គោលបំណងមេរៀន៖ មេរៀននេះអាចជួយបង្កើនការយល់ដឹងរបស់សិស្ស និងសមត្ថភាពពួកគេក្នុងការពន្យល់ពីសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិដែលដកស្រង់ចេញពីព្រះគម្ពីរមរមន។
-
ការរៀបចំសិស្ស៖ សូមហៅសិស្សឲ្យគិតអំពីអ្វីមួយដែលពួកគេយល់បានយ៉ាងច្បាស់ (ដូចជាចំណង់ចំណូលចិត្ត កីឡា ឬមុខវិជ្ជារៀននៅសាលា)។ ចូរឲ្យពួកគេសញ្ជឹងគិតពីអ្វីដែលបានជួយឲ្យពួកគេទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅ ហើយហៅពួកគេឲ្យឡើងនិយាយប្រាប់អំពីគំនិតគិតឃើញរបស់ពួកគេ។
-
កម្រងខ្សែវីដេអូ៖ «Come What May, and Love It(ស្រឡាញ់អ្វីមួយដោយមិនគិតពីអ្វីដែលកើតមានឡើង)» (13:29; ចូរមើលចាប់ពីកូដម៉ោង 4:50 ដល់ 5:44); «Worthiness Is Not Flawlessness(ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ)» (10:52; ចូរមើលចាប់ពីកូដម៉ោង 0:00 ដល់ 0:27)
-
មាតិកាដែលត្រូវបង្ហាញ៖ «ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន៖ អាលម៉ា–មរ៉ូណៃ»
-
ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ មុននឹងចាប់ផ្តើមដំណើរមេរៀន សូមពិចារណាលើការប្រើមុខងារក្ដារខៀន ដើម្បីសរសេរពាក្យថា៖ ការយល់ខុស ហើយនិងការហៅសិស្សឲ្យឡើងនិយាយប្រាប់អំពីអ្វីដែលកើតឡើងនៅពេលពួកគេគិតដល់ពាក្យនេះ។ បន្ទាប់មកចូរផ្សព្វផ្សាយការថ្លែងនានាដែលបានផ្ដល់ក្នុងមេរៀននេះ។ ជាជម្រើសជំនួសមួយ សូមពិចារណាលើការផ្សព្វផ្សាយពិសោធន៍ផ្ទាល់ខ្លួនអំពីការយល់ខុសមួយ។