នៅពេលដែលមរ៉ូណៃបានឮអំពីការខ្វែងគំនិតគ្នាក្នុងចំណោមប្រជាជនគាត់ដែលបង្កឡើងដោយអាម៉ាលិកាយនោះគាត់បានខឹងណាស់។ គាត់បានបង្កើតទង់ឥស្សរភាព ហើយនៅលើនោះគាត់បានរាយការណ៍រឿងសំខាន់ៗប្រាប់ដល់ប្រជាជនគាត់ឲ្យចងចាំជានិច្ច។ ពាក្យសម្ដីរបស់មរ៉ូណៃបានបំផុសគំនិតប្រជាជនទាំងនោះឲ្យពង្រឹងការតាំងចិត្តរបស់ពួកគេចំពោះព្រះ។ មេរៀននេះអាចជួយអ្នកឱ្យយល់ដឹងរបៀបដែលអ្នកអាចបង្ហាញឲ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តរបស់អ្នកចំពោះព្រះបាន។
សកម្មភាពរៀនសូត្រដែលអាចកើតមាន
នៅថ្ងៃនេះ អ្នកនឹងរៀនអំពីគ្រាមួយដែលពួកសាសន៍នីហ្វៃមិនបានសម្រេចចំពោះការចងចាំព្រះអម្ចាស់ សូម្បីតែក្រោយពេលដែលពួកគេបានជួបប្រទះការសង្គ្រោះដោយអព្ភូតហេតុតាមរយៈទ្រង់ក៏ដោយ។ អ្នកប្រហែលអាចចាំបានពីការសិក្សា អាលម៉ា 43–44 ដែលថាព្រះអម្ចាស់បានជួយឲ្យពួកសាសន៍នីហ្វៃកម្ចាត់ពួកសាសន៍លេមិននៅសមរភូមិមួយ បើទោះបីជាពួកសាសន៍នីហ្វៃមានចំនួនច្រើនជាងយ៉ាងណាក៏ដោយ (សូមមើល អាលម៉ា 43:51–54)។
ចូរអាន អាលម៉ា 45:1 ដោយការរកមើលពីរបៀបដែលពួកសាសន៍នីហ្វៃមានប្រតិកម្មនៅបន្ទាប់ពីការទទួលបានជ័យជំនះដ៏អព្ភូតហេតុនេះ។
នៅអំឡុងពេលមានសន្តិភាពនេះ ហេលេមិនដែលជាកូនប្រុសអាលម៉ាបានតែងតាំងពួកបូជាចារ្យ និងពួកគ្រូបង្រៀនឲ្យធ្វើការសាសនាចក្រទូទាំងដែនដី ហើយគាត់បានផ្សាយបន្ទូលព្រះប្រាប់ទៅបងប្អូនគាត់។
សូមអាន អាលម៉ា 45:23–24; 46:1–5, 7–8 ដោយការរកមើលរបៀបដែលមនុស្សបានឆ្លើយតបចំពោះការបង្រៀនទាំងនេះ។
សេចក្ដីពិតមួយដែលយើងអាចស្វែងយល់ដឹងពី អាលម៉ា 46:8 គឺថា នៅពេលដែលយើងបំភ្លេចព្រះអម្ចាស់អាចមានការដឹកនាំយើងឲ្យប្រព្រឹត្តអំពើទុច្ចរិតកាន់តែងាយ។
ចូរគិតអំពីរបៀបដែលអ្នកបានឃើញមានភស្តុតាងនៃសេចក្ដីពិតនេះនៅក្នុងជីវិតផ្ទាល់ខ្លួនអ្នក។ នៅពេលអ្នកបន្តសិក្សានៅថ្ងៃនេះ ចូររកមើលការបង្រៀនដែលអាចជួយអ្នកឱ្យចងចាំព្រះអម្ចាស់បានកាន់តែច្បាស់ ហើយនិងបង្ហាញការប្តេជ្ញាចិត្តរបស់អ្នកចំពោះទ្រង់។
នៅពេលនោះមរ៉ូណៃបានខឹងនឹងអាម៉ាលិកាយ ដែលបានបង្កការខ្វែងគំនិតគ្នាទាំងនេះក្នុងចំណោមពួកសាសន៍នីហ្វៃ។
សូមអាន អាលម៉ា 46:12–14, 19–20 ដោយការរកមើលអ្វីដែលមរ៉ូណៃបានធ្វើដើម្បីបំផុសគំនិតដល់ពួកសាសន៍នីហ្វៃឲ្យស្មោះត្រង់ចំពោះព្រះ។
-
ហេតុអ្វីបានជាអ្នកគិតថា មរ៉ូណៃបានសម្រេចបង្ហាញពាក្យទាំងនេះដើម្បីឲ្យអ្នកដទៃបានឃើញក្នុងអំឡុងពេលដ៏លំបាកនេះ?
-
តើអ្នកមើលឃើញចំណុចមួយ ឬច្រើនទាំងនេះកំពុងត្រូវបានគេបំភ្លេចចោល ឬមិនត្រូវបានគេសង្កត់ធ្ងន់ឬផ្ដោតជាសំខាន់លើពិភពលោកសព្វថ្ងៃនេះដោយរបៀបណា?
ដូចគ្នានឹងមរ៉ូណៃ ក្រុមអ្នកដឹកនាំសាសនាចក្រនៅជំនាន់យើងបានហៅយើងឲ្យចងចាំ និងការពារតម្លៃដូចគ្នាទាំងនេះ។ សូមអានការថ្លែងខាងក្រោម ដោយការរកមើលការបង្រៀនសម័យទំនើបដែលទាក់ទងនឹងចំណុចដែលមានរាយនៅលើទង់ឥស្សរភាព។
បន្ទាប់ពីមានការរំឭកអំពីសេចក្ដីពិតសំខាន់ៗទាំងនេះដោយមរ៉ូណៃរួចមក ពួកសាសន៍នីហ្វៃជាច្រើននាក់បានធ្វើសេចក្ដីសញ្ញាមួយថាពួកគេនឹងមិនបោះបង់ព្រះឡើយ ហើយនឹងខិតខំដើម្បីសន្តិភាពឬសេចក្ដីសុខសាន្ត (សូមមើល អាលម៉ា 46:21–22, 28–31)។
សូមអាន អាលម៉ា 46:36–38 ដោយការរកមើលអ្វីដែលមរ៉ូណៃបានធ្វើដើម្បីជួយប្រជាជនគាត់ឲ្យចងចាំព្រះ និងរឿងសំខាន់ៗផ្សេងទៀតដែលមានក្នុងបញ្ជីលើទង់ឥស្សរភាព។
-
តើមានចំណុចមួយណាក្នុងចំណោមចំណុចដែលបានរាយលើទង់ឥស្សរភាពដែលអ្នកមានអារម្មណ៍គិតថាអ្នកពិតជាចង់ចងចាំ ឬក្រោកឈរឡើងដើម្បីឲ្យមានភាពកាន់តែពេញលេញក្នុងជីវិតអ្នក?
-
តើមានអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីចងចាំប្រធានបទនេះឱ្យបានកាន់តែល្អ ឬការពារជំនឿអ្នកលើវាបាន?