ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី 16 ៖ អនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី⁠16 ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ » សៀវភៅណែនាំ​គ្រូបង្រៀន​ព្រះគម្ពីរមរមន (2024)

« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី 2024 » សៀវភៅ​ណែនាំ​គ្រូបង្រៀន​ព្រះគម្ពីរ​មរមន

ការរំឭកចំណេះចំណានខាងគោលលទ្ធិទី⁠16

អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ

ក្រុមយុវវ័យដ៏រីករាយ

ការស្វែងយល់អនុវត្តព្រះបន្ទូលព្រះអម្ចាស់នៅក្នុងព្រះគម្ពីរបរិសុទ្ធ អាចប្រទានពរដល់អ្នកតាមរបៀបជាច្រើន។ មេរៀននេះអាចជួយអ្នកប្រើសេចក្តីពិតពីវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមនចំពោះជីវិតអ្នកបាន។

អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ។ ចូរផ្តល់ឱកាសឲ្យសិស្សប្រើគោលលទ្ធិដែលពួកគេស្វែងយល់ដឹងពីវគ្គចំណេះចំណានខាងគោលលទ្ធិចំពោះស្ថានភាពជីវិតពិត។ ការអនុវត្តនេះអាចបង្កើនកម្រិតសំខាន់ដែលវគ្គទាំងនេះចំពោះជីវិតពួកគេផ្ទាល់។

ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យរៀបចំត្រៀមខ្លួនផ្សព្វផ្សាយពរជ័យ ឬអត្ថប្រយោជន៍ណាមួយដែលពួកគេបានកត់សម្គាល់ពីការខិតខំអនុវត្តព្រះគម្ពីរក្នុងជីវិតពួកគេ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួសឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូមមើលកាលវិភាគល្បឿនបង្រៀនដែលផ្តល់ដោយតំបន់ ឬនាយក ឬអ្នកសម្របសម្រួលប្រចាំភូមិភាគដើម្បីធានាឲ្យបានថា មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន នៅអំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងប្រព្រឹត្តទៅ ។

ពរជ័យនៃការប្រើព្រះគម្ពីរ/បទគម្ពីរ

សូមពិចារណាលើការបង្ហាញការណែនាំ និងការថ្លែងខាងក្រោម។ សូមហៅសិស្សឲ្យឡើងនិយាយប្រាប់នូវអ្វីដែលពួកគេរកឃើញ ។

នៅក្នុងការថ្លែងខាងក្រោម ប្រធាន បូនី អេច ខ័រឌុន (Bonnie H. Cordon) ដែលជាប្រធានយុវនារីទូទៅ បានផ្សព្វផ្សាយអំពីពរជ័យដែលអាចបានមកពីការសិក្សាព្រះគម្ពីរ។ នៅពេលដែលអ្នកអានពាក្យគាត់ សូមសញ្ជឹងលើអ្វីដែលលេចធ្លោសម្រាប់អ្នក។

ព្រះគម្ពីរ/បទគម្ពីរពន្យល់ចិត្តយើង បីបាច់បណ្ដុះព្រលឹងវិញ្ញាណយើង ឆ្លើយសំណួរយើង បង្កើនជំនឿទុកចិត្តយើងលើព្រះអម្ចាស់ និងជួយយើងឱ្យផ្តោតជីវិតយើងលើទ្រង់។ (បូនី អេច ខ័រឌុន⁠(Bonnie H. Cordon) «ទុកចិត្តលើព្រះអម្ចាស់ ហើយកុំឲ្យពឹងផ្អែកលើយោបល់ខ្លួន» Liahona (លីអាហូណា), ឧសភា 2017,⁠ទំព័រ 7)

  • តើពរជ័យអ្វីផ្សេងៗទៀតដែលយើងអាចទទួលបានពីការសិក្សាព្រះគម្ពីរ/បទគម្ពីរ?

យើងអាចនឹងចាប់ផ្ដើមមានបទពិសោធន៍ទទួលបានពរជ័យមួយចំនួនក្នុងចំណោមពរជ័យទាំងនេះ នៅពេលដែលយើងសិក្សាព្រះគម្ពីរ/បទគម្ពីរ ប៉ុន្តែវាអាចនឹងបន្ត ហើយកើនឡើង នៅពេលដែលយើងប្រើព្រះគម្ពីរ/បទគម្ពីរចំពោះជីវិតយើង។

  • តើការប្រើព្រះគម្ពីរ/បទគម្ពីរសម្រាប់ជីវិតយើងមានន័យដូចម្តេច?

បើអ្នកចង់ស្តាប់ឮទីបន្ទាល់របស់មនុស្សម្នាក់អំពីភាពសំខាន់នៃការសញ្ជឹងគិត និងការស្វះស្វែងប្រើព្រះគម្ពីរ/បទគម្ពីរ សូមមើល «​ការដោះស្រាយបញ្ហាជីវិតដោយការប្រើព្រះគម្ពីរមរមន» (1:00) ដែលអាចរកមើលបាននៅ ChurchofJesusChrist.org

1:0

ការប្រើព្រះគម្ពីរ/បទគម្ពីរ

ដើម្បីអនុវត្តការប្រើព្រះគម្ពីរ/បទគម្ពីរបាន⁠ចូរអានសេណារីយោនានាខាងក្រោម⁠ហើយជ្រើសរើសយកមួយ។

ចូរកុំស្ទាក់ស្ទើរសម្របខ្លួន ឬផ្លាស់ប្តូរតាមសេណារីយោនានាខាងក្រោម ដើម្បីធ្វើឱ្យវាកាន់តែសំខាន់ជាប់ពាក់ព័ន្ធជាមួយសិស្សអ្នក។

  1. យុវជនម្នាក់ចង់ទទួលបានទីបន្ទាល់ដ៏រឹងមាំមួយ ហើយចូលកាន់តែជិតព្រះអម្ចាស់។

  2. នារីវ័យក្មេងម្នាក់កំពុងតស៊ូពីព្រោះនាងមានទម្លាប់អាក្រក់រហូតដល់នាងមិនអាចយកឈ្នះលើការដោះស្រាយបញ្ហានេះបាន។

  3. យុវជនម្នាក់ជួបប្រទះនឹងអារម្មណ៍គិតថាខ្លួនមិនសូវមានតម្លៃ ហើយតស៊ូប្រើអារម្មណ៍គិតដល់ការទទួលបានសេចក្ដីស្រឡាញ់របស់ព្រះចំពោះគាត់។

លើសពីនេះ⁠បើអ្នកចង់បាន អ្នកអាចនឹងបង្កើតសេណារីយោថ្មីមួយដែលទាក់ទងកាន់តែជិតស្និទ្ធទៅនឹងជីវិតអ្នក ឬជីវិតមនុស្សដែលអ្នកស្គាល់។

ចូរបង្ហាញ ឬផ្សេងពីនេះផ្តល់ឱ្យសិស្សនូវការណែនាំ និងតារាងខាងក្រោម។

ចូរអានឃ្លាខគម្ពីរសំខាន់ៗខាងក្រោម ហើយរកមើលយ៉ាងហោចណាស់ឃ្លាមួយដែលអ្នកមានអារម្មណ៍គិតថាអាចនឹងជួយមនុស្សនេះក្នុងស្ថានភាពដែលអ្នកបានជ្រើសរើសយក។ សូមអានវគ្គទាំងស្រុង ហើយអនុវត្តដូចខាងក្រោម៖

  1. ចូរកំណត់ប្រភេទសេចក្ដីពិតដែលវគ្គបទគម្ពីរបង្រៀនដែលអាចជួយបាន។

  2. ចូរកំណត់ប្រភេទវិធីមួយដែលមនុស្សនៅក្នុងសេណារីយោនេះអាចនឹងប្រើបទគម្ពីរក្នុងជីវិតគាត់បាន។

  3. ចូរពន្យល់អំពីពរជ័យដែលគាត់អាចនឹងជួបតាមរយៈការប្រើបទគម្ពីរតាមរបៀបនោះ។

(បើអ្នកចង់ អ្នកអាចធ្វើលំហាត់នេះឡើងវិញដោយការប្រើវគ្គចំណេះចំណានខាងគោលលទ្ធិមួយផ្សេងទៀតដែលអាចនឹងជួយដល់សេណារីយោដែលអ្នកបានសម្រេចជ្រើសយក។)

ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោងបទគម្ពីរ

​ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោងបទគម្ពីរ

អាលម៉ា ៧:១១–១៣

​ឃ្លា​បទគម្ពី​គន្លឹះ

« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។

សេចក្តីយោងបទគម្ពីរ

អាលម៉ា ៣៤:៩–១០

​ឃ្លា​បទគម្ពី​គន្លឹះ

« ត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។

សេចក្តីយោងបទគម្ពីរ

អាលម៉ា 39:9

​ឃ្លា​បទគម្ពី​គន្លឹះ

« កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។

សេចក្តីយោងបទគម្ពីរ

អាលម៉ា 41:10

​ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។

សេចក្តីយោងបទគម្ពីរ

ហេលេមិន ៥:១២

​ឃ្លា​បទគម្ពី​គន្លឹះ

« គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ ទី៣ ១១:១០–១១

​ឃ្លា​បទគម្ពី​គន្លឹះ

« យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ ទី៣ ១២:៤៨

​ឃ្លា​បទគម្ពី​គន្លឹះ

« យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ ទី៣ ២៧:២០

​ឃ្លា​បទគម្ពី​គន្លឹះ

« ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ… » ។

សេចក្តីយោងបទគម្ពីរ

អេធើរ ១២:៦

​ឃ្លា​បទគម្ពី​គន្លឹះ

« អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។

សេចក្តីយោងបទគម្ពីរ

អេធើរ ១២:២៧

​ឃ្លា​បទគម្ពី​គន្លឹះ

« បើ​មនុស្ស​លោកមករកយើង…លំដាប់នោះយើងនឹងធ្វើឲ្យអ្វី​ដែល​ទន់ខ្សោយក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោងបទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

​ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។

សេចក្តីយោងបទគម្ពីរ

មរ៉ូណៃ ១០:៤–៥

​ឃ្លា​បទគម្ពី​គន្លឹះ

« សូមសួរដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿលើព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចនឹងស្គាល់សេចក្ដីពិតគ្រប់ការណ៍ទាំងអស់ » ។

បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការរៀបចំការឆ្លើយតបរបស់ពួកគេរួចហើយ សូមហៅពួកគេឱ្យឡើងនិយាយប្រាប់ចម្លើយទាំងនោះដល់ដៃគូ ឬតាមក្រុមតូចៗ មុនពេលមានការផ្សព្វផ្សាយពីរបីលើកនៅក្នុងថ្នាក់រៀន។ បន្ទាប់មកទៀត ចូរពិចារណាលើការបង្ហាញនូវការណែនាំខាងក្រោម ហើយហៅសិស្សឲ្យប្រើបទគម្ពីរមួយសម្រាប់ជីវិតផ្ទាល់ខ្លួនពួកគេ។

ចូររំលឹកឡើងវិញនូវខគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយជ្រើសរើសយកខគម្ពីរមួយដែលអ្នកមានអារម្មណ៍គិតថាជាពរជ័យដើម្បីឲ្យអ្នកប្រើក្នុងជីវិតខ្លួនបាន។ ចូរគូររូបភាពសាមញ្ញមួយ ឬសរសេរអំពីរបៀបដែលអ្នកនឹងប្រើបទគម្ពីរនោះ។ លើសពីនេះ⁠អ្នកអាចបូកបញ្ចូលពរជ័យមួយ ឬច្រើនដែលអាចនឹងជាលទ្ធផលកើតមានមក។

ចូរតាំងចិត្ត⁠ឬប្តេជ្ញាចិត្តអនុវត្តតាមវិធីប្រើដែលអ្នកបានគិតដល់។

នៅពេលដែលសិស្សមានការធ្វើរួចរាល់ហើយ សូមពិចារណាលើការហៅពួកគេឱ្យឡើងផ្សព្វផ្សាយរូបភាព ឬការពន្យល់របស់ពួកគេនៅក្នុងថ្នាក់រៀន និងដល់សមាជិកគ្រួសារនៅផ្ទះ ឬផ្សព្វផ្សាយប្រាប់មិត្តភក្តិជិតស្និទ្ធ។