« ហេលេមិន ១-៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១–៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១–៦
ទិដ្ឋភាពទូទៅ
មិនយូរប៉ុន្មានបន្ទាប់ពីការស្លាប់របស់មេទ័ពមរ៉ូណៃ ហេលេមិន និងមេចៅក្រម ពេហូរ៉ាន នោះពួកសាសន៍នីហ្វៃបានទទួលរងផលវិបាកនៃការទាស់ទែងគ្នាជាច្រើន ។ ពួកកូនប្រុសរបស់ ហេលេមិន នីហ្វៃ និង លីហៃ បានចងចាំអំពីរបៀបដែលឪពុករបស់ពួកគេ បានប្រកាសថា អស់អ្នកដែលបានស្ថាបនាគ្រឹះនៃជីវិតរបស់ពួកគេ « នៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ » ( ហេលេមិន៥:១២ ) នឹងមានអំណាចទប់ទល់នឹងអំពើអាក្រក់ និងនៅតែស្មោះត្រង់ជានិច្ច ។ នៅពេលដែលភាពងងឹតគ្របដណ្តប់លើក្រុមសាសន៍លេមិនដ៏ទុច្ចរិត ពួកគេទទួលបានការបង្រៀនឲ្យប្រែចិត្ត និងមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ជាច្រើនឆ្នាំក្រោយមក នៅពេលព្យាការី មរមនសង្ខេបប្រវត្តិនៃពួកសាសន៍នីហ្វៃ ហើយបានកត់ត្រាវាចូលទៅក្នុងផ្ទាំងមាស លោកបានចង្អុលបង្ហាញអំពីសេចក្ដីពិតសំខាន់ៗដោយប្រើសេចក្តីថ្លែងការណ៍ដូចជា « ម្ល៉ោះហើយ យើងឃើញថា » ។ សេចក្ដីពិតដែលលោកបានលើកឡើងអាចជួយឲ្យយើងដោះស្រាយបញ្ហាដែលយើងប្រឈមមុខនៅពេលបច្ចុប្បន្ននេះបាន ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ហេលេមិន ១–៤; ៦
ចំណាំ ៖ វដ្តនៃការឆ្មើងឆ្មៃនៅក្នុងព្រះគម្ពីរមរមនត្រូវបានគេលើកយកមកពិភាក្សាគ្នានៅក្នុងគម្រោងការសិក្សាសម្រាប់ ហេលេមិន ១–៦ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ។ នៅក្នុងសៀវភៅសិក្សានេះ វដ្តនៃការឆ្មើងឆ្មៃនឹងត្រូវបានសង្កត់ធ្ងន់នៅក្នុងមេរៀននេះនៅក្នុង ហេលេមិន ១១–១២ ។
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីផលវិបាកនៃការទាស់ទែងគ្នា និងរបៀបស្វែងរកសេចក្ដីសុខសាន្តនៅក្នុងព្រះគ្រីស្ទនៅក្នុងពិភពលោកដ៏ចម្រូងចម្រាសនេះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអធិស្ឋានសម្រាប់នរណាម្នាក់ ឬអំពី អ្វីមួយដែលជាប្រភពនៃការទាស់ទែងគ្នានៅក្នុងជីវិតរបស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ដ្យាក្រាមពាក្យពពុះសម្រាប់ឲ្យសិស្សចម្លងចូលទៅក្នុងសៀវភៅកំណត់ការសិក្សារបស់ពួកគេ
-
វីដេអូ ៖ « The Power of Spiritual Momentum » ( ១៧:១៧ សូមមើលពីនាទីទី ១:៣៨ ដល់ ៣:៣១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចបង្ហាញដ្យាក្រាមពាក្យពពុះដែលបានធ្វើរួចរាល់ហើយរបស់ពួកគេ និងសេចក្តីថ្លែងការណ៍អំពីគោលការណ៍ដែលពួកគេបានស្វែងយល់ចេញពីការសិក្សារបស់ពួកគេ ។ ពួកគេអាចធ្វើបានដោយការថតរូបភាពដ្យាក្រាមពពុះពាក្យរបស់ពួកគេជាឌីជីថល និងចែកចាយអេក្រង់របស់ពួកគេឲ្យប្រើរួមគ្នា ឬ ពួកគេអាចលើកដ្យាក្រាមនេះដាក់កាមេរ៉ាពួកគេបាន ។
ហេលេមិន ៣; ៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយឲ្យសិស្សស្វែងយល់អំពីសេចក្ដីពិតចេញពីព្រះគម្ពីរ និងវិភាគអំពីរបៀបដែលសេចក្ដីពិតទាំងនោះអាចមានឥទ្ធិពលលើជីវិតពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតដ៏សំខាន់មួយ ឬពីរ នៅអំឡុងពេលនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ ។សូមឲ្យពួកគេរៀបចំខ្លួនពន្យល់អំពីរបៀបដែលពួកគេរកឃើញសេចក្តីពិតដ៏មានអត្ថន័យនៅក្នុងព្រះគម្ពីរ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនៅក្នុងឈែតនូវគោលការណ៍ផ្សេងៗដែលពួកគេរកឃើញនៅក្នុង ហេលេមិន ៣ និង ហេលេមិន ៦ ។
ហេលេមិន ៥:១–១៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យតស៊ូនឹងអារក្ស និងស្ថាបនាគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ហេលេមិន ៥:១២ ហើយគូសចំណាំពាក្យ ឬឃ្លាដែលមានអត្ថន័យចំពោះពួកគេ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចាប់ផ្តើមទន្ទេញវគ្គបទគម្ពីរទាំងមូលផងដែរ ។
-
រូបភាព ៖ រូបភាពព្រះវិហារបរិសុទ្ធ សលត៍លេក
-
វីដេអូ ៖ « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » ( ១៨:៥៩; សូមមើលពីនាទីទី ៣:១៩ ទៅដល់នាទីទី ៤:២៦ ) « ខ្យល់គួចខាងវិញ្ញាណ » ( ២:២៤ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សចែកចាយអំពីរបៀបដើម្បីស្ថាបនាគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ សូមពិចារណាប្រើប្រាស់មុខងារក្ដារខៀនដើម្បីរាយបញ្ជីចម្លើយរបស់ពួកគេ និងជួយពួកគេវិភាគចម្លើយមួយចំនួន ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ហេលេមិន ៥:១២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ហេលេមិន ៥:១២ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ហើយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យបន្តខិតខំទន្ទេញវគ្គបទគម្ពីរ ហេលេមិន ៥:១២ ទាំងមូល ។
-
វីដេអូ ៖ « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » ( ១៦:២២ សូមមើលពីនាទីទី ៨:៤២ ទៅដល់នាទីទី ៩:៤៣ )
-
រូបភាព ៖ រូបភាពក្មេងម្នាក់ឈរនៅលើដុំថ្ម
-
សម្ភារសម្រាប់សិស្ស ៖ ដុំថ្មតូចៗ ក្រដាសកាត់វែងៗ កាវ ស្កុត កៅស៊ូកង និងហ្វឺត
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអំពីការដាក់សិស្សទៅក្នុងមុខងារបំបែកក្រុម ដើម្បីពិភាក្សាអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ អ្នកអាចដាក់ពួកគេឲ្យពិភាក្សាគ្នាជាក្រុមផ្សេងៗគ្នាសម្រាប់គោលការណ៍នីមួយៗ ។
ហេលេមិន ៥:១៤–៥២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីដកអារម្មណ៍ភ័យខ្លាច និងភាពងងឹតចេញ ហើយជំនួសវាដោយអំណរ សេចក្តីសុខសាន្ត និងពន្លឺរបស់ទ្រង់វិញ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីរបៀបនានាដែលព្រះយេស៊ូវគ្រីស្ទ គឺជាពន្លឺ ( សូមមើល យ៉ូហាន ៨:១២ ) ។
-
មេរៀនដែលប្រើវត្ថុបង្ហាញ ៖ ពិល
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្តើមបង្រៀន សូមពិចារណាធ្វើការពិភាក្សាអំពីរបៀបដែលពន្លឺគ្រប់គ្រាន់ល្អ និងពន្លឺមិនគ្រប់គ្រាន់ល្អប៉ះពាល់ដល់រូបថតរបស់សិស្សបង្ហាញនៅលើកាមេរ៉ាបានល្អយ៉ាងណា ។ អ្នកអាចអញ្ជើញសិស្សឲ្យបើកភ្លើងបន្ថែមបាន ដើម្បីជួយពួកគេឲ្យមើលឃើញកាន់តែច្បាស់នៅលើអេក្រង់ ។