« ហេលេមិន ១១–១២ ៖ វដ្តនៃការឆ្មើងឆ្មៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៧–១២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១១–១២
វដ្តនៃការឆ្មើងឆ្មៃ
គំរូមួយនៅក្នុងព្រះគម្ពីរមរមនទាំងមូលគឺថា មនុស្សមានទំនោរភ្លេចព្រះ ហើយមានការឆ្មើងឆ្មៃ នៅពេលដែលអ្វីៗដំណើរការល្អសម្រាប់ពួកគេ ។ ម្យ៉ាងវិញទៀត មនុស្សមានទំនោរបន្ទាបខ្លួន ហើយងាកទៅរកព្រះនៅពេលជួបការលំបាក ។ តើអ្នកបានសង្កេតឃើញគំរូនេះនៅក្នុងសង្គម ឬនៅក្នុងជីវិតអ្នកដែរ ឬទេ ? មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ចង់បង្កើនការបន្ទាបខ្លួនចំពោះព្រះកាន់តែខ្លាំងឡើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
គំរូទាំងឡាយ
សូមមើលលេខខាងក្រោម ។ នៅក្នុងរយៈពេល ៣០ វិនាទី សូមរកលេខតាមលំដាប់លំដោយឲ្យបានច្រើនដោយអស់ពីលទ្ធភាព ដោយចាប់ផ្ដើមជាមួយនឹងលេខ « ១ » ។
-
តើអ្នកអាចរកបានលេខចំនួនប៉ុន្មាន នៅក្នុងរយៈពេល ៣០ វិនាទី ? តើអ្នកបានសង្កេតឃើញមានគំរូនៅកន្លែងដែលលេខស្ថិតនៅដែរឬទេ ?
មានគំរូមួយសម្រាប់លេខនៅលើតារាង ។ បើអ្នកដាក់ខ្សែឈរ និងខ្សែដេកនៅកណ្តាលតារាង ដើម្បីបង្កើតចតុភាគមណ្ឌល ចំនួនបួនដែលមានជ្រុងស្មើៗគ្នា នោះអ្នកនឹងឃើញថា ចំនួនទាំងនោះដើរ តាមគំរូ ទិសដៅម៉ោងដូចជាការបង្ហាញសញ្ញាព្រួញផងដែរ ។ ឧទាហរណ៍ « ១ » គឺស្ថិតនៅក្នុងចតុភាគមណ្ឌលខាងឆ្វេងផ្នែកខាងលើ « ២ » ស្ថិតនៅខាងស្តាំផ្នែកខាងលើ ។ល ។
សូមយកពេល ៣០ វិនាទីបន្ថែមទៀត ដើម្បីធ្វើការប្រឈមឡើងវិញនិងមើលពីភាពខុសគ្នាដែល ៣០ នាទីនេះធ្វើឲ្យមានភាពខុសគ្នាដើម្បីធ្វើតាមគំរូនេះ ។
-
តើអ្វីទៅជាតម្លៃនៃស្វែងយល់គំរូទាំងឡាយដូចនេះ ?
ការអាចស្វែងយល់ពីគំរូទាំងឡាយគឺជាជំនាញដែលអាចបង្កើនការសិក្សាព្រះគម្ពីររបស់អ្នក ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យអនុវត្តបានកាន់តែប្រសើរនូវអ្វីដែលមាននៅក្នុងបទគម្ពីរនៅក្នុងជីវិតរបស់អ្នក ។
នៅក្នុងមេរៀនថ្ងៃនេះ អ្នកត្រូវរៀនអំពីគំរូ ដែលត្រូវបានហៅថា វដ្តនៃការឆ្មើងឆ្មៃ ។ នៅពេលអ្នកសិក្សា សូមគិតដល់របៀបដែលគំរូនេះអាចកើតឡើងនៅក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីចៀសវាងការឆ្មើងឆ្មៃ និងបង្កើនការបន្ទាបខ្លួន ។
វដ្តនៃការឆ្មើងឆ្មៃ
អ្នកប្រហែលជាចាំថា ព្យាការីនីហ្វៃបានខិតខំ ហើយបានស្វែងរកដោយឧស្សាហ៍ព្យាយាមសម្រាប់តែការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ ជាលទ្ធផល ព្រះអម្ចាស់បានប្រទានពរជ័យដល់លោកដោយព្រះចេស្ដាដ៏អស្ចារ្យ ហើយបានសន្យាថា « គ្រប់ការណ៍ទាំងអស់ ត្រូវបានសម្រេចដល់អ្នក ស្របតាមពាក្យរបស់ [ ទ្រង់ ] » ( ហេលេមិន ១០:៥ ) ។ ព្រឹត្តិការណ៍ដែលបានកើតឡើងបន្ទាប់ពីនីហ្វៃបានទទួលអំណាចនេះអាចជួយយើងឲ្យមើលឃើញឧទាហរណ៍នៃវដ្តនៃការឆ្មើងឆ្មៃនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។
សូមអានវគ្គបទគម្ពីរនៅក្នុងដ្យាក្រាម ដោយការចាប់ផ្តើមពី ហេលេមិន ១០:១៣–១៥ ។ សូមរកមើលពាក្យ ឬឃ្លាដែលពិពណ៌នាអំពីដំណាក់កាលនៃវដ្តនៃការឆ្មើងឆ្មៃដែលមនុស្សស្ថិតនៅក្នុង ។ សូមពិចារណាគូសចំណាំពាក្យ និងឃ្លាទាំងនោះ ហើយសរសេរឈ្មោះដំណាក់កាលតាមគែមទំព័រនៃព្រះគម្ពីររបស់អ្នកនៅក្បែរខគម្ពីរដែលត្រូវគ្នាទាំងនោះ ។
-
ហេតុអ្វីបានជាការដែលយើងត្រូវដឹងអំពីគំរូនេះអាចមានប្រយោជន៍ ?
សូមគិតអំពីកន្លែងដែលអ្នកនឹងឃើញខ្លួនឯងជាមនុស្សប្រភេទនោះ ។ នៅពេលអ្នកបន្តសិក្សា សូមគិតដល់របៀបដែលអ្នកអាចបង្កើនការបន្ទាបខ្លួន និងការពឹងផ្អែកទៅលើព្រះអម្ចាស់ ។
ការសិក្សាមកពីវដ្តនៃការឆ្មើងឆ្មៃ
បន្ទាប់ពីព្រះអម្ចាស់ដកចេញអំណត់អត់ ប្រជាជនបានរីកចម្រើនឡើង ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ ប្រជាជនបានមានការឆ្មើងឆ្មៃម្តងទៀត និងបានឆ្លងកាត់សង្គ្រាម និងការរងទុក្ខវេទនា ( សូមមើល ហេលេមិន ១១:២១–៣៣ ) ។ ពួកគេត្រូវបានចាក់រុកឲ្យចងចាំព្រះ ប៉ុន្តែបានធ្លាក់ក្នុងការឆ្មើងឆ្មៃ និងអំពើអាក្រក់ម្តងទៀតយ៉ាងឆាប់រហ័ស ( សូមមើល ហេលេមិន ១១:៣៤–៣៨ ) ។
អ្នកប្រហែលជាបានសង្កេតឃើញមកពីការសិក្សាព្រះគម្ពីរមរមនរបស់អ្នកថា មានករណីខ្លះដែលព្យាការីមរមនបានផ្អាកការរៀបរាប់ដំណើររឿងជាក់លាក់មួយចំនួនដើម្បីស្វែងយល់ពីមេរៀនដែលយើងអាចរៀនបាន ។ ជាញឹកញាប់លោកបានប្រើឃ្លាដូចជា « ម្ល៉ោះហើយ យើងឃើញថា » ឬ « ម្ល៉ោះហើយ យើងអាចឃើញថា » ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានសិក្សាអំពីពួកសាសន៍នីហ្វៃនៅក្នុង ហេលេមិន ១១ តើអ្នកបំពេញសេចក្តីថ្លែងការណ៍នេះដោយរបៀបណា ៖ « ម្ល៉ោះហើយ យើងអាចឃើញថា… » ?
សូមអាន ហេលេមិន ១២:១–៦ ដោយការរកមើលសេចក្ដីសន្និដ្ឋានមួយចំនួនដែលមរមនបានធ្វើបន្ទាប់ពីការចែកចាយដំណើររឿងនេះ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សជោគជ័យពេលខ្លះភ្លេចព្រះអម្ចាស់ ?
-
តើមនុស្សម្នាក់អាចចៀសវាង ឬរំលងការឆ្មើងឆ្មៃ និងទុក្ខលំបាកនៃវដ្តនៃការឆ្មើងឆ្មៃបានដោយរបៀបណា ( ប្រអប់ទី ១ និងទី ២ ) ?
សេចក្ដីពិតមួយដែលអាចជួយយើងឲ្យនៅក្នុងផ្នែកល្អបំផុតនៃរង្វង់នេះ គឺថា បើយើងជ្រើសរើសយកដើម្បីចងចាំព្រះអម្ចាស់ និងប្រែចិត្ត នោះយើងអាចចៀសវាការឆ្មើងឆ្មៃ និងផលវិបាករបស់វាបាន ។
-
តើយើងអាចធ្វើអ្វីខ្លះដែលនឹងជួយយើងឲ្យនឹកចងចាំដល់ព្រះអម្ចាស់ ហើយចៀសវាងពីឆ្មើងឆ្មៃបាន ?
ការវាយតម្លៃខ្លួនរបស់អ្នក
សូមគិតអំពីរបៀបដែលសេចក្ដីពិតដែលអ្នកបានសិក្សានៅថ្ងៃនេះទាក់ទងជាមួយនឹងអ្នក ។ ស្វ័យវាយតម្លៃខាងក្រោម អាចជួយនៅក្នុងរឿងនេះបាន ៖ សូមដាក់ពិន្ទុកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនៅក្នុងផ្នែកខាងក្រោមតាមរង្វាស់ពី ១ ដល់ ៥ ដោយ ១ គឺ « មិនដែល » និង ៥ គឺ « ជានិច្ច » ។
-
តើអ្នកមានអារម្មណ៍ និងបង្ហាញកាអំណរគុណចំពោះព្រះ និងអ្នកដទៃដែរឬទេ ?
-
តើអ្នកមានពេលសម្រាប់ព្រះរាល់ថ្ងៃដែរឬទេ ?
-
តើអ្នកមានអារម្មណ៍ថា ជោគជ័យរបស់អ្នកគឺជាលទ្ធផលបានមកពីការខិតខំរបស់អ្នកដែរឬទេ ?
-
តើអ្នកស្វះស្វែងរកជំនួយ និងការដឹកនាំរបស់ព្រះនៅក្នុងជីវិតអ្នកដែរឬទេ ?
-
តើអ្នកប្រព្រឹត្តិចំពោះអ្នកដទៃដោយសណ្ដានចិត្ត និងការគោរពដែរឬទេ ?
-
តើអ្នករិះគន់អ្នកដទៃ ឬធ្វើការវិនិច្ឆ័យមិនយុត្តិធម៌ចំពោះពួកគេដែរឬទេ ?