« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៧ ៖ ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៧
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
ការចងចាំសេចក្ដីយោងបទគម្ពីរ និងអ្វីដែលបទគម្ពីរទាំងនោះបង្រៀនអាចផ្ដល់ពរជ័យដល់ជីវិតអ្នកនៅតាមរបៀបជាច្រើន ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរជាច្រើន និងឃ្លាបទគម្ពីរគន្លឹះមកពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ចុងក្រោយនៅក្នុងព្រះគម្ពីរមរមន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការទន្ទេញ
សូមអានសេចក្តីថ្លែងការណ៍ដោយអែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីសារៈសំខាន់នៃការទន្ទេញចាំបទគម្ពីរ ៖
អំណាចដ៏មហិមាអាចកើតឡើងមកពីការទន្ទេញបទគម្ពីរ ។ ការទន្ទេញបទគម្ពីរមួយ គឺជាការបង្កើតមិត្តភាពមួយថ្មី ។ វាដូចជាការរកឃើញបុគ្គលម្នាក់ថ្មីដែលអាចជួយនៅក្នុងពេលត្រូវការ ផ្ដល់ការបំផុសគំនិត និងការលួងលោមចិត្ត ហើយជាប្រភពនៃការលើកទឹកចិត្តសម្រាប់ការផ្លាស់ប្ដូរដែលចាំបាច់ ។ ( រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ )
-
តើបទគម្ពីរណាខ្លះដែលអ្នកបានទន្ទេញចាំរហូតមកដល់ពេលនេះ ? ហេតុអ្វីបានជាអ្នកទន្ទេញបទគម្ពីរទាំងនោះ ?
នៅពេលអ្នកចូលរួមក្នុងសកម្មភាពទន្ទេញខាងក្រោម សូមមានទំនុកចិត្ត និងជឿជាក់ថា ព្រះអម្ចាស់អាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងសំខាន់ៗទាំងនេះ និងឃ្លាខគម្ពីរគន្លឹះ ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងការទន្ទេញ
ខាងក្រោមនេះគឺជាបញ្ជីនៃវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង ១២ ចុងក្រោយ ជាមួយនឹងឃ្លាបទគម្ពីរគន្លឹះរបស់វគ្គចំណេះចំណានខាងគោលលទ្ធិទាំងនោះ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « បើមនុស្សលោកមករកយើង … លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ប៉ុន្តែ សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សូមបង្កើតប័ណ្ណរំឭកការចងចាំមួយសំណុំដែលអ្នកអាចប្រើពេញមួយឆ្នាំ ។ បើចាំបាច់ សូមប្រើការណែនាំខាងក្រោមដើម្បីជួយអ្នកបង្កើតប័ណ្ណរំឭកការចងចាំរបស់អ្នក ៖
ជំហានទី ១ ៖ បង្កើតកាតចំនួន ១២ សន្លឹក
សូមគូសបន្ទាត់ពុះកណ្តាលក្រដាសដើម្បីបង្កើតជួរឈរពីរ ដោយប្រើក្រដាសមួយចំហៀងទាំងស្រុង ។ បន្ទាប់មក គូរបន្ទាត់ផ្តេកពីរលើក្រដាសដើម្បីបង្កើតប្រអប់ចំនួនបីដែលមានទំហំស្មើគ្នានៅក្នុងជួរឈរនីមួយៗ ដើម្បីផ្តល់ឲ្យអ្នកនូវប្រអប់សរុបចំនួនប្រាំមួយ។ សូមមើលរូបភាពខាងក្រោមសម្រាប់គំរូរូបរាងនៃទំព័រក្រដាសរបស់អ្នកគួរមាន ៖
សូមត្រឡប់ក្រដាស ហើយធ្វើដូចគ្នានៅម្ខាងទៀត។ សូមធ្វើដូចគ្នានៅលើក្រដាសដាច់ដោយឡែកមួយទៀត ដើម្បីបង្កើតប្រអប់ទាំង ១២ ដែលអ្នកត្រូវការ ។
នៅលើក្រដាសរបស់អ្នកមួយចំហៀងៗ នៅក្នុងប្រអប់នីមួយៗ សូមសរសេរសេចក្ដីយោងបទគម្ពីរមកពីតារាងនេះ ។ បន្ថែមពីលើសេចក្តីយោងបទគម្ពីរ អ្នកអាចពិចារណាគូររូបភាពសាមញ្ញមួយនៅលើក្រដាសមួយចំហៀងនេះរបស់អ្នក ដែលនឹងជួយអ្នកចងចាំឃ្លាបទគម្ពីរគន្លឹះ ។ ខណៈពេលដែលគំនូរនេះគួរជួយដល់អ្នកឲ្យចងចាំឃ្លាបទគម្ពីរគន្លឹះ វាក៏គួរតែបង្ហាញអំពីគារវភាព និងការគោរពដ៏ត្រឹមត្រូវចំពោះលក្ខណៈពិសិដ្ឋនៃវគ្គបទគម្ពីរផងដែរ ។
ជំហានទី ២ ៖ សរសេរសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅលើក្រដាសម្ខាង
នៅលើផ្នែកម្ខាងៗនៃក្រដាសទាំងពីរសន្លឹករបស់អ្នក សូមសរសេរសេចក្ដីយោងបទគម្ពីរមកពីតារាងក្នុងប្រអប់នីមួយៗ ។ ក្រៅពីសេចក្តីយោងបទគម្ពីរ អ្នកក៏អាចគូររូបភាពសាមញ្ញមួយ ដែលនឹងជួយអ្នកចងចាំឃ្លាបទគម្ពីរគន្លឹះផងដែរ ។
ជំហានទី ៣ ៖ សរសេរឃ្លាបទគម្ពីរគន្លឹះនៅម្ខាងទៀត ។
សូមត្រឡប់ក្រដាសរបស់អ្នក ហើយសរសេរក្នុងប្រអប់នីមួយៗនូវឃ្លាបទគម្ពីរគន្លឹះ ដែលត្រូវនឹងសេចក្ដីយោងបទគម្ពីរនៅម្ខាងទៀត ។
ជំហានទី ៤ ៖ កាត់កាតរបស់អ្នក ។
សូមកាត់ប្រអប់នីមួយៗដែលអ្នកបានបង្កើតទៅជាកាត ។
ការប្រើប្រាស់ប័ណ្ណរំឭកការចងចាំរបស់អ្នក
សូមមានគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ប័ណ្ណរំឭកការចងចាំរបស់អ្នក ។ សូមជ្រើសរើសគំនិតមួយក្នុងចំណោមគំនិតដូចខាងក្រោម ឬបង្កើតគំនិតមួយដោយខ្លួនឯង ។ អ្នកក៏អាចជ្រើសរើសប្រើប្រាស់ធនធានដែលមាននៅលើកម្មវិធីចំណេះចំណានខាងគោលលទ្ធិផងដែរ ។
-
ការសួរសំណួរខ្លួនឯង ៖ សូមកាន់ប័ណ្ណបង្ហាញដើម្បីឲ្យអ្នកអាចមើលឃើញតែសេចក្ដីយោង ឬឃ្លាបទគម្ពីរគន្លឹះប៉ុណ្ណោះ ។ សូមសាកល្បងនិយាយឃ្លា ឬសេចក្ដីយោងបទគម្ពីរគន្លឹះដែលត្រូវគ្នា ។ សូមធ្វើដូចនេះសាឡើងវិញជាច្រើនដងជាមួយនឹងសេចក្ដីយោងនីមួយៗ និងឃ្លាដែលត្រូវគ្នា ។
-
សកម្មភាពផ្គូផ្គង ៖ ចាប់ដៃគូជាមួយនរណាម្នាក់ ។ សូមឲ្យមនុស្សម្នាក់ដាក់ប័ណ្ណរបស់គាត់ ឬនាងដែលមានសេចក្ដីយោងផ្ងារឡើង ហើយម្នាក់ទៀតដាក់ប័ណ្ណរបស់គាត់ ឬនាងដែលមានឃ្លាបទគម្ពីរគន្លឹះផ្ងារឡើងលើ ។ សូមផ្គូផ្គងឃ្លាបទគម្ពីរគន្លឹះទៅនឹងសេចក្ដីយោងដែលត្រូវគ្នា ដោយការដាក់ប័ណ្ណដែលមានឃ្លាបទគម្ពីរគន្លឹះនៅពីលើសន្លឹកប័ណ្ណនៃសេចក្ដីយោង ។
-
តើសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះណាខ្លះដែលអ្នកគិតថា មានប្រយោជន៍បំផុតសម្រាប់ឲ្យអ្នកទន្ទេញ ? ហេតុអ្វី ?
-
តើសេចក្ដីពិតអ្វីខ្លះដែលវគ្គបទគម្ពីរទាំងនេះបង្រៀនអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ?