« ហេលេមិន ១៣–១៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១៣–១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១៣–១៦
ទិដ្ឋភាពទូទៅ
ពួកសាសន៍នីហ្វៃជាច្រើនបានបះបោរប្រឆាំងទៅនឹងព្រះ និងបញ្ញត្តិរបស់ទ្រង់ ដូច្នេះព្រះបានចាត់ សាំយូអែលជាសាសន៍លេមិនឲ្យទៅកាន់ពួកគេ ជាមួយនឹងសារលិខិតប្រែចិត្ត ។ សាំយូអែលបានប្រថុយជីវិតរបស់គាត់ដើម្បីបង្រៀនពួកគេថា ការប្រែចិត្តគឺជាអំណោយទានមកពីព្រះយេស៊ូវគ្រីស្ទ ដែលនាំទៅរកសុភមង្គល និងសេចក្តីសង្គ្រោះ ។ ជាផ្នែកមួយនៃការព្យាករណ៍របស់លោក នោះលោកបានរៀបរាប់អំពីទីសម្គាល់នានាដែលនឹងប្រកាសអំពីការចាប់កំណើត និងការសុង្គតរបស់ព្រះយេស៊ូវគ្រីស្ទ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ហេលេមិន ១៣–១៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីតួនាទីរបស់ព្យាការី និងរបៀបដែលពួកលោកជួយយើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនដើម្បីចែកចាយអំពីរបៀបដែលពួកគេដឹងថា ព្រះអម្ចាស់គង់នៅជាមួយពួកព្យាការីពីបុរាណរបស់ទ្រង់ ហើយឥឡូវនេះ កំពុងនៅជាមួយពួកព្យាការីសម័យទំនើបរបស់ទ្រង់ផងដែរ។
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងនៅដើមមេរៀន រូបភាពរបស់សាំយូអែលជាសាសន៍លេមិន ណូអេ ម៉ូសេ ពេត្រុស និងយ៉ូសែប ស្ម៊ីធ
-
ឯកសារសម្រាប់សិស្ស ៖ ច្បាប់ចម្លងជាច្រើននៃការបោះពុម្ពផ្សាយឯកសារសន្និសីទទូទៅថ្មីៗនៃទស្សនាវដ្ដី លីអាហូណា ។
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សរំឭកឧទាហរណ៍នានាអំពីរបៀបដែលព្រះគង់នៅជាមួយ ណូអេ ម៉ូសេ ពេត្រុស និងយ៉ូសែប ស្ម៊ីធ សូមពិចារណាបំបែកសិស្សជាបួនបន្ទប់ បំបែកដាច់ៗពីគ្នា ។ បន្ទប់នីមួយៗអាចមានការចាត់ឲ្យសិក្សា និងរៀបចំត្រៀមខ្លួនដើម្បីចែកចាយអំពីព្យាការីម្នាក់នៅក្នុងចំណោមព្យាការីទាំងនេះ នៅពេលក្រុមទាំងនោះត្រឡប់មកជុំគ្នាវិញ ។
ហេលេមិន ១៣ ផ្នែកទី ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីលក្ខណៈនៃសេចក្ដីមេត្តាករុណា និងអភ័យទោសរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនដើម្បីចែកចាយអំពីអារម្មណ៍ដែលពួកគេ បន្ទាប់ពីបានទទួលបទពិសោធន៍ពីលក្ខណៈនៃសេចក្ដីមេត្តាករុណា និងអភ័យទោសរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេមក ។ សូមរំឭកសិស្សថា ពួកគេមិនចាំបាច់ចែកចាយអ្វីដែលផ្ទាល់ខ្លួនពេកនោះទេ ។
-
កម្រងវីដេអូ ៖ « Repentance and Conversion » ( ១៤:៣៥; សូមមើលពីនាទីទី ០:០០ ដល់នាទីទី ០:៥០ និងពីនាទីទី ០:៥០ ដល់នាទីទី ១:២៧ ) « Painted into a Corner » ( ៣:៤១ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីណែនាំសម្រាប់ធ្វើសកម្មភាព ក, ខ និង គ
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖៖ សូមពិចារណាអញ្ជើញ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែលកំពុងបម្រើនៅក្នុងតំបន់របស់អ្នកឲ្យចូលនៅក្នុងថ្នាក់រៀន ហើយចែកចាយរឿងអំពីនរណាម្នាក់ដែលពួកគាត់បានបង្រៀននៅក្នុងបេសកកម្មរបស់ពួកគាត់ ដែលបានដកពិសោធន៍សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទតាមរយៈការប្រែចិត្ត ។ ត្រូវប្រាកដថាទទួលបានការអនុញ្ញាតមកពីអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក និងថ្នាក់ដឹកនាំបព្វជិតភាពនៅក្នុងតំបន់ មុនពេលធ្វើការអញ្ជើញ ។
ហេលេមិន ១៣ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យយកឈ្នះលើឧបសគ្គណាមួយដើម្បីធ្វើការប្រែចិត្ត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីពាក្យទាំងប៉ុន្មាននៅក្នុងចំណោមពាក្យពេចន៍ខាងក្រោមនេះដែលពួកគេនឹងប្រើដើម្បីពិពណ៌នាអំពីការប្រែចិត្ត និងមូលហេតុ ៖ ទណ្ឌកម្ម សេចក្ដីសង្ឃឹម ពរជ័យ ការផ្លាស់ប្តូរ ការរីកចម្រើន ទុក្ខវេទនា ។
-
រូបភាពដែលត្រូវបង្ហាញ ៖ បឹងភ្នំ
-
ឯកសារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន សម្រាប់សិស្សម្នាក់ៗ
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ សូមបង្ហាញសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន អំពីមេរៀននេះនៅលើអេក្រង់ ។ សូមអនុញ្ញាតឲ្យសិស្សប្រើមុខងារគំនូរដើម្បីគូសចំណាំឃ្លាដែលពួកគេគិតថា អាចជួយឲ្យយើងយកឈ្នះលើឧបសគ្គនៅក្នុងការធ្វើការប្រែចិត្ត ។ សូមអញ្ជើញឲ្យសិស្សចែកចាយអំពីមូលហេតុដែលពួកគេបានគូសចាំនូវអ្វីដែលពួកគេបានធ្វើ ។
ហេលេមិន១៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យពង្រឹងជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទបាន នៅពេលពួកគេយល់អំពីទីសម្គាល់ដែលព្រះបានប្រទានទៅដល់យើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីចែកចាយអំពីរបៀបដែលពន្លឺអាចប្រៀបធៀបទៅនឹងព្រះយេស៊ូវគ្រីស្ទបាន ។ ពួកគេអាចគិតអំពីពន្លឺពិល អំពូលភ្លើង ឬពន្លឺធម្មជាតិដែលមានប្រភេទដូចជា ព្រះអាទិត្យ និងផ្កាយជាដើម ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីប្រកាសសម្រាប់ព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នក ដែលអ្នកបានផ្ញើទៅមនុស្សជាទីស្រឡាញ់ជាមុន កម្រងសំណួរដែលដូចគ្នា
-
ឯកសារសម្រាប់សិស្ស ៖ ក្រដាស ខ្មៅដៃពណ៌ ហ្វឺត និងសម្ភារផ្សេងៗទៀតសម្រាប់បង្កើតសេចក្ដីប្រកាស
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យបង្កើតសេចក្ដីប្រកាសតាមប្រព័ន្ធឌីជីថលសម្រាប់ការប្រសូត ឬការសុគតរបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក អនុញ្ញាតឲ្យសិស្សចែកចាយអេក្រង់របស់ពួកគេ នៅពេលដែលពួកគេពន្យល់អំពីសេចក្ដីប្រកាសដែលពួកគេបានបង្កើតហើយ ។ ឬសិស្សអាចបង្កើតសេចក្ដីប្រកាសដោយប្រើក្រដាស ហ្វឺត ឬខ្មៅដៃពណ៌ ហើយគ្រាន់តែបង្ហាញវាតាមកាមេរ៉ាក៏បាន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៨
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសមួយដែលនឹងពង្រឹងដល់ការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនផ្សេងៗទៀត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញឲ្យសិស្សជ្រើសរើសដោយការអធិស្ឋាននូវវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ដែលអាចប្រទានពរជ័យដល់ជីវិតរបស់ពួកគេ នៅពេលដែលពួកគេសិក្សាវា ។
-
ឯកសារសម្រាប់សិស្ស ៖ ក្រដាសសម្រាប់សិស្សម្នាក់ៗ និងក្រុម
-
មាតិកាដែលត្រូវបង្ហាញ ៖ « ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ » រូបភាពនៃព្រះយេស៊ូវគ្រីស្ទ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀននេះ នឹងមានការអញ្ជើញសិស្សឲ្យសរសេរប្រយោគមួយ ចំនួនអំពីខ្លួនរបស់ពួកគេ ។ បើអាចធ្វើទៅបាន សូមឲ្យសិស្សផ្ញើចម្លើយរបស់ពួកគេទៅកាន់អ្នកដោយផ្ទាល់ដោយការប្រើមុខងារឈែតជាឯកជន ។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឲ្យសិស្សសន្មត់បានថា នរណាជាអ្នកសរសេរចម្លើយ នៅពេលដែលអ្នកអានចម្លើយទាំងនោះប្រាប់ទៅកាន់សិស្សនៅក្នុងថ្នាក់រៀន ។