« ហេលេមិន ១៤ ៖ ទីសម្គាល់នៃព្រះអង្គសង្គ្រោះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១៤
ទីសម្គាល់នៃព្រះអង្គសង្គ្រោះ
ព្រះវរបិតាសួគ៌បានចាត់ពួកព្យាការីឲ្យជួយបុត្រាបុត្រីរបស់ទ្រង់ឲ្យជឿទៅលើព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដូចជានៅពេលទ្រង់បានបង្គាប់សាំយូអែលជាសាសន៍លេមិនឲ្យទៅព្យាករណ៍ទៅកាន់ពួកសាសន៍នីហ្វៃ ។ ផ្នែកមួយទៀតនៃការព្យាករណ៍របស់លោក សាំយូអែល ជាសាសន៍លេមិន បានប្រាប់អំពីទីសម្គាល់ដែលនឹងប្រកាសអំពីការប្រសូត និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេររៀននេះអាចជួយពង្រឹងសេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកយល់អំពីទីសម្គាល់ដែលព្រះបានប្រទានដល់យើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីប្រកាស
សូមគិតអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នកដែលសំខាន់ខ្លាំងរហូតដល់អ្នកនឹងប្រកាសអំពីព្រឹត្តិការណ៍ទាំងនេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារជាមុន ។ នៅក្នុងវប្បធម៌ជាច្រើន ការប្រកាសជាផ្លូវការអំពីការទទួលសញ្ញាបត្រ អាពាហ៍ពិពាហ៍ ខួបកំណើតសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀតគឺត្រូវបង្កើតឡើង និងផ្ញើការអញ្ជើញរាប់សប្តាហ៍ ឬរាប់ខែជាមុន ។
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សត្រូវបញ្ជូនសេចក្តីប្រកាសទាំងនេះនៅមុនថ្ងៃព្រឹត្តិការណ៍នេះមកដល់ ?
-
តើមានព្រឹត្តិការណ៍អ្វីខ្លះដែលព្រះវរបិតាសួគ៌បានជ្រើសរើសដើម្បីប្រកាសជាមុនតាមរយៈពួកព្យាការីរបស់ទ្រង់ ? តើហេតុអ្វីបានជាអ្នកគិតថា ព្រឹត្តិការណ៍ទាំងនោះគឺសំខាន់ដើម្បីប្រកាស ?
តាមរយៈការព្យាករណ៍របស់សាំយូអែលជាសាសន៍លេមិន ព្រះបានប្រកាសប្រាប់ដល់ពួកសាសន៍នីហ្វៃអំពីព្រឹត្តិការណ៍ និងទីសម្គាល់សំខាន់ៗនាពេលអនាគតដែលនឹងមានជាមួយនឹងព្រឹត្តិការណ៍ និងទីសម្គាល់ទាំងនេះ ។
សូមអាន ហេលេមិន ១៤:១២ ដោយការរកមើលមូលហេតុដែលព្រះបានបង្គាប់សាំយូអែលឲ្យព្យាករណ៍អំពីទីសម្គាល់ទាំងនេះ ។
សេចក្តីពិតមួយដែលយើងអាចរៀននោះ គឺថា ការស្គាល់ទីសម្គាល់ដែលព្រះបានប្រទានអាចបញ្ជាក់ប្រាប់អំពីសេចក្តីជំនឿរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកគិតថា ការធ្វើជាសាក្សីពីទីសម្គាល់ដែលសាំយូអែល បានប្រកាសអំពីការប្រសូត និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ នឹងមានឥទ្ធិពលលើរូបអ្នកដោយរបៀបណា ? សូមសញ្ជឹងគិតអំពីសម្គាល់ ឬបទពិសោធន៍អ្វីដែលព្រះបានប្រទានដល់អ្នក ដើម្បីបញ្ជាក់ជំនឿរបស់អ្នកនៅលើព្រះអង្គសង្គ្រោះ ។ ទាំងនេះអាចរួមបញ្ចូលទីសម្គាល់ដែលមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ទីសម្គាល់នៃការប្រសូត និងការសុគតរបស់ព្រះអង្គសង្រ្គោះ
សូមប្រើការព្យាករណ៍ខាងក្រោម ដើម្បីបង្កើតការប្រកាសសម្រាប់ពួកសាសន៍នីហ្វៃនៅសម័យរបស់សាំយូអែល អំពីការប្រសូត និងការសុគតរបស់ព្រះអង្គសង្រ្គោះ ។ សូមខិតខំចាប់យកភាពរំភើបនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ និងទម្ងន់នៃការសុគតរបស់ទ្រង់ ។ សូមរួមបញ្ចូលផងដែរនូវមូលហេតុដែលមនុស្សគួរតែរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលនឹងមកដល់ទាំងនេះ ។
-
ទីសម្គាល់នៃការប្រសូតរបស់ទ្រង់ ៖ ហេលេមិន ១៤:២–៨
-
ទីសម្គាល់នៃការសុគតរបស់ទ្រង់ ៖ ហេលេមិន ១៤:១៤–១៥, ២០–២៧
-
ហេតុអ្វីបានជាអ្នកគិតថាទីសម្គាល់ដែលទាក់ទងទៅនឹងពន្លឺ និងភាពងងឹតបានប្រកាសអំពីការប្រសូត និងការសុគតរបស់ព្រះអង្គសង្គ្រោះ ?
-
តើការមើលឃើញទីសម្គាល់ទាំងនេះអាចបញ្ជាក់អំពីជំនឿរបស់ពួកសាសន៍នីហ្វៃនៅលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
ទីសម្គាល់នៃការយាងមកជាលើកទីពីរ
ដូចដែលព្រះវរបិតាសួគ៌បានប្រើទីសម្គាល់ដើម្បីរៀបចំពួកសាសន៍នីហ្វៃពីបុរាណសម្រាប់ការយាងមកនៃព្រះរាជបុត្រារបស់ទ្រង់ ទ្រង់ក៏ប្រើទីសម្គាល់នៅក្នុងជំនាន់របស់យើង ដើម្បីជួយយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរនៃព្រះរាជបុត្រារបស់ទ្រង់ផងដែរ ។
ដើម្បីជួយអ្នកឲ្យស្គាល់ ឬចងចាំទីសម្គាល់មួយចំនួនមុនការយាងមកជាលើកទីពីរ សូមអានវគ្គបទគម្ពីរខាងក្រោម ហើយផ្គូផ្គងវាជាមួយនឹងការពិពណ៌នានៃទីសម្គាល់ទាំងនោះ ។ ប្រសិនបើអ្នកចង់សិក្សាទីសម្គាល់បន្ថែមទៀត សូមមើល « ទីសម្គាល់អំពីពេលវេលា »នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ ( scriptures.ChurchofJesusChrist.org ) ។
| |
| |
| |
| |
|
-
តើអ្នកបានឃើញទីសម្គាល់មួយចំនួននៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះត្រូវបានបំពេញដោយរបៀបណា ?
-
តើការបំពេញទីសម្គាល់ទាំងនេះបានបញ្ជាក់អំពីសេចក្ដីជំនឿរបស់អ្នកនៅលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
ដោយយោងតាម ហេលេមិន ១៤:១៣,២៨–២៩ តើហេតុអ្វីបានជាសេចក្ដីជឿនៅលើព្រះគ្រីស្ទ មានសារៈសំខាន់យ៉ាងនេះ ?
-
តើជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទជាពរជ័យចំពោះអ្នកតាមរបៀបណា ?
នៅពេលដែលអ្នកសិក្សា នីហ្វៃទី ៣ ១–១០ នៅក្នុងមេរៀនខាងមុខ អ្នកនឹងអានអំពីការបំពេញនៃទីសម្គាល់ដែលសាំយូអែលបានប្រាប់អំពីការប្រសូត និងការសុគតរបស់ព្រះអង្គសង្រ្គោះ ។ ប្រជាជននៅជំនាន់របស់សាំយូអែល ដែលជឿនៅលើការព្យាករណ៍ ហើយបានរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះគ្រីស្ទ បានទទួលបទពិសោធន៍ខុសគ្នាយ៉ាងខ្លាំងពីអ្នកមិនជឿ ។