« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៨ ៖ ការយល់ដឹងអំពីគោលលទ្ធិ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៨
ការយល់ដឹងអំពីគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់អំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រីកការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនផ្សេងៗទៀត ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកជានរណា ?
សូមស្រមៃថា នរណាម្នាក់ដែលអ្នកទើបបានជួបចង់ស្គាល់អ្នកបន្ថែមទៀត ។ ប្រសិនបើពួកគេបានសុំឲ្យបុគ្គលខាងក្រោមម្នាក់ៗសរសេរការពិពណ៌នាមួយប្រយោគអំពីអ្វីដែលវិជ្ជមានអំពីអ្នក តើអ្នកគិតថាបុគ្គលម្នាក់ៗនេះនឹងសរសេរអ្វី ?
-
មិត្តជិតស្និទ្ធរបស់អ្នក
-
ឪពុកម្តាយ ឬអាណាព្យាបាលរបស់អ្នក
-
ប៊ីស្សព ឬប្រធានសាខារបស់ អ្នក
-
តើការនិយាយទៅកាន់មនុស្សផ្សេងៗគ្នាដែលស្គាល់ អ្នក ជួយនរណាម្នាក់ឲ្យយល់អំពីអ្នកកាន់តែច្បាស់ដោយរបៀបណា ?
ស្រដៀងគ្នានេះដែរ ការសិក្សា និងការប្រៀបធៀបសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាច្រើន អាចជួយអ្នកឲ្យយល់អំពីព្រះអង្គសង្រ្គោះនិងគោលលទ្ធិរបស់ទ្រង់បានពេញលេញជាងការពឹងផ្អែកទៅលើវគ្គបទគម្ពីរណាមួយតែម៉្យាង ។
ការយល់ដឹងអំពីវគ្គបទគម្ពីរ
សូមអានវគ្គចំណេះចំណានខាងគោលលទ្ធិ មរ៉ូណៃ ១០:៤–៥ ហើយកត់ត្រានូវអ្វីដែលអ្នកបានរៀនមកពីវា ។
បន្ទាប់មកសូមសិក្សា នីហ្វៃទី ២ ២៨:៣០ និង អេធើរ ១២:៦ ។ សូមកត់ត្រានូវអ្វីដែលចំណុចនីមួយៗបន្ថែមលើការយល់ដឹងរបស់អ្នកអំពី មរ៉ូណៃ ១០:៤–៥ ។ ( អ្នកអាចពិចារណាអំពីសេចក្តីយោងឆ្លង ឬភ្ជាប់វគ្គចំណេះចំណានទាំងនេះទៅគ្នាទៅវិញទៅមក ) ។
ការយល់ដឹងអំពីប្រធានបទដំណឹងល្អ
ការប្រើវគ្គបទគម្ពីរចម្រុះអាចនឹងមានប្រយោជន៍ នៅពេលដែលអ្នកចង់ស្វែងយល់បន្ថែមអំពីប្រធានបទជាក់លាក់មួយ ។ ឧទាហរណ៍ អ្នកអាចនឹងចង់រៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ដោយផ្ដើមចេញមកពីតារាងខាងក្រោម សូមជ្រើសរើសយ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិចំនួនបីដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមប្រៀបធៀបអ្វីដែលអ្នករៀនអំពីទ្រង់ចេញពីវគ្គបទគម្ពីរនីមួយៗ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើមនុស្សលោកមករកយើង … លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ប៉ុន្តែ សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
-
តើវគ្គបទគម្ពីរនីមួយៗដែលអ្នកបានជ្រើសរើសជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះអង្គសង្គ្រោះដោយរបៀបណ ?
ជម្រើសរបស់អ្នក
ព្រះវរបិតាសួគ៌ស្រឡាញ់អ្នក ហើយដឹងអំពីអ្វីដែលអ្នកត្រូវការនៅក្នុងជីវិតរបស់អ្នកនាពេលបច្ចុប្បន្ន និងនៅពេលអនាគត ។ សូមពិចារណាទូលសួរទ្រង់នៅក្នុងការអធិស្ឋានដើម្បីជួយឲ្យអ្នកជ្រើសរើសវគ្គបទគម្ពីរ ឬប្រធានបទមកពីតារាងខាងលើដើម្បីសិក្សា ។ សូមប្រើជំនាញតភ្ជាប់ និងការសិក្សាជាក់ស្តែងដែលអ្នកបានអនុវត្តនៅថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពីវគ្គបទគម្ពីរ ឬប្រធានបទដែលអ្នកជ្រើសរើស ។ អ្នកអាចនឹងប្រើជំហានខាងក្រោម ដើម្បីដឹកនាំអ្នក ៖
-
គ. សូមស្វែងរកបញ្ជីពេញលេញនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលមាននៅចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
-
សូមជ្រើសរើសយក និងអានយ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនចំនួនពីរដែលទាក់ទងទៅនឹងវគ្គបទគម្ពីរ ឬប្រធានបទដែលអ្នកបានជ្រើសរើសដើម្បីសិក្សា ។ សូមសរសេរអំពីរបៀបដែលវគ្គបទម្ពីរនីមួយៗបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរ ឬប្រធានបទដែលអ្នកបានជ្រើសរើស ។
-
សូមជ្រើសរើសយក និងអានយ៉ាងហោចណាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិបន្ថែមចំនួនពីរចេញពីវគ្គបទគម្ពីរផ្សេងៗទៀតដែលបន្ថែមទៅលើការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរ ឬប្រធានបទនៃព្រះគម្ពីរមរមនដែលអ្នកបានជ្រើសរើស ។ សូមសរសេរអំពីរបៀបដែលវគ្គបទម្ពីរនីមួយៗបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរ ឬប្រធានបទព្រះគម្ពីរមរមនដែលអ្នកបានជ្រើសរើស ។
សូមសញ្ជឹងគិតអំពីរបៀបដែលអ្នកប្រើជាទៀងទាត់នូវអ្វីដែលអ្នកបានអនុវត្តនៅថ្ងៃនេះនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នកនៅផ្ទះដែលអាចជួយអ្នកបាន ។