« ហេលេមិន ១៣–១៦ ៖ ការយល់ដឹងអំពីព្យាការីរបស់ព្រះអម្ចាស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១៣–១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១៣–១៦
ការយល់ដឹងអំពីព្យាការីរបស់ព្រះអម្ចាស់
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកបានឮមនុស្សប្រាប់អំពីបញ្ហាការព្រួយបារម្ភ ឬការរិះគន់ទៅលើពួកព្យាការី ? នៅពេលសាំយូអែលជាសាសន៍លេមិនឈរនៅលើកំផែង ហើយបានអំពាវនាវប្រជាជនឲ្យប្រែចិត្ត ពួកគេមានប្រតិកម្មចម្រុះចំពោះពាក្យពេចន៍របស់លោក ។ មនុស្សគ្រប់គ្នាដកពិសោធន៍នូវការឆ្លើយតបស្រដៀងៗគ្នាទៅនឹងពួកព្យាការីនៅសម័យយើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីតួនាទីរបស់ពួកព្យាការី និងរបៀបដែលពួកលោកអាចជួយយើងបាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការជឿទុកចិត្តទៅលើពួកព្យាការីរបស់ព្រះអម្ចាស់
នៅជុំវិញរូបគំនូរដែលតំណាងឲ្យក្រុមនីមួយៗ សូមរាយបញ្ជីហេតុផលមួយចំនួនទាំងមូលហេតុដែលមនុស្សជឿ ហើយធ្វើតាមពួកព្យាការី ឬមិនជឿ ហើយថែមទាំងរិះគន់ពួកលោកទៀត ។
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀនរួច និង ដឹងអំពីពួកព្យាការីដែលអាចជួយអ្នក នឹងអ្នកដទៃទៀតដែលជឿថា ព្រះបានហៅពួកលោក ។ ឧទាហរណ៍ អ្នកអាចនឹងបានធ្វើបញ្ជីនៃសេចក្តីពិតអំពីពួកព្យាការី នៅពេលដែលអ្នកបានសិក្សាអំពីនីហ្វៃនៅក្នុង ហេលេមិន ៧–១០ ។
នៅក្នុង ហេលេមិន ១៣ ព្រះអម្ចាស់បានបញ្ជូនព្យាការីម្នាក់ទៀតឈ្មោះ សាំយូអែលដែលជាសាសន៍លេមិន ។ មេរៀននេះ គឺជាទិដ្ឋភាពទូទៅនៃការបង្រៀនរបស់លោក ( សូមមើល ហេលេមិន ១៣–១៦ ) ។ នៅពេលអ្នកសិក្សា អ្នកអាចបន្ថែមទៅក្នុងបញ្ជីនៃសេចក្ដីពិតរបស់អ្នកអំពីពួកព្យាការី ។ សូមស្វែងរកការយល់ដឹងដែលអាចនឹងជួយដល់អ្នកដែលពុះពារដើម្បីជឿ ។
សកម្មភាព ក ៖ សាំយូអែល ផ្សព្វផ្សាយដល់ពួកសាសន៍នីហ្វៃ
សូមអាន ហេលេមិន ១៣:១–៧; ១៤:៩ ហើយរកមើលអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ទៅលើ សាំយូអែល ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីពួកព្យាការី ចេញពីគំរូរបស់សាំយូអែល ? ( សូមពិចារណាបន្ថែមសេចក្ដីពិតណាមួយដែលអ្នកបានរកឃើញហើយសរសេរដាក់ចូលទៅក្នុងបញ្ជីរបស់អ្នក ) ។
សេចក្ដីពិតមួយដែលអ្នកអាចរកឃើញនោះ គឺថា សារលិខិតរបស់ព្យាការីម្នាក់គឺមិនមែនជាសារលិខិតរបស់លោកផ្ទាល់នោះទេ គឺវាចេញមកពីព្រះ អម្ចាស់ ។ សូមពិចារណាគូសចំណាំឃ្លានៅក្នុង ហេលេមិន ១៣:៥, ៧; ១៤:៩ ដែលគាំទ្រដល់សេចក្តីពិតនេះ ។ អ្នកអាចនឹងចង់អាន ហេលេមិន ៧:២៩ និង គោលលទ្ធិ និងសេចក្តីសញ្ញា១:៣៨; ២១:៤–៥ ជាសេចក្តី យោងឆ្លង ហើយភ្ជាប់វាទៅនឹងខគម្ពីរនៅក្នុង ហេលេមិន ១៣ ។
-
តើការយល់ដឹងអំពីសេចក្ដីពិតនេះ អាចនឹងជះឥទ្ធិពលទៅលើរបៀបដែលយើងស្តាប់ពួកព្យាការីយ៉ាងដូចម្ដេច ?
-
តើវាអាចជួយបានយ៉ាងដូចម្តេច នៅពេលយើងមានអារម្មណ៍ល្បួងឲ្យសង្ស័យ ឬរិះគន់ពួកលោក ?
សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលផ្នែកនៃសុន្ទរកថាសន្និសីទទូទៅថ្មីៗមកពីព្យាការី ។ សូមគិតអំពីព្រះអម្ចាស់ និងការព្រួយបារម្ភរបស់ទ្រង់ចំពោះអ្នក ។ សូមព្យាយាមអានសុន្ទរកឲ្យវាដូចជាសារលិខិតមកពីព្រះអម្ចាស់ ។ សូមរៀបចំចំណុចមួយនៅក្នុងចំណោមចំណុចខាងក្រោមនេះ ៖
-
សូមរកមើលឃ្លា ឬការបង្រៀនជាក់លាក់មួយដែលអ្នកជឿជាក់ថាព្រះអម្ចាស់បានបំផុសគំនិត ។ សូមចែកចាយអំពីមូលហេតុ ។
-
សូមពិពណ៌នាអំពីអ្វីដែលអ្នកអាចធ្វើដើម្បីទទួលបានសាក្សីផ្ទាល់ខ្លួនថាសារលិខិតមកពីព្យាការី គឺជាសារលិខិតមកពីព្រះអម្ចាស់ ។
សកម្មភាព ខ ៖ ពួកសាសន៍នីហ្វៃឆ្លើយតបចំពោះពួកព្យាការី
សូមអាន ហេលេមិន ១៣:២៤–២៩; ១៤:១០ ដោយការរកមើលអាកប្បកិរិយារបស់ពួកសាសន៍នីហ្វៃចំពោះពួកព្យាការី ។
-
តើសេចក្តីពិតអ្វីខ្លះដែលបងប្អូនអាចកំណត់អត្តសញ្ញាណបាននៅក្នុងខគម្ពីរទាំងនេះអំពីពួកព្យាការី ?
អ្នកប្រហែលជាបានរកឃើញសេចក្ដីពិតមួយដែលស្រដៀងទៅនឹងសេចក្ដីពិតដូចតទៅនេះ ៖ ពួកព្យាការីរបស់ព្រះអម្ចាស់មិនជាទីពេញនិយមរបស់ពួកមនុស្សទុច្ចរិតឡើយ ។ អ្នកអាចនឹងចង់កត់ត្រាសេចក្ដីពិតនេះនៅក្បែរខគម្ពីរទាំងនេះ ។
-
តើអ្នកមើលឃើញសេចក្ដីពិតនេះតាមរបៀបណាខ្លះនៅក្នុងសម័យរបស់យើងនេះ ?
-
តើអ្នកដែលរិះគន់ និងប្រឆាំងពួកព្យាការីអាចជា « ពួកឆ្កួតវង្វេង និងពួកខ្វាក់ ? » យ៉ាងដូចម្ដេច ? ( ហេលេមិន ១៣:២៩ ) ។
-
ប្រសិនបើយើងមិនមករកព្រះអង្គសង្គ្រោះដើម្បីប្រែចិត្ត និងកែលម្អទេនោះ តើវាអាចនឹងដូចជាការជ្រើសរើស « ភាពងងឹតជាជាងពន្លឺ » យ៉ាងដូចម្ដេច ? ( ហេលេមិន ១៣:២៩ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានបង្រៀន ៖
ពួកព្យាការី … មិនអាចកែប្រែសារលិខិតរបស់ព្រះអម្ចាស់ដោយគ្រាន់តែធ្វើឲ្យមនុស្សមានអារម្មណ៍ស្រណុកសុខស្រួលនោះទេ ។ ពួកលោកមានសណ្ដានចិត្តល្អណាស់មិនអាចធ្វើជាមនុស្សឃោរឃៅបានទេ ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ដែលព្យាការីទាំងឡាយមិនចង់មានប្រជាប្រិយភាព ។ ( ស្ពែនស៊ើរ ដបុលយូ ឃឹមបល « Listento the Prophets » Ensign ឧសភា ១៩៧៨ ទំព័រ ៧៧ )
សូមស្រមើស្រមៃថា មាននរណាម្នាក់ជឿថា ពួកគេគួរតែអាច « ធ្វើអ្វីក៏ដោយដែលចិត្ត [ របស់ពួកគេ ] ចង់ » ( ហេលេមិន ១៣:២៧ ) ។ ជាលទ្ធផល ពួកគេមិនសប្បាយចិត្តនៅពេលដែលពួកព្យាការីអំពាវនាវឲ្យពួកគេប្រែចិត្តនោះទេ ។ ផ្អែកទៅលើអ្វីដែលអ្នកបានរៀន សូមរៀបចំការឆ្លើយតបទៅនឹងការព្រួយបារម្ភ ឬការរិះគន់នេះ ។
សកម្មភាព គ ៖ ព្រះអម្ចាស់ការពារសាំយូអែល
សូមមើលរូបភាពដែលមាននៅខាងដើមមេរៀននេះដោយយកចិត្តទុកដាក់ ។ វាពិពណ៌នាអំពីអ្វីដែលបានកើតឡើងនៅចុងបញ្ចប់នៃសុន្ទរកថារបស់ សាំយូអែល ។
សូមអាន ហេលេមិន ១៦:១–៨ ដោយការស្វែងរក និងគូសចំណាំភស្តុតាងនៃសេចក្ដីពិតដែលថា ព្រះចេស្ដានៃព្រះមាននៅជាមួយពួកព្យាការីរបស់ទ្រង់ ។ ( សូមពិចារណាបន្ថែមសេចក្ដីពិតនេះចូលទៅក្នុងបញ្ជីរបស់អ្នក ) ។
-
តើមានភស្ដុតាងអ្វីខ្លះដែលអ្នកបានមើលឃើញថា ព្រះបានគង់នៅជាមួយនឹង សាំយូអែល ?
បើទោះបីជាមិនមែនពួកព្យាការីទាំងអស់ទទួលបានការការពារតាមរបៀបនេះក៏ដោយ ក៏ព្រះរក្សាការពារពួកព្យាការីរបស់ទ្រង់រហូតដល់ពួកលោកបានបញ្ចប់ការងាររបស់ពួកលោកដែរ ( សូមមើល ម៉ូសាយ ១៣:១–៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:៩ ) ។
សូមជ្រើសរើសព្យាការីម្នាក់មកពីបទគម្ពីរ ឬប្រវត្តិសាសនាចក្រ ។ សូមរៀបរាប់អំពីភស្តុតាងដែលបង្ហាញថា ព្រះបានគង់នៅជាមួយនឹងព្យាការីរូបនោះ ។ សូមពិចារណាអំពីឧទាហរណ៍នានាខាងក្រោមរបស់ណូអេ ម៉ូសេ ពេត្រុស និងយ៉ូសែប ស្ម៊ីធ ។
( សូមមើល លោកុប្បត្តិ ៧:៧, ១០–១៣, ១៧, ២៣ )
( សូមមើល និក្ខមនំ ១៤:២១–៣០ )
( សូមមើល កិច្ចការ ១២:៤–១១ )
( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២៥ ) ។
ឥឡូវនេះ សូមរាយបញ្ជីភស្តុតាងដែលបង្ហាញថា ព្រះគង់នៅជាមួយពួកព្យាការីសម័យទំនើបរបស់ទ្រង់ផងដែរ ។ ឧទាហរណ៍នានាអាចនឹងរួមមាននូវរបៀបដែលការបង្រៀន ឬការអញ្ជើញរបស់ពួកព្យាការីសម័យទំនើបបានជួយឲ្យយើងដោះស្រាយការលំបាកនៅសម័យយើង ។
-
តើហេតុអ្វីបានជាការចងចាំភស្តុតាងទាំងនេះអាចនឹងមានប្រយោជន៍ ?
ដូចប្រជាជននីហ្វៃដែរ យើងមានសិទ្ធិអំណាចដើម្បីជ្រើសរើសថាតើយើងត្រូវទទួលយកការបង្រៀនរបស់ព្យាការី ឬត្រូវមានប្រតិកម្មដោយការរិះគន់ និងកំហឹង ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រានូវអ្វីដែលអ្នកបានរៀនអំពីពួកព្យាការី និងរបៀបដែលអ្នកគិតអំពីពួកលោក ។ នៅពេលដែលអ្នកបន្តសិក្សាអ្វីដែលសាំយូអែលជាសាសន៍លេមិនបានបង្រៀននៅសប្តាហ៍នេះ សូមខិតខំរៀនតាម និងអនុវត្តតាមការបង្រៀនដ៏បំផុសគំនិតរបស់លោកប្រកបដោយការអធិស្ឋាន ។