ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី​៣ ១–៧ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃ​ទី​៣ ១–៧°៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ២០២៤ )

« នីហ្វៃ​ទី​៣ ១–៧°៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី​៣ ១–៧

ទិដ្ឋភាព​ទូទៅ

ពួក​អ្នកជឿ​សាសន៍​នីហ្វៃ​បាន​រង់ចាំមើល​ទីសម្គាល់​ដែល​សាំយូអែល​ជាសាសន៍​ហេលេ​មិន បាន​ព្យាករណ៍​ថានឹង​មកដល់ ( សូមមើល ហេលេមិន ១៤ ) ប៉ុន្តែពួកអ្នក​មិនជឿ​បាន​គំរាម​សម្លាប់​ពួកគេ ប្រសិនបើ​ទីសម្គាល់​ទាំងនោះ​មិនបាន​កើតឡើង​ទេ ។ ព្យាការី​នីហ្វៃ​បាន​ទូលអង្វរ​ដល់​ព្រះ ហើយ​នៅយប់​នោះ ការព្យាករណ៍​ត្រូវបាន​បំពេញ ។ គ្រាក្រោយមក ពួកចោរប្លន់​កាឌីអានតុន​បាន​ប៉ុនប៉ង​បំផ្លាញ​ពួកសាសន៍​នីហ្វៃ ។ ប៉ុន្តែ​ពួកសាសន៍​នីហ្វៃ « បាន​ប្រុងខ្លួន​តទល់​នឹង​ពួកវា​…​នៅក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ » ( នីហ្វៃ​ទី​៣ ៤:១០ ) ។ ពួកសាសន៍​នីហ្វៃ​បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ហើយ​បាន​ចាប់ផ្ដើម​កសាង​ជីវិត​របស់​ពួកគេ​ឡើងវិញ ។ តាមរយៈ​ភាពអំនួត​និង​ការបែងចែក នោះ​សាតាំង​បាន​ដឹកនាំ​ប្រជាជន​ឲ្យ​បះបោរ​ចេញមុខ​ប្រឆាំង​នឹង​ព្រះ ។ លទ្ធផល​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​រហូតដល់​ដួលរលំ​រដ្ឋាភិបាល ហើយ​ប្រជាជន​បែកចេញ​ជា​ពូជអំបូរ​ជាច្រើន ។

រៀបចំខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វីដែល​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃ​ទី​៣ ១

គោលបំណង​មេរៀន°៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ថា​ព្រះអម្ចាស់​នឹង​បំពេញ​គ្រប់​ព្រះបន្ទូល​ទាំងអស់​ដែល​ទ្រង់​មាន​បន្ទូល​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស°៖ សិស្ស​អាច​រៀបចំ​ដើម្បី​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប ឬ​មូលហេតុ​ដែល​ការមាន​សេចក្តីជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពង្រឹង​ទៅដល់​នរណាម្នាក់​នៅក្នុង​គ្រា​ដែល​មិនមាន​ភាពច្បាស់លាស់ ឬ​គ្រា​ដែល​កំពុង​មាន​បញ្ហា ។

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ°៖ សូម​ពិចារណា​បង្ហាញ​បញ្ជី​អំពី​ស្ថានភាព​ដែល​អាច​បណ្តាលឲ្យ​មនុស្ស​មាន​អារម្មណ៍​មិនមាន​ភាពច្បាស់លាស់ ឬ​មាន​ការភ័យខ្លាច ។ ការធ្វើ​បែបនេះ​អាច​ជួយឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​អាច​មាន​សេចក្ដីជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បែបនេះ

នីហ្វៃទី​៣ ២–៥

គោលបំណង​មេរៀន°៖ មេរៀន​នេះ​អាច​ជួយដល់​សិស្ស​ឲ្យ​ទទួលបាន​កម្លាំង​របស់​ព្រះអម្ចាស់​តាមរយៈ​ការត្រៀមខ្លួន​ខាងវិញ្ញាណ និង​ខាងសាច់ឈាម ។

  • ការរៀបចំ​សិស្ស°៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំពី​ពរជ័យ​ដែល​បានមកពី​ការត្រៀមខ្លួន​ខាងវិញ្ញាណឬ​ខាងសាច់ឈាម ។

  • វីដេអូ°៖ «  ធនធាន​ការរៀបចំខ្លួន​ខាងសាច់ឈាម  » ( ៣:០៩ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​សិស្ស​ទទួល​បាន​ការអញ្ជើញ​ឲ្យ​រាយបញ្ជី​អំពី​ការត្រៀមខ្លួន​របស់នីហ្វៃ បន្ទាប់​មក​រាយបញ្ជី​អំពី​ភាពស្រដៀងគ្នា​នេះ​នៅក្នុង​សម័យទំនើប សូម​ពិចារណា​ប្រើប្រាស់​មុខងារ​ក្ដារខៀន ដើម្បី​អនុញ្ញាតឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

នីហ្វៃ​ទី​៣ ៦–៧

គោលបំណង​មេរៀន°៖ មេរៀន​នេះ​អាច​ជួយដល់​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផលប៉ះពាល់​នៃ​អំនួត និង​របៀប​យក​ឈ្នះ​ទៅលើ​អំនួត តាមរយៈ​ការធ្វើតាម​ព្រះអង្គសង្គ្រោះ ។

  • ការរៀបចំ​សិស្ស°៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន ហើយ​ទូលសួរ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ពួកគេ​ស្គាល់​អំពី​ការបំផុស​គំនិត​ខាងវិញ្ញាណ នៅពេល​ដែល​ពួកគេ​សិក្សា​បទគម្ពីរ​របស់​ពួកគេ ។

  • សម្ភារៈ​ប្រើ​សម្រាប់​ការបង្រៀន°៖ មាន​គ្រាប់ពោតលីង គ្រាប់ពោតលីង​ដែល​ផ្ទុះ​ហើយ និង​ចានគោម​ដែល​មាន​ដាក់ទឹក

  • យោបល់​សម្រាប់បង្រៀន​តាម​សន្និសីទ​វីដេអូ°៖ សម្រាប់​សាច់រឿង​ប្រឌិត​ទាក់ទង​អំពី ជីម នោះ​អ្នក​ប្រហែលជា​ចង់​បែងចែក​សិស្ស​ឲ្យ​ទៅកាន់​បន្ទប់​ដាច់​ដោយឡែក​ដែល​មាន​សិស្ស​ចំនួនពីរ​ឬ​បីនាក់​ក្នុង​មួយ​បន្ទប់​ដើម្បី​ពិភាក្សា​សំណួរ ។ ត្រូវឲ្យ​ប្រាកដ​ថា បាន​ផ្តល់​ការណែនាំ​​ច្បាស់លាស់​ដល់​ពួកគេ​ជាមុន ដោយ​រួមមាន​រយៈពេល​ប៉ុន្មាន​ដែល​ពួកគេ​មាន​សម្រាប់​ការពិភាក្សា​របស់​ពួកគេ ។

វាយតម្លៃ​ការសិក្សា​របស់​អ្នក ទី៧

គោលបំណង​មេរៀន°៖ មេរៀន​នេះ​អាចជួយ​សិស្ស​ចងចាំ​និង​វាយតម្លៃ​អំពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង អាលម៉ា ៥៣នីហ្វៃ​ទី​៣ ៧ ដែល​បានជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ ។

  • ការរៀបចំ​សិស្ស°៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឮក​ឡើងវិញ​នូវ​អ្វីដែល​ពួកគេ​បានរៀន​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ ហើយ​មក​ថ្នាក់រៀន​ដោយ​បាន​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​វិធី​មួយ​ដែល​ពួកគេ​អាច​នឹង​បញ្ចប់​សេចក្ដីថ្លែងការណ៍​ខាងក្រោម​បាន°៖ « មេរៀន​មួយ​មកពី អាលម៉ា ៥៣នីហ្វៃ​ទី​៣ ៧ ដែល​ខ្ញុំ​គិតថា មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​នៅក្នុង​ការចងចាំ គឺ …​ពីព្រោះ​… »

  • រូបភាព°៖ នីហ្វៃ​កំពុង​អធិស្ឋាន​នៅលើ​ប៉ម សាំយូអែល​ជាសាសន៍​លេមិន​នៅលើ​ជញ្ជាំង​កំផែង

  • មាតិកា​ដែលត្រូវ​បង្ហាញ°៖ ដ្យាក្រាម មួយ​អំពី​វដ្ត​នៃ​ភាពឆ្មើងឆ្មៃ គំនូរ​របស់ លីហុនតៃ​នៅ​លើភ្នំ ជញ្ជាំង​កំផែង​ទីក្រុង និង​ផ្ទះ​ដែល​សង់​នៅលើ​គ្រឹះ

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ដាក់​សិស្ស​នៅក្នុង​បន្ទប់​បំបែក​គ្នា ដើម្បី​ពន្យល់​អំពី​តួនាទី​របស់​ពួកព្យាការី ។ សិស្ស​អាច​ប្រើប្រាស់​មុខងារ​ឈែត​ដើម្បី​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​បាន​ធ្វើ​រួចហើយ​ដើម្បី​ស្ថាបនា​គ្រឹះ​ខាងវិញ្ញាណ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី​១៩

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​ដល់​សិស្ស​ឲ្យ​អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ចេញពី​ពាក់កណ្តាល​ទីពីរ​នៃ​ព្រះគម្ពីរ​មរមន ។

  • ការរៀបចំ​សិស្ស៖ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ឬ​ពីរ ហើយ​ធ្វើ​ការលើ​ការទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ គន្លឹះ ។

  • សំណៅ​ចែក ៖ « ការទទួល​បាន​សន្ទុះ​ខាងវិញ្ញាណ​តាមរយៈ​ចំណេះចំណាន​ខាងគោលលទ្ធិ » « ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ »

  • វីដេអូ ៖ អំណាច​នៃ​សន្ទុះ​ខាងវិញ្ញាណ ( ១៧:១៧; សូមមើល​ពី​នាទី​ទី ៥: ១១ ដល់​នាទី​ទី ៥: ៥៥ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើប្រាស់​មុខងារ​ក្តារខៀន ដើម្បី​គូរ រូបភាព ចេញពី​សៀវភៅ​សំណៅ​ចែក « ការទទួល​បាន​សន្ទុះ​ខាងវិញ្ញាណ​តាមរយៈ​ចំណេះចំណាន​ខាងគោលលទ្ធិ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ដែល​គាំទ្រ​ដល់​ទិដ្ឋភាព​មួយ​នៅក្នុង​ចំណោម​ទិដ្ឋភាព​ទាំងបី​នៃ​ការទទួល​បាន​សន្ទុះ​ខាងវិញ្ញាណ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប ដែល​វគ្គ​បទគម្ពីរ​ដែលបាន​ពួកគេ​បាន​ជ្រើសរើស​មាន​ឥទ្ធិពល​ទៅលើ​ពួកគេ ។