ថ្នាក់​សិក្ខាសាលា
នីហ្វៃទី​៣ ៦–៧ ៖ ការឆ្មើងឆ្មៃ​នាំទៅ​រក​ការបែកបាក់ និង​ការបំផ្លិចបំផ្លាញ


« នីហ្វៃទី​៣ ៦–៧ ៖ ការឆ្មើងឆ្មៃ​នាំទៅ​រក​ការបែកបាក់ និង​ការបំផ្លិចបំផ្លាញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី៣ ៦–៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី​៣ ៦–៧

ការឆ្មើងឆ្មៃ​នាំទៅ​រក​ការបែកបាក់ និង​ការបំផ្លិចបំផ្លាញ

ក្មេងជំទង់​បាន​ដាក់ខ្លួន​អង្គុយ​ខឹង​នៅលើ​សាឡុង

តើ​អ្នកធ្លាប់​សង្កេតឃើញ​ថា ទោះបី​ជា​បន្ទាប់ពី​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ព្រះ​ក៏ដោយ ក៏​មនុស្ស​ខ្លះ​បែរចេញ​ពី​ទ្រង់​ផងដែរ ? បន្ទាប់ពី​ព្រះ​បាន​ការពារ​ពួកសាសន៍​នីហ្វៃ​ពី​ពួកចោរ​កាឌីអានតុន ពួកគេ​បាន​ត្រឡប់​ទៅផ្ទះ​របស់ពួកគេ​ហើយ​ចាប់ផ្តើម​ស្ថាបនា​ជីវិត​របស់​ពួកគេ​ឡើងវិញ ។ តាមរយៈ​ភាពអំនួត និង​ការបែងចែក នោះ​សាតាំង​បាន​ដឹកនាំ​ប្រជាជន​ឲ្យ​បះបោរ​ចេញមុខ​ប្រឆាំង​នឹង​ព្រះ ។ លទ្ធផល​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​រហូតដល់​ដួលរលំ​រដ្ឋាភិបាល ហើយ​ប្រជាជន​បែកចេញ​ជា​ពូជអំបូរ​ជាច្រើន ។ មេរៀន​នេះ​អាចជួយ​ដល់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផលប៉ះពាល់​នៃ​ការឆ្មើងឆ្មៃ និង​របៀបយក​ឈ្នះលើ​ការឆ្មើងឆ្មៃ​ដោយ​ការធ្វើតាម​ព្រះអង្គសង្គ្រោះ ។

ការជួយ​អ្នក​សិក្សា​ឲ្យយល់​អំពី​បរិបទនិង​ខ្លឹមសារ ។ការយល់ដឹង​អំពី​បរិបទ​និង​ខ្លឹមសារ​នៃ​បទគម្ពីរ ​រៀបចំ​សិស្ស​ឲ្យ​ស្គាល់​សារលិខិត​ដ៏​បំផុស​គំនិត​របស់​អ្នកនិពន្ធ ។ បរិបទ​និង​ខ្លឹមសារ​បញ្ជាក់ និង​បង្ហាញ​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ដែល​បានកត់ត្រា​នៅក្នុង​បទពិសោធន៍​ទាំងនេះ ។ សូម​ស្វែងយល់​ដោយ​ឆ្លាតវៃ​ថា តើ​ត្រូវ​សង្កត់ធ្ងន់​លើ​បរិបទ​និង​ខ្លឹមសារ​ប៉ុន្មាន ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យយល់កាន់តែ​ច្បាស់​អំពី​សេចក្ដីពិត​ដែល​បទគម្ពីរ​បង្រៀន ។

ការរៀបចំ​សិស្ស°៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន ហើយ​ទូលសួរ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ពួកគេ​ស្គាល់​អំពី​ការបំផុស​គំនិត​ខាងវិញ្ញាណ នៅពេល​ដែល​ពួកគេ​សិក្សា​បទគម្ពីរ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

វិធីមួយ​ដើម្បី​ចាប់ផ្តើម​ថ្នាក់រៀន គឺ​ត្រូវយក​គ្រាប់ពោត ពោតលីង​ខ្លះៗ ( ដែល​មិនមាន​ជាតិប៊ឺ ពីព្រោះ​ជាតិ​ប៊ឺ​នាំ​ឲ្យ​មាន​របាំងការពារទឹក ) និង​ទឹក​មួយចាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទាយ​ថា​នឹង​មានអ្វី​កើតឡើង នៅពេល​អ្នកដាក់​គ្រាប់ពោត និង​ពោតលីង​ចូល​ទៅក្នុង​ទឹក ។ ទម្លាក់​គ្រាប់ពោត​និង​ពោតលីង​នៅក្នុង​ទឹក ( គ្រាប់ពោត​នឹង​នៅតែ​មិន​ផ្លាស់ប្តូរ ខណៈពេល​ដែល​ពោតលីង​នឹង​ចាប់ផ្តើម​រលាយ ) ។ សូម​ប្រាប់​សិស្ស​ថា ទឹក​តំណាង​ឲ្យ​អំពើ​អាក្រក់ ហើយ​គ្រាប់ពោត ឬ​ពោតលីង​អាច​តំណាង​ឲ្យ​យើង​ម្នាក់ៗ ។ នៅពេល​ដែល​ពួកគេ​សិក្សា ពួកគេ​អាច​ស្វែងរក​មេរៀន ដែល​ទាក់ទង​ទៅនឹង​មេរៀន​ដែល​មាន​ប្រើ​វត្ថុ និង​ទាក់ទង​ទៅនឹង​ខ្លួន​របស់​ពួកគេ ។ សូម​ពិចារណា​ឲ្យ​គ្រាប់ពោត​ទៅដល់​សិស្ស​ម្នាក់ៗ​ដើម្បី​មើល នៅ​ខណៈពេល​ដែល​ពួកគេ​សិក្សា ។

សូម​អញ្ជើញ​សិស្ស​ឲ្យពន្យល់​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​វា​អាច​ទៅ​រួច​ទេ​ដែល​មាន​នរណា​ម្នាក់​ដែល ៖

  • មានទ្រព្យ ហើយ​បន្ទាប​ខ្លួន ?

  • ក្រីក្រ ហើយ​ឆ្មើងឆ្មៃ ?

  • មាន​ការអប់រំ និង​ការបន្ទាបខ្លួន ?

  • គ្មាន​ការអប់រំ និង​ឆ្មើងឆ្មៃ ?

សូម​គិត​អំពី​អ្វី​ដែល​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការឆ្មើងឆ្មៃ​នៅក្នុង​សម័យ​របស់​យើង ។ តើ​ការឆ្មើងឆ្មៃ​មាន​ឥទ្ធិពល​ទៅលើ​រូប​អ្នក អ្នកដទៃ និង​សង្គម​ដោយ​របៀប​ណា ? នៅពេល​អ្នកសិក្សា សូម​ពិចារណា​អំពី​របៀប ដែល​មេរៀន​នេះ​អាច​អនុវត្ត​ចំពោះ​ជីវិត និង​កាលៈទេសៈ​របស់អ្នក ។

ការល្បួង​ឥតឈប់ឈរ​របស់សាតាំង

បន្ទាប់ពី​កម្ចាត់​ពួកចោរ​គីឌឌីអានហៃ និង​កាឌីអានតុន ដោយមាន​ជំនួយ​មកពី​ព្រះអម្ចាស់ នោះ​ពួក​សាសន៍​នីហ្វៃ « ​បាន​បញ្ចប់​នូវ​ការផ្សំ​គំនិត​ទាំងនោះ ដែល​ទុច្ចរិត និង​សម្ងាត់ និង​គួរខ្ពើមឆ្អើម » ( នីហ្វៃទី​៣ ៥:៦ ) ។ ពួកគេ​បាន​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ហើយ​បាន​ចាប់ផ្ដើម​កសាង​ជីវិត​របស់​ពួកគេ​ឡើងវិញ ។ ប៉ុន្តែ​សាតាំង​បន្ត​ធ្វើការ​ដើម្បី​បញ្ឆោត​ដល់​មនុស្ស​ឲ្យ​ដើរតាម​វា ។ នៅក្នុង​រយៈពេល​ដ៏ខ្លី ពួក​សាសន៍​នីហ្វៃ​បាន​ផ្លាស់ប្តូរ ។ នៅក្នុង នីហ្វៃទី​៣ ៦–៧ មរមន​បានជួយ​យើង​ឲ្យយល់​អំពី​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ ដែល​នៅ​ទីបំផុត​បាន​បណ្តាល​ឲ្យ​ពួកគេ​ជាច្រើន​ស្លាប់​នៅក្នុង​ការបំផ្លិចបំផ្លាញ ដែល​កើតឡើង​មុនការយាង​មកដល់​របស់​ព្រះអង្គសង្គ្រោះ​នៅ​ទ្វីបអាមេរិក ( សូមមើល នីហ្វៃទី​៣ ៨ ) ។ ការបង្រៀន​ទាំងនេះ​ក៏ពន្យល់​អំពី​មូលហេតុ ដែល​អ្នកផ្សេងទៀត​បានប្រុង​ខ្លួន​សម្រាប់​ការយាងមក​របស់ព្រះគ្រីស្ទ​នៅ​ព្រះវិហារបរិសុទ្ធ​ក្នុង​ដែនដី​បរិបូរណ៍​ផងដែរ ( សូមមើល នីហ្វៃទី​៣ ១១ ) ។

តារាង​ខាងក្រោម​អាចជួយ​សិស្ស​មើលឃើញ​អំពី​ការផ្លាស់ប្តូរ​នៅក្នុង​ពួក​សាសន៍​នីហ្វៃ​នៅក្នុង​រយៈពេល​ដ៏ខ្លី​បែបនេះ ។ របៀប​ផ្សេងទៀត​ដើម្បី​បំពេញ​តារាង​នេះ​គឺ​សិស្ស​ត្រូវ​គូរ​រូបភាព​សាមញ្ញ​មួយ ដែល​បង្ហាញ​អំពី​ស្ថានភាព​របស់​មនុស្ស​នៅក្នុង​បណ្ដុំ​បទ​គម្ពីរ​នីមួយៗ ។

បង្កើត​តារាង​មួយ​ដូចខាងក្រោម ។ សូម​អាន​បទគម្ពីរ ហើយ​បំពេញ​អំពី​អ្វីខ្លះដែល​អ្នករៀន​អំពី​ស្ថានភាព​របស់​មនុស្ស ។

ឆ្នាំទី ២៦ ( នីហ្វៃទី​៣ ៦:៤–៩ )

ឆ្នាំទី ២៩ ( នីហ្វៃទី​៣ ៦:១០–១៨ )

ឆ្នាំទី ២៦ ( នីហ្វៃទី​៣ ៦:៤–៩ )

ឆ្នាំទី ២៩ ( នីហ្វៃទី​៣ ៦:១០–១៨ )

  • តើ​មាន​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យមាន​ការ​ផ្លាស់ប្តូរ​នៅក្នុង​រយៈពេល​ដ៏ខ្លី​បែបនេះ ?

  • តើ​សេចក្តីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ចេញពី​គំរូ​ទាំងនេះ ?

សេចក្តីពិត​មួយ​ដែល​អ្នក​ប្រហែលជា​បាន​រកឃើញ គឺ នៅពេល ដែលយើង​មាន​ការឆ្មើងឆ្មៃ នោះ​យើង​ផ្តល់អំណាច​ឲ្យសាតាំង​ល្បួង​យើង​កាន់តែ​ខ្លាំង ហើយនាំ​យើង​ទៅរក​អំពើ​ទុច្ចរិត ។

សូម​គិត​អំពី​អត្ថន័យ​នៃ​ការឆ្មើងឆ្មៃ ។ ស្វែងរក​ការយល់ឃើញ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ។

មុខងារ​ចម្បង​នៃ​ការឆ្មើងឆ្មៃ​គឺ​ភាពអមិត្ត—ភាពអមិត្ត​ចំពោះ​ព្រះ និង​ភាពអមិត្ត​ចំពោះ​មនុស្សជាតិ​របស់យើង ។ ភាពអមិត្ត មាន​ន័យថា « ការស្អប់ ភាពជាសត្រូវ ឬ​ស្ថានភាព​ប្រឆាំង » ។ វាគឺជា​អំណាច​ដែល​សាតាំង​ចង់បាន ដើម្បី​គ្រប់គ្រង​លើ​ពួក​យើង ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤ )

  • តើ​មូលហេតុ​អ្វី​អ្នក​គិតថា ការមាន​ការឆ្មើងឆ្មៃ​អាចឲ្យ​សាតាំង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​មកលើ​យើង ?

  • តើ​វា​ខុសគ្នា​អំពីរបៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​លើកទឹកចិត្ត​យើង​ដោយ​របៀប​ណា ?

ឥទ្ធិពល​នៃ​ការឆ្មើងឆ្មៃ​នៅពេល​នោះ និង​ពេលឥឡូវ​នេះ

ដោយសារ​តែ​ការឆ្មើងឆ្មៃ​របស់​ប្រជាជន​នៅ​គ្រប់ផ្នែក​ទាំងអស់​នៃសង្គម​ចាប់ផ្តើម​ទទួល​រង​ឥទ្ធិពល ។ សូមអាន​នៅក្នុង នីហ្វៃទី​៣ ៦:២០–៣០៧:១–១៤ ដោយ​រកមើល​ឧទាហរណ៍​អំពីរបៀប ដែល​ការឆ្មើងឆ្មៃ​ប៉ះពាល់​ដល់​បុគ្គលម្នាក់ៗ និង​សង្គម ។

សូម​ពិចារណា​ឲ្យសិស្ស​ពាក់កណ្តាល​ថ្នាក់​អាន នីហ្វៃទី​៣ ៦:២០–៣០ ហើយ​ពាក់កណ្តាល​ទៀត​អាន នីហ្វៃទី​៣ ៧:១–១៤ ជាក្រុម​តូចៗ ។ ឬ​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​នៅក្នុង​ចំណោម​វគ្គបទគម្ពីរ​ទាំងឡាយ​រួចអាន​វា ហើយ​រៀបចំ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​អញ្ជើញ​សិស្សឲ្យ​រាយបញ្ជី​ចម្លើយ​នៅលើ​ក្ដារខៀន​ទៅកាន់​សំណួរបន្ទាប់ ។ សិស្ស​អាចនឹង​រកឃើញ​រឿង​មួយចំនួន​ដូចជា​ការបែកបាក់ កិច្ចការសម្ងាត់​ដែល​ទុច្ចរិត ការធ្វើ​ផែនការ​ប្រឆាំងនឹង​មនុស្ស​សុចរិត និង​ការខឹង​ទៅនឹង​អំពើល្អ ។

  • តើ​មាន​គំរូ​អ្វីខ្លះនៃ​ឥទ្ធិពល​នៃ​ការឆ្មើងឆ្មៃ ដែលអ្នក​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​សាតាំង​ប្រើប្រាស់​ការឆ្មើងឆ្មៃ ដើម្បី​ដឹកនាំ​មនុស្ស​ទៅរក​អំពើទុច្ចរិត​នៅសម័យ​យើងនេះ​ដោយ​របៀប​ណា​ខ្លះ ?

ការយក​ឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ

គិតអំពី​របៀប​ដែល​ការឆ្មើងឆ្មៃ​របស់អ្នក ឬ​ការឆ្មើងឆ្មៃ​របស់​អ្នកដទៃ​មាន​ឥទ្ធិពល​មកលើ​អ្នក និង​របៀប​ដែល​អ្នកអាច​យកឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ និង​ឥទ្ធិពល​របស់វា ។

ទោះជា​ការឆ្មើងឆ្មៃ​បណ្ដាល​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្ដី​ក៏​អ្នក​ខ្លះ​បាន​ស្ដាប់តាម​ប្រសាសន៍​របស់​ព្យាការី ហើយ​បន្ត​ធ្វើតាម​ព្រះអង្គសង្គ្រោះ​ដែរ ។

សូម​អាន នីហ្វៃទី​៣ ៧:១៥–២៦ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​ប្រជាជន និង​អំពីរ​បៀប​ដែល​វា​មាន​ឥទ្ធិពល​ទៅលើ​ពួកគេ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​គូសចំណាំ​នូវ​រាល់ពេល ដែល​បាន​លើកឡើង​អំពី​ព្រះអង្គ​សង្រ្គោះ ។

សិស្ស​អាច​សរសេរ​ចម្លើយ​អំពី​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ នៅពេល​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ នោះ​ពួកគេ​អាច​គូសឆូត​នៅលើ​ក្តារខៀន​អំពី​ឥទ្ធិពល​នៃ​ការឆ្មើងឆ្មៃ​ដែល​អាច​យកឈ្នះ​បាន​ដោយ​ចម្លើយ ដែល​ពួកគេ​រាយបញ្ជី​នេះ ។

សិស្ស​ក៏អាច​រកឃើញ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ដែល​បង្ហាញ​អំពី​របៀប​យក​ឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ​បន្ថែមទៀត​បាន​ផងដែរ ។

  • តើ​មាន​គំរូ​អ្វីខ្លះ​ដែលអ្នក​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពីរបៀប​ដែល​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់បាន​ជួយដល់​មនុស្ស​មួយចំនួន​ឲ្យយក​ឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ និង​អំពើទុច្ចរិត ?

សាច់រឿងនិង​សំណួរ​ខាងក្រោម​មាន​គោល​បំណង​ផ្តល់ឱកាស​មួយ​សម្រាប់​សិស្ស ដើម្បី​បង្ហាញថា ពួកគេ​ដឹង​អំពី​របៀប​ផ្សេងៗ ដែល​ការឆ្មើងឆ្មៃ​អាច​ជះ​ឥទ្ធិពល​ទៅលើ​ពួកគេ ប៉ុន្តែ​អំពី​របៀប ដែល​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ក៏អាច​ជួយ​ពួកគេ​យកឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ​បាន​ផងដែរ ។ អ្នក​អាច​ជ្រើសរើស​បត់បែន​សាច់រឿង​ទៅតាម​របៀប​ដែលអាច​ធ្វើឲ្យ​វា​កាន់តែ​មានន័យ​សម្រាប់​សិស្ស ។

បុរស​វ័យក្មេង​មើលទៅ​ភាពអព្យាក្រឹត

គាត់​មាន​ឈ្មោះ​ថា ជីម ។ គាត់​មិន​ទាន់ដឹង​នៅឡើយទេ ប៉ុន្តែ​គាត់​មាន​បញ្ហា​ជាមួយនឹង​ការឆ្មើងឆ្មៃ ។

  • តើ​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​អាច​រំពឹង ថានឹងឃើញ​នៅក្នុង​ជីវិត​របស់ជីម ដែលថាគាត់​មានបញ្ហា​ជាមួយនឹង​ការឆ្មើងឆ្មៃ ?

សិស្ស​អាច​នឹង​គិត​ឃើញ​អ្វីមួយ​ដែលទាក់ទង​ទៅនឹង នីហ្វៃទី​៣ ៦–៧ ។ ឧទាហរណ៍ គាត់​បែងចែក​មនុស្ស​ជាក្រុម​ក្នុងគំនិត​របស់គាត់—មាន​ក្រុមល្អ និង​ក្រុមអាក្រក់ ។ គាត់​ក៏​ធ្វើ​រឿង​ខ្លះ​ដែល​គាត់​ដឹង​ថា​ខុស ហើយ​លាក់ទុក​វា​ជា​ការសម្ងាត់​ផងដែរ ។ គាត់​មាន​​ប្រតិកម្ម​ទៅកាន់​មនុស្ស ដែល​លើក​ទឹកចិត្ត​គាត់​ឲ្យ​ផ្លាស់ប្តូរ ។ គាត់​តែងតែ​រិះគន់​ឪពុកម្តាយ​របស់​គាត់ និង​ប៊ីស្សព​របស់គាត់​ចំពោះរឿង ដែល​ពួកគេ​សុំឲ្យ​គាត់ធ្វើ ។

បន្ទាប់ពី​ដឹង​អំពីបញ្ហា​របស់គាត់ និង​ទទួលស្គាល់​ថា​ការខកចិត្ត​ដ៏ខ្លាំងបំផុត​នៅក្នុង​ជីវិត​របស់គាត់ គឺជា​លទ្ធផល​មកពី​ការឆ្មើងឆ្មៃ​របស់គាត់ គាត់​ចង់បាន​ចម្លើយ​អំពីរបៀប​កម្ចាត់​ការឆ្មើងឆ្មៃ​នេះ ។

  • តើ​មាន​ដំណោះស្រាយ​អ្វីខ្លះដែល​អ្នក​នឹង​ស្នើ​ដើម្បីជួយ​ជីម យក​ឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ​នេះ​បាន ?

សូម​ពិចារណា​អំពី​ការ​អញ្ជើញ​សិស្ស​ឲ្យ​ទាក់ទង​ទៅ​នរណាម្នាក់ ដែល​ពួកគេ​ស្គាល់​ដើម្បី​សុំ​យោបល់​របស់​ពួកគេ​អំពី​របៀប​យក​ឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ជួយ​យើង​យក​ឈ្នះ​នៅលើ​ការឆ្មើងឆ្មៃ និង​អំពើ​ទុច្ចរិត ។